ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០ ៖ អនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ


« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០ ៖ អនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀ ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០

អនុវត្ត​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

រូបភាព
យុវវ័យ​កំពុង​សិក្សា​នៅលើ​កុំព្យូទ័រ

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​ពី​របៀប​អនុវត្ត​នៅ​ក្នុង​ជីវិត​ជាក់ស្តែង ទៅតាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​រៀនអនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយចំនួន ដែល​អ្នក​បានសិក្សា​នៅ​ឆ្នាំ​នេះ​ទៅនឹង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ។

រំឭក​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

ដោយ​ប្រើ​តារាង​ខាងក្រោម សូម​រំឭក​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះពី​ព្រះគម្ពីរមរមន ។ បន្ទាប់មក សូម​ជ្រើសរើស​វគ្គចំណេះចំណាន​មួយ​ដែល​អ្នក​យល់​ថា​មានន័យ ហើយ​អាន​វគ្គបទគម្ពីរ​ទាំងមូល ។

វគ្គចំណេះ​ចំណាន​ខាងគោល​លទ្ធិទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោងបទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​ជ្រើសរើស​សេរីភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំង​ឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ​ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

  • តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយណា​ដែល​អ្នក​យល់ឃើញ​ថាមាន​អត្ថន័យ​បំផុត ? ហេតុអ្វី ? ( សូម​ពិចារណា​ចែកចាយ​វគ្គបទគម្ពីរ​ដែល​បាន​ជ្រើសរើស​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ ) ។

ការភ្ជាប់​សេចក្តី​ពិត​នៃ​ដំណឹងល្អ​ទៅនឹង​ជីវិត និង​កាលៈទេសៈ​របស់​អ្នក

នៅ​ពេលអ្នក​សិក្សា​ព្រះគម្ពីរ វិធី​មួយ​ដើម្បី​ធ្វើ​ឲ្យ​វា​មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​កំពុង​រៀន​គឺ​ត្រូវ​ព្យាយាម និង​ផ្សារ​ភ្ជាប់ទៅនឹង​ជីវិត និង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​អ្នក ។ ឧទាហរណ៍ ៖ អ្នក​ប្រហែល​ជា​កំពុង​មាន​ការលំបាក​ជាមួយ​នឹង​សំណួរ ឬ​បញ្ហា​ប្រឈម​ជាក់លាក់​មួយ ។ ការស្វែងរក​ចម្លើយ​ខណៈដែល​អ្នក​អាន​ព្រះគម្ពីរ គឺ​ជាវិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​បង្កើន​ការសិក្សា​របស់​អ្នក​ឲ្យ​មាន​ភាព​ទាក់ទង​គ្នា ។

សកម្មភាព ក

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​គិត​អំពី​បញ្ហា​ប្រឈម​បច្ចុប្បន្ន ឬ​បញ្ហា​ទូទៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ដែល​អ្នក​យល់ឃើញ​ថាជា​បញ្ហា ។ សូម​ពណ៌នា​អំពី​បញ្ហា​ប្រឈម​ដោយ​សង្ខេប បន្ទាប់មក​ឆ្លើយ​សំណួរ​ខាងក្រោម ៖

    • តើមាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណាមួយ​ដែល​អ្នក​គិត​ថា ដោះស្រាយ​បញ្ហា​នោះ ? តើ​ពិភពលោក​នឹង​ខុសគ្នា​យ៉ាងដូចម្ដេច បើមនុស្ស​ភាគច្រើន​អនុវត្ត​សេចក្ដីពិត​ចេញពី​វគ្គបទគម្ពីរ​ដែល​អ្នក​ជ្រើសរើស​នេះ ? សូម​ចែកចាយ​ឧទាហរណ៍​ជាក់លាក់​មួយ ឬ​ពីរ ។

    • ដោយ​ប្រើ​គោលលទ្ធិ​ពី​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស តើ​អ្នក​អាច​និយាយ​អ្វីខ្លះ​ទៅកាន់​នរណា​ម្នាក់​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​នេះ ?

សកម្មភាព ខ

សូម​គិត​អំពី​កាលៈទេសៈ​បច្ចុប្បន្ន​របស់​អ្នក រួមទាំង​សំណួរ​ផ្ទាល់ខ្លួន បញ្ហា​ប្រឈម ឬ​អាកប្បកិរិយា​ដែល​អ្នក​ប្រហែលជា​កំពុង​ស្វែងរក​ជំនួយ ។ សូម​ពិនិត្យមើល​បញ្ជី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដោយ​រកមើល​សេចក្ដី​ពិត​ដែល​អាច​ជួយអ្នក​ដោះស្រាយ​សំណួរ បញ្ហា​ប្រឈម ឬ​អាកប្បកិរិយា​ទាំងនេះ ។ សូម​ជ្រើសរើស​យ៉ាង​ហោចណាស់​វគ្គបទគម្ពីរ​មួយ ដែល​អាច​ជួយ​អ្នក​ដោះស្រាយ​អ្វី​ដែល​អ្នក​កំពុង​ប្រឈមមុខ​នៅ​ពេលនេះ ។

  1. សូម​សរសេរ​វគ្គបទគម្ពីរ​ណាមួយ ដែល​អ្នក​បាន​ជ្រើសរើស បន្ទាប់មក​ឆ្លើយ​សំណួរ​ខាងក្រោម​ដោយ​មិន​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន​ពេក​ទេ ៖

    • តើ​ការអនុវត្ត​គោលលទ្ធិ​ពី​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស​អាច​ជា​ពរជ័យ​ដល់​ជីវិត និង​កាលៈទេសៈ​របស់​អ្នក​ដោយ​របៀប​ណា ?

    • តើ​ការអនុវត្ត​សេចក្ដី​ពិត​ពី​វគ្គ​បទគម្ពីរ​នោះ​អាច​ជួយអ្នក​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ប្រែក្លាយ​កាន់តែ​ដូចទ្រង់​ដោយ​របៀប​ណា ?

    • តើ​ជំហាន​តូចៗ​មួយ ឬ​ពីរ​ណា​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចាប់ផ្តើម​អនុវត្ត​សេចក្តី​ពិត​ទាំងនេះ​ក្នុង​ជីវិត​របស់​អ្នក ?