២០១៤
ការប្រែចិត្ត​ជឿ និង ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រទេស​ស៊ីលី
October 2014


អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ដែនដី

ការប្រែ​ចិត្ត​ជឿ និង ការ​ផ្លាស់ប្ដូរ​នៅ​ក្នុងប្រទេស​ស៊ីលី

បុណ្យ​ជ្រមុជ​ទឹក​ដំបូង​ធ្វើ​ឡើង​នៅ​ឆ្នាំ 1956 ។ ឥឡូវ​នេះ​សាសនាចក្រ​មាន​ព្រះវិហារ​បរិសុទ្ធ 1 បេសកកម្ម 9 ស្តេក 74 និងសមាជិក​ជិត 600,000 នាក់​នៅ​ក្នុង​ប្រទេសស៊ីលី ។

រូបភាព
Día de Templo. A woman and a young girl playing on a wall outside the Santiago Chile Temple.

អំឡុង 58 ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ សមាជិក​សាសនាចក្រ​នៅ​ប្រទេស​ស៊ីលី​បាន​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ផ្លាស់ប្ដូរ​ផ្លូវ ធ្វើ​ការ​កែ​សម្រួល​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ទៅ​រក​ទិសដៅ​ដែល​ព្យាការី​បាន​បង្ហាញ ។ ទង្វើ​នេះ​បាន​ចូល​រួម​ចំណែក​ដល់​ការ​លូតលាស់​ដ៏​អស្ចារ្យ​របស់​សាសនាចក្រ​នៅ​ទីនោះអំឡុង​ពេល​ពាក់​កណ្ដាល​សតវត្ស​ចុង​ក្រោយ​នេះ ។ សព្វថ្ងៃ​នេះ ប្រទេស​មាន​សមាជិក​ជិត 600,000 នាក់ ដោយ​ធ្វើ​ឲ្យ​នៅ​ក្នុង​ចំណោម​ប្រជាជន​ស៊ីលី 30 នាក់ មាន​ប្រហែល​ជា​ម្នាក់​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ ។1

សាវក​មួយ​រូប​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ស៊ីលី

នៅ​ឆ្នាំ 1851 អែលឌើរ ប៉ាលី ភី ប្រាត្ត ( 1807–1857 ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មក​ដល់​ទីក្រុងវ៉ាល់ប៉ារៃសូ ព្រម​ជាមួយ​នឹង​គោលបំណង​នៃ​ការ​ស្ថាបនា​សាសនាចក្រ ។ ប៉ុន្តែ លោក និង ដៃគូ​លោក​មិន​ចេះ​និយាយ​ភាសា​អេស្ប៉ាញ ពួក​លោក​មាន​ប្រាក់កាក់​បន្តិចបន្តូច ហើយ​ប្រទេស​នេះ​ខ្វះ​នូវ​សេរីភាព​ខាង​សាសនា ដូច្នេះ​ពួក​លោក​មិន​អាច​ស្ថាបនា​សាសនាចក្រ​បាន​ឡើយ ។

អែលឌើរ ប្រាត្ត បាន​ផ្ដល់​អនុសាសន៍​ដល់​ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ 1801–77 ) ថា ៖ « ព្រះគម្ពីរ​មរមន និង ការបោះពុម្ព​មួយ​ចំនួន​ដែល​មាន​តម្លៃ​ថោក​គួរ​ត្រូវបាន​បកប្រែ​ជា​ភាសា​អេស្ប៉ាញ ហើយ​បោះពុម្ព រួច​កូន​សោ​ត្រូវ​បាន​ងាក​ទៅ​រក​ប្រជាជាតិ​ទាំងនេះ កាលអមដោយ​បព្វជិតភាព​ជាមួយ​នឹង​អ្វី​មួយ​សម្រាប់​ឲ្យ​ពួកគេ​អាន—គឺ​ជា​ការ​សរសេរ​ទាំងនោះ​ដែល​មាន​នូវ​ការ​សន្យា​របស់​ព្រះ ការ​អធិស្ឋាន និង សេចក្ដី​ជំនឿ​នៃ​មនុស្ស​កាល​ពី​បុរាណ និង ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ធ្វើការ​ជាមួយ​ពួកគេ​នៅ​ក្នុង​ការស្ដារ​វង្ស​អ៊ីស្រាអែល​ឡើង​វិញ » ។2

សាសនាចក្រ​ត្រូវ​បាន​ស្ថាបនា​ឡើង

ទោះ​ជា​មានការសាក​ល្បង​ពី​មុន​របស់​អែលឌើរប្រាត្ត​ក្ដី ច្រើន​ជាង​ 100 ឆ្នាំ​ក្រោយ​មក ទើប​សាសនាចក្រ​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​អចិន្ត្រៃ​នៅ​ក្នុង​ប្រទេស​ស៊ីលី ។ នៅ​ឆ្នាំ 1956 អែលឌើរ យ៉ូសែប ប៊េនលី និង វើល អល់រេឌ ត្រូវ​បាន​បញ្ជូន​ពី​បេសកកម្ម​អាហ្សង់ទីន​ទៅ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​ប្រទេស​ស៊ីលី ដែល​ឥឡូវ​រីករាយ​នឹង​ការ​ទទួលយក​ខាង​សាសនា​ច្រើន​ជាងមុន ។ ​នៅ​សាន់ត្យាហ្គោ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ​បាន​មាន​ការ​គាំទ្រ​ពី​គ្រួសារ​ហ្វូធើររីងហ្គាំ ជា​សមាជិក​ដែល​ផ្លាស់​មក​ពី​ប្រទេស​ប៉ាណាម៉ា ហើយ​ដែល​សង្ឃឹម​ថា​នឹង​មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មក ។

រូបភាព
photo of first baptism in Chile in 1956 First missionaries in Chile, Joseph C. Bentley and Verle M. Allred.

