« ហាកាយ ១–២, សាការី ១–៤, ១០–១៤ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ហាកាយ ១–២, សាការី ១–៤, ១០–១៤ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ហាកាយ ១–២, សាការី ១–៤, ១០–១៤
ហាកាយ ១–២, សាការី ១–៤, ១០–១៤
ទិដ្ឋភាពទូទៅ
ព្យាការីហាកាយ និងសាការីបានព្យាករប្រាប់ពួកសាសន៍យូដាដែលបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ឲ្យជួយសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ ។ ពួកសាសន៍យូដាបានប្រឈមមុខនឹងការប្រឆាំងចំពោះការសាងសង់ព្រះវិហារបរិសុទ្ធ ហើយពួកគេបានឈប់សាងសង់ព្រះវិហារបរិសុទ្ធតទៅទៀត ។ ហាកាយបានអញ្ជើញប្រជាជនឲ្យពិចារណាអំពីមាគ៌ារបស់ពួកគេ ហើយដាក់ការសាងសង់ព្រះវិហារបរិសុទ្ធជាអាទិភាព ។ លោកបានផ្ដល់នូវការសន្យាមកពីព្រះអម្ចាស់ ប្រសិនបើពួកគេនឹងធ្វើដូច្នេះ ។ សាការីបានផ្ដល់នូវការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យប្រែចិត្ត ហើយងាកមករកទ្រង់ ។ សាការីក៏បានព្យាករអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះផងដែរ ។ លោកបានពិពណ៌នាអំពីសង្គ្រាមដ៏ធំចុងក្រោយនៅក្រុងយេរូសាឡិម និងរបៀបដែលព្រះមែស៊ីនឹងយាងមកដើម្បីជួយសង្រ្គោះរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ។
ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ សិស្សត្រូវធ្វើលើសពីការដឹងអំពីសេចក្តីស្រឡាញ់ ព្រះចេស្ដា និងសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេត្រូវការដកពិសោធន៍វាដោយខ្លួនឯងផ្ទាល់ ។ ដើម្បីរៀនបន្ថែមអំពីរបៀបដែលអ្នកអាចធ្វើវាបាន សូមមើល « ជួយសិស្សឲ្យទទួលស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ៨ ) ។ សម្រាប់ឧទាហរណ៍មួយអំពីរបៀបដែលអ្នកអាចជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្ដា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ សូមមើលមេរៀនទី ១៥៧ ៖ « សាការី ១០–១៤ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ដល់អ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ហាកាយ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សដាក់ព្រះជាចម្បងក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃកិច្ចការដែលពួកគេធ្វើនៅថ្ងៃធម្មតា ។ សិស្សអាចដាក់ស្លាកថាអ្វីដែលពួកគេមានអារម្មណ៍ថាសំខាន់បំផុត ហើយជញ្ជឹងគិតពីមូលហេតុដែលពួកគេចាត់ទុកកិច្ចការទាំងនោះសំខាន់ ។ ពួកគេអាចយកបញ្ជីរបស់ពួកគេមកថ្នាក់រៀន ។
-
វត្ថុ ៖ ក្រឡថ្លា ថ្ម និងខ្សាច់ ហ្វឺតលុបអត់ជ្រះដើម្បីសរសេរនៅលើថ្ម
-
វីដេអូ ៖ « បំណងប្រាថ្នាដ៏ស្មោះរបស់ព្រលឹង » ( ៣:២៨ ); « ឱ ! ក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង » ( ១៣:៥៦ ) ចាប់ពីនាទីទី ១១:២៧ ដល់ ១២:០៦
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីថ្លែងការណ៍មកពីអែលឌើរ បែដណា
-
រូបភាព ៖ គំនូរក្រឡដែលមានខ្សាច់នៅចំហៀង
សាការី ១–៨
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលពួកគេអាចងាកទៅរកព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអ្វីដែលពួកគេនឹងនិយាយទៅកាន់មិត្តម្នាក់ដែលមានអារម្មណ៍ថានៅឆ្ងាយពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ ។ បន្ទាប់មក សិស្សអាចចែកចាយដំបូន្មានរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ សិស្សអាចសួរមិត្តភក្តិដែលទុកចិត្ត ឬឪពុកម្តាយថាតើការទូន្មានអ្វីដែលពួកគាត់នឹងផ្តល់ឲ្យក្នុងស្ថានភាពនេះ ។
-
រូបភាព ៖ រូបភាពព្រះអង្គសង្គ្រោះ
-
សំណៅមេរៀន ៖ « យើងអាចងាកទៅរកព្រះអម្ចាស់ដោយ … »
សាការី ១០–១៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានទំនុកចិត្តថា ព្រះអង្គសង្គ្រោះនឹងគង់នៅជាមួយពួកគេក្នុងអំឡុងពេលព្រឹត្តិការណ៍មុនការយាងមកជាលើកទីពីរ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យអាន « Second Coming of Jesus Christ » នៅក្នុង Topics and Questions ( បណ្ណាល័យដំណឹងល្អ ) ។ សូមលើកទឹកចិត្តពួកគេឲ្យមករៀនដោយត្រៀមខ្លួនចែកចាយអ្វីដែលពួកគេបានរៀន ឬសំណួរអ្វីដែលពួកគេមាន ។
-
រូបភាព ៖ រូបភាពនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
សំណៅមេរៀន ៖ « តើព្រះសង្គ្រោះនឹងធ្វើអ្វីសម្រាប់ … »
-
វីដេអូ ៖ « Come, O Thou King of Kings » ( ៣:៤៣ )