ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៤:១–១៧ ៖ ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច


« អាលម៉ា ៣៤:១–១៧ ៖ ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៤:១–១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១៣:១–១៧

ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​អធិស្ឋាន​នៅ​សួនច្បារ​គែតសេម៉ានី

តើ​អ្នក​ធ្លាប់​គិត​ថា ជីវិត​អ្នក​នឹង​ទៅ​ជា​យ៉ាងណា​ដែរ​ឬទេ បើ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ទេ​នោះ ? អាមូលេក ⁠បានបង្រៀន​ពួកសាសន៍​សូរាំ​ថា មនុស្ស​ទាំងអស់​មាន​ចិត្ត​រឹងរូស ធ្លាក់ និង​រង្វេង ⁠បើគ្មាន​ពលិកម្ម​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ចនៃ​ព្រះរាជបុត្រា​ព្រះ​ទេ​នោះ ។⁠ មេរៀននេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទានពរ​អ្នក​បាន​⁠តាមរយៈ​ពលិកម្ម​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​របស់ទ្រង់ ។

តើ​ជីវិត​នឹង​ខុសគ្នា​យ៉ាងដូចម្ដេច ?

តើ​ជីវិត​នឹង​ខុសគ្នា​យ៉ាង​ដូចម្ដេច​⁠បើ​គ្មាន …?

សូម​គិត​ពី​របៀប​ពីរបី​ដែល​អ្នក​អាច​នឹង​ឆ្លើយ​សំណួរ​នេះ​ដោយ​មាន​មនុស្ស ឬ​វត្ថុ​ដែល​អ្នក​ពឹងផ្អែក​លើ ។ ឧទាហរណ៍ អ្នក​អាច​នឹង​គិត​ពី​របៀប​ដែល​ជីវិត​អ្នក​នឹង​ខុសគ្នា​⁠បើ​គ្មាន​មនុស្ស បច្ចេកវិទ្យា ឬ​ឧបករណ៍​មួយចំនួន​ដែល​អ្នក​តែងតែ​ប្រើ ឬ​សកម្មភាព​ដែល​ធ្វើ​ជាញឹកញាប់​ដែល​អ្នក​ចូលចិត្ត ។

រូបភាព
ព្រះគ្រីស្ទ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

សូម​ចំណាយពេល​បន្តិច​ដើម្បី​បង្កើត​បញ្ជី​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក អំពី​វិធី​មួយចំនួន​ដែល​ជីវិត​អ្នក​នឹង​មាន​ភាពខុសគ្នា​⁠បើគ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ទេ ។⁠ នៅពេល​អ្នកសិក្សា​ថ្ងៃនេះ អ្នក​នឹង​រៀន​អំពី​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់កាន់តែ​ច្បាស់​អំពី​តម្រូវការ​របស់​អ្នក​ដើម្បី​មាន​ព្រះយេស៊ូវ​គ្រីស្ទ ។

អាមូលេក ⁠ថ្លែង​ទីបន្ទាល់​ដល់​ពួកសាសន៍សូរាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ

អ្នក​អាច​នឹកចាំ​ថា អាលម៉ា និង អាមូលេក ⁠បានផ្សព្វផ្សាយ​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ ដែល​ជា​អ្នក​ជឿ​ថា​នឹង « ពុំ​មាន​ព្រះ​គ្រីស្ទ​ទេ » ( អាលម៉ា ៣១:១៦ ) ។⁠ បន្ទាប់ពី​អាលម៉ា​បាន​បញ្ចប់​សារលិខិត​របស់​លោក​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា ៣២–៣៣ ហើយ អាមូលេក បាន​ចែកចាយ​ទីបន្ទាល់​របស់លោក​ផ្ទាល់​អំពី​ព្រះអង្គ​សង្រ្គោះ ។

សូម​អាន អាលម៉ា ៣៤:១–១០⁠ ដោយ​ការរកមើល​អ្វី​ដែល​អាមូលេក បាន​ចែកចាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់ ។

អាលម៉ា ៣៤:៩–១០ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។⁠ សូម​ពិចារណា​គូសចំណាំ​វគ្គ​បទគម្ពីរស​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​ពាក្យ ឬ​ឃ្លា​ដែល​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​មួយណា ដែល​អ្នក​បានរកឃើញ​ថា​មាន​អត្ថន័យ​ជាពិសេស ?⁠ ហេតុអ្វី ?

