ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១១:២៨–៣០


ម៉ាថាយ ១១:២៨–៣០

« ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក »

រូបភាព
ព្រះយេស៊ូវ​លួងលោម​ដល់ ម៉ារា និង​ម៉ាថា

អំឡុង​ការងារ​បម្រើ​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ក្រឹត្យវិន័យ​ជាន់​ខ្ពស់​នៃ​ដំណឹងល្អ និង​បាន​ប្រោស​អ្នកឈឺ​ឲ្យ​ជា​សះស្បើយ ។ ខណៈពេល​ដែល​មាន​សម្ពាធ​កើន​ឡើង​ប្រឆាំង​នឹង​ព្រះអង្គ​សង្រ្គោះ និង​ការបង្រៀន​របស់ទ្រង់ នោះ​ទ្រង់បាន​បរិហារ​ភាពទុច្ចរិត ហើយ​សន្យាថា​នឹងឲ្យ​អស់អ្នក​ដែល​មករក​ទ្រង់​បាន​សម្រាក ។ មេរៀន​នេះ​អាច​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នកជាមួយ​នឹង​ឧបសគ្គ និងបន្ទុករបស់អ្នក ។

បន្ទុក និង​ឧបសគ្គ​របស់អ្នក

សូម​គូររូប​មួយ​ដែល​តំណាង​ឲ្យ​ក្មេង​ជំទង់​ម្នាក់ ។ សូមគូរកាបូបស្ពាយនៅលើខ្នងរូប​នោះ ដើម្បីតំណាងឲ្យបន្ទុក និង​ភាពតានតឹងរបស់យុវវ័យនាពេលបច្ចុប្បន្ន ។ សូមសរសេរបន្ទុក ឬភាពតានតឹងទាំងនោះ​យ៉ាង​ហោចណាស់ប្រាំ នៅក្នុង នៅលើ ឬនៅជុំវិញ​រូប​កាបូបស្ពាយ​នោះ ។

រូបភាព
រូប​មនុស្ស​បន្ទាត់​ស្ពាយ​កាបូប
  • នៅលើមាត្រដ្ឋានពីមួយដល់ប្រាំ ដែល​ប្រាំ​តំណាង​ឲ្យល្អខ្លាំង ហើយ​មួយ​តំណាងឲ្យ​មិនល្អ​ទាល់តែ​សោះ តើអ្នកមានអារម្មណ៍ថា​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​ដែរ​ក្នុងការដោះស្រាយបន្ទុក និង​ហេតុការណ៍​តានតឹងរបស់អ្នក ?

ប្រសិនបើអ្នកមិនទាន់ធ្វើនៅឡើយទេ សូម​ពិចារណាចំណាយពេលបន្តិចដើម្បីយាងព្រះវរបិតាសួគ៌​របស់អ្នក​ឲ្យមកជួយអ្នក​ក្នុង​ការស្វែងរក​គោលការណ៍​នានា ដែលអាចជួយអ្នក​ឲ្យ​ដោះ​បន្ទុកជាក់លាក់ណាមួយ ដែលអ្នកកំពុងតែ​រែកពន់នាពេលបច្ចុប្បន្ន ។ សូមអាន ម៉ាថាយ ១១:២៨–៣០ ដោយ​ស្វែងរក​សេចក្ដីពិត​ដែលព្រះអង្គសង្គ្រោះបានបង្រៀន ដែលអាចជួយ​ដល់​នរណាម្នាក់​ដែល​មាន​បន្ទុក​ធ្ងន់ ។

ម៉ាថាយ ១១:២៨–៣០ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។

  • តើអ្នកបានរកឃើញសេចក្ដីពិត​អ្វីខ្លះ ?

  • តើសេចក្ដីពិតទាំងនេះអាចជួយ​ដល់​នរណា​ម្នាក់ ដែលកំពុងជួបការលំបាក​បាន​យ៉ាងដូចម្តេច ?

