ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៤
អនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិគឺ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងជីវិតរបស់អ្នកផ្ទាល់ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នករៀនអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួនចំពោះស្ថានភាពជីវិតពិតជាក់ស្ដែងផ្សេងៗ ។
ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ឬវិធីសាស្រ្តផ្សេងទៀត ដើម្បីរៀនទន្ទេញឲ្យចាំសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី និងឃ្លាបទគម្ពីរគន្លឹះ ។ សូមឲ្យពួកគេមករៀនដោយបានត្រៀមខ្លួនជាស្រេចដើម្បីចែកចាយវគ្គមួយដែលពួកគេបានអនុវត្ត ។
សកម្មភាពរៀនសូត្រដែលអាចមាន
អនុវត្តតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះបាន ។ សូមមើលតារាងកាលវិភាគល្បឿនដែលនាយកតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យ ដើម្បីធានាឲ្យបានថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានពន្យល់ពីសារៈសំខាន់នៃការអនុវត្តតាមគោលការណ៍ដំណឹងល្អ ។ សូមមើលវីដេអូ « On Being Genuine » ចាប់ពីលេខកូដម៉ោង ១១:២៤ ដល់ ១២:០២ នៅលើគេហទំព័រ ChurchofJesusChrist.org ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនេះ អ្នកអាចរីកចម្រើនខាងវិញ្ញាណ និងខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះបានដោយ ការអនុវត្តតាម គោលការណ៍ទាំងឡាយនៃដំណឹងល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ។
ដោយការអត់ធ្មត់ និងការស៊ូទ្រាំ ទោះជាទង្វើដ៏តូចនៃភាពជាសិស្ស ឬជំនឿដ៏តិចបំផុតក្ដី ក៏អាចក្លាយជាភ្នក់ភ្លើងដ៏សន្ធៅក្នុងជីវិតដែលបានឧទ្ទិសនេះដែរ ។ តាមពិតទៅ វាជារបៀបដែលភ្នក់ភ្លើងចាប់ផ្ដើម—គឺចេញពីរងើកធម្មតា ។
( ឌៀថើរ អេហ្វ អុជដូហ្វ « On Being Genuine » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៨២ )
សូមគិតអំពីសេចក្ដីពិតនៃដំណឹងល្អមួយចំនួនដែលអ្នកបានអនុវត្តក្នុងជីវិតរបស់អ្នកនាពេលថ្មីៗនេះ ។
-
តើការដឹងពីសេចក្តីពិតទាំងនោះកែតម្រូវជម្រើសដែលអ្នកបានធ្វើដោយរបៀបណា ?
នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសចូលរួមក្នុងសកម្មភាពដែលអាចជួយអ្នកឲ្យអនុវត្តតាមគោលការណ៍ដំណឹងល្អពីមួយថ្ងៃទៅមួយថ្ងៃបាន ។
ការរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
ការរំឭកឡើងវិញនូវសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះគួរតែប្រើពេលបន្តិចបានហើយ ។ ផ្នែកនៃសកម្មភាពនេះគឺមានគោលបំណងជួយសិស្សឲ្យរំឭកវគ្គបទគម្ពីរនានា និងស្វែងរកសេចក្ដីពិតដែលពួកគេបានរៀនរួចហើយបានយ៉ាងឆាប់រហ័ស ។
សូមក្រឡេកមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិខាងក្រោមដោយសង្ខេប ហើយគិតអំពីអ្វីដែលអ្នកបានធ្វើដើម្បីរស់នៅតាមបទគម្ពីរទាំងនោះ ។
សូមបង្ហាញតារាងខាងក្រោមនេះ ដើម្បីឲ្យសិស្សអាចយោងទៅតារាងនេះពេញមួយមេរៀន ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ
|
កូរិនថូស ទី១ ៦:១៩–២០ |
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ |
|
កូរិនថូស ទី១ ១១:១១ |
« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ |
|
កូរិនថូស ទី១ ១៥:២០–២២ |
« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ |
|
កូរិនថូស ទី១ ១៥:៤០–៤២ |
នៅក្នុងការរស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី ។ |
|
អេភេសូរ ១:១០ |
« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។ |
|
អេភេសូរ ២:១៩–២០ |
សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ |
|
ថែស្សាឡូនីច ទី២ ២:១–៣ |
« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ |
|
ធីម៉ូថេ ទី២ ៣:១៥–១៧ |
« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ |
|
ហេព្រើរ ១២:៩ |
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ |
|
យ៉ាកុប ១:៥–៦ |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ |
|
យ៉ាកុប ២:១៧–១៨ |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ |
|
ពេត្រុស ទី១ ៤:៦ |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ |
|
វិវរណៈ ២០:១២ |
« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ… តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
អនុវត្តសេចក្ដីពិតទៅក្នុងជីវិត
វាអាចមានប្រយោជន៍ដើម្បីមើលរបៀបដែលអ្នកដទៃអនុវត្តសេចក្ដីពិតនៃដំណឹងល្អ ។ បើអាច សូមទស្សនាវីដេអូ « Teachings of Thomas S. Monson: Rescuing Those in Need » ( ០:៣០ ដល់ ៥:០១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមរកមើលរបៀបដែលមនុស្សបានរស់នៅតាមសេចក្ដីពិតដែលថា « សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ( យ៉ាកុប ២:១៧ ) ។
-
តើមនុស្សបានអនុវត្តសេចក្ដីពិតនេះដោយរបៀបណា ?
