ថ្នាក់​សិក្ខាសាលា
ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម ៖ ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា


« ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម ៖ ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម ៖ ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា ៖ មេរៀន​ទី ១៩៨

ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម

ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

ការ​បម្រើ​បេសកកម្ម​សម្រាប់​ព្រះអម្ចាស់​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ។ ព្រះវរបិតាសួគ៌​ប្រទាន​ពរ​ដល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា នៅពេល​ពួកគេ​បម្រើ និង​បង្រៀន​មនុស្ស​នៅក្នុង​សហគមន៍​របស់​ពួកគេ និង​នៅ​ជុំវិញ​ពិភពលោក ។ ទោះយ៉ាងណា​ក៏ដោយ វា​អាចជា​ការពិបាក​ក្នុង​ការ​សម្រេចចិត្ត​បម្រើ​បេសកកម្ម ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​នូវ​បំណង​ប្រាថ្នា​ដើម្បី​បម្រើ​ព្រះអម្ចាស់​ក្នុងនាម​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សួរ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ដែល​បាន​បម្រើ​បេសកកម្ម​ថា តើ​ពរជ័យ​អ្វីខ្លះ​ដែល​ពួកគេ​បាន​មើលឃើញ​ថា​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ដោយសារ​ការបម្រើ​របស់​ពួកគេ ។ ពួកគេ​អាច​ធ្វើ​សួរ​សំណួរ​នេះ​នៅពេល​ពួកគេ​ជួប​បុគ្គលនោះ​ផ្ទាល់ តាម​ទូរសព្ទ ឬ​តាម​សារ ឬ​អ៊ីមែល ។ សូម​ឲ្យ​សិស្ស​មក​រៀន​ដោយ​បាន​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ក្នុង​របៀប​ដែល​ជួយ​សិស្ស​គិត​អំពី​ការ​បម្រើ​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​របស់​ទ្រង់ ។ អ្នក​អាច​ច្រៀង​បទ « ហៅ​ឲ្យ​បម្រើ » ( ទំនុកតម្កើង ល.រ ១៥៥ ) ហើយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​ពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​បាន​បម្រើ ឬ​កំពុង​បម្រើ​បេសកកម្ម និង​ទីកន្លែង​ដែល​ពួកគេ​បម្រើ ។ ឬ​ពីមុន​មក​ថ្នាក់ អ្នក​អាច​សុំ​សិស្ស​ពីរ​បី​នាក់​ឲ្យ​យក​រូបភាព​នៃ​មនុស្ស​ម្នាក់​ដែល​ពួកគេ​ដឹង​ថា​កំពុង​បម្រើ​ព្រះអម្ចាស់​ក្នុង​បេសកកម្ម​មួយ ។

  • តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វីខ្លះ​អំពី​ទំនួលខុសត្រូវ​របស់​យុវជន និងយុវនារី ដើម្បី​បម្រើ​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ?

នៅពេល​សិស្ស​ឆ្លើយ ត្រូវ​ប្រាកដថា​ពួកគេ​យល់​នូវ​ការណ៍​ខាងក្រោម​នេះ ។

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យុវជន​គ្រប់រូប​មានភាព​ស័ក្ដិសម ជាយុវជន​ដែល​មាន​សមត្ថភាព​ឲ្យ​រៀបចំខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ … សម្រាប់​យុវនារី​ដែល​មាន​លទ្ធភាព បេសកកម្ម​គឺជា​ឱកាស​ដ៏​មាន​អានុភាព​មួយ​ផងដែរ តែ​វា​ជា ជម្រើសរបស់​អ្នក ។ ( « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦ )

នេះ​រាប់បញ្ចូល​ទាំង​បេសកកម្ម​ផ្សព្វផ្សាយ និង​បេសកកម្ម​ផ្នែក​សេវាកម្ម ។

អ្នក​អាច​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​សុំ​សិស្ស​ជាច្រើន​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់ពួកគេ​លើ​សំណួរ​ណាមួយ ៖

  • តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​នរណាម្នាក់​អាច​នឹង​ចង់​បម្រើ​បេសកកម្ម ?

  • តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​វា​អាច​ជា​ការ​ពិបាក​ក្នុងការ​ជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម ?