« ចូរ​ទទួល​នឹម​ខ្ញុំ »

ពេលខ្លះ ពាក្យ ឬឃ្លានៅក្នុងព្រះគម្ពីរ​អាច​ពិបាក​យល់ ។ ការរៀន​ពី​អត្ថន័យ​នៃ​ពាក្យ និង​ឃ្លា​នោះ​អាច​ជួយ​យើង​ឲ្យ​រៀនពី​អ្វីដែល​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ដឹង ។ សូម​អនុវត្ត​វា​ជាមួយ​ឃ្លា​ថា « ចូរ​ទទួល​នឹម​ខ្ញុំ » ( ម៉ាថាយ ១១:២៩ ) ។

រូបភាព
បុរស​កំពុង​ជិះ​រទេះ​គោ

នឹម​គឺជា « ជា​ប្រដាប់​មួយ សម្រាប់​ដាក់​ជុំវិញ​ក​សត្វ ឬ​មនុស្ស​ទាំងឡាយ ដើម្បី​ទឹម​ជាប់​គ្នា » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « នឹម »នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សត្វនៅក្នុងរូបភាពនេះកំពុងជាប់នឹម ។

អែលឌើរ អេដវឺដ ឌូប នៃពួកចិតសិបនាក់ បាន​តំណាល​ពី​​បទពិសោធន៍​ដូច​ខាងក្រោម ៖

រូបភាព
អែលឌើរ អ៊ែតវើឌ ឌូប៊ី

នៅខែ ធ្នូ ឆ្នាំ ២០១៥ នៅម៉ាដស៊ីវ៉ា ប្រទេស​ស៊ីមបាវ៉េ ណៅមី [ ភរិយា​របស់​ខ្ញុំ ] និងខ្ញុំ​បាន​ឃើញបុរសម្នាក់កំពុងភ្ជួរដីស្រែរបស់គាត់ជាមួយគោពីរក្បាល ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលឃើញសត្វមួយ​ជា​គោ​ដ៏ធំ ហើយគោមួយទៀតជាគោតូច ។ ខ្ញុំ​បាន​ងឿងឆ្ងល់ ។ ខ្ញុំឆ្ងល់ ហើយ​ក៏​សួរ​ថា « ហេតុអ្វី​បានជា​កសិករ​ភ្ជួររាស់ដីជាមួយសត្វពីរក្បាល ដែលមិន​ស្មើគ្នា​នៅក្នុងនឹមអញ្ចឹង ? »

ម្តាយរបស់ណៅមី ដែលកំពុងឈរក្បែរនោះ បាន​ចង្អុលទៅនឹម ។ ខ្ញុំមើលកាន់តែជិត ហើយឃើញដាន [ ខ្សែ ឬ​ច្រវាក់ ] ដែល​ភ្ជាប់​នឹម​ទៅនឹង​គោ​តូច ។ គោធំ​នោះ​កំពុង​ទាញ​ទម្ងន់​ទាំងអស់ ហើយ​គោ​តូចនោះ​កំពុង​ត្រូវបាន​ដាក់​ឲ្យ​រៀនពី​របៀប​ភ្ជួររាស់ ។

( អេដវឺដ ឌូប « Learn of Me » Liahona ខែ តុលា ឆ្នាំ ២០២០ Africa Southeast Local Pages នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើទំនាក់ទំនងរបស់យើងជាមួយព្រះអង្គសង្គ្រោះអាចមានលក្ខណៈដូចគោធំ និងគោតូច​នេះ​យ៉ាង​ដូចម្តេច ?

  • តើការដឹងពីអត្ថន័យនៃ នឹម ធ្វើឲ្យអ្នក​យល់​កាន់តែច្បាស់អំពីព្រះទ័យរបស់ព្រះគ្រីស្ទ​ចំពោះអ្នកយ៉ាងដូចម្តេច ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ការចុះ និង​ការរក្សា​សេចក្តី​សញ្ញា​ពិសិដ្ឋ គឺជា​ការទឹម​យើង​ជាមួយ​នឹង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

( ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៨ ។

  • តើ​អ្នក​គិត​ថា​ការចុះ និង​ការរក្សា​សេចក្តីសញ្ញា កំពុង​ផ្ទឹម​យើង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្តេច ?

