ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩—« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ទៅ​ជា ] អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩—‹ [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ទៅ​ជា ] អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩

« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ទៅ​ជា ] អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ »

រូបភាព
យុវជន​ឱប​គ្នា

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី ម៉ូសាយ ៣:១៩ អ្នក​បាន​រៀន​ពី​របៀប​យក​ឈ្នះ​លើ​មនុស្ស​ខាង​សាច់ឈាម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយអ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ៣:១៩ ។ វា​ក៏​អាច​ជួយ​អ្នក​ពន្យល់​ពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​ផងដែរ ។

ទន្ទេញ និង​ពន្យល់

ក្នុង​អំឡុងពេល​មេរៀន​មុន អ្នក​បានរៀន​សេចក្តីពិត​ខាងក្រោម​ពី ម៉ូសាយ ៣:១៩ ៖ តាមរយៈ​ការព្រម​ធ្វើ​តាម​សេចក្តីទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​យក​ឈ្នះ​លើ​មនុស្ស​ខាង​សាច់​ឈាម ហើយ​ក្លាយ​ជា​អ្នក​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ៣:១៩ គឺ « [ សម្រាត ]​ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ទៅ​ជា ] អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវគ្រីស្ទ » ។

សូម​គូរ​រូប​ត្រីកោណ​ដូចខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុសិក្សា​របស់​អ្នក ។ សូម​បែងចែក​សេចក្ដីយោង និងឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ៣:១៩ ជា​បួន​ផ្នែក ។ សូម​សរសេរ​ផ្នែក​ទាំងបួន​នៅក្នុង​រូប​ត្រីកោណ​របស់​អ្នក ។ ឧទាហរណ៍ ៖ អ្នក​អាច​សរសេរ « ម៉ូសាយ ៣:១៩ » នៅលើ​គំនូរ​របស់​អ្នក​ផ្នែក​ខាងលើ​បំផុត « [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ » នៅក្នុង​ផ្នែក​ទី​ពីរ​ជាដើម ។ សូម​អនុវត្ត​ការទន្ទេញ​ឃ្លា​ទាំងមូល​ដោយ​ផ្លាស់ប្តូរ​ពី​លើ​ចុះក្រោម​នៅលើ​គំនូរ​របស់​អ្នក រហូត​ដល់​អ្នក​មានអារម្មណ៍​មាន​ទំនុកចិត្ត​សូត្រ​ដោយ​ពុំ​មើល ។

រូបភាព
រូបភាព​ត្រីកោណ​ស​ខ្មៅ​សាមញ្ញ​ដែល​មាន​បួន​ផ្នែក
រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូច​តទៅនេះ ៖

    សូម​ស្រមៃ​ថា អ្នក​កំពុង​បង្រៀន​មេរៀន​អំពី ម៉ូសាយ ៣:១៩ ដល់​ថ្នាក់​អង្គការ​បឋមសិក្សា​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក ។ តើ​អ្នក​អាច​ពន្យល់​សារលិខិត​នៃ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ដល់​ក្រុម​កុមារ​ដោយ​របៀបណា ? សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ​ជា​ពាក្យ​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​ពន្យល់​អំពី​គោលលទ្ធិ​នៃ ម៉ូសាយ ៣:១៩ ។

រៀន​អនុវត្ត

សូម​រំឭក​ដោយ​សង្ខេប​នូវ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅ​ក្នុង កថាខណ្ឌទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​ជ្រើសរើស​យ៉ាង​ហោច​ណាស់​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងបី ហើយ​គូរនិមិត្ត​រូប ឬ​រូបភាព​សាមញ្ញ​ដែល​អ្នក​មាន​អារម្មណ៍​ថា​តំណាងឲ្យ​វា ។

តូវីយ៉ា បាន​តស៊ូ​ជាមួយ​ការគ្រប់គ្រង​កំហឹង​របស់​គាត់​អស់​រយៈពេល​ជា​ច្រើនឆ្នាំ ។ ជា​រឿយៗ គាត់​ខឹងនឹង​បងប្អូន និង​ឪពុកម្តាយ​របស់​គាត់ ហើយ​បាន​ដំឡើង​សំឡេង​របស់​គាត់ ។ គាត់​ក៏​មិនសូវ​ត្រូវ​ជាមួយ​អ្នក​ដទៃ​នៅសាលា​រៀន​ដែរ ។ ថ្ងៃមួយ ពេល​កំពុង​និយាយ​ជាមួយ​ឪពុកម្តាយ​របស់​គាត់​អំពី​អារម្មណ៍​ឆេវឆាវ​របស់​គាត់ គាត់​ពោល​ថា ៖ « កូន​ប្រាថ្នាថា កូន​អាច​ធ្វើ​ជា​មនុស្ស​ចេះ​អត់ធ្មត់​ជាង​នេះ ប៉ុន្តែ​កូន​គិតថា កូន​មិន​អាច​ធ្វើ​បាន​ទេ ។ នេះ​គឺជា​ចរិក​របស់​កូន ! »

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ក្នុង​កថាខណ្ឌ​ដែល​មាន​ប្រយោគ​យ៉ាងតិចប្រាំ ។

    • តើ​អ្នក​នឹង​ប្រើ​ការបង្រៀន​របស់ ម៉ូសាយ ៣:១៩ និង​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ដើម្បី​ជួយ​ក្នុង​ស្ថានភាពនេះ​ដោយ​របៀប​ណា ?

សូម​ពិចារណា​ដូច​ខាងក្រោម ប្រសិនបើ​អ្នក​ត្រូវការ​ការណែនាំ​ខ្លះ​ក្នុង​ការយល់ដឹង​ពី​របៀប​ឆ្លើយ​សំណួរ​មុន ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​អ្នក​គិត​ថា ការបង្រៀន​ពី ម៉ូសាយ ៣:១៩ អាច​ជួយ​ក្នុង​ស្ថានភាព​នេះ​បាន​យ៉ាង​ដូចម្តេច ?

  • តើ​មាន​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​អ្វី​ខ្លះទៀត​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អ្នក​គិតថា​អាច​មានប្រយោជន៍ ?

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​អាច​មើលឃើញ​បញ្ហា​នេះ​ដោយ​ទស្សនវិស័យ​ដ៏​នៅអស់កល្ប​ជា​និច្ច​មួយ ?

  • តើ​ការចងចាំពី​ព្រះរាជបំណង​របស់​ព្រះ​អម្ចាស់​សម្រាប់​ការអនុញ្ញាត​ឲ្យ​យើង​រស់នៅ​ក្នុង​ពិភពលោក​ដ៏​ធ្លាក់​នេះ​អាច​មាន​ប្រយោជន៍​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ស្ថានភាពនេះ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​មនុស្ស​ម្នាក់​ក្នុង​ស្ថានភាព​នេះ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ?