២០២២
បង្ហាញ ហើយ​និទាន​ប្រាប់​អំពី​សន្និសីទ
ខែ វិច្ឆិកា ឆ្នាំ ២០២២


« បង្ហាញ ហើយ​និទាន​ប្រាប់​អំពី​សន្និសីទ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២២ ទំព័រ ៦–៧ ។

បង្ហាញ ហើយ​និទាន​ប្រាប់​អំពី​សន្និសីទ

រូបភាព
សូហ្វី បេលី និង ក្លែរ ប៊ី ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ​ធ្វើពី​ដុំ​ស្ករ‑ស

សូហ្វី បេលី និង ក្លែរ ប៊ី អាយុ ៤, ៨ និង ៦ ឆ្នាំ មកពី​រដ្ឋ​តិចសាស ស.រ.អា. បាន​សង់​ព្រះវិហារ​បរិសុទ្ធ​ពី​ដុំ​ស្ករ‑ស ខណៈ​កំពុង​ស្ដាប់​សន្និសីទ ។

រូបភាព
ហ្វាប៊ីយ៉ូឡា អរ នៅក្បែរ​ទូរទស្សន៍​ដែល​បង្ហាញ​ប្រធាន ហិនរី ប៊ី អាវរិង កំពុង​ថ្លែង​សុន្ទរកថា

ហ្វាប៊ីយ៉ូឡា អរ អាយុ ១២ ឆ្នាំ មកពី​ទីក្រុង រីអូ ហ្គ្រានឌឺ ដូ សុល ប្រទេស​ប្រេស៊ីល ចូលចិត្ត​ស្ដាប់​សន្និសីទ​ជាមួយ​នឹង​គ្រួសារ​របស់​នាង ។ នាង​មិន​អាច​អាន ឬ​និយាយ​បាន​ទេ ប៉ុន្ដែ​នាង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​ស្រឡាញ់​មកពី​សារលិខិត​ក្នុង​សន្និសីទ ។ ផ្នែក​មួយ​ដែល​នាង​ចូលចិត្ត​គឺ​ស្ដាប់​មិត្ត​របស់​នាង គឺ​ប្រធាន ហិនរី ប៊ី អាវរិង ។

រូបភាព
គំនូរ​របស់​កុមារ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

លីសិល អិល អាយុ ៩ ឆ្នាំ រដ្ឋ​កានសាស ស.រ.អា.

រូបភាព
លូស៊ី អិម ជាមួយ​នឹង​ទិដ្ឋភាព​សន្និសីទ​ទូទៅ​ដែល​ធ្វើពី​ដុំ​ផ្លាស្ទិច

លូស៊ី អិម អាយុ ៧ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

រូបភាព
គំនូរ​របស់​កុមារ​អំពី​អ្នកឡើង​និយាយ​ក្នុង​សន្និសីទ​ទូទៅ

មីឡូ អិម អាយុ ៨ ឆ្នាំ រដ្ឋ​អារីហ្សូណា ស.រ.អា.

រូបភាព
ម៉ានូ អិល

យើង​លេង​ហ្គេម​មួយ​អំឡុងពេល​សន្និសីទ ។ យើង​បិទ​ស្ទីកឃើរ​មួយ​ទៅលើ​ក្រដាស​មួយ​សន្លឹក រាល់ពេល​ដែល​យើង​ស្ដាប់ឮ​ព្រះនាម​របស់​ព្រះគ្រីស្ទ ។ ក្រដាស​របស់​យើង​ឡើង​ពេញ​សុទ្ធតែ​ស្ទីកឃើរ​ពេល​សន្និសីទ​ចប់ !

ម៉ានូ អិល អាយុ ៦ ឆ្នាំ ទីក្រុង​ថេល អាវីវ ប្រទេស​អ៊ីស្រាអែល

រូបភាព
អ័ដាម អិល

ខ្ញុំ​ចូលចិត្ត​ដំណើររឿង​គួរឲ្យ​ចាប់​អារម្មណ៍​ដែល​ព្យាការី និង​ពួកសាវក​ប្រាប់​យើង​អំពី​ជីវិត​របស់​ពួកលោក ។

អ័ដាម អិល អាយុ ៩ ឆ្នាំ ទីក្រុង​ថេល អាវីវ ប្រទេស​អ៊ីស្រាអែល

រូបភាព
រូបេន អេហ្វ

ខ្ញុំ​ចូលចិត្ត​តន្ដ្រី ! ផ្នែក​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ ការស្ដាប់​ក្រុម​ចម្រៀង​ច្រៀង ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​ច្រៀង​នៅក្នុង​ក្រុម​ចម្រៀង​នៅ​ថ្ងៃ​ណាមួយ ។

រូបេន អេហ្វ អាយុ ៤ ឆ្នាំ រដ្ឋ​លូអ៊ីស៊ីអាណា ស.រ.អា.

រូបភាព
អ៊ីសាក អ៊ី

ខ្ញុំ​ចូលចិត្ត​ស្តាប់​ព្យាការី​របស់​យើង និង​ទំនុក​តម្កើង​ពិសេស​ដែល​ច្រៀង​ដោយ​ក្រុម​ចម្រៀង​រោង​ឧបោសថ ។

អ៊ីសាក អ៊ី អាយុ ៦ ឆ្នាំ តំបន់​ភាគ​ខាងលិច ប្រទេស​ហ្គាណា

រូបភាព
វិល្លាម អេស

ខ្ញុំ​ចូលចិត្ត​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ ហើយ​ផាត់​ពណ៌​រូបភាព​អំឡុង​ពេល​សន្និសីទ ។

វិល្លាម អេស អាយុ ៧ ឆ្នាំ រដ្ឋ​តាសម៉ានី ប្រទេស​អូស្ត្រាលី

រូបភាព
ណូអា អេ

ខ្ញុំ​ចូលចិត្ត​ស្តាប់​ព្យាការី​របស់​យើង និង​ស្ដាប់​ទីកន្លែង​ដែល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នឹង​សាងសង់ ។

ណូអា អេ អាយុ ១២ ឆ្នាំ ទីក្រុង​អាល‑អាម៉ាឌី ប្រទេស​កូវ៉ែត

រូបភាព
ដានីយ៉ែល ហេលី និង រ៉ូប៊ីន អិល

យើង​ចូលចិត្ត​ស្ដាប់​ក្រុម​ចម្រៀង​ច្រៀង និង​ធ្វើ​សកម្មភាព​ក្នុង​សន្និសីទ ។

ដានីយ៉ែល ហេលី និង រ៉ូប៊ីន អិល អាយុ ៦, ១០ និង ៩ ឆ្នាំ ប្រទេស​សិង្ហបុរី