អែលឌើរ ឌូប បានពន្យល់ ៖

រូបភាព
អែលឌើរ អ៊ែតវើឌ ឌូប៊ី

នៅពេល​យើង​ត្រូវបាន​ផ្ទឹម​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​ទ្រាំទ្រ​ទម្ងន់​ទាំងអស់ ហើយ​យើង​ចែក​រំលែក​សេចក្ដី​អំណរ​នៃ​ការងារ​នោះ ។ ការអញ្ជើញ​របស់​ព្រះអម្ចាស់​ចំពោះ​យើង​ម្នាក់ៗ​ឲ្យ​រៀន​អំពី​ទ្រង់ គឺជា​ប្រភព​តែ​មួយ​គត់ ដែល​នាំមក​នូវ​សេចក្តី​សុខ​សាន្ត សេចក្តីអំណរ និង​ផ្តល់​ចម្លើយ​ដល់​ចិត្ត​ដែល​មាន​បញ្ហា ។

( អេដវឺដ ឌូប « Learn of Me » Liahona ខែ តុលា ឆ្នាំ ២០២០ Africa Southeast Local Pages នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើ​ការរៀនសូត្រ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅឆ្នាំ​នេះ បាន​ជួយ​អ្នក​ឲ្យ​ទ្រាំទ្រ​បន្ទុក​របស់​អ្នក ហើយ​នាំ​អ្នក​ឲ្យមានសេចក្តី​សុខ​សាន្ត និង​សេចក្តី​អំណរ​យ៉ាងដូចម្តេច ?

ការមករក​ព្រះគ្រីស្ទ និង​ការទទួល​បាន​ការសម្រាក​របស់ទ្រង់

១. សូម​បំពេញសកម្មភាព ក ឬ ខ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូមធ្វើតាមការណែនាំដែលទាក់ទងនឹង​សកម្មភាព ដែលអ្នកជ្រើសរើស​នោះ ។

សកម្មភាព ក ៖ « ចូរ​មក​ឯ​ខ្ញុំ » ( ម៉ាថាយ ១១:២៨ ) ។ តើខ្ញុំអាចមករកព្រះគ្រីស្ទដោយរបៀបណា ?

ដើម្បីទទួលបានជំនួយពីព្រះអង្គសង្គ្រោះ និង​ការសម្រាកដែលទ្រង់ប្រទានឲ្យ នោះ​យើង​ត្រូវតែ​មករកទ្រង់ ។

  • ប្រសិនបើមាននរណាម្នាក់សួរអ្នកថា តើ​ការមក​រកព្រះគ្រីស្ទមានន័យយ៉ាងណា តើអ្នក​នឹង​ឆ្លើយ​ដូចម្ដេច ?

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​កំណត់​ពី​វិធីជាច្រើនដែលយើងអាចមករកព្រះគ្រីស្ទ​បាន ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

ពេល​យើង​អធិស្ឋាន​ជាទៀងទាត់ ទាំងយប់​ទាំង​ថ្ងៃ សិក្សា​ព្រះគម្ពីរ​យើង​ជា​ប្រចាំ​ថ្ងៃ ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ហើយ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាទៀងទាត់ នោះយើង​កំពុងតែ​ឆ្លើយតប​យ៉ាង​សកម្ម​ចំពោះ​ការអញ្ជើញ​របស់ទ្រង់​ឲ្យ « មករក​ទ្រង់ » ហើយ ។

( រីឆាដ ជី ស្កត « Make the Exercise of Faith Your First Priority » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៤ )

សូម​ពិចារណា​មើល​វីដេអូ « Come unto Christ: 2014 Theme Song » ( ៤:៤៨ ) ដើម្បី​មើល​ឧទាហរណ៍​អំពី​របៀប ដែល​នរណាម្នាក់​អាច​មករក​ព្រះអង្គ​សង្គ្រោះ​បាន ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​ធ្វើអ្វីខ្លះ ដើម្បី​ចូល​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ? ( ការណ៍នេះ​អាច​រួមបញ្ចូល​ទាំង​សេចក្តីសញ្ញា​ដែល​អ្នក​បានចុះ និង​រក្សា​ផងដែរ ) ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ ដើម្បី​មករក​ព្រះគ្រីស្ទ​បាន​កាន់តែ​ពេញលេញ​ជាងមុន ហើយ​ទទួលបាន​ជំនួយ​ដ៏ទេវភាព​របស់​ទ្រង់ ?