ប្រសិនបើ​មាន​ប្រយោជន៍ សូម​ពន្យល់ថា​អ្នក​ផ្សេងទៀត​ជាច្រើន​នាក់​បាន​ប្រឈមមុខ​នឹង​កង្វល់​នានា ។ ឧទាហរណ៍ នៅគ្រា​ដែល​ប្រធាន អិម. រ័សុល បាឡឺដ ( ឆ្នាំ១៩២៨–២០២៣ ) ក្នុងកូរ៉ុម​នៃពួកសាវក​ដប់ពីរនាក់​បាន​សម្រេចចិត្ត​បម្រើ​បេសកកម្ម ឪពុកម្តាយ​របស់​លោក​មិន​បាន​សកម្ម​នៅក្នុង​សាសនាចក្រ​ទេ ( សូម​មើល « ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្ដល់ពរ​ដល់​ជីវិត​ខ្ញុំ​ជា​រៀងរហូត » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៨ ) ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ថា លោក « មិនមាន​ប្រពៃណី​ផ្សព្វផ្សាយ​សាសនា​ទេ​នៅ​ក្នុង​គ្រួសារ [ របស់​លោក ] ទេ » ( សូម​មើល « My Mission Influence » [ ៣:៣១ ] ចាប់ពី​នាទី​ទី ២:០១ ដល់ ២:១៦ ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ ឪពុក​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក មិន​បាន​សកម្ម​ក្នុង​សាសនាចក្រ​ទេ ហើយ​បាន​លើក​ទឹកចិត្ត​បងប្រុស​លោក​ឲ្យ​ទៅ​សាលា​ពេទ្យ​ជំនួស​ការ​ទៅ​បម្រើ​បេសកកម្ម ( សូម​មើល « Conversion to the Will of God » Ensign ខែឧសភា ឆ្នាំ២០២២ ទំព័រ ៥៤ ) ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ថាតើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ការ​បម្រើ​បេសកកម្ម​ពេញម៉ោង និង​មូលហេតុ ។

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​មកពី​ព្រះអម្ចាស់​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​សម្រេចចិត្ត ថាតើ​ត្រូវ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ឬ​អត់ និង​របៀប​ឆ្លើយតប​ទៅនឹង​កង្វល់​ដែល​អ្នក​អាច​មាន ។

ពេល​យើង​គោរព​តាម​ព្រះអម្ចាស់

សូម អាន ចោទិយកថា ២៨:១–៦, ៩ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​តាមរយៈ​ម៉ូសេ ប្រសិនបើ​យើង​ធ្វើអ្វី​ដែល​ទ្រង់​សុំ​ឲ្យ​យើង​ធ្វើ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ពិចារណា​សុំ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​នៃ​ពរជ័យ​ផ្សេងៗ​គ្នា​ដែល​ព្រះអម្ចាស់​បាន​សន្យា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា « ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក » ( ចោទិយកថា ២៨:៤ ) សំដៅ​ទៅ​លើ​កូនចៅ ។

  • ហេតុអ្វី​បាន​ជា​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ពី​ពរជ័យ​ផ្សេងៗ​គ្នា​ជាច្រើន​ដែល​ព្រះអម្ចាស់​សន្យា​នឹង​យើង ប្រសិនបើ​យើង​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​បាន​សុំ​នោះ ?

  • តើ​អ្នក​គិត​ថា​ការសន្យា​របស់​ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​អនុវត្ត​ចំពោះ​ការគោរព​ប្រតិបត្តិ​របស់​យើង​ដើម្បី​បម្រើ​ទ្រង់​ក្នុង​នាម​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ដោយ​របៀបណា ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

មិត្តវ័យ​ក្មេង​ជាទី​ស្រឡាញ់​ខ្ញុំ​អើយ អ្នករាល់គ្នា​ម្នាក់ៗ​មាន​តម្លៃ​ចំពោះ​ព្រះអម្ចាស់ ។ ទ្រង់​បាន​បម្រុង​អ្នក​ទុក​រហូតដល់​ពេលនេះ ដើម្បី​ឲ្យអ្នក​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។ ការ​សម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការ​បម្រើ​បេសកកម្ម មិន​ថា​ជា​អ្នក​ផ្សព្វផ្សាយដំណឹងល្អ ឬ​បេសកកម្ម​ផ្នែកសេវាកម្ម​ទេ នឹង​ប្រទាន​ពរ​ដល់​អ្នក និង​មនុស្ស​ជា​ច្រើន​ទៀត ។ ( « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦ )

សូម​ពិចារណា​សរសេរ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង និង​មនុស្ស​ជាច្រើន​ទៀត នៅពេល​យើង​ជ្រើសរើស​បម្រើ​បេសកកម្ម ។

ការយល់ដឹង​ពី​ពរជ័យ​មួយ​ចំនួន​ដែល​ព្រះ​ប្រទាន​ឲ្យ​អាច​ជួយ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​យើង​ដើម្បី​បម្រើ​បេសកកម្ម ។

សម្រាប់​សកម្មភាព​បន្ទាប់​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃថា​ពួកគេ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។ សូម​ពិចារណា​ដាក់​សិស្ស​ជា​គូ ឬ​មាន​គ្នា​បីនាក់​ជា​អែលឌើរ និង​ស៊ីស្ទើរ ។ សិស្ស​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ឈ្មោះ​របស់​ពួកគេ​ក្នុង​បេសកកម្ម ៖ អែលឌើរ ( នាមត្រកូល ) ឬ ស៊ីស្ទើរ ( នាមត្រកូល ) ។ អ្នក​អាច​ពន្យល់​ថា នៅ​បេសកកម្ម​ពេញ​ម៉ោង ដៃគូ​ផ្សព្វផ្សាយ​សាសនា​សិក្សា​ជាមួយ​គ្នា​រៀងរាល់​ព្រឹក ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា សិស្ស​អាច​សិក្សា​ខ្លឹមសារ​នៃ​សំណៅ​មេរៀន « ពរជ័យ​ដែល​ព្រះ​ប្រទាន​ឲ្យ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់ទ្រង់ » សម្រាប់​ការ​សិក្សា​ជា​ដៃគូ​របស់​ពួកគេ ។

សូម​អាន​ខគម្ពីរ និង​សេចក្ដីថ្លែងការណ៍​មួយ​ចំនួន ឬ​ទាំងអស់​នៅលើ​សំណៅ​មេរៀន « ពរជ័យ​ដែល​ព្រះ​ប្រទាន​ឲ្យ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់ទ្រង់ » ឬ​ស្វែងរក​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​បន្ថែម ។ សូម​ពិចារណា​គូស​ចំណាំ ឬ​គូសរង្វង់​ពរជ័យ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។ សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ទាំងនេះ អំឡុងពេល និង​បន្ទាប់​ពី​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

សម្រាប់​ពរជ័យ​បន្ថែម​នៃ​ការ​បម្រើ​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា សូម​ពិចារណា​បង្ហាញ​វីដេអូ​មួយ​របស់​ប្រធាន ជែហ្វ្រី អ័រ ហូឡិន និង​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ពិភាក្សា​អំពី​ពរជ័យ​មួយ​ដូច​ខាងក្រោម ៖

វីដេអូ​ទាំងនេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

សិស្ស​ក៏​អាច​បន្ថែម​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​កត់សម្គាល់​ពី​ការ​ចែកចាយ​ដំណឹង​ល្អ​ក្នុងពេល​ឥឡូវនេះ​ផងដែរ ហើយ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ពរជ័យ​ទាំងនោះ​អាច​ទាក់ទង​នឹង​ការបម្រើ​បេសកកម្ម​នៅ​ពេល​អនាគត ។

នៅពេល​សិស្ស​បាន​សិក្សា​ចប់​ហើយ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​ធ្វើ​ដូច​ខាងក្រោម ៖

រៀបចំ​អ្វីមួយ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ដែល​កំពុង​សម្រេចចិត្ត​ថាតើ​ត្រូវ​បម្រើ​ព្រះអម្ចាស់​នៅ​ក្នុង​បេសកកម្ម​ឬ​អត់ ។ រួមបញ្ចូល​យ៉ាង​ហោច​ណាស់​ចំណុច​ពីរ​ខាងក្រោម ៖

  • ពរជ័យ​មួយ ឬ​ពីរ​ដែល​អ្នក​បាន​រៀន​ថា ព្រះ​ប្រទាន​ឲ្យ​នៅ​ពេល​យើង​បម្រើ​បេសកកម្ម​ពេញម៉ោង និង​អារម្មណ៍​របស់​អ្នក​ចំពោះ​ពរជ័យ​ទាំងនោះ ។

