ធនធាន
ការស្វែងរកការងារប្រចាំថ្ងៃ ៖ រឿងរបស់អាល់ប៉ា
សូមជ្រើសរើសនរណាម្នាក់ឲ្យអាចរឿងដូចខាងក្រោម ។
ការអស់សង្ឃឹមពីការឥតការងាររបស់ខ្ញុំបានធ្វើឲ្យខ្ញុំស្ថិតក្នុងភពខ្មៅងងឹត ដែលមានតែព្រះវរបិតាសួគ៌ប៉ុណ្ណោះអាចជួយខ្ញុំដោះស្រាយតម្រូវការខ្ញុំ ។ ទ្រង់បានបំផុសគំនិតដល់នរណាម្នាក់ឲ្យមកអញ្ជើញខ្ញុំឲ្យទៅមើលនៅមជ្ឈមណ្ឌលទីពឹងខ្លួនដែលពួកគេចាប់ផ្តើមកម្មវិធីស្វែងរកការងារដែលត្រូវបានហៅថាការស្វែងរកបានការងារយ៉ាងលឿន ។ វាគឺជាយុទ្ធសាស្រ្តមួយដែលបង្រៀនអំពីរបៀបដើម្បីមានការងារធ្វើយ៉ាងឆាប់ ។ នេះជាពរជ័យដ៏អស្ចារ្យណាស់ !
តាមរយៈកិច្ចការនេះ ខ្ញុំបានរកឃើញធនធានទទួលបានការងារជាប់លាប់មួយនៅក្នុងអង្គភាព ដ៏សំខាន់របស់រដ្ឋាភិបាល ។ ខ្ញុំត្រូវបានរើសចូលឲ្យបម្រើការនៅ ក្នុងនាយកដ្ឋានទំនាក់ទំនង ។ ខ្ញុំគ្មានការសង្ស័យទេថា ការណ៍នេះត្រូវបានធ្វើឲ្យអាចទៅរួចតាមរយៈការអធិស្ឋានរបស់ខ្ញុំ និងចម្លើយរបស់ព្រះ ។
សូមត្រឡប់ទៅទំព័រ ៨១ វិញ
ការស្វែងរកការងារប្រចាំថ្ងៃ ៖ ធនធាន
សូមប្តូរវេនគ្នាអានកថាកណ្ឌខាងក្រោម ។
តាមរយៈព្រះគម្ពីរ យើងត្រូវបានបង្រៀនថា « មនុស្សលោកត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើន តាមបំណងចិត្តរបស់ខ្លួន ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន ។ ដ្បិតអំណាចគឺមាននៅក្នុងខ្លួនគេ ម្ល៉ោះហើយ ពួកគេជាភ្នាក់ងារចំពោះខ្លួនផ្ទាល់ »។ ហើយបទបញ្ញត្តិនេះប្រទានឲ្យជាមួយនឹងការសន្យា ៖ « ដរាបណាមនុស្សលោកប្រព្រឹត្តអំពើល្អ នោះពួកគេនឹងពុំត្រូវបាត់បង់រង្វាន់របស់ខ្លួនឡើយ » ( គ. និង ស. ៥៨:២៧–២៨) ។
អ្នកស្វែងរកការងារដ៏មានប្រសិទ្ធភាព យល់ថា « ព្រះចេស្តាគង់ក្នុងខ្លួនពួកគេ » ហើយព្រះនឹងជួយពួកគេ នៅពេលពួកគេ » ។ ជាពិសេស យើងនឹងពិភាក្សាអំពីយុទ្ធសាស្ត្រស្វែងរកការងារដែលស្គាល់យ៉ាងច្បាស់ជាមួយនឹងផ្នែកបីយ៉ាង ។ យុទ្ធសាស្រ្តនេះត្រូវបានហៅថាការស្វែងរកការងារដ៏លឿន ។
ទីមួយ អ្នកស្វែងរកការងារដ៏ជោគជ័យ រៀនស្គាល់ធនធានថ្មីចំនួន ១៥ ប្រចាំថ្ងៃ ។ ទីពីរ ពួកគេធ្វើទំនាក់ទំនងមនុស្សឲ្យបាន ១០ នាក់រាល់ថ្ងៃ ។ ហើយទីបី ពួកគេមានការជួបទល់មុខ ឬការសម្ភាស ២ នាក់ក្នុងមួយថ្ងៃ ៗ។
ដំបូង មធ្យោបាយការស្វែងរកការងារយ៉ាងលឿន អាចហាក់ដូចជាការគួរឲ្យភ័យខ្លាចណាស់ ។ ប៉ុន្តែនៅពេលយើងពិភាក្សាអំពីធាតុនីមួយៗ នោះអ្នកនឹងមើលឃើញថា វាពិតជាអាចធ្វើទៅបាន— និងបានជោគជ័យ !