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ អំពី​មូលហេតុ​ដែល​យើង​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ឲ្យ​ធួន​សម្រាប់​យើង?

  • តើ​អ្នក​នឹង​សង្ខេប​ការបង្រៀន​របស់​អាមូលេក⁠​នៅក្នុង អាលម៉ា ៣៤:៨–១០ ជា​សេចក្តី​ថ្លែងការណ៍​នៃ​សេចក្ដីពិត​យ៉ាងដូចម្ដេច ?

អ្នក​អាច​រកឃើញ​សេចក្តីពិត​មួយ​ដែល​ស្រដៀង​ទៅនឹង​សេចក្តីពិត​ដូច​តទៅ​នេះ ៖ បើ​គ្មាន​ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ នោះ​មនុស្ស​លោក​ទាំងអស់​នឹង​វង្វេង​ជារៀងរហូត ។

  • ហេតុអ្វីបាន​ជាមនុស្ស​ទាំងអស់​នឹង « ពុំ​អាច​ចៀស​ផុត​ពី​សេចក្ដី​វិនាស​បាន​ឡើយ » ឬ​ត្រូវ​វង្វេង​ជារៀង​រហូត​បើ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​ទេ ?

ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច

សូម​ពិចារណា​គូសចំណាំ​ពាក្យ « ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » នៅ​ចុងបញ្ចប់​នៃ ខទី ១០ ហើយ​ចម្លង​ដ្យាក្រាម​ខាងក្រោម​ដាក់​ចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

រូបភាព
ពាក្យ​ថា « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅជាប់​នឹង​សញ្ញាព្រួញ​មួយ​ដែល​ចង្អុល​ទៅ​ពាក្យ​ថា « ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។
  • តើ​អ្នក​គិត​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច មានន័យ​ដូចម្តេច ?

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ការយល់ដឹង​ដូច​ខាង​ក្រោម ៖

ដង្វាយធួន​របស់​ទ្រង់​គឺ​ដ៏​និរន្តរ៍—គ្មាន​ទីបញ្ចប់​នោះទេ ។⁠ វា​ក៏​ជា​និរន្ដរ៍​ដែល​មនុស្ស​លោក​ទាំងអស់​នឹង​ត្រូវ​បាន​សង្គ្រោះ​ពី​សេចក្ដី​ស្លាប់​ដែល​មិន​ចេះចប់​ដែរ ។ វា​ជា​និរន្ដរ៍​ក្នុងន័យ​ការ​រងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ … វា​ជា​វិសាលភាព​ដ៏​និរន្តរ៍—វា​ត្រូវ​ធ្វើ​តែម្ដង​សម្រាប់​មនុស្ស​ទាំងអស់ ។ ហើយ​សេចក្ដី​មេត្តា​ករុណា​នៃ​ដង្វាយ​ធួន​មិន​ត្រឹមតែ​ផ្តល់​ឲ្យ​ដល់​មនុស្សជា​ច្រើន​មហិមា​នោះ​ទេ ប៉ុន្ដែ​វា​ថែម​ទាំង​ដល់​ចំនួន​ដ៏​និរន្តរ៍​នៃ​ពិភពលោក​ដែល​បាន​បង្កើតឡើង​ដោយ​ទ្រង់​ផងដែរ ។ វា​ជា​និរន្តរ៍​លើស​ពី​ទំហំ​នៃ​រង្វាស់ ឬ​ការ​យល់ដឹង​ខាង​សាច់ឈាម​ណា​មួយ​របស់​មនុស្ស​ទៅ​ទៀត ។ ( រ័សុល អិម ណិលសុន « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ )

  • តើ​សេចក្តី​ថ្លែងការណ៍​នេះ​បានជួយ​អ្នក​ឲ្យ​ស្វែងយល់ ឬ​មាន​អារម្មណ៍​យ៉ាងណា​ដែរ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ?

