វិវរណៈ ២–៣ ផ្នែកទី ២
« អស់អ្នកណាដែលឈ្នះ »
តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចប្រឈមមុខនឹងបញ្ហានៃជីវិតរមែងស្លាប់ដោយជោគជ័យតាមរបៀបណា ? ព្រះអង្គសង្គ្រោះបានបង្រៀនពួកបរិសុទ្ធមកពីព្រះវិហារទាំងប្រាំពីរនៅអាស៊ីពីរបៀបដើម្បីយកឈ្នះលើការបៀតបៀន អំពើបាប និងបញ្ហាប្រឈមផ្សេងទៀត ដើម្បីទទួលបានពរជ័យដែលបានសន្យារបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ថា មានបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីយកឈ្នះលើឧបសគ្គ និងទទួលបានពរជ័យដែលព្រះអង្គសង្គ្រោះសន្យាថានឹងប្រទាន ។
ការជួយសិស្សឲ្យក្លាយជាអ្នកចូលរួមដ៏សកម្ម ។ របៀបមួយដើម្បីជួយសិស្សឲ្យក្លាយជាអ្នកចូលរួមដ៏សកម្មគឺផ្តល់ឱកាសឲ្យពួកគេជ្រើសរើសអ្វីដែលពួកគេចង់សិក្សា ។ សូមពិចារណាផ្តល់នូវដំណើររឿងស្រដៀងគ្នាជាច្រើនដែលត្រូវសិក្សា សំណួរដែលត្រូវឆ្លើយ ឬសកម្មភាពដែលត្រូវជ្រើសរើស ។
ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សសួរសមាជិកគ្រួសារ ឬមិត្តដែលពួកគេទុកចិត្ដឲ្យចែកចាយបទពិសោធន៍មួយជាមួយពួកគេ នៅពេលដែលពួកគាត់បានយកឈ្នះលើឧបសគ្គមួយ ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការមើលឃើញទីបញ្ចប់តាំងពីដើមមក
សូមពិចារណាដាក់សិស្សជាគូ ហើយអញ្ជើញពួកគេឲ្យពន្យល់គ្នាទៅវិញទៅមកអំពីអាហារដែលពួកគេចូលចិត្ត និងមូលហេតុដែលពួកគេនឹងរំភើបក្នុងការញ៉ាំអាហារនោះ ។ បន្ទាប់មក សូមចែកចាយការប្រៀបធៀបខាងក្រោម ហើយអញ្ជើញសិស្សឲ្យឆ្លើយតបនឹងសំណួរដែលពាក់ព័ន្ធ ។
សូមស្រមៃគិតអំពីខ្លួនអ្នកនៅក្នុងស្ថានភាពខាងក្រោមដែលត្រូវបានពិពណ៌នាដោយបងប្រុស អាម៉េឌ អេស ខ័រប៊ីត នៃគណៈប្រធានយុវជនទូទៅ ។ សូមទស្សនាវីដេអូ « You Can Gather Israel ! » ដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៤:៤៩ ដល់ ៥:២២ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។
ឧបមាថាថ្ងៃមួយមុនពេលបងប្អូនទៅសាលា ឪពុកម្តាយរបស់បងប្អូនបានសន្យាពិតប្រាកដមួយថា ពេលបងប្អូនត្រឡប់មកផ្ទះវិញនឹងមានអាហារដែលបងប្អូនចូលចិត្ត ! បងប្អូនរំភើបណាស់ ! ខណៈពេលដែលនៅក្នុងថ្នាក់ បងប្អូនស្រមៃថាបានបរិភោគអាហារនោះ ហើយបងប្អូនអាចភ្លក់វាបានទៀតផង ។ ធម្មតា បងប្អូនចែកចាយដំណឹងល្អនេះជាមួយអ្នកដទៃ ។ ការទន្ទឹងរង់ចាំត្រឡប់ទៅផ្ទះវិញធ្វើឲ្យបងប្អូនសប្បាយចិត្តណាស់ ហើយការប្រឡង និងឧបសគ្គនានានៅក្នុងថ្នាក់ ហាក់ដូចជាមិនសូវពិបាកទេ ។ គ្មានអ្វីដែលអាចដកយកសេចក្តីអំណរ ឬធ្វើឲ្យបងប្អូនសង្ស័យបានឡើយ ពីព្រោះការសន្យានោះគឺពិត !
( អាម៉េឌ អេស ខ័របីត « You Can Gather Israel! » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦២ )
យើងក៏អាចអនុវត្តការប្រៀបធៀបរបស់បងប្រុស ខ័របីត ទៅនឹងជីវិតខាងវិញ្ញាណរបស់យើងផងដែរ ។
-
ហេតុអ្វីបានជាអ្នកគិតថា យើងអាចទ្រាំទ្រនឹងការសាកល្បង និងឧបសគ្គនានានៃជីវិតរមែងស្លាប់នេះបានកាន់តែប្រសើរ នៅពេលយើងបន្តផ្តោតលើការសន្យាដ៏នៅអស់កល្បជានិច្ចដែលបានសន្យាចំពោះយើងដោយព្រះវរបិតាសួគ៌របស់យើង ?
នៅក្នុង វិវរណៈ ២–៣ ព្រះយេស៊ូវគ្រីស្ទបានថ្លែងទីបន្ទាល់អំពីការសន្យាដ៏នៅអស់កល្បជានិ្ចរបស់ទ្រង់ ហើយបានបង្រៀនពួកបរិសុទ្ធអំពីរបៀបដែលពួកគេអាចទទួលបានការសន្យាទាំងនេះ ។ ពួកបរិសុទ្ធនៅជំនាន់របស់យ៉ូហានត្រូវការជំនួយជាមួយនឹងបញ្ហាប្រឈមជាច្រើនដែលស្រដៀងនឹងបញ្ហាដែលអ្នកអាចប្រឈមមុខដែរ រួមមានអំពើបាប ការបៀតបៀន និងភាពព្រងើយកន្តើយ ។ នៅពេលអ្នកសិក្សាជំពូកទាំងនេះ សូមសញ្ជឹងគិតពីរបៀបដែលការយល់ដឹងពីការសន្យាទាំងនេះមកពីព្រះអម្ចាស់ អាចជួយដល់អ្នកក្នុងជីវិតរបស់អ្នកបាន ។
សូមដាក់បង្ហាញវគ្គបទគម្ពីរ និយមន័យ និងសំណួរខាងក្រោម ។ សូមពិចារណាដាក់សិស្សជាក្រុមតូចៗដើម្បីអានវគ្គបទគម្ពីរ ហើយពិភាក្សាសំណួរ ។
សិស្សអាចត្រូវបានសុំឲ្យសួរសំណួរអំពីការសន្យាទាំងនេះ និងសិក្សាប្រធានបទនានានៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬធនធានផ្សេងទៀតដែលនឹងជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីការសន្យាទាំងនេះ ។
សូមបង្កើតតារាងមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដែលស្រដៀងនឹងតារាងខាងក្រោម ។
|
ខគម្ពីរ |
ការសន្យារបស់ព្រះចំពោះអស់អ្នកដែលឈ្នះ |
|
វិវរណៈ ២:៧, ១០–១១, ១៧, ២៥–២៩ ; ៣:៥, ១១–១២, ២០–២១ |
សូមអានខគម្ពីរនៅផ្នែកខាងឆ្វេងនៃតារាងនេះ ហើយកត់ត្រាការសន្យាដែលអ្នករកឃើញនៅក្នុងខគម្ពីរទាំងនោះនៅផ្នែកខាងស្តាំនៃតារាង ( សូមកត់ចំណាំថា ការសន្យាជាច្រើនអាចរកបាននៅក្នុងជំពូកនីមួយៗ ) ។ និយមន័យខាងក្រោមនេះអាចជួយអ្នកបាន ។
សេចក្ដីស្លាប់ទីពីរ ( វិវរណៈ ២:១១ ) ៖ ការស្លាប់ខាងវិញ្ញាណ ឬការបែកចេញពីព្រះដ៏នៅអស់កល្បជានិច្ច ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីស្លាប់ខាងវិញ្ញាណ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )
នំម៉ាន៉ាដ៏លាក់កំបាំង ( វិវរណៈ ២:១៧ ) ៖ សេចក្ដីយោងទៅកាន់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ៦:៤៨–៥១ )
គ្រួស‑ស ( វិវរណៈ ២:១៧ ) ៖ យូរីម និង ធូមីម ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:៨–១១ )
ផ្កាយព្រឹក ( វិវរណៈ ២:២៨ ) ៖ ព្រះបរមងារសម្រាប់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល វិវរណៈ ២២:១៦ )
-
តើអ្នកឃើញភាពស្រដៀងគ្នាអ្វីខ្លះក្នុងចំណោមការសន្យាទាំងនេះ ?
-
តើអ្នកនឹងសង្ខេបព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះអំពីរបៀបទទួលបានការសន្យាដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ដោយរបៀបណា ?