សូមចាប់ផ្ដើមនឹងធនធាននានា ។ តើធនធានមួយជាអ្វី ? ធនធានមួយ គឺជាមនុស្សម្នាក់ កន្លែងមួយ ឬអ្វីមួយ ដែលអាចជួយនាំអ្នកស្វែងរកការងារឲ្យទៅរកឱកាសដ៏ល្អបំផុតមួយ ។
មនុស្សដែលត្រូវទាក់ទងអាចរួមមានទាំង មិត្តភក្ដិ និងគ្រួសារ សមាជិកសាសនាចក្រ និងថ្នាក់ដឹកនាំ និយោជក ឬសហការី គ្រូបង្រៀននៅសាលា និងអ្នកប្រឹក្សាអាជីព មនុស្សនៅតាមហាង-- ស្ទើរតែមនុស្សគ្រប់រូប ដែលអាចផ្ដល់ព័ត៌មានការងារ និងធនធានបន្ថែមដែលមានប្រយោជន៍ដល់អ្នក ។
ទីន្លែងដែលត្រូវទៅ រួមមានសភាពាណិជ្ជកម្ម ក្រសួងការងារនៅក្នុងមូលដ្ឋាន ព្រមទាំង សមាគមស៊ីវីល ឬឯកទេសផងដែរ ។ កន្លែងនីមួយៗទាំងនេះផ្តល់ឲ្យនូវព័ត៌មានដែលអាចជួយបាន ។
ហើយអ្វីៗដែលនឹងពង្រីកដល់ការស្វែងរករបស់អ្នក រួមមានសៀវភៅអាសយដ្ឋានអាជីវកម្ម ឬលេខទូរសព្ទ គេហទំព័រក្រុមហ៊ុន អ៊ិនធើរណិត សៀវភៅកំណត់ហេតុអាជីវកម្ម និងទស្សនាវដ្ដី កាសែត និងក្រដាសផ្សព្វផ្សាយដទៃទៀតផងដែរ ។
ធ្វើបញ្ជីឲ្យបានយ៉ាងតិច ១៥ នាក់រាល់ថ្ងៃ !
