សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ តុលា ៖ ខ្ញុំ​នឹង​ចែកចាយ​ដំណឹង​ល្អ​ជា​មួយ​កូនចៅ​របស់​ព្រះ​ទាំង​អស់


ខែ តុលា​

ខ្ញុំ​នឹង​ចែកចាយ​ដំណឹង​ល្អ​ជា​មួយ​កូនចៅ​របស់​ព្រះ​ទាំង​អស់

« ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​ទៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ​ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ រួច​សរសើរ​តម្កើងដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌ » ( ម៉ាថាយ 5:16 ) ។

សូមបន្ថែម​គំនិត​ទាំង​ឡាយ​ដែល​បាន​ផ្តល់​ឲ្យ​ត្រង់​ចំណុច​នេះ​ទៅ​នឹង​គំនិត​របស់​អ្នក ។ នៅ​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែន​ការ​ដើម្បី​ (1) ស្វែងរក​គោលលទ្ធិ (2) ជួយ​កុមារ​យល់​ពី​គោលការណ៍​នោះ ហើយ (3) ជួយ​ឲ្យ​​ពួក​គេ​អនុវត្តគោលការណ៍​នោះ​នៅ​ក្នុង​ជីវិត ។ សូមសួរ​ខ្លួន​អ្នក​ថា ៖ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រៀន ហើយ​ថា​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? » 

សប្តាហ៍​ទី 1 ៖ រស់​នៅ​តាម​ដំណឹង​ល្អ ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នាពេល​ឥឡូវនេះ ។

ស្វែងរក​គោលលទ្ធិ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ស្តាប់​​រឿង ) ៖​ សូម​ដាក់​តាំង​រូប​ភាព​អ្នក​ផ្សាយ​សាសនា ។ សូម​សួរ​កុមារ​ថា​តើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​អ្វី ។ សូម​ចែកចាយ​ពី​ដំណើរ​រឿង​ដូច​ខាង​ក្រោម ឬ​ដំណើរ​រឿង​មួយ​ដក​ស្រង់​ចេញ​ពី ប្រិយមិត្តលីអាហូណា ៖ « នៅ​ថ្ងៃ​មួយ មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​បាន​គោះ​ទ្វារ​​ផ្ទះ មួយ ។ ស្រ្តីម្នាក់​ឈ្មោះ​ថា លោកស្រី ជេមស៍ ក៏​បាន​បើក​ទ្វារ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រាប់​ដល់​គាត់​ថា ពួក​គេ​បាន​មក​ពី​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ លោក​ស្រី ជេមស៍ បាន​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចូល​ក្នុង​ផ្ទះ ហើយ​បាន​ប្រាប់​ដល់​ពួក​គេ​ថា គាត់​ចង់​រៀន​ថែម​ទៀត​ពី​សាសនា​ចក្រ ។ … លោកស្រី ជេមស៍ បាន​ប្រាប់​ពួក​គេ​ថា គាត់​ធ្លាប់​រស់​នៅ​ជិត​ក្រុម​គ្រួសារ​មួយ​ដែល​ជា​សមាជិក​នៃ​សាសនា​ចក្រ ។ គាត់​បាន​និយាយ​ថា កូនៗ នៅ​ក្នុង​ក្រុម​គ្រួសារ​នោះ​គឺ​សុភាព​រាប​សា និង​មាន​ចិត្ត​ល្អណាស់ ។ ពួក​ក្មេង​ៗ​ទាំង​នោះ លេង​ជា​មួយ​ក្មេងៗ​គ្រប់​គ្នា​យ៉ាង​យុត្តិធម៌ ហើយ​មិន​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ​ហិនហោច​ឡើយ ។ លោក​ស្រី ជេមស៍ បាន​និយាយ​ថា គាត់​ចង់​រៀន​អំពី​សាសនា​ចក្រ​ដែល​បាន​បង្រៀន​ដល់​កូនៗ​ទាំង​នោះ ដើម្បីធ្វើ​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ » (អង្គការ​បឋម​សិក្សា 2 ទំព័រ 52 ) ។ សួរ​ថា ៖ « តើ​កុមារ​ដែល​រស់​នៅ​ជិត​លោក​ស្រី ជេមស៍ ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដោយ​របៀប​ណា ? » សូម​ពន្យល់​ថា នៅ​ពេល​ណា​ដែល​យើង​រស់​នៅ​តាម​ដំណឹង​ល្អ គឺ​យើង​កំពុង​តែ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ថា​តាម​អ្នក​ថា « ការ​រស់​នៅ​តាម​ដំណឹង​ល្អ ជួយ​ខ្ញុំ​ដើម្បីធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នាពេល​ឥឡូវ​នេះ » សូម​សង្កត់​ធ្ងន់​ទៅ​លើ​ពាក្យ នាពេល​ឥឡួវ​នេះ ។

សប្តាហ៍​ទី 2 ៖ រស់​នៅ​តាម​ដំណឹងល្អ​ជួយ​ខ្ញុំ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នាពេល​ឥឡូវ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ច្រៀង​ចម្រៀង និង​ការពិភាក្សា​ពី​បទដ្ឋាន​គោលការណ៍​ដំណឹងល្អ ) ៖ សូម​ធ្វើ​ប័ណ្ណ 13 សន្លឹក ដែល​ប័ណ្ណ​​នីមួយៗ​ត្រូវ​មាន « បទ​ដ្ឋាន​ដំណឹង​ល្អ​របស់​ខ្ញុំ » សរសេរ​នៅ​លើ​នោះ ( សូម​មើល « ពេលវេលា​ចែកចាយ ៖ គោរព​តាម​បទ​បញ្ញត្តិ​ទាំងឡាយ » ប្រិយមិត្ត ខែ មិថុនា ឆ្នាំ 2006 ទំព័រ 36 ) ។ សូម​ចែក​ប័ណ្ណ​ទៅ​ឲ្យ​កុមារ ហើយ​ឲ្យ​ពួក​គេ​ហុច​ប័ណ្ណ​តៗ​គ្នា ខណៈ​ដែល​កុមារ​គ្រប់​គ្នា​ច្រៀង​បទ « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​នៅ​ពេល​ឥឡូវ »​(  ច.ក. ទំព័រ 168 ) ។ ពេល​ចម្រៀង​ចប់ ចូរ​ឲ្យ​កុមារ​ម្នាក់ៗ​ដែល​កាន់​ប័ណ្ណ​អាន​បទដ្ឋាន​ឲ្យ​ឮៗ ហើយ​បន្ទាប់​មក​ឲ្យ​ចែកចាយ​ថា តើ​ការ​រស់​នៅ​តាម​បទ​ដ្ឋាន​នឹង​ជួយ​ពួក​គេ​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេល​ឥឡូវ​បាន​យ៉ាង​ដូចម្តេច ។ សូម​ធ្វើ​សារ​ឡើង​វិញ ដោយ​ប្រើ​ប័ណ្ណ​ខុសៗ​គ្នា ។

រូបភាព
ការច្រៀង​របស់​កុមារ

ការច្រៀង​អំពី​គោលលទ្ធិ​មួយ​ជួយ​កុមារ​ឲ្យ​រៀន ហើយ​ចងចាំ​វា ។ កុមារ​ទាំងឡាយ​ក៏​រៀន​បាន​ប្រសើរ​ជាង​ផងដែរ ប្រសិន​បើ​ពួក​គេ​មាន​ជំនួយ​ចក្ខុ​មួយ ឬ​សម្តែង​សកម្មភាព​មួយ​ព្រម​ជា​មួយ​នឹង​តន្រ្តី ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ដាក់​គោលដៅ ) ៖សុំ​ឲ្យ​កុមារ​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​បទដ្ឋាន​គោលការណ៍​ដំណឹងល្អ​មួយ ដែល​ពួក​គេ​នឹង​ព្យាយាម​រស់​នៅ​បាន​យ៉ាង​ប្រសើរ​នៅ​ក្នុង​សប្តាហ៍​នេះ ។ សូម​ឲ្យ​ពួក​គេ​សរសេរ​វា ឬ​គូរ​រូបភាព​ពី​បទដ្ឋាន​នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​មើល​បទ​ដ្ឋាន​នោះ​រាល់​ថ្ងៃ​ទុក​ជា​ការ​រំលឹក​មួយ ។ អញ្ជើញ​ពួក​គេ​ឲ្យ​ប្រាប់​ពី​បទពិសោធន៍​នៅ​ក្នុង​ថ្នាក់​កុមារ​នៅ​សប្តាហ៍​ក្រោយ ។

សប្តាហ៍​ទី 3 ៖ ខ្ញុំ​អាច​ចែកចាយ​ដំណឹង​ល្អ​ជា​មួយ​ក្រុមគ្រួសារ និង​មិត្ត​ភក្តិ​ទាំងឡាយ​របស់​ខ្ញុំ ។

ស្វែងរក​គោលលទ្ធិ( ស្តាប់​រឿងនិទាន ) ៖ពី​មុន​ថ្នាក់​កុមារ​ចាប់​ផ្តើម សូម​អាន​សុន្ទរកថា​របស់ អែលឌើរ រ៉ូប៊ឺត​ ស៊ី. អូកស៍ ក្នុង​សន្និសីទ​ខែ តុលា ឆ្នាំ 2000 « ចែកចាយ​ដំណឹង​ល្អ » ( សូម​មើលEnsignខែ វិច្ឆិកា ឆ្នាំ2000 ទំព័រ 81–82 ) ។ សូម​ប្រាប់​កុមារ​ពី​ទឹក​ក្រូច ។ សូម​ពន្យល់​ថា ដំណឹងល្អ​គឺ​ផ្អែម​ល្ហែម​ជាង​ទឹក​ក្រូច​ទៅ​ទៀត ហើយ​យើង​គួរ​តែ​ចែក​ចាយ​វា​ជា​មួយ​អ្នក​ដទៃ ។ សូម​ឲ្យ​កុមារ​និយាយ​ថា « ខ្ញុំ​អាច​ចែកចាយ​ដំណឹង​ល្អ​ជា​មួយ​ក្រុមគ្រួសារ និង​មិត្ត​ភក្តិ​ទាំងឡាយ​របស់​ខ្ញុំ » ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ស្តាប់​ភ្ញៀវ​កិត្តិយស ) ៖អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​អ្នក​ត្រឡប់​ពី​បេសកកម្ម​ឲ្យ​និយាយ​អំពី​វិធី​ទាំងឡាយ​ដែល​កុមារ​អាច​ចែកចាយ​ដំណឹង​ល្អ​ជា​មួយ​អ្នក​ដទៃ ( ដូច​ជា តាម​រយៈ​ការ​ធ្វើ​ជា​គំរូ​ល្អ ការ​អញ្ជើញ​មិត្ត​ភក្តិ​មក​ថ្នាក់​កុមារ និង​ការ​ចែកចាយ​ទីបន្ទាល់​របស់​ពួក​គេ ) និង​ពី​របៀប​ដែល​កិច្ចខិតខំ​របស់​ពួក​គេ​ក្នុង​ការ​ចែកចាយ​ដំណឹង​ល្អ​បាន​ជួយ​ដល់​ព្រះ​វរបិតា​សួគ៌ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ) ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ការ​ស្តាប់​រឿង​និទាន​មួយ និង​ការ​ចែកចាយ​ពី​គំនិត​ទាំងឡាយ ) ៖​សូម​រំលឹក​កុមារ​ថា ពួក​គេ​អាច​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពី​ពេល​ឥឡូវ​នេះ ។ សូម​ចែកចាយ​ពី​ពេល​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ចែកចាយ​ដំណឹង​ល្អ ។ សូម​ឲ្យ​កុមារ​ក្រោក​ឈរ​ម្នាក់​ម្តងៗ ហើយ​ម្នាក់ៗ​និយាយ​ឃ្លា​មួយ​នៃ​ប្រយោគ​ថា « ខ្ញុំ​អាច​ចែកចាយ​ដំណឹង​ល្អ » ។ អញ្ជើញ​កុមារ​ដែល​និយាយ​ពាក្យ​ថា « ដំណឹងល្អ » ឲ្យ​គិត​ពី​វិធី​មួយ​ដែល​គាត់​អាច​ចែកចាយ​ដំណឹង​ល្អ​ជា​មួយ​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្តិ ។ សូម​ធ្វើ​សារ​ឡើង​វិញ​តាម​ដែល​មាន​ពេលវេលា ។

