ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២៧:២៤–៣៧ ៖ « កើត​មក​ពី​ព្រះ »


« ម៉ូសាយ ២៧:២៤–៣៧ ៖ ‹ កើត​មក​ពី​ព្រះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២៧:២៤–៣៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២៧:២៤–៣៧

« កើត​មក​ពី​ព្រះ »

រូបភាព
អាលម៉ា​ជា​កូន​កំពុង​អធិស្ឋាន

ការប្រែចិត្ត​របស់​អាលម៉ាជា​កូន និង​ពួកបុត្រា​របស់​ម៉ូសាយ​អាច​ផ្ដល់​សេចក្តីសង្ឃឹម​ដល់​អ្នក ដែល​ងឿង​ឆ្ងល់​ថា តើ​វា​អាចផ្លាស់ប្តូរ​បាន​ដែរ​ឬ​ទេ ។ ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​យុវជន​ទាំង​នេះ ដែល​ត្រូវបាន​ពិពណ៌នា​ថា ជា « មនុស្ស​អាក្រក់​បំផុត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​បាប​ទាំងឡាយ » ( ម៉ូសាយ ២៨:៤ ) ដើម្បី​ត្រូវ​ផ្លាស់ប្តូរ « ទៅកាន់​ស្ថានភាព​នៃ​សេចក្ដីសុចរិត » ( ម៉ូសាយ ២៧:២៥ ) ។ មេរៀន​នេះ​អាចជួយ​អ្នក​ប្រែចិត្ត ហើយ​បង្ហាញ​សេចក្តីជំនឿ​ថា ព្រះអង្គ​សង្គ្រោះ​អាច​ផ្លាស់ប្តូរ​ចិត្ត​របស់​អ្នក​បាន ។

ផ្លាស់ប្តូរ

សូម​ព្យាយាម​គិត​ពី​អ្វីៗ​ក្នុង​ធម្មជាតិ​ដែល​ប្រែប្រួល​យ៉ាង​ខ្លាំង​ដែល​វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​ដែល​វា​ជា​រឿង​ដដែលៗ ។ ឧទាហរណ៍​មួយ​ត្រូវបាន​បង្ហាញ​ក្នុង​រូបភាព​ខាង​ក្រោម ។

រូបភាព
ដង្កូវ​នាង និង​មេអំបៅ​មួយ
  • តើ​ការវិវត្ត​ខាង​វិញ្ញាណ​របស់​យើង​អាច​ប្រៀបធៀប​ទៅ​នឹង​ដង្កូវ​នាង​ក្លាយ​ជា​មេអំបៅ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះ​បាន​ធ្វើ​ឲ្យ​យើង​អាច​ផ្លាស់ប្តូរ ហើយ​ក្លាយ​ដូច​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​គិត​មួយ​ភ្លែត​អំពី​ភាពរីកចម្រើន​របស់​អ្នក​ក្នុង​ការក្លាយ​ដូចជា​ព្រះ ។ តើ​មាន​អ្វី​អំពី​ខ្លួន​អ្នក​ដែល​អ្នក​ចង់​ផ្លាស់ប្តូរ ឬ​កែលម្អ​ទេ ? តើ​អ្នក​អាច​ប្រឈម​នឹង​ឧបសគ្គ​អ្វី​ខ្លះ​ក្នុង​ការផ្លាស់ប្តូរ​ដែល​ចង់​បាន​ទាំង​នេះ ?

ថ្ងៃ​នេះ អ្នក​នឹង​សិក្សា​ពី​ការផ្លាស់ប្តូរ​ប្រកប​ដោយ​អព្ភូតហេតុ​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​នៅក្នុង​ជីវិត​របស់​យុវជន​មួយ​ចំនួន ។ នៅពេល​អ្នក​សិក្សា សូម​ស្តាប់​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ផ្លាស់ប្តូរ​ផងដែរ ។

អាលម៉ា​ជាកូន និងពួក​បុត្រា​របស់​ម៉ូសាយ

រូបភាព
ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​ដល់​អាលម៉ា​ជាកូន និង​ពួកបុត្រា​របស់​ម៉ូសាយ

សូម​ចាំ​ថា ផ្នែក​ដំបូង​នៃ ម៉ូសាយ ២៧ មាន​ដំណើរ​រឿង​មួយ​អំពី​ព្រះ​ដែល​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​អាលម៉ា ។ ព្រះ​បាន​ចាត់​ទេវតា​មួយ​អង្គ​មក​បញ្ចុះបញ្ចូល​អាលម៉ា​ជាកូន និង​ពួកបុត្រា​របស់​ស្តេច​ម៉ូសាយ​អំពី​កំហុស​នៃ​ការប្រព្រឹត្តិ​របស់​ពួកគេ ។ អាលម៉ា​ជា​កូន​មិន​អាច​និយាយ ឬ​កម្រើក​បាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ( សូម​មើល ម៉ូសាយ ២៧:១៩, ២៣ ) ។ ក្នុង​អំឡុង​ពេល​នោះ លោក​បាន​ដកពិសោធ​នឹង​ការឈឺចាប់​ដែល​មិន​អាច​ពិពណ៌នា​បាន​ចំពោះ​អំពើ​បាប​របស់​លោក ។ នៅពេល​លោក​អាច​និយាយ​ឡើង​វិញ លោក​បាន​ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​លោក ។

សូម​សរសេរ « ការផ្លាស់ប្ដូរ​គឺ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ » នៅផ្នែក​ខាង​លើ​នៃ​ក្រដាស​មួយ​សន្លឹក ។ បន្ទាប់មក​សូម​គូរ​បន្ទាត់​បញ្ឈរ​ពីរ​ដើម្បី​បែងចែក​ក្រដាស​ជា​បី​ជួរ​ស្មើ​គ្នា ។ សូម​ដាក់​ស្លាក​ជួរ​ឈរ​ខាង​ឆ្វេង « ពីមុន » ជួរ​កណ្តាល « តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ » និង​ជួរ​ឈរ​ខាង​ស្តាំ « ក្រោយ​មក » ។

សូម​អាន ម៉ូសាយ ២៧:៨–១០; ២៨:៤ ដើម្បី​រំឭក​អំពី​សភាព​របស់​អាលម៉ា​ជា​កូន និង​ពួកបុត្រា​របស់​ម៉ូសាយ​ធ្លាប់​មាន​កាល​ពី​ដើម​ក្នុង​ជីវិត​របស់​ពួកលោក ។ សូម​សរសេរ​ការពិពណ៌នា​អំពី​សភាព​ទាំង​នោះ​នៅក្នុង​ជួរ​ឈរ « ពីមុន » នៅលើ​ក្រដាស​របស់​អ្នក ។

ឥឡូវ​នេះ​សូម​អាន ម៉ូសាយ ២៧:៣២–៣៧ ហើយ​សរសេរ​ការពិពណ៌នា​អំពី​បុគ្គល​ដែល​ពួកលោក​បាន​ប្រែក្លាយ​នៅក្នុង​ជួរ​ឈរ « ក្រោយ​មក » ។

សូម​ផ្អាក​មួយ​នាទី​ដើម្បី​សញ្ជឹងគិត​ពី​ការផ្លាស់ប្តូរ​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​នរណា​ម្នាក់​ដែល​បាន​ប្រែចិត្ត​ដោយ​សេចក្តីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ។ ( អ្នក​ប្រហែល​គិតពី​ខ្លួន​ឯង ) ។ សូម​បន្ថែម​ការពិពណ៌នា​ទៅ​ជួរ​ឈរ​របស់​អ្នក​អំពី​សភាព​ដែល​ពួកគេ ( ឬ​អ្នក ) មានពីមុន និង​ក្រោយ​ការផ្លាស់ប្តូរ​នេះ ។

សូម​អាន ម៉ូសាយ ២៧:២៣–២៦ ដោយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​ការផ្លាស់ប្តូរ​ដែល​ចាំបាច់​សម្រាប់​យើង​ដើម្បី​ក្លាយ​ដូច​ព្រះអង្គ​សង្គ្រោះ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ពាក្យ ខាង​រូបកាយខ​ទី ២៥ ) អាច​មាន​ន័យថា ខាង​លោកិយ ឬ​ត្រេកត្រអាល ហើយ​ឃ្លា « ក្លាយ​ទៅ​ជា​បុត្រាបុត្រី [ របស់​ព្រះ ] » ( ខ​ទី ២៥ ) អាច​សំដៅ​ទៅ​លើ​អ្នក​ដែល « គ្រង​នគរ​ព្រះ​ទុក​ជា​មរតក » ( ខ​ទី ២៦ ) ។

នៅក្នុង​ជួរ​ឈរ « តួនាទី​របស់​ព្រះ​យេស៊ូវគ្រីស្ទ » លើ​ក្រដាស​របស់​អ្នក សូម​សរសេរ​ឃ្លា​ដែល​អ្នក​ចាប់​អារម្មណ៍ ។ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ពិចារណា​ពី​អត្ថន័យ​នៃ​ឃ្លា​ទាំង​នោះ ។ ប្រសិនបើ​ចាំបាច់ សូម​រកមើល​ពាក្យ​ណា​មួយ​ដែល​អ្នក​ចង់​យល់​កាន់តែ​ច្បាស់​នៅក្នុង Topical Guideសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

សេចក្តីពិត​មួយ​ដែល​បាន​បង្រៀន​នៅក្នុងខ​គម្ពីរ​ទាំងនេះ​គឺ មនុស្ស​លោក​ទាំងអស់​ត្រូវតែ​ផ្លាស់ប្តូរ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
icon, record
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​ឃ្លា​អ្វី​ខ្លះ​ដែល​ពិពណ៌នា​អំពី​ការផ្លាស់ប្ដូរ​ដែល​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​អត្ថន័យបំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

    • តើ​ការ​ទទួល​បាន​ការអភ័យទោស​ពី​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្ដូរ​យើង​យ៉ាង​ដូចម្ដេច ?

    • យោង​តាម ខទី ២៤ តើ​យើង​ត្រូវការ​អ្វី​ខ្លះ ដើម្បី​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ផ្លាស់ប្តូរ​យើង ?

ការផ្លាស់ប្តូរ​គឺ​ជា​ដំណើរការ មិនមែន​ជា​ព្រឹត្តិការណ៍​មួយ​ទេ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ខណៈ​ដែល​ដំណើរការ​នៃ​ការប្រែចិត្ត​ខ្លះ​អាច​កើត​ឡើង​យ៉ាង​ខ្លាំង ដូច​ដែល​វា​កើត​ឡើង​ចំពោះ​អាលម៉ា នេះ​ជា​ករណី​លើកលែង​ច្រើន​ជាង​ច្បាប់ ។ ពួកយើង​ភាគ​ច្រើន​ផ្លាស់ប្តូរ​មួយ​ជំហាន​ម្តងៗ មួយ​អ៊ីញ​ម្តងៗ ឆ្ពោះ​ទៅរក​ភាពល្អ​កាន់តែ​ច្រើន កាន់តែ​ពិតប្រាកដ​នៅក្នុង​សេចក្តីសញ្ញា​របស់​យើង ការបម្រើ និង​ការតាំងចិត្ត ។ ( នែល អិល អាន់ឌើរសិន The Divine Gift of Forgiveness [ ឆ្នាំ ២០១៩ ] ទំព័រ ១១ )

  • ហេតុអ្វី​សេចក្ដីថ្លែង​ការណ៍​របស់​អែលឌើរ អាន់ឌើរសិន សំខាន់​ក្នុង​ការចងចាំ ?

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ធ្វើ​បញ្ជី​សកម្មភាព​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដើម្បី​ប្រែចិត្ត ហើយ​ត្រូវបាន​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ដោយ​ព្រះអម្ចាស់ ។ ( សម្រាប់​គំនិត​ផ្សេងៗ សូម​អាន​សេចក្ដីថ្លែង​ការណ៍​របស់​អែលឌើរ អាន់ឌើរសិន ខាង​លើ​ឡើង​វិញ ហើយ​ពិចារណា​អាន​ខគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម​នេះ ៖ ម៉ូសាយ ២៦:២៩; ២៧:៣៥; អាលម៉ា ៣៦:១៨; នីហ្វៃ​ទី៣ ៩:២២; គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៩; ៥៨:៤២–៤៣ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​ប្រែចិត្ត ?

    • តើ​អ្នក​គិត​ថា ការខិតខំ​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​បាន​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

សូម​មើល​វីដេអូ « The Hope of God’s Light » ( ៦:៤៦ ) ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​នរណា​ម្នាក់​ផ្លាស់ប្តូរ « មួយ​ជំហាន​ម្តងៗ មួយ​អ៊ីញ​ម្តងៗ ឆ្ពោះ​ទៅរក​ភាពល្អ​កាន់តែ​ច្រើន » ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ពិចារណា​អំពី​របៀប​ដែល​មេរៀន​នេះ​អនុវត្ត​ចំពោះ​អ្នក ។ សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​សំណួរ​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​អ្នក ៖

  1. តើ​ការផ្លាស់ប្ដូរ​បន្តិច​ម្ដងៗ​អ្វី​ខ្លះ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នក​រួច​ហើយ ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការខិតខំ​របស់​អ្នក និង​ជំនួយ​របស់​ព្រះអម្ចាស់ ?

  2. តើ​អ្វី​ជា​ជំហាន​បន្ទាប់​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ​ដើម្បី​ប្រែចិត្ត ហើយ​បន្ត​ផ្លាស់ប្ដូរ​តាមរយៈ​ទ្រង់ ?

  3. តើ​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ប្រឈម​មុខ​ក្នុង​ដំណើរការ​នេះ ហើយ​តើ​អ្នក​អាច​ងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ជួយ​អ្នក​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នោះ​ដោយ​របៀប​ណា ?