ធនធាននានា
ការសម្ភាសន៍
សូមជ្រើសរើសតួ ហើយសម្តែងដូចខាងក្រោម ៖
អ្នកសម្ភាស ៖ បើដូច្នេះ តើអ្នកអាចណែនាំខ្លួនអ្នកបានទេ ?
បេក្ខជន ទី ១ ៖ 1 ពុំមានច្រើនទេពិតទៅ ។ ខ្ញុំពុំមានចំណាប់អារម្មណ៍ ឬចូលចិត្តអ្វីនោះទេច្រើន ។ ភាគច្រើនខ្ញុំពុំធ្វើអ្វីទេ ។
បេក្ខជនទី ២ ៖ អឺ … មែនហើយ ខ្ញុំ…
បេក្ខជនទី ៣ ៖ អូ៎ ខ្ញុំរីករាយនឹងប្រាប់ ។ ដូចអ្នកអាចឃើញហើយ ខ្ញុំបានចំណាយពេលយ៉ាងច្រើនលើកសាច់ដុំ ។ ខ្ញុំត្រូវទៅថ្នាក់រៀនគ្រប់គ្រងកំហឹងផងដែរ ។ ប៉ុន្ដែតើមាននរណាដែលចង់ទៅថ្នាក់ទាំងនោះ ? អ្នកដឹងអ្វីដែលខ្ញុំចង់និយាយឬទេ ?
បេក្ខជនទី ៤ ៖ ឬតើអ្នកចង់មានន័យថា តើខ្ញុំជាមនុស្សយ៉ាងណានៅកន្លែងធ្វើការមែនទេ ? បើនិយាយទៅ ខ្ញុំពុំបាននៅធ្វើការឲ្យគេយូរបានប៉ុន្មានទេ ។ ខ្ញុំឆាប់ធុញទ្រាន់ ហើយឈប់ចង់បង្ហាញខ្លួនតែម្ដង ។ ខ្ញុំប្រហែលជាពុំគួរនិយាយដូច្នោះទេ ។
បេក្ខជនទី ២ ៖ អឺ…
បេក្ខជនទី ៣ ៖ ខ្ញុំមានន័យថា ជាអ្នកដែលបង្រៀនថ្នាក់គ្រប់គ្រងកំហឹងនោះ…ខ្ញុំអាចវៃបំបែកគាត់ជាពីរបាន ។ ដូច្នេះ តើនរណាជាថៅកែខ្ញុំ ? អ្នកឬ ? ហ្ហេ៎ អ្នកមិនមែនប្រភេទមនុស្សដែលមិនពិនិត្យមើលយើងថាតើយើងខិតខំធ្វើការឬអត់ជានិច្ចទេ មែនទេ ? ដូចជាយើងជាកូនក្មេងតូចៗមួយក្រុមមែនទេ ? ថៅកែមុនរបស់ខ្ញុំបានធ្វើដូច្នោះ ហើយខ្ញុំពុំចូលចិត្តទេ ។
អ្នកសម្ភាស ៖ ហេតុអ្វីយើងគួរតែរើសអ្នកឲ្យចូលបម្រើការងារ ?
បេក្ខជនទី ២ ៖ អ្នកគួរតែរើសខ្ញុំ ពីព្រោះ … អឺ…
បេក្ខជនទី ១ ៖ មែនហើយ ព្រោះខ្ញុំត្រូវការងារ ។ ខ្ញុំគិតថា ម្ដាយរបស់ខ្ញុំបានមកនិយាយនឹងអ្នកហើយ កាលពីម្សិលមិញ ។ គាត់បាននិយាយថា ខ្ញុំគួររកការងារធ្វើ ។ តើគាត់ពុំបានប្រាប់ដូច្នោះទេឬ ?
បេក្ខជនទី ៣ ៖ អ្នកគិតខុសហើយបើមិនរើសខ្ញុំឲ្យចូលបម្រើការងារនោះ ។ ខ្ញុំបានកត់សម្គាល់ ពេលខ្ញុំចូលមកថា មានអ្វីខ្លះៗចាំបាច់ពិតជាត្រូវធ្វើការផ្លាស់ប្ដូរនៅទីនេះ ។ វាអស្ចារ្យដែលពួកអ្នកនៅដំណើរការអាជីវកម្ម ។ ខ្ញុំអាចជួសជុលបាន ។ មែនហើយ ។ អ្នកនឹងអរគុណខ្ញុំដែលសង្គ្រោះអាជីវកម្មរបស់អ្នក ។
បេក្ខជនទី ២ ៖ អឺ… មែនហើយ ខ្ញុំ…
អ្នកសម្ភាស ៖ តើភាពទន់ខ្សោយធំបំផុតរបស់អ្នកជាអ្វី ?
បេក្ខជនទី ៣ ៖ ខ្ញុំពុំមានភាពទន់ខ្សោយទេ ។ តើភាពទន់ខ្សោយអ្នកជាអ្វី ? អូ៎ ខ្ញុំស្អប់សំណួរដូចនេះណាស់ ។
បេក្ខជន ទី ២ ៖ ភាពទន់ខ្សោយ ? អឺ…
បេក្ខជនទី ១ ៖ អឺ…ការលួច ។ តាមពិត ខ្ញុំចង់មានន័យថា កុំលួចគេ ។ វាពុំមែនជាការលួចទេ ។ វាមានរឿងវែងឆ្ងាយ ។ ខ្ញុំមានន័យថា ខ្ញុំនឹងនិយាយវាឡើងវិញ។ ខ្ញុំបានគិតថា ថៅកែរបស់ខ្ញុំនឹងឲ្យខ្ញុំខ្ចីវាមួយរយៈពេល ។
សូមត្រឡប់ទៅទំព័រ ២៤វិញ
តើខ្ញុំបានផ្លាស់ភាពអវិជ្ជមានទៅជាវិជ្ជមានបានយ៉ាងដូចម្ដេច ? ( សកម្មភាពមានជម្រើស )
-
ពិភាក្សា ៖តើអ្នកឆ្លើយសំណួរនេះយ៉ាងដូចម្ដេច ៖ « តើភាពទន់ខ្សោយដ៏ធំបំផុតរបស់អ្នកគឺជាអ្វី ? » សូមអានចម្លើយរបស់គ្លូរៀរ ។
-
អាន ៖សូមកត់សម្គាល់ថា គ្លូរៀរ ៖
-
• បានចែកចាយភាពទន់ខ្សោយមួយ ដែលមានជាទូទៅចំពោះមនុស្សភាគច្រើន ។
-
• បានពិពណ៌នាជាក់លាក់ អំពីរបៀបដែលនាងបានយកឈ្នះលើភាពទន់ខ្សោយ ។
-
• បានបន្ថែមព័ត៌មានមកពីសេចក្ដីថ្លែងការណ៍ដ៏មានអានុភាព ។
-
-
អនុវត្ត ៖សូមព្យាយាមធ្វើដូចនេះជាមួយសមាជិកគ្រួសារ ឬមិត្តភក្ដិ ។ សូមឲ្យពួកគេសួរសំណួរអវិជ្ជមានមកកាន់អ្នក ។ សូមឆ្លើយដោយការចែកចាយភាពទន់ខ្សោយមួយ ដែលមានជាទូទៅចំពោះមនុស្សភាគច្រើន ។ សូមពិពណ៌នាអំពីរបៀបដែលអ្នកបានយកឈ្នះលើភាពទន់ខ្សោយនេះ។ សូមបន្ថែមព័ត៌មានមកពីសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពរបស់អ្នក ។