២០២២
សកម្មភាព​~emphasis#~ចូរ​មក​តាម​ខ្ញុំ~emphasis##~
ខែ វិច្ឆិកា ឆ្នាំ ២០២២


សកម្មភាព ចូរ​មក​តាម​ខ្ញុំ

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ការ​សិក្សា​ព្រះគម្ពីរ ឬ​សម្រាប់​បង្កើត​ភាព​រីករាយ !

ដានីយ៉ែល និង​រូង​សិង្ហ

រូបភាព
Spot illustrations. 1. Finger puppets from the biblical story of Daniel and the Lion's Den. Daniel, a couple of lions and an angel. 2. Photo of President Nelson at a pulpit. 3. Simple framed Old family photos. 4. Illustration of rock art of Daniel and whale.

សម្រាប់ ដានីយ៉ែល ១–៦

ដំណើររឿង ៖ ព្យាការី​ដានីយ៉ែល​បានអធិស្ឋាន​រាល់ថ្ងៃ ។ មាន​មនុស្ស​ច្រណែន​ខ្លះ​បាន​បោក​បញ្ឆោត​ស្ដេច​ឲ្យ​ធ្លាក់​ចូល​ក្នុង​ការ​បង្កើត​ច្បាប់​អាក្រក់​មួយ ។ នរណា​ម្នាក់​ដែល​បាន​អធិស្ឋាន​ទៅ​ព្រះ​នឹង​ត្រូវ​បោះ​ចូល​ក្នុង​រូង​សិង្ហ ! ដានីយ៉ែល​បាន​អធិស្ឋាន លោក​ត្រូវបាន​គេ​បោះ​ទៅក្នុង​រូង​សិង្ហ ប៉ុន្តែ​ព្រះ​បាន​ចាត់​ទេវតា​មួយ​អង្គ​ឲ្យមក​ការពារ​លោក ។ ( សូមមើល ដានីយ៉ែល ៦ ) ។

ចម្រៀង ៖ « ខ្ញុំ​ចង់រស់​តាមដំណឹងល្អ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧២ ) ។

សកម្មភាព ៖ កាត់​រូប​ម្រាមដៃ​នៅ ទំព័រ ១៧ ចេញ ហើយ​ប្រើ​វា​ដើម្បី​ប្រាប់​ពី​ដំណើររឿង​អំពី​ដានីយ៉ែល និង​រូង​សិង្ហ ។ ហេតុអ្វី​វា​គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​អធិស្ឋាន ?

ព្រះយេស៊ូវ បាន​មាន​ព្រះជន្មរស់ឡើងវិញ

រូបភាព
Spot illustrations. 1. Finger puppets from the biblical story of Daniel and the Lion's Den. Daniel, a couple of lions and an angel. 2. Photo of President Nelson at a pulpit. 3. Simple framed Old family photos. 4. Illustration of rock art of Daniel and whale.

សម្រាប់ ហូសេ ១–៦; ១០–១៤; យ៉ូអែល

ដំណើររឿង ៖ ហូសេ​គឺជា​ព្យាការី ។ លោក​បានបង្រៀនថា​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​សុគត ហើយ​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ការណ៍​នេះបានធ្វើ​ឲ្យយើង​អាច​រស់​ឡើងវិញ​ម្ដងទៀត ។ ( សូមមើល ហូសេ ១៣:១៤ ) ។

ចម្រៀង ៖ « តើ​ព្រះយេស៊ូវ​រស់​ឡើង​វិញ​ឬ ? » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៥ )

សកម្មភាព ៖ ដោយសារ​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើងវិញ​ម្ដងទៀត​នៅថ្ងៃ​ណាមួយ ។ ស្វែងរក​រូបភាព​សមាជិក​គ្រួសារ​ដែលបាន​ស្លាប់ ។ ចែកចាយ​ដំណើររឿង​អំពី​ពួកគាត់ ។

តើ​ព្យាការី​បាន​មាន​ប្រសាសន៍​អ្វីខ្លះ ?

រូបភាព
Spot illustrations. 1. Finger puppets from the biblical story of Daniel and the Lion's Den. Daniel, a couple of lions and an angel. 2. Photo of President Nelson at a pulpit. 3. Simple framed Old family photos. 4. Illustration of rock art of Daniel and whale.

សម្រាប់ អេម៉ុស; អូបាឌា

ដំណើររឿង ៖ ព្យាការី​អេម៉ុស​បាន​បង្រៀនថា « ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើកតែ​ទ្រង់​សម្តែង​ឲ្យ​ពួកហោរា​ជា​អ្នក​បម្រើ​ទ្រង់​ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង » ( អេម៉ុស ៣:៧ ) ។ ពាក្យ​នោះមានន័យ​ថា ព្រះ​យេស៊ូវគ្រីស្ទ​មាន​បន្ទូល​ទៅកាន់​ពួកព្យាការី​របស់ទ្រង់​នៅសព្វថ្ងៃនេះ ។

ចម្រៀង ៖ « យើង​អរគុណ​ទ្រង់ចំពោះ​ព្យាការី » ( ទំនុកតម្កើង ល.រ.​១០ )

សកម្មភាព ៖ សូម​អាន​អ្វី​ដែល​ព្យាការី​បានមាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​នៅ​ទំព័រ ២ ។ តើ​លោក​បាន​ប្រាប់​អ្វីខ្លះ​ដល់​យើង ? សូម​គូរ​រូបភាព​មួយ​ដែល​បង្ហាញ​ពី​រឿង​ដែល​លោក​បានបង្រៀន ។

យ៉ូណាស និង​ត្រី​ធំ

រូបភាព
Spot illustrations. 1. Finger puppets from the biblical story of Daniel and the Lion's Den. Daniel, a couple of lions and an angel. 2. Photo of President Nelson at a pulpit. 3. Simple framed Old family photos. 4. Illustration of rock art of Daniel and whale.

សម្រាប់ យ៉ូណាស; មីកា

ដំណើររឿង ៖ ព្រះអម្ចាស់​បានហៅ​យ៉ូណាស​ឲ្យ​បង្រៀន​ប្រជាជន​នៅក្រុង​នីនីវេ ។ ប៉ុន្តែ​យ៉ូណាស​បាន​ភ័យខ្លាច ។ លោក​បាន​រត់ទៅឆ្ងាយ ។ ត្រីធំ​មួយបាន​លេបលោក ! បីថ្ងៃ​ក្រោយមក ត្រី​នោះ​បាន​ខ្ជាក់​លោក​ចេញ ។ យ៉ូណាស​បាន​ប្រែចិត្ត ហើយ​បាន​បង្រៀន​ប្រជាជន​នោះ ។ ( សូមមើល យ៉ូណាស ១–៤ ) ។

ចម្រៀង ៖ « ធ្វើតាម​ព្យាការី » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨–៥៩, ឃ្លាទី ៧ )

សកម្មភាព ៖ ចេញទៅ​ខាងក្រៅ ហើយ​ស្វែងរក​ដុំថ្ម ស្លឹកឈើ ឬ​មែកឈើ​មួយចំនួន ។ សូម​ប្រើ​វា​ដើម្បី​ធ្វើ​ជា​រូបភាព​មួយ​អំពី​យ៉ូណាស និង​ត្រី​ធំ !

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល