សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ វិច្ឆិកា ៖ យើង​អរ​គុណ​ព្រះ​សម្រាប់​អ្វី​គ្រប់​យ៉ាង​ទាំង​អស់


ខែ វិច្ឆិកា

យើង​អរ​គុណ​ព្រះ​សម្រាប់​អ្វី​គ្រប់​យ៉ាង​ទាំង​អស់

« លោក​បាន​បញ្ជា​ពួកគេ​ថា … ជា​រៀងរាល់​ថ្ងៃ ពួកគេ​ត្រូវ​ថ្លែង​អំណរគុណ​ដល់​ព្រះអម្ចាស់​ជា​ព្រះ​របស់​គេ » ( ម៉ូសាយ 18:23 ) ។

សូមបន្ថែម​គំនិត​ទាំង​ឡាយ​ដែល​បាន​ផ្តល់​ឲ្យ​ត្រង់​ចំណុច​នេះ​ទៅ​នឹង​គំនិត​របស់​អ្នក ។ នៅ​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែន​ការ​ដើម្បី​ (1) ស្វែងរក​គោលលទ្ធិ (2) ជួយ​កុមារ​យល់​ពី​គោលការណ៍​នោះ ហើយ (3) ជួយ​ឲ្យ​ពួក​គេ​អនុវត្តគោលការណ៍​នោះ​នៅ​ក្នុង​ជីវិត ។ សូមសួរ​ខ្លួន​អ្នក​ថា ៖ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រៀន ហើយ​ថា​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? » 

សប្តាហ៍​ទី 1 ៖ ខ្ញុំ​មាន​អំណរ​គុណ​សម្រាប់​រូប​កាយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា រូបកាយ​ខ្ញុំ​ជា​ព្រះ​វិហារ​បរិសុទ្ធ ។

ស្វែងរក​​គោលលទ្ធិ( មើល​រូបភាព​ និងអាន​ខគម្ពីរ ) ៖ ដាក់​តាំង​រូបភាព​របស់​កុមារ​ម្នាក់ និង​រូបភាព​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សូម​អាន កូរិនថូសទី 1 3:16 ជា​មួយ​គ្នា​ឲ្យ​ឮៗ ។ សួរ​ថា ៖ « តើ​យើង​រៀន​អ្វី​អំពី​រូបកាយ​របស់​យើង​ដែល​ដក​ស្រង់​ចេញ​ពី​ព្រះគម្ពីរ ? » សរសេរ​ថា « រូបកាយ​របស់​ខ្ញុំ​ជា​ព្រះ​វិហារ​បរិសុទ្ធ » ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ការ​អាន​ព្រះ​គម្ពីរ ) ៖ ពិភាក្សា​ពី​របៀប​ដែល​យើង​បង្ហាញ​ដល់​ព្រះ​វរបិតា​សួគ៌​ថា យើង​មាន​អំណរគុណ​សម្រាប់​រូបកាយ​របស់​យើង ។ ឧទាហរណ៍ យើង​ថែរក្សា​រូបកាយ​របស់​យើង ហើយ​យើង​រក្សា​រូបកាយ​យើង​ឲ្យ​បាន​ស្អាត ។ សូម​ពន្យល់​ថា ព្យាការី​បាន​ទូន្មាន​ដល់​យើង​ឲ្យ​ថែរក្សា​រូបកាយ​របស់​យើង ដោយ​មិន​ជក់​បារី មិន​ផឹក​សុរា ឬ​ទទួល​ឱសថខុស​ច្បាប់ ឬ​ការ​សាក់​លើ​រូបកាយ ។ បែកចែក​កុមារ​ទៅ​ជាក្រុម ហើយ​សុំ​ឲ្យ​ក្រុម​នីមួយៗ អាន និង​ពិភាក្សា​ពី​ខគម្ពីរ​មួយ ឬ​ច្រើន​ជាងនេះ​ទៀត​ដូច​ខាង​ក្រោម ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា 88:124; 89:7, 8, 9, 10–11, 12, 16–17 ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ ឲ្យ​ចែក​ចាយ​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​ចេញ​ពី​ខគម្ពីរ​ទាំង​នេះ អំពី​របៀប​ដែល​ពួក​គេ​អាច​ថែរក្សា​រូបកាយ​របស់​ពួកគេ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ដាក់​គោល​ដៅ ) ៖សូម​ឲ្យ​កុមារ​សរសេរ ឬ​គូរ​រូប​ពី​អ្វី​មួយ​ចំនួន ដែល​ពួក​គេ​នឹង​ធ្វើ​ក្នុង​អំឡុងសប្តាហ៍ ដើម្បី​ថែរក្សា​ដល់​រូបកាយ​របស់​ពួក​គេ ។

សប្តាហ៍​ទី 2 ៖ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​ខាង​សាច់​ឈាម ។

ស្វែងរក​គោលលទ្ធិ ៖សូម​សរសេរ​នៅ​លើ​ក្តារ​ខៀន « ខ្ញុំ​មាន​អំណរ​គុណចំពោះ​ពរជ័យ​ទាំងឡាយ​ខាង​សាច់​ឈាម » ។ សុំ​ឲ្យ​កុមារ​អាន​ឃ្លា​នេះ​ឡើង​វិញ ។ ពន្យល់​ថា ពរជ័យ​ទាំងឡាយ​ខាង​សាច់​ឈាម គឺ​ជា​ពរ​ជ័យ​ដែល​យើង​អាច​មើល​ឃើញ ប៉ះ ស្តាប់ ភ្លក់​ ឬ​ហិត​ក្លិន​បាន ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ការលេង​ល្បែង​ទស្សន៍​ទាយ​មួយ ) ៖ សូម​ដាក់​តាំង​វត្ថុ ឬ​រូបភាព​ដែល​តំណាង​ឲ្យ​ពរជ័យ​ទាំងឡាយ​ខាង​សាច់​ឈាម​របស់​យើង ( ឧទាហរណ៍ រូបកាយ គេហដ្ឋាន អាហារ ទឹក សម្លៀក​បំពាក់ សុខភាព ព្រះ​អាទិត្យ ព្រះច័ន្ទ តារា សត្វពាហនៈ រុក្ខ​ជាតិ​ក្រុម​គ្រួសារ មិត្តភក្តិ ប្រដាប់​លេង សៀវភៅ និង​សាលា​រៀន ) ។ សុំ​ឲ្យ​តម្រុយ​ដែល​ពិពណ៌នា​ពី​ពរជ័យ​មួយ​ ហើយ​សួរ​កុមារ​ឲ្យ​ទស្សន៍​ទាយ​ថា​តើ​ពរ​ជ័យ​ណា​មួយ​ដែល​អ្នក​កំពុង​ពិពណ៌នា ។ សម្រាប់​កុមារ​ធំៗ សូម​សរសេរ​ពរជ័យ​នីមួយៗ​នៅ​លើ​ក្រដាស​ដាច់​ពីគ្នា ហើយ​ដាក់​ក្រដាស​ចូល​ទៅ​ក្នុង​ប្រអប់​មួយ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​រើស​ក្រដាស​មួយ ហើយ​ប្រាប់​ជា​តម្រុយ​ដល់​កុមារ​ផ្សេង​ទៀត ។ ពេល​កុមារ​ទស្សន៍​ទាយ​ពី​ពរជ័យ​នោះ សូម​សរសេរ​នៅ​លើ​ក្តារ​ខៀន ហើយ​សុំ​ឲ្យ​កុមារ​ចែកចាយ​ថា តើ​ហេតុ​អ្វី​ពួក​គេ​មាន​អំណរ​គុណ​ចំពោះ​ពរជ័យ​នោះ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ការចែក​ចាយ​គំនិត ) ៖សុំ​ឲ្យ​កុមារ​គិត​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ ដើម្បី​បង្ហាញ​អំណរ​គុណ​ចំពោះពរជ័យ​មួយ​ដែល​អ្នក​បាន​ពិភាក្សា ។ សុំ​ឲ្យ​កុមារ​ពីរបី​នាក់​ចែកចាយ​ពី​គំនិត​របស់​ពួក​គេ ។

រូបភាព
កុមារ​លេង​ល្បែង

កុមារ​នឹង​រៀន​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត នៅ​ពេល​ដែល​មាន​វិធី​បង្រៀន​ខុសៗ​គ្នា ត្រូវ​បាន​ប្រើប្រាស់ ។ សូម​ជ្រើស​រើស​សកម្មភាព និង​វិធី​សាស្រ្តនៃ​ការ​បង្រៀន​ដែល​ធ្វើ​ឲ្យ​កុមារចូល​រួម​ទាំង​អស់​គ្នា ។

សប្តាហ៍​ទី 3 ៖ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​ខាង​វិញ្ញាណ ។

ស្វែងរក​​គោលលទ្ធិ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ការ​អាន​ព្រះគម្ពីរ ) ៖ សូម​រៀប​ចំ​អំណោយ​មួយ​ដែល​មាន​រូបភាព​ព្រះអង្គ​សង្រ្គោះ និង​សេចក្តយោង​បទគម្ពីរ​ដូច​ខាង​ក្រោម​នៅ​ក្នុង ៖ ម៉ូសាយ 10:8–17 ។ សូម​សរសេរ​នៅលើ​ក្តារ​ខៀន « ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​ខាង​វិញ្ញាណ » ។ សូម​ពន្យល់​ថា មាន​ពរជ័យ​ខាង​វិញ្ញាណ​ជា​ច្រើន ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ឲ្យ​យើង ទ្រង់​ប្រទាន​ពរជ័យ​ទាំង​នេះ​តាម​រយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ សូម​ឲ្យ​កុមារ​បើក​អំណោយ ហើយ​ប្រាប់​ពី​អ្វី​ដែល​មាន​ក្នុង​អំណោយ​នោះ ។ សុំ​ឲ្យ​កុមារ​មើល​ក្នុង​ព្រះ​គម្ពីរ ហើយ​ស្វែង​រក​ពរជ័យ​ខាង​វិញ្ញាណ​ដែល​ព្រះ​អម្ចាស់​អាច​ប្រទាន​ឲ្យ​យើង ហើយ​សរសេរ​ពរជ័យ​នោះ​នៅ​លើ​ក្តារ​ខៀន ។ សូម​ពិភាក្សា​ពី​ពរជ័យ​ទាំង​នេះ ហើយ​ពន្យល់​ពី​អ្វី​ដែល​យើង​អាច​ប្រើ​វា​សម្រាប់​ជួយ​អ្នក​ដទៃ ។

រូបភាព
កុមារ​បើក​អំណោយ

សប្តាហ៍​ទី 4 ៖ យើង​គួរ​តែ​អរ​ព្រះគុណ​ដល់​ព្រះ​វរបិតា​សួគ៌​ចំពោះ​ពរជ័យ​គ្រប់​យ៉ាង​ទាំង​អស់​របស់​យើង ។

ស្វែងរក​គោលលទ្ធិ ៖សូម​បង្ហាញ​កុមារ​នូវ​វត្ថុ​មួយ ឬ​ពីរ​ដែល​មាន​អ្នកណា​ម្នាក់​បាន​ឲ្យ​អ្នក ។ សូម​ពន្យល់​ថា អំណោយ​ទាំង​នេះ​គឺ​សំខាន់​ចំពោះ​អ្នក ហើយ​ថា​អ្នក​បាន​និយាយ​ថា « អរគុណ » ចំពោះ​ពួក​គេ ។ សុំ​ឲ្យ​កុមារ​ចែកចាយ​ពី​របៀប​ទាំងឡាយ​ដែល​យើង​អាច​បង្ហាញ​អំណរ​គុណ​របស់​យើង​ចំពោះ​អំណោយ​ទាំង​ឡាយ​ដែល​យើង​ទទួល ។ សូម​សួរ​កុមារ​ថា តើ​នរណា​ដែល​យើង​គួរ​តែ​អរ​គុណ​ចំពោះ​ពរជ័យ​ទាំង​អស់ ។ ពិភាក្សា​ពី​មូលហេតុ​ដែល​យើង​គួរ​តែ​អរ​ព្រះគុណ​ដល់​ព្រះ​វរបិតា​សួគ៌​ចំពោះ​ពរជ័យ​គ្រប់​យ៉ាង​ទាំង​អស់​របស់​យើង ។

រូបភាព
ក្រុម​តូចៗ

ការ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​នៅ​ក្នុង​ក្រុម​តូចៗ ជួយ​ផ្តល់​ឱកាស​ឲ្យ​កុមារ​បន្ថែម​ទៀត​​ចូល​រួម ។ គ្រូ​បង្រៀន​ទាំង​ឡាយ​អាច​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​ការចូលរួម និង​រក្សា​គាវរភាព ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ធ្វើ​បញ្ជី ) ៖នៅ​ក្នុង​ថង់​ខុស​គ្នា​ចំនួន​ប្រាំ សូម​ដាក់​ក្រដាស ប៊ិច និង​វត្ថុ​មួយៗ​ចូល​ដូច​ខាង​ក្រោម ៖ រូបភាព​សាលា​ប្រជុំ​របស់​សាសនា​ចក្រ និង​ក្រណាត់ ព្រះ​គម្ពីរ រូបភាព​ក្រុម​គ្រួសារ និង​រូបភាព​ព្រះ​អង្គ​សង្រ្គោះ ។ បំបែក​កុមារ​ទៅ​ជា​ក្រុម ហើយ​ឲ្យ​ថង់​មួយ​ដល់​ក្រុម​នីមួយៗ ។ សុំ​ឲ្យ​ក្រុម​នីមួយៗ​មើល​វត្ថុ​ដែល​មាន​នៅ​ក្នុង​ថង់ ហើយ​សរសេរ​នៅ​លើ​ក្រដាស​នូវ​អ្វី​ដែល​ពួក​គេ​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​វា ។ បន្ទាប់​មក សុំ​ឲ្យ​ពួក​គេ​ដាក់​វត្ថុ ក្រដាស និង​ប៊ិច ចូល​ថង់​វិញ ហើយ​ហ៊ុច​ឲ្យ​ក្រុម​ផ្សេង​ទៀត ។ សូម​ឲ្យ​ក្រុម​នីមួយៗ​មាន​ឱកាស​ទទួល​ថង់នីមួយៗ បន្ទាប់​មក​អញ្ជើញ​ក្រុម​នីមួយៗ​ចែកចាយ​ពី​អ្វី​ដែល​បាន​សរសេរ​នៅ​ក្នុង​បញ្ជី​ក្នុង​ថង់​របស់​ពួក​គេ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ការចែកចាយ​ពី​គំនិត​ទាំងឡាយ ) ៖សុំ​ឲ្យ​កុមារ​ពីរ​បី​នាក់​ចែកចាយ​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​ចេញ​ពី​សកម្មភាព​នេះ និង​ពី​អ្វី ដែល​ពួក​គេ​នឹង​ធ្វើ ដើម្បី​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។