តើ​វា​ទាក់ទង​ទៅនឹង​រូបអ្នក​យ៉ាងដូចម្តេច ?

ខណៈពេល​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ប្រទានពរ​ដល់​មនុស្ស​គ្មាន​កំណត់​ចំនួន​តាមរយៈដង្វាយ​ធួនរបស់ទ្រង់ នោះ​ទ្រង់​ក៏​អាច​ប្រទានពរ​ដល់​អ្នក​ដោយផ្ទាល់​បាន​ផងដែរ ។⁠ សូម​ពិចារណា​ធ្វើបច្ចុប្បន្នភាព​ដ្យាក្រាម​ក្នុង​កំណត់ហេតុ​ការសិក្សា​របស់អ្នក​ដើម្បី​ឲ្យ​មានលក្ខណៈ​ដូច​ខាងក្រោម ៖

រូបភាព
ពាក្យ​ថា « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅជាប់​នឹង​សញ្ញាព្រួញ​មួយ​ចង្អុល​ទៅពាក្យ​ថា « ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » និង​សញ្ញាព្រួញ​មួយ​ចង្អុល​ទៅពាក្យ​ថា « ផ្ទាល់ខ្លួន »

សូម​សិក្សា​តាម​ធនធាន​ឯកសារ​ខាងក្រោម​នេះ ដោយ​រកមើល​វិធី​មួយចំនួន​ដែល​ព្រះអង្គសង្គ្រោះ​អាច​ប្រទានពរ​ដល់​អ្នក​ផ្ទាល់ ដោយសារ​ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​របស់ទ្រង់ ។

ប្រធាន ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ​បាន​បង្រៀន ៖

មាន​គ្រាមួយ ខ្ញុំ​បាន​ជួប​នឹង​ពួក​បរិសុទ្ធ​ល្អៗ​ដែល​ពិបាក​នឹង​អភ័យទោស​ដល់​ខ្លួន​ឯង ដែល​ជា​មនុស្ស​ដែល​បាន​ដាក់ដែន​កំណត់​ពុំ​ត្រឹមត្រូវ​ទៅ​លើ​ព្រះចេស្ដា​ប្រោស​លោះ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​អចេតនា ។ ដោយ​ពុំ​ដឹង​ខ្លួន ពួកគេ​បាន​បំលែង​ដង្វាយធួនដ៏​និរន្ដរ៍​មួយ​ទៅ​ជា​ដង្វាយ​ធួន​ដែល​កំណត់ ដែល​ពុំ​អាច​បំពេញ​បន្ថែម​ដល់​អំពើ​បាប ឬ​ភាព​ទន់​ខ្សោយ​ជាក់​លាក់​របស់​ពួកគេ ។ ប៉ុន្តែ​វា​គឺជា​ដង្វាយធួន​ជា​និរន្តរ៍​មួយ ដោយសារ​វាមាន​រាប់បញ្ចូល​នូវ​រាល់​អំពើ​បាប និង​ភាព​ទន់ខ្សោយ ក៏​ដូចជា​រាល់​ការ​បំពាន ឬ​ការ​ឈឺចាប់​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ដទៃ​ផង​ដែរ ។ ( ថាត អរ​ខាលីស្ទើរ « The Atonement of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥–៨៦ )

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ​យ៉ាងហោច​ណាស់​មួយ ៖

    • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​វិធី​មួយចំនួន​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ប្រទានពរ​អ្នក​ដោយផ្ទាល់​បាន​តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​របស់ទ្រង់ ?

    • តើ​ជីវិត​របស់​អ្នក​នឹង​ខុសគ្នា​យ៉ាង​ដូចម្ដេច បើគ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​ទេ​នោះ ?