ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧ ៖ ពួកយើង​មាន​សិទ្ធិ​នឹង​រើស​យក តាមរយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧ ៖ ពួកយើង​មាន​សិទ្ធិ​នឹង​រើស​យក តាមរយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧

ពួកយើង​មាន​សិទ្ធិ​នឹង​រើស​យក តាមរយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ

រូបភាព
អំណាច​ប្រែចិត្ត​ជឿ​នៃ​ព្រះគម្ពីរ​មរមន

នៅក្នុង​មេរៀន​មុន « នីហ្វៃទី ២ ២:២៦–៣០ » អ្នក​បាន​រៀនថា យើង​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃ​ទី ២ ២:២៧ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ទន្ទេញ និង​ពន្យល់

សូមអាន នីហ្វៃទី ២ ២:២៧ ហើយ​គូរ​រូបភាព​មួយ​ដែល​ជួយ​អ្នក​ឲ្យ​ស្រមៃ​ឃើញ​ពី​អត្ថន័យ​នៃ​ឃ្លា​បទ​គម្ពីរ​គន្លឹះ ៖ « ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។ សូម​បញ្ចូល​ឃ្លា គន្លឹះ​នៅ​លើ​គំនូរ​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ ។

បន្ទាប់មក សូម​សរសេរ​លើ​គំនូរ​របស់​អ្នក អំពី​អត្ថន័យ​ដែល​ថា យើង​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ឬក៏​រើសយក​ការជាប់​ឃុំឃាំង និង​ការស្លាប់ ។ សូម​បញ្ចូល​អត្ថន័យ​ដែល​ខគម្ពីរ​នេះ​មាន​ន័យ​សម្រាប់​អ្នក​ផ្ទាល់ និង​របៀប​ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ ។

ជា​ចុង​ក្រោយ ពេល​កំពុង​សម្លឹង​មើល​រូបភាព សូម​ថា​ឡើង​វិញ​នូវ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ រហូត​ដល់​អ្នក​ចេះ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​តាម​ការចាំ ។

សូម​ពិចារណា​ដាក់​គំនូរ​របស់​អ្នក នៅ​កន្លែង​ណា​ដែល​អ្នក​នឹង​ឃើញ​វា​ជា​ញឹកញាប់​រយៈពេល​ពីរ​បី​ថ្ងៃ​បន្ទាប់ ហើយ​អនុវត្ត​ការនិយាយ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​រាល់​ពេល​ដែល​អ្នក​សម្គាល់​ឃើញ​វា ។

រៀន​អនុវត្ត

ដើម្បី​រំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ សូមមើល​ប្រសិនបើ​អ្នក​អាច​ចាំ​គោលការណ៍​នីមួយៗ ក្នុង​ចំណោម​គោលការណ៍​ទាំង​បី​ដែរ​ឬ​ទេ ។ បន្ទាប់មក​មើល​ប្រសិនបើ​អ្នក​អាច​ផ្គូផ្គង​ឃ្លា​ខាង​ក្រោម​ជាមួយ​នឹង​គោលការណ៍​ត្រឹមត្រូវ​ដែរ​ឬ​ទេ ។ ( សូមប្រើ កថាខណ្ឌ​ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ [ ឆ្នាំ ២០២២ ] ដើម្បី​ពិនិត្យ​មើល​ភាពត្រឹមត្រូវ​របស់​អ្នក ) ។

  • « ការពារ​យើង​កុំ​ឲ្យ​ភាន់​ច្រឡំ និង​ការ​ពារ​យើង​ពី​អ្នកទាំង​ឡាយ​ដែល​ព្យាយាម​បំផ្លាញ​សេចក្ដីជំនឿ​យើង »

  • « មើល​ទៅ​គំនិត​នានា​ដោយ​ផ្អែក​ទៅលើ​បទដ្ឋាន​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់ ជាជាង​ដោយ​ការ​ទទួល​យក​ការ​សន្មត ឬ​ការ​ប៉ាន់​ស្មាន​របស់​លោកិយ »

  • « ពឹង​ផ្អែក​ទៅលើ​ទីបន្ទាល់​ដែល​យើង​មាន​រួច​ទៅ​ហើយ »

សូម​អាន​ស្ថានភាព​ខាង​ក្រោម ហើយ​គិត​អំពី​របៀប​អ៊ីវ៉ាន អាច​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

អ៊ីវ៉ាន​មាន​គម្រោង​ទៅ​ដើរ​លេង​នៅ​រសៀល​ថ្ងៃ​សៅរ៍​ជាមួយ​មិត្តភក្តិ​របស់​គាត់ ប៉ុន្តែ​នៅពេល​មិត្ត​ម្នាក់​បាន​បង្ហាញ​ខ្លួន​ដោយ​មិន​បាន​រំពឹង​ទុក​ដោយ​មាន​គ្រឿង​ស្រវឹង​មក​ចែក​គ្នា​ផឹក គាត់​មាន​អារម្មណ៍​ថា វា​ដល់​ពេល​ដែល​គាត់​ត្រូវ​ចាកចេញ​ហើយ ។ គាត់​ដឹង​ថា មិត្ត​របស់​គាត់​នឹង​មិន​ភ្ញាក់ផ្អើល​ទេ ព្រោះ​គាត់​តែងតែ​ទៅ​ផ្ទះ​ជានិច្ច​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​កាល​ពី​ពេល​មុនៗ ។ ពេល​គាត់​ដើរ​ចេញ គាត់​បាន​ឮ​មិត្តភក្តិ​របស់​គាត់ ដានីញ៉ែល​និយាយ​ថា « វា​ហាក់​ដូចជា​ក្រុមជំនុំ​របស់ អ៊ីវ៉ាន​មិន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​អ្វី​ឡើយ » ។