សកម្មភាព ខ ៖ « ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ( ម៉ាថាយ ១១:២៨ ) ។ តើព្រះគ្រីស្ទអាចសម្រាលបន្ទុកខ្ញុំដោយរបៀប​ណា ?

ឧទាហរណ៍ដ៏មានឥទ្ធិពលមួយនៃការជួយសម្រាលបន្ទុកដោយព្រះអង្គសង្គ្រោះ ត្រូវបាន​កត់ត្រា​នៅក្នុងព្រះគម្ពីរមរមន ។ អាលម៉ា និងប្រជាជនរបស់លោក​ត្រូវបាន​ចាប់ជាឈ្លើយសឹក ត្រូវបានគេបង្ខំឲ្យធ្វើការ និង​រងទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ ។

សូមអាន ម៉ូសាយ ២៤:១២–១៦ ។ អ្នកក៏​ប្រហែលជា​ចង់​មើល​វីដេអូ « Chapter 17: Alma and His People Escape » ពីលេខ​កូដ​ម៉ោង ០:០១ ដល់ ១:២៩ ផងដែរ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

៣. សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ និង​សរសេរ​ការបំផុស​គំនិត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើអ្នក​បាន​រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយដល់​អ្នក ដើម្បី​សម្រាល​បន្ទុក​របស់អ្នក ?

  • តើប្រជាជនអាលម៉ាបានធ្វើអ្វីខ្លះ ដើម្បី​ទទួល​បានជំនួយពីព្រះអង្គសង្គ្រោះ ?

  • តើការយល់ដឹងអំពីតួនាទីរបស់យើង​ក្នុង​ការឈោង​ទៅរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​នរណាម្នាក់ដែលកំពុងប្រឈមមុខ​នឹង​ឧបសគ្គយ៉ាងដូចម្តេច ?

សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ឬ​បទពិសោធន៍របស់មនុស្សដែលអ្នកស្គាល់ ហើយ​កត់ត្រាគ្រាដែលព្រះអង្គសង្គ្រោះបានសម្រាល​បន្ទុក​មួយ ។ សូម​ប្រាកដថា​បាន​រួមបញ្ចូលនូវអ្វីដែលអ្នក ឬ​នរណាម្នាក់ដែលអ្នកស្គាល់បានធ្វើ ដើម្បី​ឈោង​ទៅរក​ជំនួយ​ពីព្រះអង្គសង្គ្រោះ និង​របៀប​ដែល​ទ្រង់​បាន​ជួយ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើព្រះយេស៊ូវគ្រីស្ទជួយយើងយ៉ាងដូចម្តេច នៅពេលយើងមករកទ្រង់ ?

អែលឌើរ ចន អេ ម៉ាកខូន នៃពួកចិតសិបនាក់ បាន​ពន្យល់​ពី​ពរជ័យ​មួយ​ចំនួន ដែល​អាច​កើត​មាន​នៅពេល​យើង​មករក​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
ចន អេ ម៉ាកខូន

នៅពេល​យើង​ទទួលយក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ « ចូរមកឯខ្ញុំ » ( ម៉ាថាយ ១១:២៨ ) នោះ​ទ្រង់​នឹង​ប្រទាន​ការគាំទ្រ ការលួងលោម និង​សេចក្ដី​សុខសាន្ត​ដែល​ចាំបាច់ ។ … ទោះបី​ជា​នៅ​ក្នុង​ឧបសគ្គ​ដ៏​លំបាក​ខ្លាំង​របស់​យើង​ក៏​យើង​អាច​មាន​អារម្មណ៍​កក់ក្តៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​ដែរ ពេល​យើង​ទុកចិត្ត​លើ​ទ្រង់ ហើយ​ទទួល​យក​ព្រះទ័យ​របស់​ទ្រង់ ។

( ចន អេ ម៉ាក់ឃូន « Come unto Christ—Living as Latter-day Saints » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៦ )

វីដេអូ « Living with Depression » ( ៣:១៣ ) ផ្តល់​នូវ​ឧទាហរណ៍មួយអំពីរបៀប ដែលព្រះយេស៊ូវគ្រីស្ទ​អាច​ជួយយើង​បាន ទោះបីវាមានន័យថា យើង​មិនត្រូវបានរំដោះចេញពីការសាកល្បងដ៏លំបាកក៏ដោយ ។