សូមត្រឡប់ទៅទំព័រ ៨២វិញ
ការស្វែងរកការងារប្រចាំថ្ងៃ ៖ ទំនាក់ទំនង
សូមប្តូរវេនគ្នាអានកថាកណ្ឌខាងក្រោម ។
ឥឡូវ សូមនិយាយអំពីទំនាក់ទំនង ។ ការទំនាក់ទំនងមួយ ពុំគ្រាន់តែជាការផ្ញើប្រវត្តិរូប ឬការបំពេញពាក្យសុំការងារនោះទេ ។ ចេញមកពីគ្រប់ធនធានដែលអ្នកបានប្រាប់ អ្នកគ្រាន់តែចាំបាច់ត្រូវធ្វើការទំនាក់ទំនងចំនួន ១០ នាក់ទៅទំនាក់ទំនងដែលទាក់ទងនឹងការងារ ។
ទំនាក់ទំនងទាំងឡាយ រួមមានការប្រាស្រ័យទាក់ទងនឹងការងារណាមួយ ដែលអ្នកមានជាមួយនឹងមនុស្ស ៖ ការដាក់ពាក្យសុំការងារ ការដាក់ជីវប្រវត្តិសង្ខេប ឬលិខិតថ្លែងអំណរគុណ ការប្រាប់មិត្តភក្ដិ គ្រួសារ និងសមាជិកសាសនាចក្រ ដែលអ្នកកំពុងស្វែងរកការងារធ្វើ--សារ ឬកិច្ចការអ៊ីម៉ែល ។ អ្នកក៏អាចប្រាស្រ័យទាក់ទងជាមួយនឹងបណ្ដាញទំនាក់ទំនងដទៃទៀតផងដែរ ហើយប្រាកដណាស់ គឺទំនាក់ទំនងជាមួយនិយោជកដែលមានសក្ដានុពល ។ សូមស្វែងរកឱកាសផ្សេងទៀត ដើម្បីប្រាស្រ័យទាក់ទងនឹងអ្នកដទៃ ហើយប្រាប់ពួកគេឲ្យដឹងថា អ្នកកំពុងស្វែងរកការងារ ។ មនុស្សភាគច្រើន នឹងរីករាយណែនាំអ្នកឲ្យស្គាល់ទៅមនុស្សផ្សេងទៀតដែលពួកគេស្គាល់ ។ ទំនាក់ទំនងទាំងនេះ នាំទៅរកការសម្ភាស ដែលនាំឲ្យមានការងារ !
សូមត្រឡប់ទៅទំព័រ ៨២ វិញ
ការស្វែងរកការងារ ៖ ការប្រជុំ
សូមប្តូរវេនគ្នាអានកថាកណ្ឌខាងក្រោម ។
នៅទីបំផុត អ្នកស្វែងរកការងារដែលមានប្រសិទ្ធិភាពបានរៀននូវគោលតម្លៃនៃការប្រជុំជាប្រចាំដែលមានយ៉ាងតិចណាស់មនុស្សពីរនាក់ជួបផ្ទាល់មុខរាល់ថ្ងៃ ។ នេះអាចជាសកម្មភាពដ៏មានគោលតម្លៃបំផុតរបស់អ្នករាល់ថ្ងៃ ។ ហេតុអ្វី ? ការប្រជុំជួបទល់មុខ ឬការសម្ភាស អនុញ្ញាតឲ្យមានទំនាក់ទំនង និងការយល់ដឹងកាន់តែល្អប្រសើរ ។ ជាញឹកញាប់ មនុស្ស « និយាយ » ជាភាសាកាយវិការ និងការបង្ហាញទឹកមុខភាគច្រើន ។ ហើយសារដែលពុំបញ្ចេញសំឡេងទាំងនេះ មិនធ្វើវាឡើងតាមអ៊ីម៉ែល ឬតាមទូរសព្ទទេ ។ មនុស្សអាចមើលឃើញ និងទទួលអារម្មណ៍ដឹងថាអ្នកអស្ចារ្យប៉ុណ្ណា ពេលជួបដោយផ្ទាល់ !
ជាញឹកញាប់ ការជួបទល់មុខអនុញ្ញាតឲ្យអ្នកមើលឃើញ និងទទួលអារម្មណ៍ដឹងពីបរិដ្ឋានដែលអ្នកអាចនឹងធ្វើការផងដែរ ។ អ្នកសង្កេតមើលពីការប្រាស្រ័យទាក់ទងរបស់មនុស្ស ហើយភាពរាក់ទាក់ ឬភាពរីករាយដែលពួកគេមាន ភាពជោគជ័យរបស់អង្គភាព អ្វីជាតម្រូវការរ ឬឱកាសដែលមាន និងរបៀបដែលអ្នកនឹងបំពេញតាមតម្រូវការទាំងនោះ ។ ការសម្ភាសន៍គ្រប់ប្រភេទ គឺជាឱកាសដ៏អស្ចារ្យ !