សប្តាហ៍​ទី 4 ៖ ទីបន្ទាល់​របស់​ខ្ញុំ គឺ​ត្រូវ​បាន​ពង្រឹង នៅ​ពេល​ខ្ញុំ​ចែកចាយ​ដំណឹង​ល្អ ។

រូបភាព
ដបទឹក និង​លក្ខណ៍​សម្រាប់​លាយ​ពណ៌​ក្នុង​អាហារ

គោលបំណង​មេរៀន​បង្កើត​ឲ្យ​មាន​ចំណាប់​អារម្មណ៍ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​កុមារ​ទៅ​លើ​គោលការណ៍​ដំណឹង​ល្អ​មួយ ។

ស្វែងរក​​គោលលទ្ធិ( មើល​គោលបំណង​​មេរៀន ) ៖សូម​ដាក់​ទឹក​នៅ​ក្នុង​ដប​កែវថ្លា​មួយ ។ សូម​ពន្យល់​ថា រាល់​ពេល​យើង​ចែក​ចាយ​ដំណឹង​ល្អ នោះ​ទីបន្ទាល់​របស់​យើង​រីក​ចម្រើន​ច្រើន​ឡើង ។ សូម​បន្តក់​ព៌ណ​សម្រាប់​លាយ​ក្នុង​អាហារ​មួយ​ដំណក់​ទៅ​ក្នុង​ដប​ទឹក​នោះ ។ សូម​ផ្តល់​ជា​ឧទាហរណ៍​មួយ​ចំនួន​ពី​របៀប​ដែល​យើង​អាច​ចែកចាយ​ដំណឹង​ល្អ ដោយ​បន្តក់​ព៌ណ​សម្រាប់​លាយ​ក្នុង​អាហារ​នូវ​ព៌ណ​ដដែលមួយ​ដំណក់​ទៀត ទុក​ធ្វើ​ជា​ឧទាហរណ៍​នីមួយៗ ។ សូម​បង្ហាញ​ថា ពណ៌​ក្នុង​ដប​ទឹក​កាន់​តែ​ឡើង​ព៌ណ​ខ្លាំងឡើងៗ​រាល់​ពេល​ដែល​យើង​ដាក់​លក្ខណ៍​សម្រាប់​លាយពណ៌​ក្នុង​អាហារចូល នោះ​ទីបន្ទាល់​របស់​យើង​ក៏​កាន់​តែ​រឹង​មាំ​គ្រប់​ពេល​ដែល​យើង​ចែក​ចាយ​ដំណឹង​ល្អ​ដូច្នេះ​ដែរ ។

រូបភាព
ក្តារ​ខៀន​​ដីស

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ចែកចាយទីបន្ទាល់ ) ៖សូម​ដាក់សម្ភារខាង​​ក្រោម​ចូល​ក្នុងថង់​មួយ ៖ រូប​ភាព​ព្រះ​យេស៊ូវ​គ្រីស្ទ រូបភាព​យ៉ូសែប ស្ម៊ីធ រូបភាពនៃ ព្យាការី​បច្ចុប្បន្ន ព្រះគម្ពីរ​មរមន និង​ពាក្យ​ថា « សាសនា​ចក្រ​ពិត » ។ សូម​សរសេរ​នៅ​លើ​ក្តារ​ខៀន​ពាក្យ​ថា ទីបន្ទាល់​ហើយ​សុំ​សួរ​កុមារ​ថា តើ​ទីបន្ទាល់​មាន​ន័យ​យ៉ាង​ណា ។ សូម​ពិភាក្សា​ពី​ចម្លើយ​របស់​ពួក​គេ ។ សូម​ប្រាប់​ដំណើរ​រឿង​ដូចខាង​ក្រោម ៖ « មាន​កុមារី​ក្មេង​ខ្ចី​ម្នាក់​ភ័យ​ខ្លាច​ដើម្បី​ចែកចាយ​ទីបន្ទាល់ ពីព្រោះ​នាង​មាន​អារម្មណ៍​មិន​ជឿ​ជាក់​លើ​អារម្មណ៍​របស់​នាង ។ ប៉ុន្តែ​នាង​បាន​ដឹង​ថា វា​សំខាន់​ណាស់ ដូច្នេះ​នៅ​ថ្ងៃ​មួយ​នាង​បាន​ឈរ​ដោយ​ក្លាហាន ហើយ​បាន​ថ្លែង​ទីបន្ទាល់​របស់​នាង ដោយ​សរសេរ​នូវ​ចំណុច​ប្រាំ​យ៉ាង​ដែល​នាង​ជឿ​លើ ។ ពេល​ដែល​នាង​អាច​ធ្វើ​បាន នាង​មាន​អារម្មណ៍​ល្អ ហើយ​បាន​ដឹង​ថា ទីបន្ទាល់​របស់​នាង​បាន​រីកចម្រើន​ខ្លាំង​ឡើង ។ សូម​ឲ្យ​កុមារ​រក​ចំណុច​ប្រាំ​យ៉ាង​ដែល​នាង​មាន​ទីបន្ទាល់​អំពី តាម​រយៈការ​លូក​យក​សម្ភារៈ​ចេញ​ពី​ស្បោង​ដែល​អ្នក​បាន​រៀប​ចំ ។ សូម​ពិភាក្សា​ពី​សម្ភារៈ​ទាំង​នេះ ហើយ​ដាក់​តាំង​វា​នៅលើ​ក្តារខៀន ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍ ( ចែក​ចាយ​​គំរូ ) ៖ សូម​អនុញ្ញាត​ឲ្យ​កុមារ​ចែកចាយ​គំរូ​ដែល​ពួក​គេ​អាច​ចែក​ចាយ​ដំណឹង​ល្អ ។ រាល់​ពេល​ដែល​កុមារ​ម្នាក់ៗ​លើក​ឡើង​ពី​អ្វី​មួយ សូម​បន្តក់ពណ៌​សម្រាប់​លាយ​ក្នុង​អាហារ​មួយ​ដំណក់​បន្ថែម​ចូល​ទៅ​ក្នុង​ដប​ទឹក ដើម្បី​បង្ហាញ​ថា ការ​ចែកចាយ​ដំណឹង​ល្អ​អាច​ពង្រឹង​ទីបន្ទាល់​បាន ។ ( ប្រសិន​បើ​មាន​កុមារ​ច្រើន អ្នក​អាច​ធ្វើ​កិច្ច​ការ​នេះ​ជា​ក្រុម ដើម្បី​ឲ្យ​កុមារ​ម្នាក់ៗ​មាន​ឱកាស​ចែកចាយ​ពី​គំនិត​ទាំងឡាយ ) ។