សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ កញ្ញា ៖ ខ្ញុំ​នឹង​បម្រើ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​ខ្ញុំ


ខែ កញ្ញា

ខ្ញុំ​នឹង​បម្រើ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​ខ្ញុំ

« អ្នក​ត្រូវ​ស្រឡាញ់​ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​ពី​ចិត្ត​នៃ​អ្នក អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​នៃ​អ្នក ហើយ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្នក​ត្រូវ​បម្រើ​ទ្រង់ » ( គ. & ស. 59:5 ) ។

សូមបន្ថែម​គំនិត​ទាំង​ឡាយ​ដែល​បាន​ផ្តល់​ឲ្យ​ត្រង់​ចំណុច​នេះ​ទៅ​នឹង​គំនិត​របស់​អ្នក ។ នៅ​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែន​ការ​ដើម្បី​ (1) ស្វែងរក​គោលលទ្ធិ (2) ជួយ​កុមារ​យល់​ពី​គោលការណ៍​នោះ ហើយ (3) ជួយ​ឲ្យ​ពួក​គេ​អនុវត្តគោលការណ៍​នោះ​នៅ​ក្នុង​ជីវិត ។ សូម​សួរ​ខ្លួន​អ្នក​ថា ៖ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រៀន ហើយ​ថា​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? » 

សប្តាហ៍​ទី 1 ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​បង្រៀន​យើង​ពី​របៀប​ដើម្បី​បម្រើ​អ្នក​ដទៃ ។

ស្វែងរក​គោលលទ្ធិ( មើល​រូបភាព ) ៖សូម​ដាក់​តាំង​រូប​ភាព​ពីរបី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ការបម្រើ​ដល់​អ្នក​ដទៃ ។ ឧទាហរណ៍ សូម​ប្រើ ក. រ. ដ.រូប​ភាព 41, 42, 46, 47 និង 55 ។ សុំ​ឲ្យ​កុមារ​ពិពណ៌នា​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​រូបភាពនីមួយៗ ។ សូម​ពន្យល់​ថា ព្រះយេស៊ូវ​គឺ​កំពុង​ធ្វើ​ការបម្រើ​ដល់​អ្នក​ដទៃ​នៅ​ក្នុង​រូបភាពនីមួយៗ ។ សូម​សរសេរ​នៅ​លើ​ក្តារខៀន « ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​យើង​ឲ្យ​ចេះ​បម្រើ​ដល់​អ្នក​ដទៃ » ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( អាន​ព្រះ​គម្ពីរ និង​ការ​ដើរ​តួ ) ៖ សុំ​ឲ្យ​កុមារ​ផ្លាស់​ប្តូរ​វេន​គ្នា​សម្តែង​ទៅ​តាម​តម្រូវ​ការ​មួយ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ម៉ាថាយ 25:35–36 ។ ឧទាហរណ៍ កុមារ​អាច​សម្តែង​ធ្វើ​ជា​ស្រេកឃ្លាន ស្រេក​ទឹក ធ្វើ​ជា​មនុស្ស​ចម្លែក ឬ​ឈឺ ។ សុំ​ឲ្យ​កុមារ​ផ្សេង​ទៀត​ទស្សន៍​ទាយ​ពី​សេចក្តី​ត្រូវ​ការ​នោះ ហើយ​បន្ទាប់​មក​សូម​សម្តែង​ពី​របៀប​ដែល​ពួក​គេ​អាច​បម្រើ​នរណា​ម្នាក់​ដែល​កំពុង​ទីទ័លក្រ ។ សូម​អានម៉ាថាយ 25:35–40 ជាមួយ​គ្នា ហើយសុំ​ឲ្យ​កុមារ​រក​មើល​ថា​តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះបន្ទូលសួរ​ថា​តើ​យើង​កំពុង​បម្រើ​ដល់​អ្នកណា នៅ​ពេល​ដែល​យើង​បម្រើ​ដល់​អ្នក​ដទៃ ។