បុណ្យ​ជ្រមុជ​ទឹក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ស៊ីលី​គឺ​នៅ​ថ្ងៃ​ទី 25 ខែ វិច្ឆិកា ឆ្នាំ 1956 ក្នុង​អាង​ទឹក​នៅ​ក្លឹប​មួយ​ក្នុង​ទីក្រុង​សាន់ត្យាហ្គោ ។ អែលឌើរអល់រេឌបាន​ថ្លែង​ថា « យើង​បាន​ទៅ​ក្លឹប​នោះ​ពី​មុន​ព្រះអាទិត្យ​រះ ហើយ​ធ្វើ​កម្មវិធី​មួយ​ដោយ​មាន​ការអធិស្ឋាន និង ការ​និយាយ​ខ្លីៗ ។ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ទឹក​ជាមួយ​នឹង​បងប្រុស ហ្គាសៀ ។ ខ្ញុំ​បាន​ជ្រមុជ​ទឹក​គាត់​មុន រួច​ហើយ​មនុស្ស​ប្រាំបី​នាក់​ផ្សេង​ទៀត​បន្ទាប់​ពី​គាត់ ។ នេះ​ជា​ពេល​មួយ​ដ៏​ពិសេស​បំផុត ។ អារម្មណ៍​ដែល​យើង​ទាំង​គ្នា​មាន​នៅ​ពេល​នោះ​គឺ​មិន​អាច​បំភ្លេច​បាន​ឡើយ ។ … សមាជិក​ទាំងនេះ​នឹង​ក្លាយ​ជា​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៃ​សាសនាចក្រ​ក្នុង​ប្រទេស​ស៊ីលី ហើយ​ខ្ញុំ​ជឿ​ថា ពួកគេ​គ្រប់​គ្នា​នឹង​បន្ត​ស្មោះត្រង់​រហូត​ដល់​ស្លាប់ ៖គ្រួសារ​ហ្គាសៀ គ្រួសារ​សាលដាញ៉ូស និង បងស្រី ឡាន់ហ្សារ៉ូតទី » ។3

ការ​ហៅ​ថ្នាក់​ដឹកនាំ

ក្នុង​ខែ កុម្ភៈ ឆ្នាំ 1959ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( 1895–1985 ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ីលី ហើយ​បាន​សង្កត់ធ្ងន់​ពី​សេចក្ដី​ត្រូវការ​សម្រាប់​អភិវឌ្ឍន៍​ថ្នាក់​ដឹក​នាំ​ក្នុង​មូលដ្ឋាន ។ អ្នក​ដឹកនាំ​ដំបូង​ម្នាក់​ក្នុង​មូលដ្ឋាន​គឺ ខាឡូស ស៊ីហ្វូអង់តេស ដែល​ជា​ទីប្រឹក្សា​របស់​ប្រធាន​បេសកកម្ម រ៉ូប៊ឺត ប៊ើរតុន ។ អែលឌើរ ហ៊ូលីអូហារ៉ាមីឡូ ដែល​ក្រោយ​មក​ក្លាយ​ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង ជា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ បាន​លើក​ឡើង​ពី​បទពិសោធន៍​នេះ​ថា ៖ « ខ្ញុំ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ដំបូង​របស់​ខ្ញុំ​ចំពោះ​បងប្រុស ស៊ីហ្វូអង់តេស កាល​ខ្ញុំ​បាន​អញ្ជើញ​ទៅ​ចូល​រួម​ការ​ប្រជុំ​បព្វជិតភាព​មួយ​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ។ កាល​ការ​ប្រជុំ​នោះ​បាន​ចាប់​ផ្ដើម គាត់​បាន​ឡើង​មក​កាន់​វេទិការ ហើយ​រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ឃើញ​គឺ​ក្រចក​ដៃ​ខ្មៅ​កខ្វក់​របស់​គាត់ ។ ខ្ញុំ​បាន​គិត​ថា ‹ តើ​បុរស​ម្នាក់​អាច​ដឹកនាំ​ការ​ប្រជុំ​មួយ​រួម ជា​មួយ​ប្រធាន​បេសកកម្ម​ចូលរួម​បាន​យ៉ាង​ដូចម្ដេច​ទៅ បើ​ដៃ​គាត់​កខ្វក់​យ៉ាង​នេះ ?› រហូត​ដល់​គាត់​បាន​ចាប់​ផ្ដើម​និយាយ ទើប​ខ្ញុំ​បាន​ភ្លេច​នូវ​អ្វីៗ​គ្រប់​បែប​យ៉ាង កាល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នូវ​វិញ្ញាណ​របស់​គាត់ ។ ជាមួយ​នឹង​ពាក្យ​សម្ដី​ដ៏​សាមញ្ញ គាត់​បាន​បង្រៀន​ពីមនោភាព​ដ៏​អស្ចារ្យ​ដល់​យើង ។ គាត់​គឺ​ជា​ជាង​ម៉ាស៊ីន​ធុន​ធ្ងន់​ម្នាក់ ហើយ​នៅ​ថ្ងៃ​សៅរ៍​គាត់​បាន​ធ្វើ​ការ​រហូត​ដល់​យប់ រួចទើប​លាង​សម្អាត​ដៃ​គាត់ ប៉ុន្តែ​ដោយ​មាន​ធនធាន​បន្តិចបន្តួច​នៅ​ឯ​ហាង​របស់​គាត់ គាត់​មិន​អាច​លាងសម្អាត​ខ្លាញ់​ទាំង​នោះ​ឲ្យ​ជ្រះ​បាន​ឡើយ ។ នៅ​ពេល​នោះ​ទើប​ខ្ញុំ​បាន​រៀន​កុំ​ឲ្យ​វិនិច្ឆ័យអ្នក​ឯ​ទៀត​តាម​អាការៈ​ខាងក្រៅ ប៉ុន្តែ​ឲ្យ​តម្លៃ​ដល់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​មាន​វិញ » ។4

ការ​ពង្រឹង​ជំនាន់​កំពុង​ពេញ​វ័យ

អំឡុងទសវត្សរ៍ 1960 និង 1970 សាសនាចក្រ​នៅ​ប្រទេសស៊ីលី​ត្រូវ​បាន​ពង្រឹង​មិន​ត្រឹម​តែ​តាមរយៈការ​កើន​ឡើង​នៃ​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​ដែល​មាន​បទពិសោធន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​តាមរយៈ​សំណង់​ថ្មី និង កម្មវិធី​អប់រំ​ផងដែរ ។ សំណង់​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការ​សង់​សាលា​ប្រជុំ រួម​ជាមួយ​ការ​ស្ថាបនា​សាលា​សាសនាចក្រ ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​ផងដែរ ។

ក្នុង​ខែ មីនា ឆ្នាំ 1964 សាលា​បឋម​សិក្សា​ពីរ​កន្លែង​ដែល​គ្រប់គ្រង​ដោយ​សាសនាចក្រ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​ស៊ីលី ។ នៅ​ទីបំផុត សាលា​រៀន​មួយ​ចំនួន​ត្រូវ​បាន​បើក ហើយ​មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ច្រើន​ជាង 2,600 នាក់ ។ គិតត្រឹមចុង​ទសវត្សរ៍​ 1970 និង ដើម​ទសវត្សរ៍​ 1980 ដោយ​សាលា​រៀន​របស់​រដ្ឋ​មាន​កាន់​តែ​ច្រើន នោះ​សាសនាចក្រ​បាន​ប្រកាស​បិទទ្វារ​សាលា​របស់​ខ្លួន​នៅ​ប្រទេស​ស៊ីលី ។

អែលឌើរ អេឌុអាដូ អា ឡាម៉ាទីណេ ជា​អតីត​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង អ្នក​ប្រឹក្សា​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៅ​ប្រទេស​ស៊ីលី​បច្ចុប្បន្ន​បាន​ថ្លែង​ អំពី​កម្មវិធី​អប់រំ​នោះ​ថា « សាលា​រៀន​នៅ​ប្រទេស​ស៊ីលី​គឺ​ជា​ឥទ្ធិពល​មួយ​ដ៏​ធំ​នៅ​ក្នុង​ការ​សិក្សា និង ការ​បំពាក់បំប៉ន​ខាង​វិញ្ញាណ​ដល់​យុវវ័យ​រាប់​ពាន់​នាក់ ហើយ​វា​បាន​ចូល​រួម​ចំណែក​ដើម្បី​រៀបចំ​ថ្នាក់ដឹកនាំ និងពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត » ។5

កម្មវិធី​ថ្នាក់​សិក្ខា​សាលា និង ថ្នាក់​វិទ្យាស្ថាន​បាន​ចាប់​ផ្ដើម​ក្នុង​ប្រទេសស៊ីលី​ក្នុង​ឆ្នាំ 1972 ។ ដំបូង សិស្ស​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​ផ្ទះ​ជាមួយ​ថ្នាក់​ប្រចាំ​សប្ដាហ៍ ។ ក្រោយ​មក បន្តិចម្ដងៗថ្នាក់​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង ។ កម្មវិធី​ទាំង​នេះ​បាន​ប្រទានពរ​ដល់​យុវវ័យ​ក្នុង​ប្រទេស​នេះ ហើយ​បាន​ជួយ​ពួកគេ​រៀបចំ​ខ្លួន​បម្រើ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ អែលឌើរ អេឌ័្វរដូ អាយ៉ាឡា ជា​អតីត​សមាជិក​នៃ​ពួក​ចិតសិប​នាក់ គឺ​ជា​គ្រូ​បង្រៀន​ម្នាក់​ក្នុង​ចំណោម​គ្រូ​បង្រៀន​ថ្នាក់សិក្ខា​សាលា​ដំបូង​គេ ហើយ​ក្រោយ​មក​ធ្វើ​ការ​ឲ្យ​ប្រពន្ធ័​អប់រំ​សាសនាចក្រ​នៅ​ប្រទេស​ស៊ីលី ។ លោក​បាន​ថ្លែង​ថា « ព្រះអម្ចាស់​បាន​ជ្រើស​យុវវ័យ​ដែល​នៅ​ទីនោះ​នៅពេល​នោះ ហើយ​ពួកគេ​ជា​ច្រើន​គឺ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មក​វិញ និង​ជា​ថ្នាក់​ដឹកនាំ​ដ៏​ឆ្នើម​ដែល​មាន​ក្រុម​គ្រួសារ​ល្អ ។ … ចំពោះ​ខ្ញុំ ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា​គឺ​ជា​មធ្យោបាយ​នៃ​សេចក្ដី​សង្គ្រោះក្នុង​គ្រា​នៃ​ការលំបាក​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ខ្ញុំ​មាន​អំណរ​គុណដែល​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ការ​ជាមួយ​ប្រព័ន្ធ​អប់រំ » ។6

រូបភាព
Group photo of fourth grade students at Church school in Santiago known as Colegio A. D. Palmer and Chilean teachers at school. This photograph is one of a twenty-five-page photocopy of Flora Decker's photograph album containing snapshots she accumulated while serving in Chilean Mission during presidencies of Carl J. Beecroft and Robert H. Burton. Most images in album include some identifying information. Copies of twenty-seven images from album and index providing additional information about those items are also included

ស្តេក​ទី​មួយ

នៅ​ថ្ងៃ​ទី 19 ខែ វិច្ឆិកា ឆ្នាំ 1972 អែលឌើរ ហ្គរដុន ប៊ី ហ៊ិងគ្លី ( 1910–2008 ) នៅពេល​នោះ​ស្ថិត​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​រៀបចំ​ស្តេក​ស៊ីលីសាន់ត្យាហ្គោ ដោយ​មាន​ ខាឡូស ស៊ីហ្វូអង់តេស ជា​ប្រធាន ។

ការ​រៀបចំ​សម្រាប់​ស្តេក​បាន​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​ពួក​បរិសុទ្ធ​នៅ​ប្រទេស​ស៊ីលី និង ឆន្ទៈ​របស់​ពួកគេ​ដើម្បី​ធ្វើ​តាម​ពួក​ព្យាការី ។ អែលឌើរ ហ៊ិងគ្លី បាន​មក​ដល់​ប្រទេស​ស៊ីលី​ពីរ​បី​ខែ​មុន​ដើម្បី​រៀបចំ​ស្តេក​នោះ ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ធ្វើ​ការ​សម្ភាសន៍​មក វា​ត្រូវ​បាន​ផ្អាក ។ នៅ​ពេល​នោះ មាន​មនុស្ស​ជាច្រើន​កំពុង​មាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ ហើយ​សមាជិក​មួយ​ចំនួន​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​នៅ​ក្នុង​ការរស់​នៅ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

អែលឌើរ ហ៊ិងគ្លី បាន​ពន្យល់​ថា « ប្រាំ​មួយ​ខែ​ក្រោយ​មក​ខ្ញុំ​បាន​ត្រឡប់មកវិញ ហើយ​កាល​ខ្ញុំ​ធ្វើ​ការ​សម្ភាស ខ្ញុំ​បាន​ឃើញ​ពី​ការ​កើនឡើងនៃ​សេចក្ដី​ជំនឿ ។ ជា​ថ្មី​ម្ដង​ទៀត ពួកគេ​បាន​ដើរ​ដោយ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ស្តេក​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ពួកគេ​បាន​រីក​ចម្រើន ហើយ​បរិបូរណ៌ » ។7

ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​តាម​ព្រំប្រទល់ 

សព្វ​ថ្ងៃ​នេះ​មាន​ស្តេក​ពីរនៅ​ទីក្រុង អារីកា ជា​ទីក្រុង​នៅ​ភាគ​ខាង​ជើង​បំផុត​ក្នុង​ប្រទេសឈៀលី ។ ដំណើរ​រឿង​របស់​គ្លេឌីស និង ហ្វ័ន ប៊េណាវីដេស្ស ជា​ពួក​អ្នក​ប្រែចិត្ត​ជឿ​ដំបូង​នៅ​អារីកា បង្ហាញ​ពី​វិញ្ញាណ​នៃ​អ្នក​ត្រួសត្រាយផ្លូវ​ និង ឥទ្ធិពល​ដ៏​ទេវភាព​នៅ​ក្នុង​ការ​ស្ថាបនា​សាសនាចក្រ​នៅ​ក្នុង​ប្រទេសស៊ីលី ។

