« នាងអេសធើរ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« នាងអេសធើរ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នាងអេសធើរ
នាងអេសធើរ
ទិដ្ឋភាពទូទៅ
ក្រោយពីពួកពើស៊ីបានយកឈ្នះលើអាណាចក្របាប៊ីឡូន នោះពួកសាសន៍យូដាមួយចំនួនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ ។ ពួកសាសន៍យូដាផ្សេងទៀតនៅតែស្ថិតនៅក្នុងស្រុកពើស៊ី ។ ក្នុងរជ្ជកាលស្ដេចអ័ហាស៊ូរុស ស្ត្រីសាសន៍យូដាម្នាក់ឈ្មោះនាងអេសធើរ ត្រូវបានជ្រើសរើសជាអគ្គមហេសី ។ នាងអេសធើរមិនបានបង្ហាញប្រាប់ស្ដេចថា នាងជាសាសន៍យូដាទេ ។ ហាម៉ានជាទីប្រឹក្សាម្នាក់របស់ស្តេចបានរៀបចំផែនការសម្លាប់ពួកសាសន៍យូដាទាំងអស់ក្នុងនគរ ។ នាងអេសធើរបានបង្ហាញភាពក្លាហាន ហើយប្រថុយជីវិតរបស់នាងដើម្បីទៅគាល់ស្តេច ហើយលាតត្រដាងផែនការអាក្រក់របស់ហាម៉ាន ដើម្បីសង្គ្រោះប្រជាជនរបស់នាង ។
សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងព្យាយាមរស់នៅតាមដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ យើងមិនគ្រាន់តែធ្វើតាមគោលការណ៍ទាំងឡាយប៉ុណ្ណោះទេ យើងកំពុងធ្វើតាមព្រះយេស៊ូវគ្រីស្ទផងដែរ ។ ទ្រង់ជាគំរូដ៏ល្អឥតខ្ចោះនៃគោលការណ៍ទាំងឡាយនៃដំណឹងល្អទាំងអស់ ។ នៅពេលយើងផ្តោតលើគំរូដ៏ល្អឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះ យើងផ្តល់ឱកាសដល់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបំផុសគំនិតសិស្សរបស់អ្នកឲ្យធ្វើតាមទ្រង់ ។ ដើម្បីរៀនបន្ថែម សូមមើល « សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្រ្គោះ ទំព័រ ៦ ) ។ ឧទាហរណ៍មួយនៃរបៀបធ្វើបែបនេះ អាចមាននៅក្នុងមេរៀនទី ៩៥ ៖ « នាងអេសធើរ ផ្នែកទី ២ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗ អំពីអ្វីដែលអ្នកអាចត្រូវរៀបចំខ្លួនសម្រាប់មេរៀននីមួយៗ ។
នាងអេសធើរ ផ្នែកទី ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យស្គាល់ពីរបៀបដែលព្រះវរបិតាសួគ៌ដាក់យើងក្នុងស្ថានភាពទាំងឡាយ ដើម្បីជួយទ្រង់ឲ្យសម្រេចកិច្ចការរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាសុំសិស្សឲ្យជញ្ជឹងគិតដោយការអធិស្ឋានអំពីរបៀបដែលព្រះវរបិតាសួគ៌អាចនឹងសម្រេចកិច្ចការរបស់ទ្រង់តាមរយៈពួកគេនៅក្នុងថ្នាក់សិក្ខាសាលានេះ ឬវួដ ឬសាខា សាលារៀន ទីក្រុង ឬគ្រួសាររបស់ពួកគេ
-
វីដេអូ ៖ « Pray for Eyes to See as He Sees » ( ៦:២៦ ) ចាប់ពីនាទីទី ២:២៣ ដល់ ៤:៥៤ « ចម្លើយចំពោះការអធិស្ឋាន » ( ១២:៣៩ ) ចាប់ពីនាទីទី ២:១៦ ដល់ ៤:៣២
-
មាតិកាដែលត្រូវបង្ហាញ ៖ ក្តារអុក និងគ្រាប់អុក ឬរូបភាពក្តារអុក
នាងអេសធើរ ផ្នែកទី ២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សធ្វើសកម្មភាពដោយភាពក្លាហានដើម្បីធ្វើតាមព្រះរាជបំណងរបស់ព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំចែកចាយឧទាហរណ៍មួយអំពីពេលដែលនរណាម្នាក់ដែលពួកគេស្គាល់បានបង្ហាញភាពក្លាហាន ដើម្បីធ្វើតាមព្រះរាជបំណងរបស់ព្រះអម្ចាស់
-
វីដេអូ ៖ « ចូររឹងមាំ ហើយក្លាហាន » ( ១៦:១៨ ) ចាប់ពីនាទីទី ៥:២៩ ដល់ ៦:២២ « For Such a Time as This » ( ១៣:៤៤ ) ចាប់ពីនាទីទី ៥:១២ ដល់ ៩:៤១ និងនាទីទី ១១:១០ ដល់ ១៣:៤៤ « Courage » ( ៣:១៨ )
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ រូបភាពរបស់នាងអេសធើរ
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យគិតពិចារណាពីគោលដៅដែលពួកគេបានដាក់ និងការរីកចម្រើនដែលពួកគេបានដកពិសោធន៍ក្នុងអំឡុងពេលសិក្សារបស់ពួកគេអំពី ពង្សាវតារក្សត្រ ទី១ ១៧–នាងអេសធើរ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនបានរៀបចំខ្លួនចែកចាយវគ្គបទគម្ពីរដែលមានអត្ថន័យសម្រាប់ពួកគេពីការសិក្សាព្រះគម្ពីរសញ្ញាចាស់របស់ពួកគេ ។ សូមឲ្យពួកគេគិតអំពីរបៀបដែលវគ្គបទគម្ពីរនោះជួយពួកគេឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ក្រាហ្វិកដែលប្រើដើម្បីជួយសិស្សឲ្យវាយតម្លៃគោលដៅរបស់ពួកគេ ។