  • ឧទាហរណ៍​នៃ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​បាន​ទទួល​ពរជ័យ​មួយ​របស់​ព្រះ ដែល​អ្នក​បាន​មើលឃើញ​តាមរយៈ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ ។

  • តើ​អ្វី​ដែល​អ្នក​បាន​រៀន​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​បម្រើ​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​យ៉ាង​ដូចម្ដេច ។

  • អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ជួយ​នរណាម្នាក់​ឲ្យ​ជ្រើសរើស​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។

បន្ទាប់​ពី​សិស្ស​បាន​រៀបចំ​ហើយ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​បែងចែក​សារ​របស់​ពួកគេ​ជា​ពីរ​ផ្នែក ។ ឲ្យ​ពួកគេ​សម្រេចចិត្ត​ថាតើ​ពួកគេ​នឹង​ចែកចាយ​ផ្នែក​មួយ​ណា ។ ( ឧទាហរណ៍ សិស្ស​ម្នាក់​អាច​ចែកចាយ​ពរជ័យ​មួយ និង​អារម្មណ៍​របស់​ពួកគេ​អំពី​ពរជ័យ​នោះ បន្ទាប់​មក​សិស្ស​ម្នាក់​ទៀត​អាច​ចែកចាយ​ឧទាហរណ៍​មួយ និង​របៀប​ដែល​ការ​ផ្តោត​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​បាន ) ។ ពិចារណា​ថាតើ​វា​នឹង​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​ការ​មាន​ដៃគូ​ជាច្រើន​ធ្វើបទបង្ហាញ​​នៅពីមុខ​ថ្នាក់​ទាំងមូល ឬ​វា​នឹង​ប្រសើរ​ជាង​ប្រសិនបើ​ពួកគេ​ធ្វើបទបង្ហាញ​ដល់​គ្នា​ទៅវិញ​ទៅមក​ជាក្រុម​តូចៗ ។ ប្រសិនបើ​ពួកគេ​ធ្វើបទបង្ហាញ​ជា​ក្រុម​តូចៗ អ្នក​អាច​សួរ​នៅពេល​ក្រោយ ពី​អ្វី​ដែល​មាន​អត្ថន័យ​សម្រាប់​ពួកគេ​ដែល​ពួកគេ​បាន​ឮ​ពី​អ្នកផ្សេង ឬ​អ្វី​ដែល​ពួកគេ​បាន​ចែកចាយ​ដោយ​ខ្លួនឯង ។

ការសម្រេច​ចិត្ត​របស់​អ្នក

សូម​ចំណាយ​ពេល​មួយ​សន្ទុះ ដើម្បី​បិទភ្នែក​របស់​អ្នក ហើយ​គិត​អំពី​ព្រះវរបិតាសួគ៌ ។ សូម​ចងចាំ​ពី​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក ។ យុវនារី​ទាំងឡាយ សូម​ស្រមៃ​មើល​ថាតើ​ទ្រង់​អាច​មាន​ព្រះទ័យ​យ៉ាងណា នៅពេល​អ្នក​ស្វែងរក​ដើម្បី​ដឹង​ពី​ឆន្ទៈ​របស់​ទ្រង់​អំពី​ការ​បម្រើ​បេសកកម្ម ។ យុវជន​ទាំងឡាយ សូម​គិត​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​ក្នុងពេល​ឥឡូវនេះ ដើម្បី​រៀបចំ​ខ្លួន​ដើម្បី​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធភាព ឬ​ដើម្បី​ដោះស្រាយ​កង្វល់​ទាំងឡាយ​ដែល​អ្នក​ប្រហែល​ជា​មាន​អំពី​ការ​បម្រើ ។

ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ពេល​អ្នក​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ឬ​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​អ្នក​ចងចាំ​ចេញពី​មេរៀន​នេះ នៅពេល​អ្នក​គិតពិចារណា​អំពី​ការបម្រើ​ព្រះអម្ចាស់​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​ទទួល​អារម្មណ៍​នៅក្នុង​មេរៀន​នេះ ។ សូម​បន្ថែម​គំនិត និង​ទីបន្ទាល់​របស់​អ្នក​ផងដែរ ។