ព្រះគម្ពីរ
គំនិត​សម្រាប់​ការប្រើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ


« គំនិត​សម្រាប់​ការប្រើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ » គំនិត​សម្រាប់ការ​សិក្សា​ព្រះគម្ពីរ ( ឆ្នាំ ២០២១ )

« គំនិត​សម្រាប់​ការប្រើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ » គំនិត​សម្រាប់​ការសិក្សា​ព្រះគម្ពីរ

រូបភាព
ម្តាយ និង​កូន​កំពុង​មើល​ថាប្លេត

គំនិត​សម្រាប់​ការប្រើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ

ស្ដាប់

របៀប​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​សិក្សា​ព្រះគម្ពីរ គឺ​ការស្ដាប់​ការថត​ជា​សំឡេង ។ អ្នក​អាច​ធ្វើ​វា​បាន​នៅក្នុង​ផ្ទះ​របស់​អ្នក ឬ​ស្ទើរ​តែ​គ្រប់​ទីកន្លែងទាំងអស់ ។ អ្នក​ក៏​អាច​ស្ដាប់​នៅ​ល្បឿន​ខុសៗ​គ្នា និង​នៅ​ក្នុង​ភាសា​ផ្សេងៗ​ផងដែរ ។

សិក្សា​តាម​ប្រធានបទ

អ្នក​អាច​រក​បទគម្ពីរ​អំពី​ប្រធានបទ​ដែល​បាន​ផ្ដល់​ឲ្យ​មួយ ដោយ​ការប្រើ​មុខងារ​ស្វែងរក ហើយ​បន្ទាប់​មក​ពិនិត្យ​មើល​លទ្ធផល​ស្វែងរក​ដែល​ទាក់ទង ។ អ្នក​ក៏​អាច​ប្រើប្រាស់​ការបោះពុម្ពផ្សាយ ប្រធានបទ​ដំណឹងល្អ ដែល​ផ្ដល់​នូវ​បទគម្ពីរ​គន្លឹះៗ​សម្រាប់​ប្រធានបទ​ដែល​បាន​ផ្ដល់​ឲ្យ​មួយ​ផងដែរ ។

រៀបចំ​តាម​ប្រធានបទ

អ្នក​អាច​រៀបចំ​តាម​ប្រធានបទ​ដោយ​ប្រើប្រាស់ « ស្លាក » និង « សៀវភៅ​កត់ត្រា » ។ ប្រធានបទ​ទាំងនេះ​អាច​មាន​ប្រយោជន៍ ពេល​ដែល​អ្នក​កំពុង​រៀបចំ​ការឡើង​និយាយ ឬ​មេរៀន​មួយ ។

គំនូស​ពណ៌

អ្នក​អាច​គូសពណ៌ ឬ​សម្គាល់​បទគម្ពីរ​របស់​អ្នក ដោយ​ការជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ហើយ​បន្ទាប់​មក​ជ្រើសរើស​ម៉ូត​មួយ ។ ម៉ូត​នោះ​អាច​ជា​ការបញ្ជូល​គ្នា​នៃ​ពណ៌​ផ្សេងៗ និង​គំនូស​បន្ទាត់​ពី​ក្រោម ឬ​គំនូស​ពណ៌​មួយ ។

បង្កើត​តំណ

អ្នក​អាច​បង្កើត​តំណ​រវាង​បទគម្ពីរ សន្និសីទ​ទូទៅ សារលិខិត និង​មាតិកា​ផ្សេង​ទៀត ។ ការធ្វើ​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​ចងចាំ និងរហ័សចំពោះ​ទំនាក់ទំនង​ដែល​អ្នក​បាន​បង្កើត ។

រកមើល​និយមន័យ

អ្នក​អាច​រកមើល​និយមន័យ​នៃ​ពាក្យ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​បាន​យ៉ាង​ងាយ ដោយ​ការជ្រើស​ពាក្យ​នោះ ហើយ​ចុច​ប៉ូតុង « ផ្ដល់​និយមន័យ » ។

ប្រើប្រាស់​តំណចំណាំ និង​អេក្រង់

អ្នក​អាច​ត្រឡប់​ទៅ​ជ្រើស​មាតិកា​បាន​យ៉ាង​ឆាប់​រហ័ស ដោយ​ប្រើ​តំណចំណាំ ដើម្បី​រក្សា​ដាន​កន្លែង និង​អេក្រង់​ជាក់លាក់​នានា ។ ការប្រើប្រាស់​តំណចំណាំ​អាច​អនុញ្ញាត​ឲ្យ​អ្នក​រក្សា​ជំពូក និង​មាតិកា​ផ្សេងៗ​ដែល​បើក​នៅ​ពេល​តែមួយ ។

ដាក់​កាលវិភាគ

អ្នក​អាច​បង្កើត​ផែនការ​សិក្សា ដែល​ជួយ​អ្នក​តាមដាន​ការវិវឌ្ឍ​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​កំណត់​ការរំឭក​ផងដែរ ដើម្បី​ជួយ​អ្នក​សម្រេច​គោលដៅ​ការសិក្សា​របស់​អ្នក ។ កាលវិភាគ​មួយ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​កាលវិភាគ ចូរមក​តាម​ខ្ញុំ ឬ​ជួយ​អ្នក​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ផ្ទាល់​ខ្លួន ។