បងប្រុស ប៊េណាវីដេស្ស ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​សាសនាចក្រ​ក្នុង​ឆ្នាំ 1961 កាល​ខ្យល់​បាន​បក់​ក្រដាស​មួយ​ចំនួន​ទៅ​ចំ​គាត់ ៖គាត់​បាន​ថ្លែង​ថា « ក្រដាស​ទាំង​នេះ​ជា​ទំព័រ​នៃ​ទស្សនាវដ្ដី Reader’s Digest Selections ដោយ​មាន​អត្ថបទ​ដ៏ទូលំទូលាយ​មួយ​ស្ដី​ពី « ពួក​មរមន » ដោយ​រៀបរាប់​ពី​ជីវិត និង ជំនឿ​របស់​ពួកគេ » ។

​ក្រោយ​មក​មិនយូរប៉ុន្មាន គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​ដែល​តម្រូវ​ឲ្យ​គាត់​មាន​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាន់ត្យាហ្គោ ។ គាត់​បាន​ថ្លែង​ថា « កាល​នៅ​ទីនោះ ខ្ញុំ​បាន​ទៅ​លេង​បង​ស្រី​ខ្ញុំ ហើយ​បាន​ដឹង​ថា គាត់​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ » ។ « នាង​បាន​អញ្ជើញ​ខ្ញុំ​ទៅ​សន្និសីទ​ពិសេស​មួយ ។ កាល​ខ្ញុំ​បាន​ស្ដាប់​ការ​អធិស្ឋាន​បើក ហើយ​គិត​ពី​ពាក្យ​ទាំង​នោះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​សព្វសារពាង្គ​កាយ​ខ្ញុំ ហើយ​ស្គាល់​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​នោះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​នាំ​ខ្ញុំ​ឡើង​ចាប់​ដៃ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ដែល​មក​ទស្សនកិច្ច​គឺ អែលឌើរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( 1899–1994 ) នៅ​ពេល​នោះ​ស្ថិត​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ » ។

បងប្រុស ប៊េណាវីដេស្ស បាន​ត្រឡប់​ទៅ​អារីកា​វិញ ហើយ​បាន​ចែក​បទពិសោធន៍​នេះ​នឹង​មិត្ត​ស្រី​គាត់​ឈ្មោះ គ្លេឌីស អាហ្គីឡា ដែល​ឥឡូវ​នេះ​ជា​ភរិយា​របស់​គាត់ ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក គ្លេឌីស បាន​ឃើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​ដើរ​កាត់​តាម​ផ្ទះ​នាង ។ បងប្រុស​ប៊េណាវីដេស្ស​បាន​ថ្លែង​ថា « យើង​បានរូតរះ​ដើរ​រក​ពួកគេ » ។ « នៅ​ថ្ងៃ​ទី 1 ខែ កក្កដា ឆ្នាំ 1961 យើង​បាន​ជ្រមុជ​ទឹក រួម​ទាំង​គ្រួសារ​របស់​ភរិយា​ខ្ញុំ​ដែរ ។ សព្វ​ថ្ងៃ​នេះ យើង​មាន​កូន និង​ចៅ​នៅ​ក្នុង​សាសនាចក្រ ។ ខ្ញុំ​មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ​ព្រះអម្ចាស់​ចំពោះ​ខ្យល់​នោះ​ដែល​បាន​បក់​នាំ​យក​ព័ត៌មាន​អំពី​សាសនាចក្រ​ចូល​មក​ក្នុង​ដៃ​ខ្ញុំ » ។8

គ្រា​នៃ​ការ​សាកល្បង

ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ 1970 វេជ្ជ. សាលវ៉ាឌ័រ អាឡែនឌេ បាន​ក្លាយ​ជាប្រធានា​ធិបតី ហើយ​បាន​បង្កើត​ជា​រដ្ឋាភិបាល​ម៉ាក្ស៍និយម​មួយ ។ សមាជិក​សាសនាចក្រ​បាន​រង​ការលំបាក​ដោយ​សារ​ការ​ខ្វះ​អាហារ និង ថ្នាំ​ពេទ្យ មាន​ការយាយី​ជា​ញឹកញាប់​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង មតិ​អវិជ្ជមាន​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