រូបភាព
កុមារ​សម្តែង​ធ្វើ​ជា​ឃ្លាន

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍ ៖សូម​ឲ្យ​ក្រដាស​ដល់​កុមារ ហើយ​ប្រាប់​ឲ្យ​ពួក​គេ​សរសេរ​រៀបរាប់ ឬ​គូរ​រូបភាព​នៃ​មនុស្ស​ដែល​ពួក​គេ​អាច​បម្រើ ហើយ​សម្តែង​ធ្វើ​ជា​ការបម្រើ​ដែល​ពួក​គេ​អាច​សម្តែង​ចំពោះ​មនុស្ស​ទាំង​នោះ ។ សុំ​ឲ្យ​ពួក​គេ​ចែកចាយ​ក្រដាស​ជា​មួយ​នឹង​ក្រុម​គ្រួសារ​​របស់​ពួក​គេ ។

សប្តាហ៍​ទី 2 ៖ ពួក​ព្យាការី និង​សាវក​បង្ហាញ​យើង​ពី​របៀប​ដើម្បីបម្រើ ។

ស្វែងរក​គោលលទ្ធិ ៖ដាក់​តាំង​រូបភាព​ម៉ូសេ ស្ដេច​បេនយ៉ាមីន យ៉ូសែប ស្ម៊ីធ និង​ថូម៉ាស អេស. ម៉នសុន ។ ប្រាប់​កុមារ​ថា ពួក​ព្យាការី​ទាំង​នេះ គឺ​ដូច​ជា​ព្យាការី និង​សាវក​គ្រប់​រូប​ទាំង​អស់​ដែរ គឺ​បង្ហាញ​យើង​ឲ្យ​ចេះ​ពី​របៀប​ដើម្បី​​បម្រើ​ដល់​អ្នក​ដទៃ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( លេង​ល្បែង​ទស្សន៍​ទាយ ) ៖ រៀបចំតម្រុយ​ពី​របៀប​ដែល​ម៉ូសេ ស្ដេច​បេនយ៉ាមីន យ៉ូសែប ស្ម៊ីធ និង​ថូម៉ាស អេស. ម៉នសុន បង្ហាញ​យើង​ពី​របៀប​ដើម្បី​ធ្វើ​ការ​បម្រើ ។ ឧទាហរណ៍ តម្រុយ​ខ្លះៗ​អំពី​ប្រធាន​ថូម៉ាស អេស. ម៉នសុន អាច​ជា « មក​សួរ​សុខទុក្ខ​ស្រ្តី​មេម៉ាយ​នៅ​វួដ​របស់​ខ្ញុំ​ជា​ប្រចាំ » « ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ចែក​ប្រដាប់​លេង​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ទៅ​ក្មេង​ប្រុស​ដទៃ​ទៀត » ហើយ « ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​ដល់​អ្នក​ដែល​សម្រាក​នៅ​មន្ទីរ​ពេទ្យ » ។ អ្នក​អាច​ប្រើប្រាស់​សេចក្តីយោង​ដូច​ខាង​ក្រោម​ដើម្បី​រៀប​ចំ​ពី​តម្រុយ​ទាំង​នោះ ។ ម៉ូសេ ៖ និក្ខមនំ 2:16–17; នីហ្វៃទី 1 17:24–29 ។ ស្ដេច​បេនយ៉ាមីន៖ ម៉ូសាយ 2:12–19 ។ យ៉ូសែប ស្ម៊ីធ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:62, 67; គ. និង ស. 135:3 ។ ថូម៉ាស អេស. ម៉នសុន ៖ Ensignខែ កញ្ញា ឆ្នាំ1994 ទំព័រ 12–17; ខែ ធ្នូ ឆ្នាំ 1995 ទំព័រ 2–4 ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 56–59 ។

