ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៥:១–៥ ៖ ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ


« ម៉ូសាយ ៥:១–៥ ៖ ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៥:១–៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៥:១–៥

ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ

រូបភាព
ស្តេច​បេនយ៉ាមីន​ថ្លែងសុន្ទរកថា​ទៅ​កាន់​ប្រជាជន​របស់​ទ្រង់

ពេលខ្លះ យើង​ប្រហែល​ជា​មានអារម្មណ៍​ថា ត្រូវ​ធ្វើការ​កែប្រែ ឬ​កែលម្អ​អ្វី​មួយ​ដែល​យើង​កំពុងធ្វើ ។ ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​មាន​អារម្មណ៍​បែប​នេះ​បន្ទាប់ពី​បាន​ស្តាប់​ទ្រង់​មាន​បន្ទូល​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​អ្វី​ដែល​ទ្រង់​បាន​សង្រ្គោះយើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​បង្កើន​បំណងប្រាថ្នា​ក្នុង​ការផ្លាស់ប្តូរ ឬ​បន្តផ្លាស់ប្តូរ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ។

ការប្រែក្លាយ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ

សូម​មើល​វត្ថុ​ខាងក្រោម ហើយ​គិត​អំពី​របៀប​ដែល​វត្ថុ​មួយ​ប្តូរ​ទៅ​ជា​វត្ថុ​មួយ​ទៀត ។

រូបភាព
ដុំ​ទឹកកក ទឹក និង​ចំហាយទឹក
រូបភាព
ធ្យូងថ្ម
  • តើ​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​វត្ថុ​ទាំងនេះ ?

  • តើ​ហេតុផល​អ្វី​ខ្លះដែល​មនុស្ស​ផ្លាស់ប្តូរ ?

  • តើ​ព្រះអម្ចាស់​អាច​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​យើង​ស្រដៀង​គ្នា ឬ​ខុស​ពី​របៀប​ដែល​វត្ថុ​ទាំងនេះ​ផ្លាស់ប្តូរ​ដោយ​របៀបណា ?

សូម​គិត​ពី​អារម្មណ៍​ដែល​អ្នក​មាន​អំពី​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ថា​ត្រូវ​នឹង​អ្នក​កម្រិត​ណា ៖

  • ខ្ញុំ​ចង់ឲ្យ​ព្រះអម្ចាស់​ជួយ​ខ្ញុំ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ល្អប្រសើរ ។

សូម​ចំណាយ​ពេលមួយ ឬ​ពីរនាទី ហើយ​គិត​អំពី​មូលហេតុ​ដែល​អ្នក​មាន​អារម្មណ៍​ដូច​ដែល​អ្នក​មាន ។ ការណ៍​នេះ​អាច​រួមបញ្ចូល​ទាំង​ការសញ្ជឹងគិត​ពី​របៀប​នានា​ដែល​ព្រះអម្ចាស់​អាច​ជួយ​អ្នក​កាលពី​អតីតកាល ។

នៅពេល​អ្នកសិក្សា ម៉ូសាយ ៥ សូម​រក​មើល​ហេតុផល​ដែល​អ្នក​ប្រហែល​ជា​ចង់​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​ផ្លាស់ប្តូរ និង​កែលម្អ ។

ការដកពិសោធន៍​ការផ្លាស់ប្តូរ​នៃ​ដួងចិត្ត

បន្ទាប់ពី​ស្ដេច​បេនយ៉ាមីន​បាន​មាន​បន្ទូល​ទៅកាន់​ប្រជាជន​របស់​ទ្រង់​ចប់​ហើយ ទ្រង់​ចង់​ដឹង​ថា តើ​ពួកគេ « ជឿ​តាម​ពាក្យ​សម្ដី​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​នោះ​ឬ​ទេ » ( ម៉ូសាយ ៥:១ ) ។

សូមអាន ម៉ូសាយ ៥:១–៥ ដើម្បី​មើល​ពី​របៀប​ដែល​ពួកគេ​ឆ្លើយតប ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹងថា ពាក្យ មាន​បំណង សំដៅ​ទៅលើ​ទំនោរ ឬ​ការងាករេ​របស់​នរណា​ម្នាក់ ជា​អ្វី​ដែល​ពួកគេ​ងាយ​នឹង​ទទួល​យក ។ អ្នក​ប្រហែលជា​ចង់​មើល​វីដេអូ« The People of King Benjamin Make a Covenant » ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:៣៧ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org.

សូម​បំពេញ​តារាង​ខាងក្រោម​ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន ។

របៀប​ដែល​ប្រជាជន​បាន​ផ្លាស់ប្តូរ

អ្វី​ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ផ្លាស់ប្តូរ

របៀប​ដែល​ប្រជាជន​បាន​ផ្លាស់ប្តូរ

អ្វី​ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ផ្លាស់ប្តូរ

ដោយផ្អែក​តាម ម៉ូសាយ ៥:១–៥ សូម​បំពេញ​ឃ្លា​ខាងក្រោម ។

នៅពេល​ដួងចិត្ត​របស់​យើង​ត្រូវបាន​ផ្លាស់ប្តូរ​តាមរយៈ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះយើង …

វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការកត់ត្រា​សេចក្តីពិត​មួយ ឬ​ច្រើន​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក ។

វា​ជា​ការសំខាន់​ក្នុង​ការយល់​ថា ទោះ​ជា​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន « ពុំ​មាន​បំណង [ ឬ​ទំនោរ​ចិត្ត ] នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ » ( ម៉ូសាយ ៥:២ ) នេះ​មិន​មាន​ន័យ​ថា ពួកគេ​មិន​បាន​ធ្វើ​អំពើបាប​ម្តងទៀត​ទេ ។ ផ្ទុយទៅវិញ ព្រះអម្ចាស់​បានផ្លាស់ប្តូរ​ចិត្ត​ពួកគេ​ឲ្យ​មាន​បំណងប្រាថ្នា​ដោយ​ស្មោះ​ដើម្បី​ធ្វើល្អ និង​ចៀស​វាង​ពី​អំពើបាប ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​យ៉ាងហោច​ណាស់​ឲ្យ​បាន​ពីរ ។

    • តើ​នៅ​ពេលណា​ដែល​អ្នក​មាន​បំណងប្រាថ្នា​ចង់ « ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជា​និច្ច​វិញ » ដូចជា​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន ? តើ​អ្វី​ដែល​បានជួយ​អ្នក​ឲ្យ​មានអារម្មណ៍​បែបនេះ ?

    • ហេតុ​អ្វី​អ្នក​គិត​ថា ពួកយើង​ជា​ច្រើន​មិន​មានអារម្មណ៍​បែប​នេះ​គ្រប់ពេល ?

    • តើ​អ្នក​គិត​ថា​មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ឲ្យ​មានអារម្មណ៍​បែប​នេះ​ញឹកញាប់​ជាងនេះ ?

ការយល់ដឹង​អំពី​ការផ្លាស់ប្តូរ

សូម​ពិចារណា​គូស​ចំណាំ ម៉ូសាយ ៥:៣ ឃ្លា « តាម​រយៈ​សេចក្ដី​ល្អ​សប្បុរស​ដ៏​និរន្តរ៍​នៃ​ព្រះ » ។ ដើម្បី​យល់​ពី​ការផ្លាស់ប្តូរ​ដែល​កើតឡើង​នៅក្នុង​ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​យ៉ាងច្បាស់ នោះ​យើង​ត្រូវ​យល់​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ផ្លាស់ប្តូរ ។

ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន បានពន្យល់ ៖

រូបភាព
ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន

ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ភ្នាក់ងារ​ផ្លាស់ប្តូរ​ដ៏​ពិត និង​តែមួយ​អង្គ​គត់ ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​ការផ្លាស់ប្តូរ​ទាំងអស់ ។ … ទ្រង់​នឹង​បង្ហាញ​ពី​សក្តានុពល​របស់​អ្នក នៅពេល​អ្នក​ងាក​ទៅ​រកទ្រង់ ។ ទ្រង់​ពិត​ជា​នឹង​ជួយ​សង្គ្រោះ​អ្វីៗ​ទាំងអស់​ដែល​ជា​សក្តានុពល​របស់​អ្នក ។ …

… ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់​ស្រឡាញ់​ការខិតខំ​របស់​អ្នក​ក្នុង​ការផ្លាស់ប្តូរ ។

ព្រះទ័យ​របស់​ទ្រង់​សម្រាប់​អ្នក​គឺ ដើម្បី ផ្លាស់ប្តូរ បន្តិចម្តងៗ បោះបង់​ចោល​ភាពជា​មនុស្ស​ខាង​សាច់ឈាម​ទាំងស្រុង មាន​ការផ្លាស់ប្តូរ​ក្នុង​ចិត្ត ការផ្លាស់ប្តូរ​ចរិត​លក្ខណៈ ។ ព្រះយេស៊ូវ​ដែល​ជា​ព្រះគ្រីស្ទ​បាន​ធ្វើ អ្វីៗ​ទាំងអស់ ដែល​ទ្រង់​ធ្វើ​នោះ​គឺ​ដើម្បី​ឲ្យ​អ្នក អាច ផ្លាស់ប្តូរ ! ទ្រង់​គឺ​ព្រះអង្គ​សង្រ្គោះ របស់​អ្នក និង​ជាព្រះអង្គ​សង្គ្រោះ​របស់ខ្ញុំ !

ហើយ​នៅពេល​យើង​សកម្ម ទូលអង្វរ​ដោយ​ខ្ជាប់ខ្ជួន​ដើម្បី​ទទួល​បាន​ព្រះចេស្តា​នៃ​ការពលិកម្ម​ដ៏​គ្មាន​ទីបញ្ចប់ និង​ដ៏​ធួន​របស់ទ្រង់ ដើម្បី​អនុវត្ត​ចំពោះ​ជីវិត​របស់យើង ការព្យាបាល​ចុងក្រោយ​របស់ទ្រង់​នឹង​នាំ​មក​ឲ្យ​ជីវិត​របស់យើង​ម្នាក់ៗ​នូវ​ការផ្លាស់ប្តូរ​ចុងក្រោយ​ដែល​យើង​ស្វែងរក​យ៉ាងខ្លាំង ។ ( វេនឌី ដបុលយូ ណិលសុន « Change: It’s Always a Possibility! » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំយ៉ង់ នាថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៨៨ ] ទំព័រ ១០ speeches.byu.edu )

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • យោងតាម​ស៊ីស្ទើរ ណិលសុន តើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​យើង​ផ្លាស់ប្តូរ ?

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​តួនាទី​របស់​អ្នក​ក្នុង​ការផ្លាស់ប្តូរ ?

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​បាន​ផ្លាស់ប្តូរ​ដោយ​មាន​ជំនួយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​អ្នក​មិន​អាច​គិត​ឃើញ​ពី​នរណា​ម្នាក់​ទេ សូម​ពិចារណា​មើល « A Change of Heart » ( ៤:៣៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org.

  • តើ​ព្រះអម្ចាស់​បាន​ជួយ​បុគ្គល​នេះ​ដោយ​របៀបណា ?

  • តើ​កិច្ចខិតខំ​ផ្ទាល់ខ្លួន​អ្វី​ខ្លះដែល​បុគ្គល​នេះ​ធ្វើ​ការផ្លាស់ប្តូរ ?

  • ហេតុ​អ្វី​អ្នកគិត​ថា ការផ្លាស់ប្តូរ​ទាំងនេះ​នាំ​ឲ្យ​មាន​សេចក្តីអំណរ​កាន់តែខ្លាំង ?

ការធ្វើ​ឲ្យ​ការផ្លាស់ប្តូរ​ជា​អចិន្រ្តៃយ៍

ដើម្បី​បញ្ចប់​ការសិក្សា​របស់អ្នក សូមគិត​អំពី​ជីវិត​របស់អ្នក និង​ការរីកចម្រើន​បច្ចុប្បន្ន​របស់អ្នក​ឆ្ពោះ​ទៅរក​ការក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​មានអារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ឲ្យ​អ្នក​ធ្វើ ដែល​ជា​លទ្ធផល​មក​ពី​អ្វី​ដែល​អ្នក​បានរៀន និង​មាន​អារម្មណ៍ ។