ក្នុង​ឆ្នាំ 1973 វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ និង សង្គម​បាន​បង្កើត​ជា​រដ្ឋ​ប្រហារ​ខាង​យោធា និង របប​ផ្ដាច់ការ​ដែល​បាន​បញ្ចប់​រហូត​ដល់​ឆ្នាំ 1990 ។ ទោះ​ជា​សព្វ​ថ្ងៃ ​ប្រទេសស៊ីលី​ជា​ប្រទេស​ប្រជាធិបតេយ្យក្ដី​ ក៏​រយៈពេល​ពីរ​ទសវត្សរ៍​នោះ​គឺ​ជា​ពេល​ដ៏​លំបាក​មួយ​សម្រាប់​សមាជិក​ដែរ ។ ក្រុម​ដែល​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​ខាង​យោធា​នោះ​បាន​វាយ​ប្រហារ​មក​លើ​សាលា​ប្រជុំ និង សមាជិក​ដោយសារ​ពួកគេ​គិត​ថា សាសនាចក្រ​តំណាង​ផល​ប្រយោជន៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ។ អែលឌើរ អាយ៉ាឡា ជា​ប្រធាន​ស្តេក​នៅ​ពេល​នោះ បាន​ថ្លែង​ថា « យើង​បាន​ជួប​នឹង​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ហើយ​ពួក​លោក​បាន​ប្រាប់​យើង​ថា ‹ សូម​អនុវត្ត​ការប្រើប្រាស់​ប្រាជ្ញា អធិស្ឋាន​ឲ្យ​ច្រើន ធ្វើ​រឿង​ត្រឹមត្រូវ ដើម្បី​សមាជិក​អាច​មាន​របៀប​រៀប​រយ​នៅ​ក្នុង​ក្រុម​ជំនុំ ›» ។9

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​លំបាក​ខាង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ និង បដិបក្ខភាព​ខាង​នយោបាយ​បាន​បំបែក​សង្គម​ជនជាតិ​ស៊ីលី​នៅ​ដើម​ទសវត្សរ៍ 1980 សាសនាចក្រ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ។ នៅ​ចន្លោះ​ឆ្នាំ 1970 និង 1985 ចំនួន​សមាជិក​ក្នុង​ប្រទេស​ស៊ីលី​បាន​កើនឡើង​ពី 15,728 ទៅ 169,361 នាក់ ។

ព្រះវិហារ​បរិសុទ្ធសាន់ត្យាហ្គោ

រូបភាព
The Santiago Chile Temple

ក្នុង​ឆ្នាំ 1980 ពួក​បរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​ជាមួយ​នឹងការ​ប្រកាស​ថា ព្រះវិហារ​បរិសុទ្ធ​មួយ​នឹង​ត្រូវ​សាងសង់​នៅ​សាន់ត្យាហ្គោ ប្រទេស ស៊ីលី ។

នៅ​ពេល​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹលបាន​ឧទ្ទិស​ឆ្លង​ទីលាន​ព្រះវិហារ​បរិសុទ្ធ​នោះ លោក​មាន​សុខភាព​ខ្សោយ​ខ្លាំង​ណាស់ ប៉ុន្តែ​វត្តមាន​របស់​លោក​នៅ​ទីនោះ​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​ពួក​បរិសុទ្ធ​នៃ​អាមេរិក​ខាង​ត្បូងដោយ​លោក​បាន​ធ្វើ​ការ​ជាមួយ​ពួកគេ​ចាប់តាំង​ពី​ឆ្នាំ 1959 មក​ម៉្លេះ ។ បងស្រី អាឌ្រីយ៉ាណា ហ្គែរ៉ា ឌេ សេពុលវ៉េដា ដែល​បាន​បកប្រែ​សម្រាប់​ស៊ិស្ទើរ ឃឹមបឹល នៅ​ឯ​ព្រឹត្តិការ​ណ៍ បាន​ថ្លែង​ថា « កាល​ខ្ញុំ​បាន​ឃើញ​ព្យាការី ជា​មនុស្ស​តូច​មាន​ទឹក​មុខ​ដ៏​រីករាយ ខ្ញុំ​បាន​ចាប់ផ្ដើម​យំ ហើយ​រក​ពាក្យ​និយាយ​ទៅ​កាន់​លោក​មិន​រួច​ឡើយ ។ វា​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​បាន​នៅ​ក្បែរ​ព្យាការី​ដែល​កំពុង​រស់​នៅ ។ ដោយ​មើល​ឃើញ​អ្នក​នាំ​ពាក្យ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ និង នៅ​ក្នុងប្រទេស​របស់​ខ្ញុំ វា​គឺ​ជា​រឿង​អស្ចារ្យ​ណាស់ » ។10

ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​ក្នុង​ឆ្នាំ 1983 ដោយ​ក្លាយ​ជា​ព្រះវិហារ​ទី​ពីរ​ក្នុង​អាមេរិក​ខាង​ត្បូង និង ជា​ទី​មួយ​នៅ​ក្នុង​ប្រទេស​ដែល​និយាយ​ភាសា​អេស្ប៉ាញ ។

អែលឌើរជែហ្វ្រី អ័រ ហូឡិននៅ​ក្នុង​ប្រទេស​ស៊ីលី

ក្នុង​ខែ សីហា ឆ្នាំ 2002 គណៈប្រធាន​ទី​មួយ​បាន​ចាត់​សមាជិក​ពីរ​រូប​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដើម្បី​ធ្វើ​ជា​អធិបតី​លើ​តំបន់​សាសនាចក្រ​ចំនួន​ពីរ ៖អែលឌើរ ដាល្លិន អេក អូក ត្រូវ​បាន​ចាត់​ទៅ​ប្រទេសហ្វីលីពីន ហើយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន មក​ប្រទេស​ស៊ីលី ។ ការ​បម្រើ​ និង ឥទ្ធិពល​របស់​អែលឌើរ ហូឡិន កាល​នៅ​ក្នុង​ប្រទេស​ស៊ីលី​គឺ​មិន​អាច​វាស់វែង​បាន​ឡើយ ហើយ​ឥទ្ធពល​របស់​វា​នឹង​បន្ត​នៅ​ជា​ច្រើន​ជំនាន់​ទៅ​មុខ​ទៀត ។

ការ​គូស​បញ្ជាក់​ដំបូង​របស់​អែលឌើរ ហូឡិន គឺ​ផ្ដល់​គំរូ​នៃ​ការ​ដឹកនាំ​តាម​របៀប​របស់​ព្រះអម្ចាស់ ។ លោក​បាន​ជួយ​បំពាក់បំប៉ន​ថ្នាក់​ដឹកនាំ​ថ្មី និង​គ្រប់គ្រង​ការ​រៀបចំ​ឡើង​វិញ ការ​បញ្ឈប់ និង ការ​ដាក់​បញ្ចូល​នៃ​វួដ​រាប់រយ និង ស្ដេក​ជា​ច្រើន ។ ការ​រៀបចំ​ឡើង​វិញ និង ការ​បំពាក់បំប៉ន​នេះ​គឺ​មាន​ភាពចាំបាច់​ ដោយសារ​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​នេះ ។ ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក​បាន​ជួយ​ពង្រឹង​ដល់​អង្គភាព​ទាំងឡាយ ហើយ​រៀបចំសាសនាចក្រ​នៅ​ក្នុង​ប្រទេស​ស៊ីលី​សម្រាប់​ពេល​អនាគត ។

លើស​ពី​នេះ​ទៅទៀត អែលឌើរហូឡង់​បាន​ធ្វើ​ការ​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ស៊ីលី ។ អែលឌើរ ខាល ប៊ី ប្រាត្ត នៃ​ពួក​ចិតសិប​នាក់ ជា​ទី​ប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​តំបន់​នោះ បាន​រៀបរាប់​ពី​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​ចំនួន​ថា ៖« អែលឌើរ ហូឡិន បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​មួយ​ជាមួយ​នឹង​ រីកាដូ ឡាហ្គូស [ ប្រធានាធិបតីស៊ីលី ] និងភរិយា​របស់​លោក ។ ពួក​លោក​បាន​បង្កើត​គម្រោង​ជំនួយ​ផ្នែក​មនុស្សធម៌​មួយ​ចំនួន ។ អែលឌើរ ហូឡិន បាន​ស្គាល់​សាវក នុនស្យ៉ូ [ ជា​មន្ត្រី​កាតូលីកជាន់​ខ្ពស់​ម្នាក់ ] និងបុគ្គល​សំខាន់ៗ​ដទៃ​ទៀត​ក្នុង​ប្រទេស​ស៊ីលី » ។11

ទំនុក​ចិត្ត​លើ​អនាគត

កិច្ចខិតខំ​របស់​អែលឌើរ ប៉ាលី ភី ប្រាត្ត និង ជែហ្វ្រី អ័រ ហូឡិន ការ​លះបង់​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​ដែល​មក​ដល់​សាន់ត្យាហ្គោ ការ​ស្មោះត្រង់​របស់​ថ្នាក់​ដឹកនាំ​ដូច​ជា ខាឡូស ស៊ីហ្វូអង់តេសនិង​អ្នក​ត្រួសត្រាយ​ផ្លូវ​ពី​មុន​ដទៃ​ទៀត​ក្នុង​ប្រទេស​ស៊ីលី រួម​ជាមួយ​នឹង​សេចក្ដី​ជំនឿ និង ការ​លះបង់​របស់​មនុស្ស​រាប់រយ​រាប់ពាន់​នាក់​ដែល​បាន​ចូលរួម​នឹង​សាសនាចក្រ​ច្រើន​ជាង​កន្លះសតវត្សរ៍​មក​នេះ​បាន​ស្ថាបនា​នូវ​គ្រឹះ​មួយ​ដ៏​រឹង​មាំ​សម្រាប់​សាសនាចក្រ​ក្នុង​ប្រទេស​ស៊ីលី ។ សព្វ​ថ្ងៃ​នេះ ប្រទេស​នេះ​មាន​ព្រះវិហារ​មួយ ( មួយ​ទៀត​ទើបបាន​ប្រកាស ) មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ បេសកកម្ម 9 និង ស្តេក 74 ។ អនាគត​មិន​មាន​កំណត់​នៅ​ក្នុង​កិច្ចការ​ខាង​វិញ្ញាណ​នៃ​ការ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

កំណត់​ចំណាំ

  1. សូម​មើលDeseret News 2013 Church Almanac ទំព័រ 454 ។

  2. Autobiography of Parley P. Pratt និពន្ធ​ដោយ Scot Facer Proctor និង Maurine Jensen Proctor ( ឆ្នាំ 2000 ) ទំព័រ 504 ។

  3. វើល អល់រេឌ នៅ​ក្នុង ណេស្ត័រ ឃើរប៊េឡូ LDS in South America: Chile Sur វ៉ុល 1 ( ឆ្នាំ 2008 ) ទំព័រ6 ។