សូម​ជ្រើសរើស​កុមារ​បួន​នាក់​ឲ្យ​សម្តែង​ធ្វើ​ជា​ព្យាការី​ទាំង​នេះ ហើយ​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន​នូវ​តម្រុយ​ដែល​អ្នក​បាន​រៀប​ចំ ។ អញ្ជើញ​កុមារ​ផ្សេង​ទៀត​ឲ្យ​លើក​ដៃ​ឡើង នៅ​ពេល​ពួក​គេ​ដឹង​ថា ពួកគេ​ស្គាល់​ព្យាការី​រូប​នោះ​ថា​ជា​នរណា ។ បន្ទាប់​មក សុំ​ឲ្យ​ពួក​គេ​ស្វែង​រក​រូបភាព​របស់​ព្យាការី​នោះ ។ សូម​ធ្វើ​ដូច​គ្នា​ដដែល​នឹង​ព្យាការី​ដទៃ​ទៀត ។

រូបភាព
កុមារ​ស្លៀក​សម្លៀក​បំពាក់​សម្តែង​ជា​ព្យាការី

សម្លៀក​បំពាក់​ធម្មតាៗ​ដូច​ជា​រ៉ូប និង​មួក​អាច​ធ្វើ​ឲ្យ​ការ​សម្តែង​រឿង​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ ការសម្តែង​រឿង​ជួយ​កុមារ​កាន់​តែ​យល់​ពី​គោលការណ៍​ដំណឹង​ល្អ និង​ដំណើរ​រឿង​ដក​ស្រង់​ចេញ​ពី​បទគម្ពីរ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ស្តាប់​​សន្និសីទ ) ៖អញ្ជើញ​កុមារ​ឲ្យ​មើល ឬ​ស្តាប់​សន្និសីទ​ទូទៅ​នៅ​ខែ​ក្រោយ ។ សូម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ស្តាប់​សាច់​រឿង​អំពី​របៀប​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ ។ សូម​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ចែក​ចាយ​ពី​អ្វី​ដែល​ពួក​គេ​រៀន ។