សូមគិតអំពីរបៀបដែលការដឹង និងការរស់នៅតាមសេចក្ដីពិតនៃដំណឹងល្អបានជួយអ្នកកាលពីអតីតកាល ជួយអ្នកឥឡូវនេះ និងអាចជួយអ្នកនៅពេលអនាគត ។ សូមបំពេញសកម្មភាពខាងក្រោមដើម្បីជួយអ្នកឲ្យរៀនអនុវត្តសេចក្តីពិតពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានសិក្សា ។
របៀបមួយដើម្បីសម្របសកម្មភាពនេះគឺសុំឲ្យសិស្សម្នាក់ៗធ្វើជំហានដូចខាងក្រោម ៖
-
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ហើយសរសេរសេចក្តីយោង និងឃ្លាគន្លឹះនៅលើក្រដាសមួយសន្លឹក ។ សូមដាក់ឈ្មោះរបស់អ្នកនៅលើក្រដាសនោះ ។
-
សូមប្ដូរក្រដាសជាមួយសិស្សដទៃទៀត ហើយធ្វើតាមការណែនាំដែលមានរាយខាងក្រោម ក្រោមចំណងជើង « អតីតកាល » ។
-
សូមប្តូរក្រដាសម្តងទៀត ហើយបំពេញការណែនាំសម្រាប់ « បច្ចុប្បន្នកាល » ។
-
សូមប្តូរក្រដាសជាលើកចុងក្រោយ ហើយធ្វើតាមការណែនាំសម្រាប់ « អនាគតកាល » ។
-
សូមប្រគល់ក្រដាសទៅសិស្សដើមវិញ ។
នៅពេលសកម្មភាពត្រូវបានបញ្ចប់ សូមពិចារណាឲ្យសិស្សចែកចាយអ្វីមួយដែលមិត្តរួមថ្នាក់បានសរសេរដែលពួកគេចូលចិត្ត ឬដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ ។
អតីតកាល
សូមគិតអំពីពេលមួយដែលអ្នកពឹងផ្អែកលើសេចក្ដីពិតមួយពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ប្រសិនបើអ្នកមិនអាចគិតអំពីពេលវេលាជាក់លាក់មួយក្នុងជីវិតរបស់អ្នកទេ សូមគិតអំពីបុគ្គលម្នាក់ដែលអ្នកស្គាល់ ឬនរណាម្នាក់មកពីដំណើររឿងក្នុងព្រះគម្ពីរដែលបានទទួលពរជ័យ នៅពេលពួកគេធ្វើតាមសេចក្ដីពិតក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។
សូមកត់ត្រាពរជ័យដែលបានមកពីការរស់នៅតាមសេចក្តីពិតនេះ ។ សូមប្រាកដថាអ្នកពន្យល់ពីរបៀបដែលវាបានបង្កើន ឬអាចបង្កើនទំនុកចិត្តរបស់អ្នកទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
បច្ចុប្បន្នកាល
សូមគិតអំពីតម្រូវការ និងកាលៈទេសៈបច្ចុប្បន្នរបស់អ្នក ។ សូមពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយជ្រើសរើសវគ្គបទគម្ពីរដែលអ្នកមានអារម្មណ៍ថា អ្នកអាចអនុវត្តវាបានប្រសើរជាងមុននៅក្នុងជីវិតរបស់អ្នក ។ សូមកត់ត្រានូវអ្វីដែលអ្នកអាចធ្វើបានដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿ ហើយអនុវត្តតាមវគ្គបទគម្ពីរនេះ ។
អនាគតកាល
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយសរសេរសាច់រឿងដែលអាចកើតឡើងចំពោះអ្នកនៅពេលអនាគត ជាពេលដែលសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះអាចជួយអ្នកឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
វាអាចនឹងមានប្រយោជន៍ក្នុងការរំឭកសិស្សអំពីការបង្រៀនរបស់អែលឌើរ អុជដូហ្វ តាំងពីដើមមេរៀន ។ ការពិភាក្សាសំណួរដូចខាងក្រោមអាចជួយសិស្សឲ្យសញ្ជឹងគិតអំពីសារៈសំខាន់នៃការអនុវត្តសេចក្ដីពិតនៃដំណឹងល្អក្នុងជីវិតរបស់ពួកគេ ។
សូមសញ្ជឹងគិតពីរបៀបដែលការដឹង និងការប្រព្រឹត្តតាមសេចក្ដីពិតមានឥទ្ធិពលលើជីវិត និងការសម្រេចចិត្តរបស់អ្នក ។
-
តើការរស់នៅតាមដំណឹងល្អបានជួយពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើអ្នកអាចធ្វើអ្វីដើម្បីចងចាំសេចក្ដីពិតរបស់ព្រះគ្រីស្ទបានកាន់តែប្រសើរនៅពេលអ្នកធ្វើការជ្រើសរើសនៅពេលអនាគត ?
សកម្មភាពរៀនសូត្របន្ថែម
សម្តែង
សូមពិចារណាបែងចែកថ្នាក់ជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យបង្កើត និងអនុវត្តសាច់រឿង ដែលសេចក្ដីពិតមកពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចជួយបាន ។ សិស្សដែលកំពុងមើលសាច់រឿងនោះ អាចគិតអំពីសេចក្តីពិតពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអាចជួយនរណាម្នាក់នៅក្នុងសាច់រឿងនេះឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿ ។ ជម្រើសមួយទៀតនៃសកម្មភាពនេះអាចជាការសុំឲ្យក្រុមដើរតួរសម្ដែងរឿង រួមទាំងធ្វើសកម្មភាពដោយស្មោះត្រង់ក្នុងស្ថានភាពដែលបានផ្តល់ឲ្យ ដោយប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទុកជាការណែនាំរបស់ពួកគេ ។