ថ្នាក់​សិក្ខាសាលា
និក្ខមនំ ១–៦ ៖ ទិដ្ឋភាព​ទូទៅ


« និក្ខមនំ ១–៦ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« និក្ខមនំ ១–៦ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ១–៦

និក្ខមនំ ១–៦

ទិដ្ឋភាព​ទូទៅ

បន្ទាប់ពី​យ៉ូសែប​ស្លាប់ ពួកសាសន៏​អ៊ីស្រាអែល​បាន​ក្លាយ​ជា​ទាសករ​របស់​សាសន៍​អេស៊ីព្ទ ។ ព្រះអម្ចាស់​បាន​ឮ​សម្រែក​យំ​របស់​ពួកគេ ហើយ​បាន​ហៅ​លោក​ម៉ូសេ​ឲ្យ​រំដោះ​ពួកគេ ។ ព្រះ​បាន​សន្យា​ថា​នឹង​ពង្រឹង​ម៉ូសេ ហើយ​ប្រទាន​ឲ្យ​លោក​នូវ​ពាក្យ​ដែល​លោក​គួរ​និយាយ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា

ព្រះអង្គសង្គ្រោះ​ត្រៀម​ព្រះកាយ​រួច​ស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នករៀន ។ សិស្ស​របស់​អ្នក​ដែល​មក​រក​អ្នក​មកពីគ្រប់​មជ្ឈដ្ឋាន និង​ស្ថានភាព​ផ្សេងៗ​គ្នា ។ ការខិតខំ​បំពេញ​តាម​តម្រូវការ​សិស្ស​របស់​អ្នក​អាច​ជួយ​អ្នក​បង្រៀន​ដូចជា​ព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​បែបនេះ អាច​មាន​នៅ​ក្នុង​មេរៀន​ទី ៤០ ៖ « និក្ខមនំ ៥–៦ » ។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ចំណុច​នេះ សូម​មើល​ផ្នែក « ព្រះអង្គសង្គ្រោះ​ត្រៀម​ព្រះកាយ​រួច​ស្រេច​ជានិច្ច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ដទៃ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០២២ ] ទំព័រ​ទី ១៧ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

និក្ខមនំ ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មានបំណង​ដាក់​អាទិភាព​លើ​ព្រះ​លើសពី​សម្ពាធ​ផ្សេងៗ​ទៀត ។

  • ការ​រៀបចំសិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សួរ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​អំពី​របៀប​ដែល​ពួកគេ​បាន​ឃើញ​ព្រះ​ប្រទាន​ពរ​ដល់​ពួកគេ ដែល​ធ្វើ​តាម​ទ្រង់​ជាជាង​ធ្វើតាម​អ្នកដទៃ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​ពី​ស្វ័យវាយ​តម្លៃ​នៅ​ដើម​មេរៀន សំណួរ​ដែល​សិស្ស​នឹង​ឆ្លើយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ

  • វីដេអូ ៖ « Leave the Party » ( ៦:២៦ ) ឬ « ចូរ​មាន​ចិត្ត​ក្លាហាន​អង់អាច កម្លាំង និង​សកម្មភាព » ( ១០:៣៥ ) ចាប់​ពី​នាទី​ទី ១:២០ ដល់ ៥:១៣

និក្ខមនំ ២–៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បញ្ចូល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ទៅក្នុង​ជីវិត​របស់​ពួកគេ​ទាំងស្រុង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ឡើងវិញ​ការបង្រៀន​ថ្មីៗ​មកពី​ព្យាការី ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​អំពី​របៀប​ដែល​ការធ្វើតាម​ការបង្រៀន​របស់​ព្យាការី​បានផ្ដល់​ពរ​ដល់​ជីវិត​ពួកគេ ។

  • វីដេអូ ៖ « The Prophet of God» ( ១៦:០៤ ) ចាប់​ពី​នាទី​ទី ៩:២៥ ដល់ ៩:៤៤ « Baby Moses » ( ១:៣៧ ); « Why Do We Have Prophets? » ( ១:៣៧ ); « Listen to a Prophet » ( ២:៥៦ ) ចាប់​ពី​នាទី​ទី ០:៥៣ ដល់ ២:៥៦

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​ពី​ស្វ័យ​វាយតម្លៃ​នៅ​ដើម​មេរៀន

  • រូបភាព ៖ ទារក​ម៉ូសេ, ម៉ូសេ និង​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ, រូបភាព​ព្រះអង្គសង្គ្រោះ

និក្ខមនំ ៥–៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ដឹង​ថា ការសន្យា​របស់​ព្រះអម្ចាស់​អាច​ជំរុញ​ពួកគេ​ឲ្យ​ធ្វើតាម​ព្រះហឫទ័យ​របស់​ទ្រង់ ដោយ​មិន​គិត​ពី​លទ្ធផល​ភ្លាមៗ​នោះ​ទេ ។

  • ការ​រៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ៖ តើ​ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់តែ​ងាយស្រួល ឬ​ពិបាក​ជាង ?

  • វីដេអូ ៖ « ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ » ( ១៣:១៧ ) ចាប់​ពី​នាទី​ទី ២:២៦ ដល់ ៤:០៥

  • ឯកសារ​សម្រាប់​សិស្ស ៖ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស