២០២២
សមល្មម
ខែ វិច្ឆិកា ឆ្នាំ ២០២២


សម ល្មម

ទ្រីណា​មិនចូលចិត្ត​ការខុសប្លែក​ពីក្មេង​ដទៃទេ ។

រូបភាព
A girl named Trina stands in a space that is a textured yellow panel and a textured floor. This represents that she feels like she is small. Her friend, Josie, invites her to join the other kids in the primary class.

« ឯងល្អិត​ម្ល៉េះ ! » សាស្សា​បាន​និយាយ ។ « យើង​គួរ​ហៅឯង​ថា ទ្រីណា​ល្អិត » ។

ទ្រីណា​ព្យាយាម​ញញឹម ។ ក្មេង​ផ្សេងទៀត​នៅ​សាលារៀន​បាន​ចំអន់​នាង​ច្រើនណាស់​ដោយសារតែ​នាង​មានមាឌ​ល្អិត ។ នាង​កើត​មក​មាន​មាឌល្អិត ហើយ​នាង​មិន​ធំធាត់​លឿន​ដូចជា​ក្មេង​ផ្សេងទៀត​ទេ ។ ប៉ុន្តែ​នាង​មិនចូលចិត្ត​ឈ្មោះ​ទ្រីណាល្អិត​ឡើយ ។ នាង​មិនចូលចិត្ត​ការខុសប្លែក​ពីក្មេង​ដទៃទេ ។

នៅពេល​ពួកគេ​ចេញលេង​នៅខាង​ក្រៅ ម៉ាកស្ស បាន​និយាយ​ថា « ឯង​ល្អិតណាស់ ឯង​ប្រហែលជា​នៅតែ​ប៉ុណ្ណឹង » ។

ទ្រីណា​បាន​និយាយ​ថា « ខ្ញុំ​ដឹងថា ខ្ញុំ​ល្អិត » ។ « ប៉ុន្តែ​ខ្ញុំ​មិនអាច​ផ្លាស់ប្ដូរ​វាបានទេ ។ តោះ​យើង​ទៅលេង​វិញ » ។

ទ្រីណា​បានរត់​ទៅលេង​បាល់​ជាមួយនឹង​ក្មេង​ផ្សេងទៀត ។ ពួកគេ​បាន​ទាត់បាល់​ទៅវិញ​ទៅមក ។ ពួកគេ​សប្បាយ​រីករាយ​ជាមួយ​គ្នា ។

ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ទ្រីណា​នឿយហត់​ណាស់ ។ នាង​បាន​ដើរ​យឺតៗ​ចេញពី​ការលេង​បាល់នោះ ហើយអង្គុយ​នៅលើ​ស្មៅ ។

រំពេច​នោះ​មិត្ត​របស់នាង​ឈ្មោះ​ចូស៊ី​បាន​ដើរមក ។ ចូស៊ី​នៅក្នុង​ថ្នាក់កុមារ​ជាមួយ​នឹង​នាង​នៅឯ​ព្រះវិហារ​ដែរ ។

« ឯងមិនអី ទេ​ហ្អី ? » ចូស៊ី​បានសួរ ។

ទ្រីណា​បានពោលថា « មែនហើយ » ។ « ខ្ញុំ​ចង់សម្រាក​បន្តិច ។ ខ្ញុំ​នឿយហត់​ណាស់ ពេល​ខ្ញុំ​រត់ច្រើន​ពេក ។ សួត​ខ្ញុំ​មិន​សូវល្អ​ទេ » ។

ចូស៊ី​បាន​អង្គុយចុះ​ជិត​ទ្រីណា ។ ពួកគេ​បាន​ដកស្មៅ​ធ្វើ​ចិញ្ចៀន និង​កងដៃ​តូចៗ ។ ពួកគេ​បាន​និយាយ​គ្នា​អំពី​សាលារៀន ព្រមទាំង​មិត្តភក្ដិ និង​កិច្ចការ​សាលា ។

ចូស៊ី​បាន​និយាយ​ថា « ខ្ញុំ​បាន​ស្ដាប់ឮ​អ្វី​ដែល​សាស្សា​បាន​និយាយ » ។ « ខ្ញុំ​សោកស្តាយ​ដែល​នាង​ហៅឯង​ថា ទ្រីណា​ល្អិត » ។

ទ្រីណា​បាន​ងក់ក្បាល ។

« ប៉ុន្តែ​ខ្ញុំ​គិត​ថា​មាឌ​ឯងសមល្មមហើយ ! » ចូស៊ី​បាន​និយាយ ។

ទ្រីណា​បាន​ញញឹម ។ នាង​បាន​ហុច​កងដៃ​ស្មៅ​ដែល​នាង​បាន​ធ្វើ​ទៅឲ្យ​ចូស៊ី ។

លុះ​ថ្ងៃ​អាទិត្យ​ក្រោយ​ទ្រីណា​បាន​ត្រៀមខ្លួន​ជាស្រេច​ទៅ​ព្រះវិហារ ។ នាង​បាន​ស្លៀក​រ៉ូប ហើយ​សិត​សក់​របស់​នាង ។ បន្ទាប់មក នាង​បាន​សម្លឹង​មើល​ស្បែក​ជើង​តូច​របស់​នាង​នៅ​ក្នុង​ទូរ ។ នាង​ប្រាកដ​ក្នុងចិត្ត​ថា គ្មាន​ក្មេង​ណា​ផ្សេងទៀត​នៅ​ក្នុង​ថ្នាក់​កុមារ​ពាក់​ស្បែក​ជើង​តូច​បែប​នេះឡើយ ។

ទ្រីណា​បាន​ដើរ​អូសជើង ពេល​នាង​ដើរ​នៅ​ច្រកដើរ​ក្នុង​ព្រះវិហារ ។ ពេល​នាង​ដើរទៅ​ថ្នាក់កុមារ ចូស៊ី​កំពុង​រង់ចាំ​នៅខាងក្រៅ ។

« យើង​មាន​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ឯង ! » ចូស៊ី​បាន​និយាយ ។ « មក​ទៅមើល ! »

ពេល​ទ្រីណា​បាន​ដើរ​ចូល​ទៅក្នុង​បន្ទប់ ក្មេង​ផ្សេងទៀត និង​គ្រូ​របស់​ពួកគេ បងស្រី​បុត​កំពុង​ចង្អុល​ទៅ​ក្ដារខៀន​ដែល​បាន​តុបតែង​ដោយ​ពណ៌​ស្រស់ស្អាត ។ វា​មាន​រូបបេះដូង​បិត​នៅលើ​នោះ ។ បេះដូង​នីមួយៗ​មាន​សរសេរ​អក្សរ​ថា « ទ្រីណា​មាន​ស្នាម​ញញឹម​ដ៏​ស្រស់ស្អាត ! ទ្រីណា​មាន​ចិត្តល្អ ! »

រូបភាព
A girl named Trina stands in a space that is a textured yellow panel and a textured floor. This represents that she feels like she is small. Her friend, Josie, invites her to join the other kids in the primary class.

ចូស៊ី​បាន​សួរ​ថា « តើ​ឯង​ចូលចិត្ត​ទេ ? » « បងស្រីបុត ជួយ​យើងធ្វើវា » ។

ទ្រីណា​បាន​និយាយ​ថា « ខ្ញុំ ពេញចិត្ត​ណាស់ ! » ។ « អរគុណ » ។

បងស្រី​បុត​បាន​និយាយ​ថា « យើង​ចង់​រំឭក​ប្អូន​អំពី​សេចក្ដីពិត​ដ៏​ធំមួយ » ។ « ព្រះវរបិតា​សួគ៌​ស្រឡាញ់​យើងម្នាក់ៗ ។ ទាប ។ ខ្ពស់ ។ ធំ ។ តូច ។ មិន​សំខាន់​ចំពោះ​ទ្រង់ទេ ។ យើង​គ្រប់គ្នា​គឺ​ជា​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​ទ្រង់​ស្រឡាញ់​យើង​ទាំងអស់​គ្នា » ។

ទ្រីណា​បាន​មើល​ទៅ​រូបបេះដូង​ទាំងនោះ​នៅ​ក្ដារខៀន ហើយ​ញញឹម—ពព្រាយ ។

រូបភាព
story PDF

រចនារូបភាព​ដោយ អុលហ្គា លី