ធនធាន
នោះមិនមែនជាបញ្ហាខ្ញុំទេ
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
យ៉ូសែប ( ថៅកែ ) ៖ គ្លូរៀរ អ្នកមកយឺតបីម៉ោងហើយ ។
គ្លូរៀរ ៖ ខ្ញុំសូមទោស យ៉ូសែប ។ ខ្ញុំអស់កម្លាំងពេក ។ កូនខ្ញុំបានឈឺ កាលពីយប់មិញហើយខ្ញុំមិនបានចូលសម្រាន្តរហូតដល់យប់ជ្រៅ ។
យ៉ូសែប ៖ នោះមិនមែនជាបញ្ហាខ្ញុំទេ ។
គ្លូរៀរ ៖ ហើយនាឡិការោទិ៍របស់ខ្ញុំមិនដើរទេព្រឹកមិញនេះ ។
យ៉ូសែប ៖ នោះមិនមែនជាបញ្ហាខ្ញុំទេ ។
គ្លូរៀរ ៖ ដូច្នោះ កាលដែលខ្ញុំត្រៀមចេញដំណើរមក ខ្ញុំមិនបានមកទាន់ឡានក្រុងជើងទីមួយ ។
យ៉ូសែប ៖ នោះមិនមែនជាបញ្ហាខ្ញុំទេទៀតទេ ។
គ្លូរៀរ ៖ នៅពេលខ្ញុំឡើងទៅឡានក្រុង ខ្ញុំទើបនឹកឃើញថា ខ្ញុំមិនបានជាប់លុយមកជាមួយដើម្បីទិញសំបុត្រឡានក្រុងទេ ។
យ៉ូសែប ៖ នោះនៅតែ មិនមែនជាបញ្ហាខ្ញុំទេទៀត ។
គ្លូរៀរ ៖ ដូច្នោះខ្ញុំបានមកមិនទាន់ឡានក្រុងជើងទីពីរពីព្រោះខ្ញុំត្រូវទៅយកលុយនៅឯផ្ទះ ។
អេនតូនី ៖ អូ៎ សុំទោស ខ្ញុំសូមកាត់បន្ដិចម៉ាស៊ីននោះខូចហើយ ហើយប្រេងហូរចេញគ្រប់ទីកន្លែង ។
យ៉ូសែប ៖ ម៉ាស៊ីនអ្វីទៅ ?
អេនតូនី ៖ ខ្ញុំមិនស្គាល់ឈ្មោះវាទេ ។ ប៉ុន្តែគឺជាគ្រឿងម៉ាស៊ីនដែលនៅកាច់ជ្រុងខាងក្រោយធ្នើរ ។ ថូម៉ាសមិននៅកន្លែងទេថ្ងៃនេះ ហើយជាធម្មតាគាត់គឺជាអ្នកបញ្ឆេះម៉ាស៊ីន ។
យ៉ូសែប ៖ នោះមិនមែនជាបញ្ហាខ្ញុំទេ ។
អេនតូនី ៖ ដូច្នេះ ខ្ញុំក៏បានបញ្ឆេះម៉ាស៊ីន ហើយវាក៏ខូច ។
យ៉ូសែប ៖ ថាម៉េច ? នោះមិនមែនជាបញ្ហាខ្ញុំទេ ។
អេនតូនី ៖ ហើយប្រហែលជាមានសៀវភៅណែនាំដើម្បីប្រើម៉ាស៊ីននោះ ប៉ុន្តែខ្ញុំមិនដឹងនៅទីណាទេ ។
យ៉ូសែប ៖ បានហើយ បានហើយ ។ ឯងទាំងពីរនាក់ ឈប់ទៅ ! អេនតូនី និងគ្លូរៀរ អ្នកទាំងពីរ ដូច្នេះ គាត់បានប្រាប់ខ្ញុំឲ្យដោះស្រាយបញ្ហា ។
សូមត្រឡប់ទៅទំព័រ ៩៨ វិញ
នោះជាបញ្ហារបស់ខ្ញុំ
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
