២០១៤
ការ​រៀនសូត្របន្ថែមទៀត​ពី​អ្វី​ដែល​មាន​
October 2014


ការ​រៀនសូត្រ​បន្ថែម​ទៀត​ពី​អ្វី​ដែល​មាន​

យុវវ័យ​នៅ​អូស្លូ ប្រទេស​ន័រវែស បាន​ចំណាយ​ពេល​មួយថ្ងៃ​រៀបចំខ្លួន​សម្រាប់​ជីវិត​ជា​អ្នកផ្សាយសាសនា​ពេញ​ម៉ោង ។

រូបភាព
photos of a missionary preparation conference

រូបភាព​ស៊ុម​ដោយ lukas_zb/iStock/Thinkstock

ចាប់តាំងពីប្រធាន​ថូម៉ាស អេស​ ម៉នសុន​ បានប្រកាស​ពីការ​ផ្លាស់ប្ដូរ​អាយុ​សម្រាប់​ការ​បម្រើ​របស់​អ្នកផ្សព្វផ្សាយសាសនា យុវវ័យ​នៅក្នុង​សាសនា​ចក្រ​ទាំងមូល​បាន​ឆ្លើយ​តប​យ៉ាង​រីករាយ មិន​គ្រាន់តែ​ការ​អញ្ជើញ​ឲ្យ​បម្រើ​ប៉ុណ្ណោះទេ ប៉ុន្តែការ​អញ្ជើញ​ឲ្យ​រៀបចំខ្លួនបម្រើ​ផងដែរ ។ ហើយ​របៀប​មួយ​ដើម្បី​រៀបចំ​ខ្លួន​គឺ​រៀន​បន្ថែម​ទៀត​ពី​អ្វី​ដែល​មាន​ ពេល​ពួកគេ​ក្លាយ​ជា​អ្នកផ្សាយសាសនាពេញម៉ោង ។

យុវវ័យ​មួយចំនួន​នៅ​ប្រទេស​ន័រវែស​បាន​ធ្វើ​បែបនេះពេញ​មួយ​ថ្ងៃក្នុង​កម្មវិធី « បទពិសោធន៍​ជា​អ្នកផ្សព្វផ្សាយសាសនា » ដោយធានា​ឡើង​ដោយ​វួដ​ហ្វ្រេឌ្រីកស្តាដក្នុង​ស្តេក​អូស្លូន័រវែស ។

ការ​ចូលទៅ​ក្នុង​ « MTC »

យុវវ័យ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯង​សាលាប្រជុំ​ក្នុង​បន្ទប់មួយដែល ​តំណាង​ឲ្យ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សា​យសាសនា ។ យ៉ាកុប អ័រ មក​ពី​វួដមូស បាន​ថ្លែងថា « យើង​បាន​ទទួល​ចំណាត់ការ​មួយ​ឲ្យ​រៀន​ពី​ប្រទេស​មួយ » ។ « វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ពី​ការ​ទទួល​ការហៅ​ឲ្យបម្រើ​បេសកកម្ម​មួយ ហើយ​ដឹង​ថា អ្នក​ត្រូវ​បាន​ហៅ​ទៅ​កន្លែង​មួយ​ដែល​ខុស​ប្លែក​ពី​កន្លែងដែល​អ្នក​ធ្លាប់រស់នៅ » ។

ការ​ជួប​នឹង « ប្រធានបេសកកម្ម » 