វគ្គបទគម្ពីរទាំងនេះអាចជួយយើងឲ្យយល់ថា ប្រសិនបើយើងឈ្នះ នោះព្រះអង្គសង្គ្រោះនឹងប្រទានពរជ័យនៃភាពតម្កើងឡើងដល់យើង ។
-
តើការដឹងថា ព្រះគ្រីស្ទបានសន្យានឹងអ្នកនូវពរជ័យដ៏នៅអស់កល្បជានិច្ចជួយអ្នកឲ្យស៊ូទ្រាំនឹងឧបសគ្គនៃជីវិតរមែងស្លាប់ដោយរបៀបណា ?
-
តើការសន្យាមួយណាដែលជំរុញចិត្តអ្នកឲ្យយកឈ្នះលើអ្វីដែលអ្នកកំពុងប្រឈមមុខ ? ហេតុអ្វីទៅ ?
សូមរំឭកសិស្សឲ្យប្រើប្រាស់ការរៀបចំរបស់ពួកគេសម្រាប់ថ្នាក់រៀន នៅពេលពួកគេឆ្លើយតបទៅនឹងសំណួរខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
-
តើយើងអាចត្រូវយកឈ្នះអ្វីខ្លះ ដើម្បីទទួលបានភាពតម្កើងឡើង ?
សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីសម្គាល់ និងសរសេរនូវអ្វីមួយដែលអ្នកត្រូវការដើម្បីយកឈ្នះក្នុងជីវិតរបស់អ្នក ។ វាអាចជាអំពើបាប ការញៀន ឬបញ្ហាប្រឈមផ្ទាល់ខ្លួនផ្សេងទៀត ។ សូមសរសេរថាហេតុអ្វីបានជាវាពិបាកសម្រាប់អ្នក និងហេតុអ្វីបានជាអ្នកចង់យកឈ្នះវា ។ នៅពេលអ្នកបន្តសិក្សា សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរៀនពីអ្វីដែលអ្នកអាចធ្វើបានដើម្បីយកឈ្នះលើវា ។
ការយកឈ្នះលោកិយ
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចតទៅនេះអំពីការយកឈ្នះ ៖
តើវាអាចទៅរួចទេ ដើម្បីយកឈ្នះលើលោកិយ ហើយទទួលបានពរជ័យទាំងនេះ ? បាទ ពិតជាអាច ។
អស់អ្នកដែលយកឈ្នះលើលោកិយ អភិវឌ្ឍសេចក្ដីស្រឡាញ់ដ៏ពេញលេញចំពោះព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។ …
ការយកឈ្នះលើលោកិយពុំមែនកើតឡើងតែមួយពេលក្នុងជីវិតរបស់បងប្អូននោះទេ ប៉ុន្តែវាកើតឡើងជាច្រើនដងក្នុងជីវិតនេះ ដែលវាកំណត់នូវភាពដ៏នៅអស់កល្បជានិច្ចរបស់យើង ។
( នែល អិល អាន់ឌើរសិន « Overcoming the World » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥៩ )
-
តើអ្នកបានរៀនអ្វីខ្លះពីអែលឌើរ អាន់ឌើរសិន អំពីការយកឈ្នះ ?
ដោយសារព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះយើង នោះទ្រង់ទាំងទ្វេចង់ជួយយើងឲ្យយកឈ្នះលើអ្វីៗទាំងអស់ដែលចាំបាច់ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ភាពតម្កើងឡើង ។
សូមពិចារណាបង្ហាញគំនិតដូចខាងក្រោម ឬអនុញ្ញាតឲ្យសិស្សបង្កើតនូវរបៀបផ្ទាល់ខ្លួនរបស់ពួកគេដើម្បីកំណត់នូវអ្វីដែលពួកគេអាចធ្វើបាន ដើម្បីទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះដើម្បីយកឈ្នះលើបញ្ហាប្រឈមរបស់ពួកគេ ។
បើចាំបាច់ សូមបោះពុម្ពច្បាប់ចម្លងនៃសុន្ទរកថាខាងក្រោមដោយអែលឌើរ អាន់ឌើរសិន ។
-
សូមអានសុន្ទរកថាសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៧ ដែលមានចំណងជើងថា « ការយកឈ្នះលោកិយ » ដោយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមរកមើលការយល់ដឹងអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីយកឈ្នះ ។
-
សូមអាន យ៉ូហាន ១៦:៣៣ រួចសិក្សាពីរបៀបដែលព្រះអង្គសង្គ្រោះយកឈ្នះលើការល្បួងរបស់អារក្សសាតាំងនៅក្នុង ម៉ាថាយ ៤:១–១១ ។ សូមរកមើលរបៀបដែលអ្នកអាចធ្វើតាមការទូន្មាន និងគំរូរបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកព្យាយាមយកឈ្នះលើឧបសគ្គ និងអំពើបាប ។