  4. ហ៊ូលីអូ ហារ៉ាមីលឡ នៅ​ក្នុង ណេស្ត័រ ឃើរប៊េ ឡូLDS in South America: Chile វ៉ុល 1 ( ឆ្នាំ 2006 ) ទំព័រ4–5 ។

  5. អេឌ្វ័រដូ អាឌ្រាន ឡាម៉ាទីណេ អាហ្គីឡា សេចក្ដី​សង្ខេប​ពី​ប្រវត្តិសាស្ត្រ​បាន​ផ្ដល់​ទៅ​អ្នក​និពន្ធ​នៅ​ខែ វិច្ឆិកា ឆ្នាំ 2013 ។

  6. អេឌ្វ័រ​អាដូ អាយ៉ាឡា នៅ​ក្នុង ណេស្ត័រ ឃើរប៊េឡូ LDS in South America: Chile វ៉ុល 1 ( ឆ្នាំ 2006 ) ទំព័រ44, 45 ។

  7. ហ្គរដុន ប៊ី ហ៊ិងគ្លី នៅ​ក្នុង រ៉ូដុលហ្វូ អាសេវ៉េដូ អា Alturas Sagradas: Templo de Santiago de Chile ទំព័រ 100 ។

  8. ណេស្ត័រ ឃើរប៊េឡូ « Blossoming in the Desert »Church News ថ្ងៃ​ទី 9 ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 8–9 ។

  9. អេឌ្វ័រអាដូ អាយ៉ាឡា នៅក្នុង ណេស្ត័រ ឃើរប៊េឡូ LDS in South America: Chile វ៉ុល 1 ( ឆ្នាំ 2006 ) ទំព័រ 33 ។

  10. អាឌ្រីយ៉ាណា ហ្គែរ៉ា ឌេ សេពុលវ៉េដា នៅ​ក្នុង ណេស្ត័រ ឃើរប៊េឡូ LDS in South America: Chile ( ឆ្នាំ 2006 ) ទំព័រ 16 ។

  11. ខាល ប៊ី ប្រាត្ត នៅ​ក្នុង​ណេស្ត័រ ឃើរប៊េឡូ Colombia: investigación histórica វ៉ុល 1 ( ឆ្នាំ 2010 ) ទំព័រ16 ។

  12. ហួរហេ អេហ្វស្សែបាលូស នៅ​ក្នុង​សំបុត្រ​មួយ​ផ្ញើ​ទៅ​អ្នក​និពន្ធ​នៅ​ខែ មករា ឆ្នាំ 2014 ។

រូបថត​ជាច្រើន​នៅ​ក្នុង​អត្ថបទ​នេះ​បានទទួលសិទ្ធិអនុញ្ញាតជាផ្លូវការ​មក​ពី​ណេស្ត័រ ឃើរប៊េឡូ ។ ខាងឆ្វេង ផ្នែក​ខាង​លើ ៖រូបថតដោយ filipefrazao/iStock/Thinkstock ។ ផ្នែក​ខាង​ក្រោម ៖រូបថត​ដោយ kavram/iStock/Thinkstock

ពួក​គ្រូ​បង្រៀន និង សិស្ស​ថ្នាក់​ទី​បួន​របស់​ពួកគេ​នៅ​ឯ​សាលា​រៀន​របស់​សាសនាចក្រ ខូឡេហ្គីយ៉ូ អេ ឌី ផមមើរ ប្រហែល​ជា​ឆ្នាំ 1966 ។

ថ្នាក់​វិទ្យាស្ថានសាសនា​ក្នុង​តេមុកូ គឺ​ជា​ថ្នាក់​វិទ្យាស្ថាន​មួយ​ក្នុង​ចំណោម​ថ្នាក់​វិទ្យាស្ថាន​ទាំង 50 កន្លែង​នៅ​ប្រទេស​ស៊ីលី ។

ខាង​ឆ្វេង ៖រូបថត​ដោយ ផ្ល័ររ៉ា ឌេឃើរ ដូណាល់សុន ។ រូបថត​របស់​អែលឌើរ មេលវិន ជេ បាឡឺដ ដោយ អេស ដបុលយូ អេឃើរ © IRI

ប្រធានហ្គរដុន ប៊ី ហ៊ិងគ្លី ថ្លែង​ទៅ​កាន់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ស៊ីលី​ចំនួន 48,000 នាក់​ក្នុង​ឆ្នាំ 1996 នៅ​ឯ​សន្និសីទ​មួយ​ក្នុង​សាន់ត្យាហ្គោ ។

ដោយ​ឆ្លើយ​តប​នឹង​ការ​រញ្ជួយ​ដី​នៅ​ឆ្នាំ 2010 យុវវ័យ​ និង ពួក​មជ្ឈិមវ័យស៊ីលី ដៃ​ជំនួយ​មរមន បាន​រៀបចំ​ឧបករណ៍​អនាម័យ​រួម​គ្នា ។

ខាង​ស្ដាំ ៖ក្រាហ្វិក​ដោយ ម៉ាសេឡូ ស៊ីលវ៉ា/iStock/Thinkstock