ប្រវត្តិ​សាសនាចក្រ
កម្ពុជា ៖ ទិដ្ឋភាព​ទូទៅ


រូបភាព
ផែនទី​នៃ​ប្រទេស​កម្ពុជា

ប្រវត្ថិ​ខ្លីៗ​នៃ​សាសនាចក្រ​នៅ

ប្រទេស​កម្ពុជា

ទិដ្ឋភាព​ទូទៅ

នៅពេល​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​នៅ​ឆ្នាំ ១៩៧០ ក្រុម​តូច​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​កំពុង​ធ្វើ​ការប្រជុំ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​បាន​ចាកចេញ ។ សង្គ្រាម​នេះ​មាន​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ និង​បាន​នាំ​ឲ្យ​មាន​អំពើ​ហិង្សា និង​មាន​អំណត់​អត់​ដ៏​ធំ ។ ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​បាន​ស្លាប់ ហើយ​មនុស្ស​រាប់​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ថៃ បារាំង និង​សហរដ្ឋ​អាមេរិក ។ នៅ​សហរដ្ឋ​អាមេរិក​មាន​ជន​ភៀសខ្លួន​ជា​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​បាន​ជួប​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​រៀន​ដំណឹងល្អ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។ នៅ​ទសវត្ស​ឆ្នាំ ១៩៩០ សាខា​និយាយ​ភាសា​ខ្មែរ​ជាង ២០ ត្រូវ​បានបង្កើត​ឡើង​នៅក្នុង​រដ្ឋ​ចំនួន ៧ របស់​សហរដ្ឋ​អាមេរិក ។

បន្ទាប់ពី​ការប្រយុទ្ធ​បានបញ្ចប់ ហើយ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​បាន​ធ្វើ​ឡើង នោះ​ពួក​បរិសុទ្ធ​ជា​ប្រជាជន​ខ្មែរ​ជា​ច្រើន​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។ នៅ​ឆ្នាំ ១៩៩៤ សាសនាចក្រ​បាន​ចាប់ផ្ដើម​រៀបចំ​ការប្រជុំ និង​ផ្សព្វផ្សាយ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​នៅ​ប្រទេស​កម្ពុជា ។ នៅ​ខែ កញ្ញា ឆ្នាំ​នោះ សាខា​ទី ១ នៅ​ភ្នំពេញ​ត្រូវ​បាន​រៀបចំ​ឡើង ។ នៅ​ឆ្នាំ ២០០០ មណ្ឌល​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​សាខា​នៅ​ភ្នំពេញ តាខ្មៅ និង​កំពង់ចាម ។ នៅ​ថ្ងៃ​ទី ៩ ខែ ឧសភា ឆ្នាំ ២០១៤ ស្តេក​ពីរ​ដំបូង​បង្អស់​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ភ្នំពេញ ។ នៅ​ឆ្នាំ ២០១៨ ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ប្រកាស ។

ពួក​បរិសុទ្ធ​ជា​ប្រជាជន​ខ្មែរ​បាន​ឈោង​ទៅ​ជួយ​ដោយ​ក្តី​ស្រឡាញ់​ជា​បន្តបន្ទាប់ ក្នុង​ការចែកចាយ​ដំណឹងល្អ និង​ផ្ដល់​ជំនួយ​ដែល​បាន​ឧទ្ទិស​ដល់​អ្នក​ជិតខាង​របស់​ខ្លួន ( សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៣០–៣១ ) ។ នៅ​ខែ មករា ឆ្នាំ ១៩៩៥ សមាជិក​ក្នុង​មូលដ្ឋាន​បាន​ទៅ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​ចែក​អាហារ និង​សម្លៀកបំពាក់​ដល់​អ្នកភូមិ​នៅ​ជនបទ​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត ។ នៅ​ឆ្នាំ ២០០៨ សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​អន្តរជំនឿ​ចំនួន​ពីរ ។ ពួកបរិសុទ្ធ​ជា​ប្រជាជន​ខ្មែរ​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ផ្សេងៗ​គ្នា ចូលរួម​ប្រកួត​សិល្បៈ​នៅ​ទូទាំង​សាសនាចក្រ និង​បាន​ស្ម័គ្រចិត្ត​ធ្វើ​គម្រោង​បម្រើ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ភាព​សុខដុមរម្យនា និង​ជំនឿ​លើ​សហគមន៍​របស់​ខ្លួន ។

ការពិត​រហ័ស

  • ឈ្មោះ​ផ្លូវការ ៖ Kingdom of Cambodia/ព្រះរាជាណាចក្រកម្ពុជា

  • រាជធានី ៖ ភ្នំពេញ

  • ទីក្រុង​ដែល​ធំ​ជាង​គេ ៖ ភ្នំពេញ

  • ភាសា​ផ្លូវការ ៖ ខ្មែរ

  • ផ្ទៃដី ៖ ១៨១,០៣៥ គ.ម. ( ៦៩,៨៩៨ ម៉ែល )

  • តំបន់​សាសនាចក្រ ៖ អាស៊ី

  • បេសកកម្ម ៖ ១ ( ភ្នំពេញ )

  • ក្រុម​ជំនុំ ៖ ២៨

  • ព្រះវិហារ​បរិសុទ្ធ ៖ ១ ( ភ្នំពេញ )