-
សូមស្វែងរកពាក្យ « យកឈ្នះ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមសិក្សាពាក្យដកស្រង់ ឬបទគម្ពីរដែលអ្នករកឃើញដើម្បីកំណត់ពីរបៀបដែលអ្នកអាចយកឈ្នះបានផងដែរ ។ ជាជម្រើស អ្នកអាចសិក្សាវគ្គបទគម្ពីរចេញពី Topical Guide ក្រោមប្រធានបទ « Overcome, Overcame » បាន ។
សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សដើម្បីបំពេញការសិក្សារបស់ពួកគេ ។ បន្ទាប់មក សូមឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ឬបានរៀន ព្រមទាំងគំនិត ឬអារម្មណ៍អំពីរបៀបដែលពួកគេអាចអនុវត្តអ្វីដែលពួកគេបានរៀន ។
សូមគិតយ៉ាងហោចណាស់ដល់រឿងមួយដែលអ្នកអាចធ្វើបាន ដើម្បីជួយអ្នកឲ្យយកឈ្នះលើឧបសគ្គ ឬអំពើបាបដែលអ្នកបានគិតពីមុននៅក្នុងមេរៀននេះ ។ នៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក សូមសរសេរនូវអ្វីដែលអ្នកនឹងធ្វើ ហើយប្តេជ្ញាធ្វើវា ។ សូមពិចារណាចែកចាយផែនការរបស់អ្នកជាមួយឪពុកម្តាយរបស់អ្នក ឬអ្នកដឹកនាំសាសនាចក្រដែលគួរឲ្យទុកចិត្តម្នាក់របស់អ្នក ។
-
តើយើងបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញពីមេរៀននេះ ?
-
តើអ្នកដឹងអ្វីខ្លះរួចហើយអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ដែលផ្តល់ឲ្យអ្នកនូវទំនុកចិត្តថា ទ្រង់អាចជួយអ្នកឲ្យយកឈ្នះលើគ្រប់រឿង ហើយទទួលបានពរជ័យដែលបានសន្យារបស់ទ្រង់ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
សកម្មភាពរៀនសូត្របន្ថែម
ការយល់ដឹងអំពីពរជ័យនៃភាពតម្កើងឡើង
ប្រសិនបើសិស្សត្រូវយល់កាន់តែច្បាស់អំពីការសន្យារបស់ព្រះអង្គសង្គ្រោះទាក់ទងនឹងភាពតម្កើងឡើង សូមពិចារណាសុំឲ្យពួកគេស្វែងរកក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដូចជា « ដើមជីវិត » « មកុដ » ឬ « ម៉ាន៉ា » ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការបង្ហាញសេចក្តីថ្លែងការណ៍ពីផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ដែលអាចមានប្រយោជន៍ក្នុងការយល់ដឹងអំពីការសន្យាទាំងនេះ ។
ការកាន់ខ្ជាប់
ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការមើលឃើញរបៀបដែល « ការ [ កាន់ ] ខ្ជាប់ » ( វិវរណៈ ២:២៥ ; សូមមើលផងដែរ ៣:៣ ) អាចជួយពួកគេឲ្យយកឈ្នះលើលោកិយបាន សូមអញ្ជើញពួកគេឲ្យសិក្សាក្នុង នីហ្វៃទី១ ៨:៣០ និងការបកស្រាយដែលនីហ្វៃបានផ្តល់ឲ្យនៅក្នុង នីហ្វៃទី១ ១៥:២១–២៥ ។ សូមអញ្ជើញសិស្សឲ្យកំណត់ពីសកម្មភាពដែលពួកគេអាចធ្វើបានដើម្បី « កាន់ខ្ជាប់ » ដោយចងចាំថា ដើមជីវិត និងដំបងដែកគឺជានិមិត្តសញ្ញាសម្រាប់ព្រះយេស៊ូវគ្រីស្ទ និងព្រះបន្ទូលរបស់ទ្រង់ ។ ពួកគេក៏អាចប្រើសេចក្តីថ្លែងការណ៍មកពីផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ក្រោមប្រធានបទនេះបានផងដែរ ។ សូមឲ្យពួកគេចែកចាយបទពិសោធន៍នានា នៅពេលពួកគេ ឬអ្នកដទៃទៀតបានកាន់ខ្ជាប់ ហើយយកឈ្នះលើឧបសគ្គ ឬអំពើបាបនោះបាន ។ បន្ទាប់មក ពួកគេអាចធ្វើផែនការដើម្បីយកឈ្នះឧបសគ្គ ឬអំពើបាបទាំងនេះដូចដែលបានរៀបរាប់ពីមុនមកនៅក្នុងមេរៀននេះ ។