២០១៤
បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ នំប៉័ង​នៃ​ជីវិត
October 2014


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ នំប៉័ង​នៃ​ជីវិត

សូម​សិក្សា​ឯកសារ​នេះ​ដោយ​ការ​អធិស្ឋាន ហើយ​ព្យាយាម​យល់​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការ​យល់​ដឹង​ពី​ឆាក​ជីវិត និង បេសកកម្ម​របស់​ព្រះ​អង្គ​សង្គ្រោះ នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់ជន​អ្នក​ទាំងឡាយ​ដែលអ្នក​មើលថែ​តាមរយៈ​ការបង្រៀន​តាម​ផ្ទះ​បាន​ដោយ​របៀប​ណា ? ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ reliefsociety.lds.org

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

រូបភាព
Jesus Christ seated at a table with His apostles. The apostles are watching Christ as He breaks bread and offers it to them in remembrance of His body and blood. The painting depicts the institution of the Sacrament at the Last Supper.

សេចក្ដី​លម្អិត​ដក​ស្រង់​ពី In Remembrance of Meដោយ វលធើរ រេន

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ខ្ញុំ​ជា​នំប៉័ង​ដ៏​រស់​ដែល​ចុះ​ពី​ស្ថាន​សួគ៌​មក បើ​អ្នក​ណា​បរិភោគ​នំប៉័ងនេះ នោះ​នឹង​រស់​នៅ​អស់​កល្ប​ជានិច្ច » ( យ៉ូហាន 6:51 ) ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា « ព្រះយេស៊ូវ​បង្រៀន​យើង ដែល​ជា​ពួក​សិស្ស​ទ្រង់​ថា យើង​គួរ​មើល​ទៅ​ព្រះ​រាល់​ថ្ងៃ​សម្រាប់​នំប៉័ង—ជំនួយ និង ការ​ទ្រទ្រង់​ជីវិត—ដែល​យើង​ត្រូវការ​នៅ​ក្នុង​ថ្ងៃ​នោះ » ។ « ការអញ្ជើញ​របស់​ព្រះអម្ចាស់ … ថ្លែង​ពី​ព្រះ​ជា​ទី​ស្រឡាញ់​មួយ​អង្គ ដែល​ជ្រាប​សូម្បី​តែ​សេចក្ដី​ត្រូវការ​ប្រចាំ​ថ្ងៃ​ដ៏​តូច​របស់​កូនចៅ​ទ្រង់ ហើយ​ចង់​ជួយ​ពួកគេ​ម្ដង​ម្នាក់ៗ ។ ទ្រង់​កំពុង​តែ​មាន​ព្រះ​បន្ទូល​ថា យើង​អាច​សុំ​ដោយ​សេចក្តី​ជំនឿ​នៃជន​ ‹ ដែល​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា​ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ › ( យ៉ាកុប 1:5 ) ។1នៅ​ពេល​យើង​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​បំពេញ​សេចក្ដី​ត្រូវការ​របស់​យើង នោះ​យើង​នឹង​ងាក​ទៅរក​ទ្រង់​សម្រាប់ការ​ទ្រទ្រង់ជីវិត​ខាង​វិញ្ញាណ​របស់​យើង ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​អញ្ជើញ​យើង​ « ឲ្យ​ចូល​រួម​នៅ​ក្នុង​ដំណើរ​ផ្សងព្រេង​នៃ​សិស្ស​របស់​ព្រះ​គ្រីស្ទ​កាល​ពីបុរាណ ដែល​ចង់​បាន​នំប៉័ង​នៃ​ជីវិត​ដែរ—ជន​ដែល​មិន​ត្រឡប់​ថយ​ក្រោយ ប៉ុន្តែ​ជា​ជន​ដែល​បាន​មក​រក​ទ្រង់ នៅ​ជាមួយ​នឹង​ទ្រង់ ហើយ​ដែល​ស្គាល់​ថា សម្រាប់​សុវត្ថិភាព និង សេចក្ដី​សង្គ្រោះ ​ពួកគេ​មិន​អាច​ពឹងផ្អែក​ទៅ​លើ​នរណា​ផ្សេង​ទៀតបាន​ឡើយ » ។2

ព្រះគម្ពីរ​បន្ថែម

យ៉ូហាន 6:32–35, អាលម៉ា 5:34, នីហ្វៃទី 3 20:3–8

ដកស្រង់​ចេញ​ពី​ព្រះ​គម្ពីរ

ព្រះយេស៊ូវគ្រីស្ទបាន​បង្រៀន​ដល់​ហ្វូង​មនុស្ស​ច្រើន​ជាង 4,000 នាក់ ។ បី​ថ្ងៃ​ក្រោយ​មក ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា ៖ « ខ្ញុំ​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​មនុស្ស​ទាំងអស់​នេះ​ណាស់ ពីព្រោះ​គេ​… គ្មាន​អ្វី​បរិភោគ​ទេ ៖

« បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​អត់ នោះ​គេ​នឹង​ហេវ​តាម​ផ្លូវ ត្បិត​ខ្លះ​បាន​មក​ពី​ឆ្ងាយ​ណាស់ ។ …

« ពួក​សិស្ស​ទូល​ឆ្លើយ​ថា នៅ​ទីស្ងាត់​នេះ តើ​នឹង​រក​នំប៉័ង​ពី​ណា ដើម្បី​ចំអែត​ដល់​មនុស្ស​ទាំង​នេះ​បាន ?

« [ ព្រះយេស៊ូវ ] សួរ​គេ​ថា អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន ? គេ​ទូល​ឆ្លើយ​ថា មាន​ប្រាំ​ពីរ » ។

រួច​ព្រះ​គ្រីស្ទ « យក​នំប៉័ង​ប្រាំពីរ​នោះ​មក ក៏​អរ​ព្រះ​គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ជូន​ដល់​ហ្វូង​មនុស្ស …

« គេ​ក៏​លើក​ទៅ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​ទ្រង់​បាន​ប្រទាន​ពរ​ហើយ នោះ​ក៏​បង្គាប់​ឲ្យ​លើក​យក​ទៅ​ឲ្យ​គេ ។

« ហើយ​ទាំងអស់គ្នា​បាន​បរិភោគ​ឆ្អែត រួច​គេ​ប្រមូល​ចំណិត​ដែល​សល់​នៅ​បាន​ប្រាំពីរ​កំប្រោង » ។ ( សូម​មើលម៉ាកុស 8:1–9 ) ។

កំណត់​ចំណាំ

  1. ឌី ថត គ្រីស្តូហ្វឺសិន « Recognizing God’s Hand in Our Daily Blessings » Liahona ខែ មករា ឆ្នាំ 2012 ទព័រ 25 ។

  2. ជែហ្វ្រី អ័រ ហូឡិន « He Hath Filled the Hungry with Good Things » Liahona ខែ មករា ឆ្នាំ 1998 ទំព័រ 76 ។