យ៉ូសែប ៖ អេនតូនី តើអ្នកអាចទូរសព្ទទៅថូម៉ាស ហើយសួរថាតើពេលណាគាត់ត្រឡប់ពីកន្លែងអតិថិជនទស្សនាវិញ ? យើងត្រូវការប្រេងបន្ថែមទៀតសម្រាប់ម៉ាស៊ីននោះ ។
អេនតូនី ៖ ខ្ញុំដឹងថាយើងត្រូវការប្រេង ។ ខ្ញុំបានទិញវាហើយបានចាក់បំពេញហើយ ។
យ៉ូសែប ៖ ស្អីគេ ? ឯងមិនរង់ចាំថូម៉ាសទេ ឬអី ? ខ្ញុំមិនចង់ឲ្យឯងបំផ្លាញម៉ាស៊ីននោះទៀតទេ ។
អេនតូនី ៖ ខ្ញុំយល់ពីគ្រឿងម៉ាស៊ីននេះហើយ ។ ខ្ញុំបានរកឃើញកូនសៀវភៅណែនាំហើយបានយកវាទៅសិក្សានៅឯផ្ទះ ហើយបានត្រឡប់មកវិញជួសជុលម៉ាស៊ីននោះ ។ ឥឡូវនេះខ្ញុំអាចមើលខុសត្រូវការងារបាននៅពេលថូម៉ាសចេញទៅកន្លែងទស្សនារបស់អតិថិជន ។
យ៉ូសែប ៖ នោះល្អហើយ ។
អេនតូនី ៖ ពុំទាន់អស់ទេ ។ ខ្ញុំក៏បានរៀបកាលវិភាគទំហែរទាំសម្រាប់ម៉ាស៊ីននេះ ដើម្បីការពារកុំឲ្យមានបញ្ហានៅពេលអនាគត ។
យ៉ូសែប ៖ អរគុណ អេនតូនី ។ ខ្ញុំពិតជាមានអំណរគុណចំពោះរបៀបដែលឯងចាត់ចែងការងារនេះណាស់ ។
អេនតូនី ៖ ពិតហើយ ។ ព្រោះវាជាបញ្ហារបស់ខ្ញុំ ។
យ៉ូសែប ៖ [ និយាយប្រាប់ខ្លួនឯង ] អស្ចារ្យណាស់ អេនតូនី ពិតជារីកចម្រើនហើយ ។ គាត់ពិតជាខិតខំណាស់ថ្ងៃនេះ ។
យ៉ូសែប ៖ អូ៎ គ្លូរៀរ តើឯងមកបានយ៉ាងដូចម្តេច ? អេនជីឡា បានទូរសព្ទមក ហើយនិយាយថា នាងមិនអាចមកធ្វើការទេថ្ងៃនេះ ពីព្រោះតែអ្នកបើកបរឡានក្រុងនាំគ្នាធ្វើបាតុកម្ម ។ ខ្ញុំស្មានថាអ្នក និងបេនយ៉ាមីន មិនអាចមកធ្វើការដែរថ្ងៃនេះ ។
គ្លូរៀរ ៖ ខ្ញុំបានដឹងថា ពួកអ្នកបើកបរឡានក្រុងបានកំពុងនិយាយអំពីការធ្វើបាតុកម្ម ដូច្នេះ ពីរបីថ្ងៃមុន ខ្ញុំបានសុំជិះឡានជាមួយបេនយ៉ាមីន បើពិតជាមានបាតុកម្មមែន ។
យ៉ូសែប ៖ ល្អណាស់ដែលឯងគិតទុកជាមុនដូច្នោះ ។
គ្លូរៀរ ៖ ខ្ញុំក៏បានគិតថា មនុស្សរង់ចាំចាក់សាំងច្រើននៅថ្ងៃនេះ ដូច្នេះ ខ្ញុំក៏ឲ្យលុយទៅបេនយ៉ាមីន បើគាត់មិនប្រកាន់ហើយប្រាប់គាត់ឲ្យទៅចាក់សាំងកាលពីម្សិលមិញ ពីមុនបាតុកម្មកើតឡើង ។
យ៉ូសែប ៖ តើឯងមានលុយគ្រប់គ្រាន់ទេ ?