ស៊ីម៉ូន ដបុលយូ មក​ពី​វួដមូស​បាន​ថ្លែង​ថា « រួច​យើងបាន​ទៅ​បន្ទប់ក្បែរនោះជួប​នឹង​អ្នក​ដែល​ត្រឡប់​មក​ពីបេសកកម្ម​ម្នាក់ដែល​កំពុង​ដើរ​តួជាប្រធានបេសកកម្ម » ។ អ្នកត្រឡប់មក​ពីបេសកកម្ម​ម្នាក់នោះ​ និង អ្នកត្រឡប់មក​ពីបេសកកម្មផ្សេង​ទៀត​បាន​និយាយ​ពី​អ្វីកើត​មាន​នៅ​ក្នុងការ​បម្រើ​បេសកកម្ម ។ ស៊ីម៉ូន​បាន​ថ្លែង​ថា « ខ្ញុំ​គិត​ថា​វា​ជា​ការល្អណាស់​ដើម្បី​រៀន​ពី​អ្នក​ត្រឡប់​មក​ពីបេសកកម្មវិញ នូវអ្វីដែល​កើត​ឡើង​នៅ​ក្នុង​បេសកកម្មពេញម៉ោង » ។ អ្នករៀនក៏​បានទទួល​នូវ​ស្លាក​ឈ្មោះ​មួយ មាន​ដៃគូ ហើយ​បានណែនាំ​ឲ្យ​នៅជាមួយ​ដៃគូគ្រប់ពេល ។

ការ​អភិវឌ្ឍជំនាញ

សិក្ខាសាលា​ជាច្រើន​បាន​បង្រៀន​យុវវ័យពី​ការអភិវឌ្ឍខាង​វិញ្ញាណ ប៉ុន្តែរួម​ទាំងការ​គ្រប់គ្រង​ខាង​តម្រូវកា​រខាង​សាច់ឈាមផងដែរ ដូចជា ការ​បោកសំលៀកបំពាក់ ការ​ចំណាយ​តាម​ថវិកា និង ការ​បន្តមាន​រូបកាយរឹងមាំ ។

អ៊ីងហ្គើរ សូហ្វី ជេ មកពី​អូស្លូវួដ​បាន​ថ្លែង​ថា « ខ្ញុំ​រីករាយ​ជា​ខ្លាំង​ជាមួយ​នឹង​សិក្ខាសាលាស្ដីពី​របៀបចាប់ផ្ដើម​ការ​សន្ទនា​ពីដំណឹងល្អ » ។ « នោះគឺជា​អ្វីមួយ​ដែល​ខ្ញុំ​ចាប់ផ្ដើម​ធ្វើ​ឥឡូវនេះបាន » ។

ខាល ហ្វ្រេឌើររីក អូ មក​ពី​វួដ​ហ្វ្រេឌ្រីកស្តាដ​ បាន​ថ្លែង​ថា « ខ្ញុំ​រីករាយ​នឹង​ពិភាក្សា​ពី​របៀប​ប្រើ​ប្រកាសដំណឹងល្អ​របស់យើង » ។ « ខ្ញុំ​តែងគិត​ជានិច្ច​ថា ពួក​អ្នកផ្សព្វផ្សា​យ​សាសនា​មាន​បញ្ជី​បទគម្ពីរ​ផ្ទាល់ខ្លួន​ដែល​ពួកគេត្រូវ​រៀន ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា អ្វីដែល​ខ្ញុំ​កំពុងធ្វើ​នៅ​ក្នុង​ថ្នាក់សិក្ខា​សាលា​នឹង​ជួយ​ខ្ញុំ​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​និង​អ្វីដែល​ខ្ញុំកំពុង​សិក្សា​នៅ​ក្នុង​ប្រកាសដំណឹងល្អ​របស់​យើងផងដែរ ។ »

មាន​យុវជនជាច្រើន​បាន​ថ្លែង​ថា សិក្ខាសាលាដ៏គួរ​ឲ្យ​ចង​ចាំបំផុត​មួយ​គឺមាន​រួម​នូវការ​បទពិសោធន៍នៃ​ការ​អ៊ុតអាវ​ពណ៌សមួយ ។ យ៉ាកុបបានថ្លែង​ថា « វារំឭកខ្ញុំ​ថា មាន​ជំនាញចាំបាច់ជាច្រើន​ទៀត​ដែ​លខ្ញុំ​អាច​រៀន​ដើម្បី​រៀបចំខ្លួន​សម្រាប់​បេសកកម្ម​ពេញម៉ោង » ។

សារ៉ា អ័រ មក​ពី​វួដសេនវីកា បាន​ថ្លែង​ថា « ខ្ញុំ​បាន​រៀន​ថា មាន​រឿង​ជាច្រើន​ដែល​ខ្ញុំ​អាចធ្វើ​នៅពេលនេះ​ដើម្បី​ចូលរួម​នឹង​ពួក​អ្នកផ្សព្វផ្សា​យសាសនាដែល​បម្រើ​នៅ​ទីនេះ ដើម្បី​យើង​ស្ថិត​នៅ​ក្នុង​ក្រុមតែមួយ » ។ « សមាជិក​ក៏ជា​អ្នកផ្សព្វផ្សាយ​សាសនាដែរ » ។

ជា​ការ​រំឭកមួយ​ថា ពួកអ្នកផ្សព្វផ្សាយ​សាសនាដែលបម្រើ​នៅជុំវិញពិភព​លោក អាហារ​ត្រូវបានរៀបចំឡើង​តាម​មុខម្ហូបមក​ពី​ប្រទេសខុសៗគ្នា ។ « វា​បាន​រំឭកខ្ញុំថា ខ្ញុំ​គួរ​សាកល្បង​អាហារ​ថ្មី​នៅ​ពេលនេះ ដើម្បី​អាច​ឲ្យ​ខ្ញុំ​សាក​ល្បង​នូវ​អ្វីដែល​ខ្ញុំពុំ​ធ្លាប់​ហូប​ពីមុនមក ។ ស៊ីម៉ូនបានថ្លែង​ថា « វា​នឹង​ជួយ​ឲ្យ​ខ្ញុំ​សម្របខ្លួន​បាន​យ៉ាងលឿនប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​ហៅ​ទៅ​កន្លែងមួយ​ដែល​ពួកគេ​ហូបអាហារ​ដែល​ខ្ញុំពុំធ្លាប់ហូប » ។

ការរៀចំខ្លួនជាស្រេច

លីស អាន់ឌ្រៀ អូ មកពីវួដហ្វ្រឌ្រីកស្តាដ បាន​ថ្លែង​ថា « នៅចុងបញ្ចប់​នៃថ្ងៃនោះ បន្ទាប់ពីស្ដាប់ឮទីបន្ទាល់របស់​យុវវ័យ​ពីរនាក់ និងអ្នកត្រឡប់មក​ពី​បេសកកម្ម​ថ្មីៗ​ពីរនាក់ យើង​បាន​ច្រៀង​ទំនុកតម្កើងបទ ‹ Called to Serve ( បានហៅ​ឲ្យ​បម្រើ )› » ។ « ខ្ញុំ​មាន​អារម្មណ៍​ថា បើខ្ញុំ​បន្ត​ច្រៀង​ទំនុកតម្កើង​នេះ​គ្រប់ពេល ខ្ញុំនឹងមាន​ការរំឭក​ជាទៀងទាត់​មួយ​ថា នៅពេល​យើង​ជា​ពួកអ្នកផ្សព្វផ្សា​យសាសនា យើង​កំពុងបម្រើ​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​នឹង​ប្រទាន​ពរដល់យើង » ។

លុះ​ថ្ងៃ​នោះបានបញ្ចប់ទៅ យុវវ័យ​នៅ​ក្នុង​ស្តេក​នោះ​បាន​យល់​ថា ពួកគេ​មិន​គ្រាន់តែ​កំពុង​រៀបចំខ្លួន​សម្រាប់បទពិសោធន៍ជា​អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងប៉ុណ្ណោះទេ ប៉ុន្តែ​ពួកគេ​អាច​មាន​បទពិសោធន៍ជា​អ្នកផ្សព្វផ្សាយសាសនា​នៅ​ពេល​នេះ​ និង ពេញ​មួយ​ជីវិត​របស់ពួកគេ​បាន ។