មិនមែនរាល់ការជួបទល់មុខទាំងអស់ជារៀងរាល់ថ្ងៃ ចាំបាច់ត្រូវតែជួបនឹងនិយោជកដែលមានសក្ដានុពលនោះទេ ។ អ្នកក៏អាចជួបនឹងអ្នកទំនាក់ទំនងដទៃទៀត រួមទាំងមិត្តភក្ដិ និងក្រុមគ្រួសារ និងមិត្តរបស់មិត្ត ក៏ដូចជាលេខា ឬគ្រូបង្រៀន ឬអ្នកប្រឹក្សា ឬមនុស្សផ្សេងទៀត ដែលធ្វើការងារប្រភេទដែលអ្នកចង់ធ្វើ ។ គ្រាន់តែជួបនឹងមនុស្សប៉ុណ្ណោះ ! សូមប្រាប់ពួកគេ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក ហើយប្រើការសំណួរបញ្ចប់ ដោយសួររកការងារ ឬមនុស្សបន្ថែមដើម្បីជួប ។ សូមបន្ដព្យាយាម បង្ហាញពីគោលតម្លៃខ្លួនរបស់អ្នក ហើយសុំជំនួយ និងការទូន្មាន ។ រឿងអស្ចារ្យនឹងកើតឡើង !
ដូចនេះវាគឺជាការរកការងារបានយ៉ាងលឿន ! រាល់ថ្ងៃ បើអ្នកស្គាល់ធនធាន ១៥ នាក់ ហើយធ្វើទំនាក់ទំនងបាន ១០ នាក់ នោះការជួបទល់មុខបាន ២ នាក់ នឹងងាយស្រួល ។ អ្នកនឹងមានការស្ងោចសសើរថាការធ្វើបែបនេះធ្វើឲ្យអ្នកស្វែងរកការងារបានងលឿន យ៉ាងណា ! សូមធ្វើវាដោយក្ដីជំនឿដ៏ខ្លាំង នោះទ្វារនឹងបើកឡើង ដែលអ្នកគិតស្មានមិនដល់ ។
សូមត្រឡប់ទៅទំព័រ ៨២ វិញ
ការស្វែងរកការងារប្រចាំថ្ងៃ ៖ ដាក់បញ្ជូលវាចូលគ្នា
សូមប្តូរវេនគ្នាអានកថាកណ្ឌខាងក្រោម ។
ផ្នែកទាំងបីនៃការស្វែងរកការងារយ៉ាងលឿន គឺពុំបំបែកសកម្មភាពទេ ។ នៅពេលអ្នកធ្វើសកម្មភាព អ្នកនឹងឃើញថា ធនធានគឺមានគ្រប់ទីកន្លែង ។ សូមចាប់ផ្ដើមរាល់ថ្ងៃដោយការដាក់បន្ថែមចូលទៅក្នុងបញ្ជីរបស់អ្នក ។ ហើយនៅពេលអ្នកធ្វើដូច្នោះ អ្នកនឹងគិតអំពីវិធីនានាដើម្បីទំនាក់ទំនងជាញឹកញាប់ដឹកនាំទៅរកការប្រជុំ ។
ក្រុមភាពខ្លួនទីពឹងខ្លួនរបស់អ្នក គឺជាប្រភពធនធាន មនុស្សទំនាក់ទំនង និងការជួបដ៏អស្ចារ្យមួយ ។ ក៏ដូចជាសមាជិកទាំងឡាយនៃសាសនាចក្រ អ្នកជិតខាង ឬសហការីនៅកន្លែងធ្វើការ ។ សូមបន្ដបន្ថែមធនធាន នៅពេលអ្នកធ្វើការទំនាក់ទំនង ។ សូមសួររកមនុស្សទំនាក់ទំនងបន្ថែម នៅពេលអ្នកបានជួបទល់មុខ ។ សូមការសម្ភាសបន្ថែមជាមួយនឹងមនុស្សគ្រប់រូបដែលអ្នកបានជួប ។
សូមប្រើសេចក្ដីថ្លែងការណ៍ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក ។ ការស្វែងរកការងារយ៉ាងលឿន គឺអាចធ្វើទៅបាន ហើយវាអាចនឹងសប្បាយពេលអ្នកចាប់ផ្ដើមធ្វើវា ។ ដូច្នេះសូមកុំរង់ចាំយូរឡើយ ។ សូមនិយាយនឹងមនុស្សគ្រប់គ្នា ។ សូមស្វែងរកការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ និងបន្ដមានភាពសក្ដិសមជានិច្ច ។ សូមរក្សាកំណត់ត្រាល្អ ហើយតាមដាន។ នៅពេលអ្នកដើរទៅមុខ នោះព្រះអម្ចាស់នឹងបង្ហាញផ្លូវអ្នក ។
សូមត្រឡប់ទៅទំព័រ ៨២ វិញ
ធនធាន ទំនាក់ទំនង និងបែបបទប្រជុំ
|
ធនធាន ( បង្កើតបញ្ជីមួយ ) |
ទំនាក់ទំនង ( ទូរសព្ទ អ៊ីម៉ែល ) |
ប្រជុំ ( ជួបទល់មុខ ) |
|---|---|---|
បែបបទការតាមដានការពន្លឿនការស្វែងរកការងារ
សូមគូសសញ្ញាកែងនៅក្នុងប្រអប់ ហើយបន្ថែមកំណត់ចំណាំ ។ សូមបង្ហាញសរុបប្រចាំថ្ងៃ
|
ថ្ងៃទី ១ | |
|---|---|
|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ទំនាក់ទំនង ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ការប្រជុំ ៖ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
កំណត់ចំណាំ ៖ | |
|
ថ្ងៃទី ២ | |
|---|---|
|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ទំនាក់ទំនង ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ការប្រជុំ ៖ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
កំណត់ចំណាំ ៖ | |
|
ថ្ងៃទី ៣ | |
|---|---|
|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ទំនាក់ទំនង ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ការប្រជុំ ៖ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
កំណត់ចំណាំ ៖ | |
|
ថ្ងៃទី ៤ | |
|---|---|
|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ទំនាក់ទំនង ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ការប្រជុំ ៖ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
កំណត់ចំណាំ ៖ | |
|
ថ្ងៃទី ៥ | |
|---|---|
|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ទំនាក់ទំនង ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
ការប្រជុំ ៖ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
|
កំណត់ចំណាំ ៖ | |
បែបបទដើម្បីធ្វើការតាមដានមនុស្សដែលអ្នកទាក់ទង
ទំនាក់ទំនង
មនុស្ស ឬអង្គភាព ៖
ទូរសព្ទ ៖
អាសយដ្ឋាន ៖
អ៊ីម៉ែល ៖
ខ្ញុំត្រូវបានប្រាប់ដោយ ៖
ខ្ញុំបានទំនាក់ទំនងបុគ្គលរូបនេះ
-
បាទ/ច៎ាស
-
ទេ
កាលបរិច្ឆេទ ៖
ចំណុចដែលបានពិភាក្សា ៖
១.
២.
៣.
សកម្មភាពតាមដាន ៖
១.
បានបញ្ចប់នៅ( កាលបរិច្ឆេទ ) ៖
២.
បានបញ្ចប់នៅ( កាលបរិច្ឆេទ ) ៖
៣.
បានបញ្ចប់នៅ( កាលបរិច្ឆេទ ) ៖
មនុស្សថ្មី ៖
១. នាម ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖
២. នាម ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