ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ៩ ៖ ការយល់​ដឹង និង​ការ​ពន្យល់​សេចក្តីពិត


« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ៩ ៖ ការយល់​ដឹង និង​ការ​ពន្យល់​សេចក្តីពិត » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ៩ » ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ៩ ៖ ការយល់​ដឹង និង​ការ​ពន្យល់​សេចក្តីពិត

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ៩

ការយល់​ដឹង និង​ការ​ពន្យល់​សេចក្តីពិត

រូបភាព
យុវជន​ម្នាក់​ពន្យល់​ពី​សេចក្ដីពិត​នៃ​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មាន​សេចក្ដីពិត​សំខាន់ៗ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​ពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​ពន្យល់​គោលលទ្ធិ​ទាំង​នោះ​ដល់​អ្នក​ដទៃ ។

ការ​ពន្យល់​ពី​សេចក្ដីពិត​ពី​បទគម្ពីរ

  • តើ​មាន​កាលៈទេសៈ​អ្វី​ខ្លះ នៅពេល​សមត្ថភាព​របស់​អ្នក​ក្នុង​ការយល់ និង​ពន្យល់​បទគម្ពីរ​អាច​ធ្វើ​ឲ្យ ឬ​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​នរណា​ម្នាក់ ?

អែលឌើរ អានុលហ្វូ វ៉ាលិនស្សូអ៊ីឡា ក្នុង​ពួកចិត​សិប​នាក់​បាន​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​លោក​អាច​ផ្តល់ពរ​ដល់​អ្នក​ដទៃ​តាមរយៈ​ការបង្រៀន​បទគម្ពីរ​យ៉ាង​ច្បាស់ ។ សូម​មើល​វីដេអូ « Deepening Our Conversion to Jesus Christ » ចាប់ពីនាទី​ទី ៦:៣៤ ដល់​នាទី​ទី ៧:៣១ ដែល​មាន​នៅ ChurchofJesusChrist.orgឬ​អាន​សេចក្តីថ្លែង​ការណ៍​ខាង​ក្រោម ។

ពេល​កំពុង​បម្រើ​បេសកកម្ម​កាល​នៅជា​យុវជន ខ្ញុំ​បាន​សង្កេត​ឃើញ​ថា តាមរយៈ​ការបង្រៀន​របស់​យើង​ជាមួយ​នឹង​បទគម្ពីរ នោះ​ជីវិត​របស់​មនុស្ស​ជា​ច្រើន​ត្រូវបាន​ផ្លាស់ប្តូរ ។ ខ្ញុំ​បាន​ដឹង​អំពី​អំណាច​នៅក្នុង​បទគម្ពីរ និង​របៀប​ដែល​វា​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​យើង ។ មនុស្ស​ម្នាក់ៗ​ដែល​យើង​បាន​បង្រៀន​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​តម្រូវការ​ខុសៗ​គ្នា ។ ព្រះគម្ពីរ​បរិសុទ្ធ—មែនហើយ ការព្យាករណ៍​ដែល​សរសេរ​ដោយ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ—បាន​នាំ​ពួកគេ​ទៅរក​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ ហើយ​ឲ្យ​ប្រែចិត្ត និង​បាន​ផ្លាស់ប្តូរ​ចិត្ត​របស់​ពួកគេ ។

ព្រះគម្ពីរ​បាន​បំពេញ​ពួកគេ​ដោយ​សេចក្តីអំណរ នៅពេលពួកគេ​បាន​ទទួល​ការបំផុស​គំនិត ការណែនាំ ការលួងលោម កម្លាំង និង​ចម្លើយ​ចំពោះ​តម្រូវការ​របស់​ពួកគេ ។ ពួកគេ​ជាច្រើន​បាន​សម្រេច​ចិត្ត​ធ្វើ​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​ចាប់ផ្ដើម​រក្សា​បទបញ្ញត្តិ​របស់​ព្រះ ។ ( អានុលហ្វូ វ៉ាលិនស្សូអ៊ីឡា « Deepening Our Conversion to Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦០ )

  • ហេតុអ្វី​អ្នក​គិត​ថា បទគម្ពីរ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​មនុស្ស​ដូច​ដែល​អែលឌើរ វ៉ាលិនស្សូអ៊ីឡា បាន​បង្រៀន ?

  • តើ​ជីវិត​របស់​អ្នក​បាន​ទទួល​ពរ​នៅពេល​ណា​តាមរយៈ​នរណា​ម្នាក់​ដែល​ពន្យល់​បទគម្ពីរ​ដល់​អ្នក ?

  • តើ​នៅពេល​ណា​ដែល​អ្នក​អាច​ផ្តល់ពរ​ដល់​អ្នក​ដទៃ​តាមរយៈ​ការ​ពន្យល់​បទគម្ពីរ​ដល់​ពួកគេ ?

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​អាច​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​បន្ថែម​ទៀត​ដើម្បី​យល់ និង​ពន្យល់​បទគម្ពីរ ។ សូម​គិត​ពី​របៀប​ដែល​ការធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូច​អង្គ​សង្គ្រោះ ដែល​ជា​ញឹកញាប់​បាន​ប្រើ​បទគម្ពីរ​ដើម្បី​បង្រៀន​អ្នក​ដទៃ ( សូម​មើល លូកា ២៤:២៧; យ៉ូហាន ១០:៣៤–៣៦ ) ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន

វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ១២ ដំបូង​ត្រូវបាន​រៀបរាប់​ខាង​ក្រោម ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទ​គម្ពីរ​ទាំងនេះ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​វគ្គ​បទគម្ពីរ​ទាំងនេះ ប្រសិនបើ​អ្នក​ពុំទាន់​បាន​ធ្វើ​ដូច្នោះ​នៅ​ឡើយ​ទេ ។

វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទ​គម្ពី​គន្លឹះ

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី១ ៣:៧

ឃ្លា​បទ​គម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២:២៥

ឃ្លា​បទ​គម្ពី​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២:២៧

ឃ្លា​បទ​គម្ពី​គន្លឹះ

« ពួកគេ​មានសិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច … ឬ … ការ​ជាប់ឃុំឃាំង និង​ការស្លាប់ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២៦:៣៣

ឃ្លា​បទ​គម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២៨:៣០

ឃ្លា​បទ​គម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ៣២:៣

ឃ្លា​បទ​គម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ៣២:៨–៩

ឃ្លា​បទ​គម្ពី​គន្លឹះ

« អ្នក​រាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទ​គម្ពី​គន្លឹះ

« កាលណា​អ្នករាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទ​គម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … ពួកគេ​បានពរ​គ្រប់​យ៉ាង » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទ​គម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទ​គម្ពី​គន្លឹះ

« សូម​ជឿដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទ​គម្ពី​គន្លឹះ

ត្រូវ « ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

សូម​ពិចារណា​ពី​របៀប​ដែល​ការប្រើ​គំរូ​ខាង​ក្រោម​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​ពន្យល់​សេចក្តីពិត​ពី​បទគម្ពីរ ។

  • ជំហានទី ១ ៖ យល់​ពី​បរិបទ​នៃ​បទគម្ពីរ ហើយ​កំណត់​ពី​របៀប​ពន្យល់​វា​តាម​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់ ។ បរិបទ​អាច​រួមបញ្ចូល​កន្លែង​ដែល​ព្រឹត្តិការណ៍​កំពុង​កើត​ឡើង ហើយ​អ្នក​ណា​កំពុង​និយាយ​ទៅកាន់​អ្នក​ណា និង​មូលហេតុ ។ ការអាន​ចំណងជើង​ជំពូក និង​ខគម្ពីរ​មួយ​ចំនួន​ដែល​ទាក់ទង​អាច​ជួយ​ក្នុង​កិច្ច​ខិតខំ​នេះ ។

  • ជំហានទី ២ ៖ យល់​ពី​សេចក្ដីពិត​ដែល​មាន​នៅក្នុង​បទគម្ពីរ​គ្រប់គ្រាន់​ល្មម​ដើម្បី​អាច​ពន្យល់​សេចក្ដីពិត​ទាំង​នោះ​បាន ។ ដើម្បី​ជួយ​អ្នក សូម​ពិចារណា​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​តទៅ ៖ តើ​សារៈសំខាន់​អ្វី​ខ្លះ​ដែល​អ្នក​និពន្ធ​កំពុង​ព្យាយាម​ចែកចាយ ? តើ​វគ្គ​បទគម្ពីរ​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? តើ​ខ្ញុំ​អាច​និយាយ​ពី​សេចក្តីពិត​ទាំង​នេះ​យ៉ាង​សាមញ្ញ​ដោយ​របៀប​ណា ? តើ​មាន​ស្ថានភាព​អ្វី​ខ្លះ​ដែល​នរណា​ម្នាក់​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការយល់​ដឹង​សារ​នេះ ?

  • ជំហានទី ៣ ៖ សូម​គិត​អំពី​របៀប​ដែល​សេចក្តីពិត​ដែល​អ្នក​បាន​រកឃើញ​អាច​ជួយ​មនុស្ស​ដែល​អ្នក​កំពុង​ពន្យល់​អំពី​សេចក្តីពិត​ទាំង​នោះ ។ សូម​គិត​អំពី​ស្ថានភាព​ជីវិត​របស់​ពួកគេ និង​បញ្ហា​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ។ សូម​បង្កើត​ទំនាក់ទំនង​រវាង​សេចក្តីពិត និង​កាលៈទេសៈ និង​បញ្ហា​ទាំងនេះ ។

អនុវត្ត

  1. សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

    សូម​ជ្រើសរើស​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ពីរ​ពី​តារាង​ខាង​លើ ដែល​អ្នក​ចង់​យល់​កាន់តែ​ច្បាស់ ឬ​ថា​អ្នក​មាន​អារម្មណ៍​ថា​ជា​ពរជ័យ​សម្រាប់​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ។ សូម​ប្រើ​គំរូ​ដែល​អ្នក​ទើប​តែ​រៀន​ដើម្បី​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ពន្យល់​គោលលទ្ធិ​នោះ​ទៅកាន់​អ្នក​ផ្សេង​ទៀត ។

    នៅពេល​អ្នក​បាន​បញ្ចប់ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម ៖

    • តើ​ការប្រើ​គំរូ​នេះ​ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​អ្នក​កាន់តែ​ស៊ី​ជម្រៅ​ដោយ​របៀប​ណា ? តើ​គំរូ​នេះ​បាន​ជួយ​អ្នក​យ៉ាង​ដូចម្ដេច នៅពេល​អ្នក​បាន​រៀបចំ និង​ពន្យល់​វគ្គ​បទគម្ពីរ​នេះ​ដល់​អ្នក​ដទៃ ?

    • តើ​សេចក្ដីពិត​ដែល​អ្នក​បាន​យល់ និង​ពន្យល់​អាច​ជួយ​អ្នក​ក្នុង​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

    • តើ​ការប្រើ​គំរូ​នេះ​ដើម្បី​យល់ និង​ពន្យល់​បទគម្ពីរ​ឲ្យ​កាន់តែ​ជាប់លាប់ ជួយ​អ្នក​ឲ្យ​ប្រែ​កាន់តែ​ដូច​ជា​ព្រះ​អង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?