អ៊ីវ៉ាន​បាន​បន្ត​គិត​អំពី​មតិ​របស់​ដានីញ៉ែល​ពេល​គាត់​ដើរទៅ​ផ្ទះ ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ

សូម​អាន កថាខណ្ឌទី ៨ នៅក្នុង « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » ផ្នែក​នៃ ឯកសារ​គោល​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​អត្ថន័យ​នោះ ដើម្បី​បង្កើត​សំណួរ​ឡើង​វិញ ។

រូបភាព
រូប​តំណាង​កំណត់​ត្រា
  1. សូម​បំពេញ​សកម្មភាព​បង្កើត​ឡើង​វិញ​ខាង​ក្រោម ៖

    សូម​អនុវត្ត​ជំនាញ​នៃ​ការបង្កើត​មតិ​របស់​ដានីញ៉ែល​ឡើង​វិញ ។ ជា​ដំបូង សូម​កំណត់​ពី​សំអាង ឬ​ការសន្មត់​របស់​ដានីញ៉ែល ។ បន្ទាប់មក សូម​ពិចារណា​អំពី​បញ្ហា​នៅក្នុង​បរិបទនៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​សរសេរ​កថាខណ្ឌ​ដែល​ប្រៀបធៀប​ទស្សនៈ​របស់​ដានីញ៉ែល ទៅ​នឹង​អ្វី​ដែល​អ្នក​ដឹង​អំពី​សិទ្ធិ​ជ្រើសរើស​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ សំណួរ​ខាង​ក្រោម​អាច​ជួយ​អ្នក​ក្នុង​ការបង្កើត​វា​ឡើង​វិញ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ឆ្លើយ​គ្រប់​សំណួរ​នៅក្នុង​កថាខណ្ឌ​របស់​អ្នក​ទេ ។

    1. សូម​កំណត់​ពី​សំអាង​នោះ ឬ​ការសន្មត់​ដែល​អាច​មាន ។កំណត់​ពី​សំអាង​ដែលអាចមាន ឬ​ការសន្មត់ ។

      • តើ​ដានីញ៉ែល​ហាក់​ដូចជា​ជឿ​អ្វី​ខ្លះ​អំពី​សេរីភាព និង​គោលបំណង​នៃ​សិទ្ធិ​ជ្រើសរើស ?

      • តើ​គាត់​ហាក់​ដូចជា​ជឿ​អ្វី​ខ្លះ​អំពី​បទដ្ឋាន​នៃ​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ?

    2. បន្ទាប់មក សូម​ពិចារណា​អំពី​បញ្ហា​នៅក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ។

      • តើ​អ្នក​បាន​ដកពិសោធ​អ្វី​ខ្លះ តាមរយៈ​ការរស់នៅ​តាម​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជួយ​អ្នក​ឲ្យ​យល់ឃើញ​អ្វី​ដែល​ខុស​ពី​ដានីញ៉ែល​យល់​ឃើញ ?

      • តើ​ទិដ្ឋភាព​អ្វី​ខ្លះក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ដែល​អ្នក​គិតថា នឹង​មាន​ប្រយោជន៍​បំផុត​ដើម្បី​ឲ្យ​ដានីញ៉ែល​យល់ ?

      • តើ​ព្រះអង្គសង្គ្រោះ​ផ្តល់​សេរីភាព​បែប​ណា​ដល់​អ្នក​ដែល​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ? តើ​ការជាប់​ឃុំឃាំង​បែប​ណា​ដែល​កើត​មក​ពី​ការបដិសេធ​បទបញ្ញត្តិ​ទាំង​នោះ ?

សូម​អាន កថាខណ្ឌ​ទី ៥–៧, ១១ នៃ​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ​ផ្នែក ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ហើយ​ពិចារណា​ពី​របៀប​ដែល​គោលការណ៍​ពីរ​ខាង​ក្រោម​អនុវត្ត​ចំពោះ​ស្ថានភាព​របស់​អ៊ីវ៉ាន ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ

  • ប្រសិនបើ​អ៊ីវ៉ាន​ចាប់ផ្តើម​ឆ្ងល់​ពី​ការសម្រេច​ចិត្ត​របស់​គាត់​ក្នុង​ការដើរ​ចេញ​ពី​ស្ថានភាព​គ្រោះថ្នាក់​ខាង​វិញ្ញាណ តើ​អ្នក​អាច​ចែកចាយ​អ្វី​ខ្លះ​ជាមួយ​គាត់​មក​ពី កថាខណ្ឌ​ទី ៥–៧ ? ហេតុអ្វី ?

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​ប្រភព​អ្វី​ខ្លះ​ដែល​បាន​លើក​ឡើង​នៅក្នុង កថាខណ្ឌ​ទី ១១ ដែល​អ្នក​គិត​ថា​នឹង​មាន​ប្រយោជន៍​បំផុត​សម្រាប់ អ៊ីវ៉ាន ?

  • តើ​សេចក្តីពិត​នៅក្នុង នីហ្វៃទី ២ ២:២៧ អាច​ជួយ​គាត់​យ៉ាង​ដូចម្តេច ?