ឆ្នាំ ២០២៣
តើ​យើង​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ​ក្នុង​ពេល​នេះឬ ?
ខែ កុម្ភៈ ឆ្នាំ ២០២៣


« តើ​យើង​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ​ក្នុង​ពេល​នេះឬ ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កុម្ភៈ ឆ្នាំ ២០២៣ ។

សារលិខិត ដើម្បី​កម្លាំង​នៃ​យុវវ័យ ប្រចាំ​ខែ កុម្ភៈ ឆ្នាំ ២០២៣

តើ​យើង​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ​ក្នុង​ពេល​នេះឬ ?

រូបភាព
យុវជន​កំពុង​អាន​ព្រះគម្ពីរ

រចនា​រូបភាព​ដោយ អិមមីលី អ៊ី ចូនស៍

ព្រះគម្ពីរ​ត្រូវ​បាន​សរសេរ​ទុក​ដើម្បី​ ប្រទាន​ពរ និង លើក​ទឹកចិត្ត​យើង ហើយវា​ពិត​ជា​ដូច្នោះ​មែន ។ ប៉ុន្តែ​តើ​ក្មួយៗ​បាន​កត់សម្គាល់​ទេ​ថា ម្ដង​ម្កាល​វគ្គ​បទគម្ពីរ​មួយ​នឹង​លេច​មក​រំឭក​យើងថាយើង​កំពុង​ធ្លាក់​ចុះ​ឬ​ទេ ? ឧទាហរណ៍ ៖ « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ដូច​ព្រះវរបិតា​នៃ​អ្នក​…ដែល​គង់​នៅ​ស្ថានសួគ៌​ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ( ម៉ាថាយ ៥:៤៨ ) ។ ជាមួយ​នឹង​បទបញ្ញត្តិ​ចុង​ក្រោយ​នោះ យើង​នឹង​ចូល​គេង ហើយ​យក​ភួយ គ្រប​ក្បាល​របស់​យើង​តែ​ម្ដង ។ គោលដៅ​សេឡេស្ទាល​នោះ ហាក់ដូចជា​ហួស​ពី​ការ​ឈោង​ចាប់​របស់​យើង ។ ប៉ុន្តែ​ពិតណាស់ ព្រះអម្ចាស់​នឹង​ពុំ​ប្រទាន​បទ​បញ្ញត្តិ​មួយ​ដល់​យើង​ឡើយ បើ​ទ្រង់​ដឹង​ថា​យើង​ពុំ​អាច​រក្សា​វា​បាន​នោះ ។

រូបភាព
យុវនារី​ទទូរ​ឆ័ត្រ ពេល​កំពុង​ភ្លៀង

មរ៉ូណៃ​ បាន​អង្វរ​ថា « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អឥតខ្ចោះ​នៅក្នុង​ទ្រង់ » ។ « ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នកនោះ​… ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ១០:៣២ សេចក្ដីបញ្ជាក់បន្ថែម ) ។ ក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​យើង​សម្រាប់​ភាព​ល្អឥតខ្ចោះ​ពិត គឺ​ក្នុង​ការទទួល​វា​ជា អំណោយទាន​ មួយ​មក​ពី​ស្ថានសួគ៌—យើង​ពុំ​អាច « រក » វា​បាន​ឡើយ ។

រូបភាព
យុវនារី​កំពុង​ឡើងភ្នំជាមួយ​ឆ្កែ

លើក​លែងតែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​ដែល​គ្មាន​គុណវិបត្ត នៅក្នុង​ដំណើរ​ជីវិត​នៅ​លើផែនដី​នេះ ដែល​យើង​កំពុង​ស្វែង​រក ដូច្នេះ​ខណៈ​ពេល​ដែល​នៅក្នុង​ជីវិត​រមែងស្លាប់ ចូរយើង​ព្យាយាម ​កែ​លម្អ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ហើយ​ជៀសវាង​ការរំពឹង​ទុក​ហួសប្រមាណ​ពី​ខ្លួនឯង និង​អ្នកដទៃ ។

រូបភាព
ព្យុះសមុទ្រ​បោកបក់​លើ​សំពៅ

បើ​យើង​ស៊ូទ្រាំ ការ​ចម្រាញ់​យើង​នឹង​ត្រូវបាន​បញ្ចប់ ហើយ​ជោគជ័យ​នៅក្នុង​ភាពអស់កល្ប​ជានិច្ច—ដែល​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​មានន័យ​ថា ល្អឥតខ្ចោះ ។