ឆ្នាំ ២០២៣
ព្រះយេស៊ូវ​ព្យាបាល​ស្រ្តី​ម្នាក់
ខែ កុម្ភៈ ឆ្នាំ ២០២៣


« ព្រះយេស៊ូវ​ព្យាបាល​ស្រ្តី​ម្នាក់ » សារលិខិត ប្រិយមិត្ត ប្រចាំខែ​ កុម្ភៈ ឆ្នាំ ២០២៣

« ព្រះយេស៊ូវ​ព្យាបាល​ស្រ្តី​ម្នាក់ »

សារលិខិត ប្រិយមិត្ត ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២៣

ព្រះយេស៊ូវ​ព្យាបាល​ស្រ្តី​ម្នាក់

រូបភាព
ព្រះយេស៊ូ​កំពុង​យាង​តាម​ផ្លូវ

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

ថ្ងៃមួយ ព្រះយេស៊ូវ​បាន​យាង​តាមផ្លូវ​ដ៏មមាញឹក​មួយ ។ នៅ​ក្នុង​ហ្វូង​មនុស្ស​មាន​ស្រ្តី​ម្នាក់​ដែល​បាន​ឈឺ​អស់​រយៈ​ពេល ១២​ឆ្នាំ ហើយ ។

រូបភាព
ស្រ្តីនោះ​កំពុង​ពាល់​សម្លៀក​បំពាក់​របស់​ព្រះយេស៊ូវ

ស្រ្តីនោះ​មាន​ជំនឿ​ថា​ព្រះ​យេស៊ូវ​អាច​ព្យាបាល​នាង​បាន ។ នាង​បាន​ឈោង​ទៅ​ចាប់​ជាយ​រ៉ូប​របស់​ទ្រង់ ។ រំពេច​នោះ នាង​បាន​ជា​សះស្បើយ !

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

បានសួរថា « អ្នកណា​ពាល់​អាវ​របស់​ខ្ញុំ ? » ស្ត្រី​នោះ​មាន​ការភិតភ័យ ។ នាង​បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះភ័ក្រ​ព្រះ​យេស៊ូវ ហើយ​បាន​ទូល​ទ្រង់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ។

រូបភាព
ព្រះយេស៊ូវ​កំពុង មាន​ព្រះបន្ទូល​ទៅ​កាន់​ស្ត្រី​ម្នាក់

ព្រះយេស៊ូវ​បាន​មានបន្ទូល ដោយ​ក្តីស្រឡាញ់ « ចូរ​សង្ឃឹម​ឡើង » ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា នាង​បាន​ជា​ដោយសារ​សេចក្តីជំនឿ​របស់​នាង ។

រូបភាព
កុមារ​នៅក្នុង​ទូក

ខ្ញុំ​អាច​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដី​ជំនឿ​របស់​ទ្រង់​អាច​ជួយ​ខ្ញុំ និង​នាំមក​នូវ​សេចក្ដី​សុខសាន្ត​ដល់ខ្ញុំ ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ម្តាយ និង​កូន​ប្រុស​កំពុង​អធិស្ឋាន

សូម​ចុច​លើ​រូបភាព​នេះ​ដើម្បី​ទាញយក ។

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

តើ​អ្នកអាច​បង្ហាញ​សេចក្តីជំនឿ​របស់​អ្នកបានយ៉ាង​ដូចម្ដេច ?