គ្លូរៀរ ៖ ច៎ាស ខ្ញុំបានទុកលុយឡានក្រុងមួយអន្លើរ ហើយខ្ញុំក៏បានប្រើលុយនោះសម្រាប់ទិញសាំង ។ បេនយ៉ាមីន ហើយខ្ញុំក៏ទៅយកអេនជីឡា យើងទាំងអស់គ្នាក៏អាចមកធ្វើការបាន ។
យ៉ូសែប ៖ គ្លូរៀរ សូមអរគុណឯងសម្រាប់ការចូលរួមនៅ ក្នុងការងារនេះ ។ អតិថិជនរបស់យើងពិតជាត្រូវការឯងបីនាក់នៅទីនេះណាស់ថ្ងៃនេះ ។
គ្លូរៀរ ៖ ពិតប្រាកដណាស់ លោកយ៉ូសែប ព្រោះនោះជាបញ្ហាខ្ញុំ ។
យ៉ូសែប ៖ [ និយាយប្រាប់ខ្លួនគត់ ] ហើយខ្ញុំបានកំពុងគិតថានឹងបញ្ឈប់នាងឬ ? នាងមានគុណសម្បត្តិល្អ ក្នុងចំណោមនិយោជិតបី នាក់ថ្ងៃនេះ ។
សូមត្រឡប់ទៅទំព័រ ៩៨ វិញ
ទ្រង់កំពុងសាងសង់ព្រះរាជវាំង
សូមជ្រើសរើសនរណាម្នាក់ឲ្យអាចរឿងដូចខាងក្រោម ។
« សូមនឹកស្រមៃថាអ្នកកំពុងរស់នៅក្នុងផ្ទះ ។ ព្រះក៏បានយាងមក ដើម្បីសាងសង់ផ្ទះនោះ ។ ដំបូង ប្រហែលជាអ្នកអាចយល់នូវអ្វីដែលទ្រង់កំពុងធ្វើ ។ ទ្រង់កំពុងតែជួសជុលបំពង់បង្ហូរទឹក ហើយជួសជុលដំបូលលិច ជាបន្តបន្ទាប់ទៀត អ្នកបានដឹងថា អ្វីៗទាំងនោះត្រូវការជួសជុល ហើយអ្នកពុំមានការភ្ញាក់ផ្អើលទេ ។ ប៉ុន្តែ ឥឡូវនេះ ទ្រង់ ចាប់ផ្តើមវាយរំលំផ្ទះតាមវិធីមួយដែលគួរឲ្យឈឺចាប់យ៉ាងខ្លាំង ហើយយើងហាក់ដូចជាមិនយល់ឡើយ ។ តើទ្រង់កំពុងធ្វើអ្វីទៅ ? ការពន្យល់គឺថា ទ្រង់កំពុងតែសាងសង់ផ្ទះថ្មីមួយដែលមានលក្ខណៈខុសពីផ្ទះដែលអ្នកបានគិត —បោះចោលឈ្នៀងថ្មី រៀបឥតថែមទៀត ដាក់កំពូល ធ្វើសួន ។ អ្នកបានគិតថាអ្នកនឹងត្រូវរស់នៅក្នុងខ្ទមតូចមួយ ៖ ប៉ុន្តែផ្ទុយទៅវិញទ្រង់កំពុងសាងសង់ព្រះរាជវាំងមួយ » ( C. S. Lewis Mere Christianity [ ១៩៦០ ] ទំព័រ ១៦០ ។
សូមត្រឡប់ទៅទំព័រ ១០៣ វិញ
តើខ្ញុំអាចស្វែងរកអ្នកណែនាំដើម្បីជួយខ្ញុំឲ្យទទួលបានជោគជ័យ យ៉ាងដូម្តេច ? ( សកម្មភាពមានជម្រើស )
-
អាន ៖និយោជិតដែលមានគោលតម្លៃស្គាល់ពីវិន័យ និងការរំពឹងទុករបស់និយោជក ។ ប៉ុន្តែក្នុង« សៀវភៅក្បួនច្បាប់ក្រុមហ៊ុន » មិនតែងតែបានពិពណ៌នាពីការរំពឹងទុកទាំងនោះទេ ។ ហើយកន្លែងធ្វើការមួយៗខុសគ្នា ។
-
អនុវត្ត ៖សូមគិតអំពីរបៀបដែលអ្នកអាចស្វែងរកនូវវិន័យដែលមិនបានចែងទុក ឬការរំពឹងទុកនៅកន្លែងធ្វើការ ។ អ្នកអាចសាកសួរដល់សមាជិកគ្រួសារ មិត្តភក្តិ ឬសមាជិកក្រុមឲ្យចែកចាយគំនិតនេះ ។
-
អាន ៖ការរំពឹងទុកខ្លះគឺមានលក្ខណៈជាទូទៅ ។ ការរំពឹងទុកផ្សេងទៀតត្រូវតែរៀនអង្កេត ។ ប៉ុន្តែសម្រាប់ការរំពឹងទុកខ្លះអ្នកត្រូវការអ្នកឲ្យដំបូន្មាន ។ អ្នកឲ្យដំបូន្មានគឺជាបុគ្គលដែលអ្នកទុកចិត្តថាគាត់ស្គាល់ពីការរំពឹងទុកនិងវិន័យរបស់ក្រុមហ៊ុនហើយមានចិត្តចង់ជួយអ្នកបានរៀនសូត្រ ។
-
អនុវត្ត ៖ពីមុនការជួបរបស់យើងនៅពេលក្រោយ សូមជ្រើសរើសអ្នកឲ្យដំបូន្មានម្នាក់នៅ កន្លែងធ្វើការបច្ចុប្បន្នរបស់អ្នក ហើយសុំឲ្យពួកគាត់ជួយអ្នករៀនពីវិន័យ និងការរំពឹងទុករបស់ក្រុមហ៊ុន ។
ឬសូមពិពណ៌នាពីបុគ្គលិកលក្ខណៈនៃបុគ្គលដែលអ្នកចង់ឲ្យធ្វើជាអ្នកឲ្យដំបូន្មានៅ ក្នុងការងារនាពេលអនាគតរបស់អ្នក ។