សប្តាហ៍​ទី 3 និង4 ៖ នៅ​ពេល​ខ្ញុំ​បម្រើ​អ្នក​ដទៃ ខ្ញុំ​បម្រើ​ព្រះ ។

រូបភាព
កុមារ​សរសេរ​នៅ​លើ​ក្តារ​ខៀន​ប្រើ​ដីស

ស្វែងរក​គោលលទ្ធិ( ទន្ទេញ​បទ​គម្ពីរ ) ៖ជួយ​កុមារ​ឲ្យ​ទន្ទេញ​បទ​គម្ពីរ​ផ្នែក​ចុង​ក្រោយ​នៃម៉ូសាយ 2:17ដោយ​សរសេរ​នៅ​លើ​ក្តារ​ខៀន « កាល​ណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះអ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » អញ្ជើញ​កុមារ​ឲ្យ​អាន​ឃ្លា​សារ​ឡើង​វិញ​ពីរ ឬ​បី​ដង ។ សុំ​ឲ្យ​កុមារ​លុប​ពាក្យ​មួយ ឬ​ពីរ​ចេញ ហើយ​ឲ្យ​កុមារ​អានឃ្លា​នោះ​សារ​ឡើង​វិញ។ ធ្វើ​សារ​ចុះ​ឡើង រហូត​ទាល់​តែ​គ្មាន​ពាក្យ​នៅ​សល់​លើ​ក្តារខៀន ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ស្តាប់​ករណីសិក្សា ) ៖ពេល​កំពុង​រៀប​ចំ​មេរៀន​ សូម​សិក្សា​សុន្ទរកថា​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ 2010 ដោយ​យក​ចិត្ត​ទុក​ដាក់ « អ្នក​ជា​ដៃ​របស់​យើង » ( សូម​មើល Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2010 ទំព័រ 68–70, 75 ) ។ សុំសួរ​កុមារ​អំពី​របៀប​ដែល​យើង​បម្រើ​ព្រះ នៅ​ពេល​យើង​បម្រើ​អ្នក​ទាំង​ឡាយ​ណា​ដែល​នៅ​ជុំ​វិញ​យើង​ ( យើង​កំពុង​តែ​ធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ប្រសិន​បើ​ទ្រង់​គង់​នៅ​ទីនេះ ) ។ សូម​ចែកចាយ​នូវ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ស្តី​ពី​ការ​បម្រើ ហើយ​ពន្យល់​ពី​របៀប​ដែល​វា​ប្រទាន​ពរ​ដល់​ទាំង​អ្នក​ផ្តល់​ឲ្យ​ និង​អ្នក​ដែល​ទទួល ។ ( អ្នក​អាច​រក​សាច់​រឿង​អំពី​ការ​បម្រើ​បាន​នៅក្នុងប្រិយមិត្តលីអាហូណា ។) សូម​រៀប​ចំ​ករណី​សិក្សា (សូម​មើល TNGC 161–62 ) ដែល​បង្ហាញ​អំពី​របៀប​ដែល​កុមារ​អាច​បម្រើ​អ្នក​ដទៃ ។ ឧទាហរណ៍ ៖ « អានី​បាន​ជំពប់​ជើង​ដួល ហើយ​ធ្លាក់ ពេល​ចេញ​ពី​សាលា​រៀន ហើយ​សៀវភៅ​របស់​គាត់​បាន​ធ្លាក់​រាយ​ប៉ាយ​នៅ​ពេល​ដី ។ ដាវីឌ បាន​ឈប់​ដើម្បី​ជួយ​លើក​នាង​ឡើង ហើយ​ជួយ​រើស​សៀវភៅ » ។ « អ្នក​ជិត​ខាង​របស់​ម៉ារី បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​ក្នុង​ការ​យក​ឥវ៉ាន់​ដែល​ទិញ​ចូល​ក្នុង​ផ្ទះ ខណៈ​ដែល​​កូន​តូច​របស់​គាត់​កំពុង​យំ ។ ម៉ារី​បាន​ជួយ​កាន់​ឥវ៉ាន់​របស់​គាត់ » ។ សុំ​ឲ្យ​កុមារ​សម្តែង​នូវ​ករណី​នេះ ហើយ​ប្រាប់​ថា​តើ​អ្នក​ណា​ដែល​បាន​ទទួល​ការ​បម្រើ ( ទាំង​អ្នក​ដែល​បាន​ទទួល​ការ​បម្រើ និង​ព្រះ ) ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( លេង​ល្បែង​ផ្គូផ្គង ) ៖ សូម​ស្វែង​រក ឬ​គូរ​គំនូរ​នៃ​មនុស្ស​ដែល​កុមារ​អាច​បម្រើ ដូច​ជា ឪពុក​ម្តាយ បងប្អូន លោក​យាយ​លោក​តា​ មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង ។ សូម​ថត​ចម្លង​រូប​ភាពជាពីរ ហើយ​លេង​ល្បែ​ផ្គូ​ផ្គង​ជា​មួយ​ពួក​គេ ( សូម​មើលTNGC 169 ) ។ នៅ​ពេល​ដែល​ផ្គូ​ផ្គង​រួច អញ្ជើញ​គាត់ ឬនាង​ឲ្យ​ប្រាប់​ពី​វិធី​មួយ​ដើម្បី​បម្រើ​បុគ្គល​ដែល​នៅ​ក្នុង​រូប​ភាព ។ សូម​សរសេរ​គំនិត​របស់​កុមារ​នៅ​លើ​ក្តារ​ខៀន ។ សម្រាប់​គំនិត​អំពី​របៀប​នៃ​ការ​បម្រើ​មួយ​ចំនួន សូម​មើលអង្គការ​បឋម​សិក្សា 4 ទំព័រ 166 ។

រូបភាព
ល្បែង​ផ្គូ​ផ្គង

ការ​លេង​ល្បែង​ជួយ​ផ្តល់​​នូវ​ភាព​ចម្រុះក្នុង​មេរៀន និង​ធ្វើ​ឲ្យ​កុមារ​ចូល​រួម​ចំណែក​ជា​មួយ​គ្នា ក៏​ដូច​ជា​ជួយ​ពង្រឹង​ផ្នែក​គោលការណ៍​ដំណឹង​ល្អ​ដែល​ត្រូវ​បាន​បង្រៀនតាម​បែប​ផែន​មួយ​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ ។