២០១៥
ការ​បម្រើ​ដោយ​អស់​ពី​ព្រលឹង​របស់​អ្នក
មករា 2015


ការ​បម្រើ​ដោយ​អស់​ពី​ព្រលឹង​របស់​អ្នក

រូបភាព
Official portrait of Bonnie Lee Green Oscarson, Carol Louise Foley McConkie, and Evelyn Neill Foote Marriott, the Young Women general presidency, 2013. Sustained at the April 2013 general conference.

នៅ​ពេល​យើង​រៀន​នៅ​ក្នុង​បាវចនា​ម៉្ញូឆល​ឆ្នាំ 2015 វា​គឺជា​អភ័យឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​បម្រើ​ដល់​ព្រះ ។ យើង​សង្ឃឹម​ថា នៅ​ឆ្នាំ​នេះ​យើង​ម្នាក់ៗ​នឹង​រៀន​បម្រើ​ដោយ​មានការ​តាំងចិត្ត​ដ៏​ខ្ពស់​តាម​របៀប ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន — ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង ។ តើ​យើង​អាច​ធ្វើ​រឿង​នោះ​បាន​ដោយ​របៀបណា ? ទាំងនេះ​គឺជា​គំនិត​មួយ​ចំនួន ។

ទីមួយ យើង​បម្រើ​ឲ្យ​អស់​ពីចិត្តរបស់​យើង ។ យើង​យល់ថា​ប្រយោគនេះ​មាន​ន័យ​ថា ការ​បម្រើ​របស់​អ្នក​ចំពោះ​ព្រះ ត្រូវ​តែ​មាន​ការ​បំផុសគំនិត​ដោយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ទ្រង់ និង កូនចៅ​ទ្រង់ ។ « សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ត្រូវបាន​បង្ហាញ​ដោយ​មនោសញ្ជេតនា​របស់​យើង ដោយ​របៀប​ដែល​យើង​ចំណាយ​ពេល​វេលា​របស់​យើង ចំណូលចិត្ត​ដែល​យើង​តាមរក និង លំដាប់​នៃ​អាទិភាព​របស់​យើង » ។1 អ្នក​អាច​បង្ហាញ​ព្រះអម្ចាស់​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក នៅ​ពេល​អ្នក​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ ( សូមមើល គ. និង ស. 42:29 ) ។ អ្នក​បម្រើ​ដល់​មនុស្ស​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ពង្រឹង​ដល់​គ្រួសារ​អ្នក ។ អ្នក​លើកតម្កើង​ការហៅ​របស់​អ្នក ហើយ​ឈោងដៃទៅជួយ​ដល់​ជន​ដែល​ត្រូវការ​មិត្តភក្ដិ ។ អ្នក​ស្វែងរក​ឈ្មោះ​គ្រួសារ​ដើម្បី​យក​ទៅ​ព្រះ​វិហារ​បរិសុទ្ធ ។

ទីពីរ យើង​បម្រើ​ព្រះ​ឲ្យ​អស់​ពីពលំរបស់​យើង ។ ត្រូវមាន​កម្លាំងកាយ និង ការ​ខំ​ប្រឹងប្រែងដ៏​ឧស្សាហ៍​ព្យាយាម ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា​តម្រូវ​ឲ្យ​មាន​កម្លាំងចិត្ត និង ការ​ស៊ូទ្រាំ ។ អ្នក​បម្រើ​ឲ្យ​អស់​ពី​ពលំ នៅ​ពេល​អ្នក​​យកចិត្តទុកដាក់នឹងសេចក្តីត្រូវការ​អ្នកដទៃត្រូវការ​អ្នក « ដូចជា​ឲ្យ​អាហារ​ដល់​អ្នក​អត់ឃ្លាន ឲ្យ​សំលៀក​បំពាក់​ដល់​អ្នក​អាក្រាត ទៅមើល​អ្នក​ឈឺ ហើយ​ជួយគាំទ្រ​ដល់​គេ​ទាំង​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម » ( ម៉ូសាយ 4:26 ) ។​

បន្ទាប់​មកទៀត យើង​បម្រើ​ឲ្យ​អស់​ពីគំនិត​​របស់​យើង ។ គំនិត​របស់​អ្នក​ត្រូវតែ​មាន​ភាពស្អាតស្អំ ហើយ​បរិសុទ្ធ ផ្ដោត​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ។ អ្នក​បាន​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​ចង​ចាំ​ទ្រង់​ជានិច្ច ។ អ្នក​ស្វែងរក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​រយៈការ​សិក្សា​ព្រះគម្ពីរ និង ការអធិស្ឋាន ។ កាល​ណា​អ្នក​ធ្វើ​ឲ្យ​គំនិត ពាក្យសម្ដី និង ទង្វើ​របស់​អ្នក​ស្រប​ទៅ​នឹង​ព្រះតំរិះ និង ព្រះទ័យ​របស់​ព្រះ អ្នក​ស្គាល់​ពី​សេចក្ដី​ត្រូវការ​របស់​អ្នក ហើយ​មាន​ភាពសក្ដិសម ព្រមទាំង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បម្រើ ។

ចុងក្រោយបង្អស់ យើង​បម្រើ​ព្រះ​ឲ្យ​អស់​ពីកម្លាំងរបស់​យើង ។ វិធី​មួយ​ដើម្បី​ទទួលបាន​កម្លាំង គឺការ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ប្រែចិត្ត ហើយ​ញែកខ្លួន​អ្នក​ឲ្យ​បរិសុទ្ធ​តាមរយៈ​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ អ្នក​ទទួល​អារម្មណ៍​នូវ​ព្រះចេស្ដា​គាំទ្រ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ឃើញ​នូវ​អព្ភូតហេតុ កាល​ណា​អ្នក​បម្រើ​នៅ​ក្នុង​កម្លាំង​របស់​ព្រះអម្ចាស់ ( សូមមើល អាលម៉ា 26:12 ) ។

នៅ​ពេល​អ្នកបម្រើ​ព្រះ​ឲ្យ​អស់​ពី​ព្រលឹង​របស់​អ្នក ទ្រង់​សន្យា​ថា អ្នក​នឹង​ត្រូវបាន​ជ្រះស្អាត​ពី​អំពើបាប ហើយ​រៀបចំ​ខ្លួន​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ទ្រង់ ហើយ​ទទួលបាននូវ​សិរីល្អ​ដ៏​អស់កល្ប​របស់​ទ្រង់ ។

កំណត់​ចំណាំ

  1. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Great Commandment— Love the Lord » Ensign ខែ ឧសភា ឆ្នាំ 1988 ទំព័រ 4 ។