២០២២
ហ្វីលីព​រកឃើញ​ផ្លូវ
ខែ វិច្ឆិកា ឆ្នាំ ២០២២


ពួក​អ្នកត្រួសត្រាយ​នៅ​គ្រប់​ដែនដី

ហ្វីលីព​រកឃើញ​ផ្លូវ

ហ្វីលីព បាន​អធិស្ឋាន​ថា « សូម​ជួយ​ពួក​កូន​រកឃើញ​ផ្លូវ » ។

រូបភាព
Spread illustration of Felipe (age 10) and his mom walking through a jungle, late in the day. Felipe is pointing to palm trees above the jungle in the distance. The jungle scene continues across the whole spread. Seven spot illustrations: 1. Map of Philippines 2. A tarsier, an animal found in the Philippines 3. An Latter-Day Saint temple illustration 4. Felipe and his wife on their wedding day. Just the figures from waist-up, no background needed 5. Felipe as he holds up a fish that he has caught 6. Simple family chart showing Felipe and his wife, four children (2 boys, 2 girls), and 10 grandchildren (5 boys, 5 girls). 7. Felipe at about age 19 as a missionary.

ហ្វីលីព​ដឹង​ថា​វា​ជិត​យប់​ហើយ ។ សត្វ​បក្សាបក្សី​បាន​ឈប់​ស្រែកយំ ហើយ​សត្វ​ចង្រិត​ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ។ គាត់ និង​ម្តាយ​របស់​គាត់​បាន​ដើរ​នៅក្នុង​ព្រៃ​អស់​ជាង​ពីរ​ម៉ោង ។ ប៉ុន្តែ​ផ្លូវ​នីមួយៗ​ដែល​ពួកគាត់​បាន​ដើរ​ទៅ​គឺ​ចុងក្រោយ​មើលទៅ​ដូចគ្នា ។ ពួកគាត់​បាន​វង្វេង​ផ្លូវ ។

ហ្វីលីព​បាន​ចាប់ផ្តើម​ខ្លាច​យ៉ាង​ខ្លាំង ។ តើ​ពួកគាត់​អាច​រស់នៅ​ក្នុង​ព្រៃ​នេះ​បាន​យូរ​ប៉ុណ្ណា ? គាត់​ទើបតែ​អាយុ ១០ ឆ្នាំ​ប៉ុណ្ណោះ ។ វ័យ​នេះ​ពុំ​ធំ​គ្រប់គ្រាន់​ដើម្បី​វាយតប​នឹង​សត្វពស់ ឬ​ជ្រូកព្រៃ​នោះ​ទេ ។ ហើយ​តើ​សត្វ​ដ៏​គួរ​ឲ្យ​ខ្លាច​ផ្សេងៗ​ទៀត​ណាខ្លះដែល​អាច​ដើរក្រវែល​ក្រោយ​ថ្ងៃ​លិច ? គំនិត​នេះ​បាន​ធ្វើ​ឲ្យ​គាត់់​ខ្លាច​ព្រឺ​ឆ្អឹងខ្នង ។

ត្រូវ​ក្លាហាន គាត់​បាន​ប្រាប់​ខ្លួន​ឯង ។ គាត់​បាន​ដឹង​ថា​គាត់​ត្រូវតែ​ក្លាហាន ។

ហ្វីលីព​ចង់​ឲ្យ​ប៉ា​គាត់​នៅ​ទីនោះ ។ ប៉ុន្តែ​គាត់​បាន​ស្លាប់​ប្រាំមួយ​ខែ​កន្លង​ទៅហើយ ។ ដោយ​គ្មាន​គាត់ អ្វីៗជាច្រើន​មាន​ការលំបាក​សម្រាប់​ហ្វីលីព និង​ម៉ាក់​របស់​គាត់ ។ ពួកគាត់​បាន​អស់​លុយ និង​អាហារ ។

ហ្វីលីព​បានសង្ឃឹមថា​ពួកគាត់​នឹង​អាច​ទៅដល់​ផ្ទះ​បងស្រី​របស់​គាត់​នៅ​ជើងភ្នំ​ម្ខាងទៀត​ឆាប់ៗ ។ នាង​អាច​ឲ្យ​លុយ​ខ្លះ​ដល់​ពួកគាត់​ទិញ​អង្ករ ។

គាត់​បាន​ពោលពាក្យ​អធិស្ឋាន​នៅក្នុង​ចិត្ត​របស់​គាត់ ។ « ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ សូម​ជួយ​ពួក​កូន​អាច​រក​ផ្លូវ​ឃើញផង ។ ឱ ព្រះវរបិតា​អើយ » ។

បន្ទាប់មក គំនិត​មួយ​បាន​ផុសឡើង​ចំពោះ​គាត់ ៖ មើល​ទៅ​ដើម​ដូង​នោះ​ទៅ ។ ហ្វីលីព​បាន​មើល​ទៅលើ ។ នៅ​ទីនោះ​ពី​ចម្ងាយ​មាន​ចម្ការ​ដើម​ដូង ។ គាត់​អាច​ឃើញ​ដើម​ដូង​ទាំងនោះ​ខ្ពស់​ជាង​ព្រៃ​ផ្សេងៗ ។ ស្លឹកដូង​បក់​គ្រវី​ក្នុង​អាកាស ។ អស់ជា​ច្រើន​ម៉ោង នេះ​ជា​លើកទីមួយ​ហើយ​ដែល​ហ្វីលីព​បាន​មាន​អារម្មណ៍​ថា​មាន​សង្ឃឹម ។

« មើលហ្ន៍ ! » គាត់​បាន​ចង្អុល​ទៅ​ដើម​នោះ ។

ម្តាយ​របស់​គាត់​បាន​យល់ ។ ដើម​ដូង​មានន័យ​ថា មាន​ភូមិ​នៅ​ក្បែរ ។ ព្រះ​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ហ្វីលីព ។ ហ្វីលីព​បាន​កាន់​ដៃ​ម្តាយ​របស់​គាត់ ។ ពួកគាត់​បាន​ដើរ​ទៅរក​ទីសុវត្ថិភាព​កាល​ដែល​ព្រះអាទិត្យ​លិច​ទាប​ជាង​ដើម​ឈើ ។

ហ្វីលីព​តែងតែ​ចងចាំ​ជានិច្ច​ពី​របៀប​ដែល​ព្រះ​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​គាត់ ។ នៅពេល​ខ្លះ គាត់​ប្រាថ្នា​ថា​គាត់ អាច​ស្តាប់​ឮ​ព្រះ​សូរសៀង​របស់​ព្រះ​បាន​ប្រសើរ​ជាង ដូចជា​អ្វី​ដែល​គាត់​បាន​ឮ​នា​យប់​នៅក្នុង​ព្រៃ​នោះ ។

បន្ទាប់មក​នៅ​ថ្ងៃមួយ នៅប្រាំបី​ឆ្នាំ​ក្រោយមក ហ្វីលីព​បាន​ជួប​នឹង​ពួក​អ្នក​ផ្សព្វ​ផ្សាយសាសនា​មួយ​ចំនួន ។ ពួកគេ​បាន​មកពី​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ពួកគេ​បាន​បង្រៀន​គាត់​ពី​ពួកព្យាការី​ដែល​នៅរស់ ដែល​ពួកលោក​មាន​ប្រសាសន៍​ពី​ព្រះបន្ទូល​របស់​ព្រះ ។ នេះ​គឺជា​អ្វី​ដែល​ហ្វីលីព​ប្រាថ្នា​ចង់​បាន !

ហ្វីលីព​បាន​មាន​ចិត្ត​រំភើប​ដើម្បី​ចូលរួម​នៅក្នុង​សាសនាចក្រ​នេះ ។ គាត់​បាន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​មា្នក់​មកពី​ប្រទេស​ហ្វីលីពីន ដើម្បី​ចែកចាយ​ដំណឹងល្អ​នៅ​ទីនោះ ។ ជា​ថ្មី​ម្តងទៀត ព្រះ​បាន​បង្ហាញ​ហ្វីលីព​កន្លែង​ដើម្បី​ទៅ—ហើយ​ហ្វីលីព​តែងតែ​ដឹងថា​ព្រះ​ឆ្លើយតប​ជានិច្ច ។

ប្រទេស​ហ្វីលីពីន​មាន​កោះ​ជាង ៧,៦០០ កោះ !

ប្រទេស​នេះ​ជា​ជម្រក​របស់​រុក្ខជាតិ និង​សត្វ​គ្រប់​ប្រភេទ​ចំនួន ៧០% នៃ​ពិភពលោក ។

មិន​យូរ​ប៉ុន្មាន​ប្រទេស​ហ្វីលីពីន​នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន​ប្រាំបី ។

ហ្វីលីព និង​ភរិយា​របស់​គាត់​បាន​សន្សំ​លុយ​អស់​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ពួកគាត់​អាច​ធ្វើដំណើរ​ទៅ​ផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ ។

ហ្វីលីព​ចូលចិត្ត​ស្ទូច​ត្រី ។

ហ្វីលីព និង​ភរិយា​របស់​លោក ខូរ៉ា មាន​កូន​បួននាក់ និង​ចៅ ១០ នាក់ ។

រូបភាព
story PDF

រចនា​រូបភាព​ដោយ ជូមីគី តេជីដូ