គណៈប្រធាន​ស្តេក
៦. ដាក់​បញ្ជូន​ការផ្លាស់ប្តូរ​អង្គភាព និង​ព្រំប្រទល់


« ៦. ដាក់​បញ្ជូន​ការផ្លាស់ប្តូរ​អង្គភាព និង​ព្រំប្រទល់ » សេចក្ដីណែនាំ​អំពី​ការដាក់​ផែនការមេ​សម្រាប់​សាលា​ប្រជុំ ( ឆ្នាំ ២០២២ )

« ដាក់​បញ្ជូន​ការផ្លាស់ប្តូរ​អង្គភាព និង​ព្រំប្រទល់ » សេចក្ដីណែនាំ​អំពី​ការដាក់​ផែនការមេ​សម្រាប់​សាលា​ប្រជុំ

រូបភាព
យុវវ័យ​ញញឹម

៦.

ដាក់​បញ្ជូន​ការផ្លាស់ប្តូរ​អង្គភាព និង​ព្រំប្រទល់

ប្រធាន​ស្តេក​បញ្ជូន​សំណើ​នានា​អំពី​ការផ្លាស់ប្តូរ​សម្រាប់​អង្គភាព និង​ព្រំ​ប្រទល់​ដែល​ត្រូវ​អនុវត្ត​ផែនការ​មេ តាមរយៈ​សំណើ​ជា​ទម្រង់​ក្រដាស ឬ​ឧបករណ៍​ថ្នាក់​ដឹកនាំ​អំពី​ព្រំប្រទល់​តាម​អនឡាញ តាមរយៈ​ធនធាន​អ្នកដឹកនាំ និង​ស្មៀន ( ធ.ថ.ស. ) ។ ក្បួនខ្នាត​ទូទៅ, វគ្គ ៣៦ មាន​សេចក្តីណែនាំ​បច្ចុប្បន្ន​ដែល​អនុម័ត​ដោយ​គណៈប្រធាន​ទី​មួយ​សម្រាប់​ដោះស្រាយ​ការផ្លាស់ប្តូរ​ព្រំប្រទល់ ។ ថ្នាក់ដឹកនាំ​គួរតែ​មើល​សេចក្ដីណែនាំ​ទាំងនេះ​ដោយ​ប្រុងប្រយ័ត្ន​ពី​មុន​ធ្វើ ហើយ​ដាក់ស្នើ​ការផ្លាស់ប្ដូរ ដោយ​ចាំ​ក្នុង​ចិត្ត​ជានិច្ច​ថា​ការពង្រឹង​សាសនាចក្រ និង​សមាជិក​សាសនាចក្រ​គួរតែ​ជា​គោលដៅ​សំខាន់ ។

ជាញឹកញាប់ ការផ្លាស់ប្ដូរ​ព្រំប្រទល់​អង្គភាព​អាចរំខាន​ដល់​លំនាំ និង​មិត្តភាព​ដែល​សមាជិក​បាន​ចាក់ឫស​យ៉ាង​មាំ​ជា​យូរហើយនោះ ។ ខណៈ​ដែល​សំណើ​ស្រប​ទៅ​តាម​ភាពរីកចម្រើន​នៃ​សមាជិកភាព​គឺ​ជា​ភាពជាក់ស្ដែង​នៃ​សាសនាចក្រ​ដែល​កំពុង​រីកចម្រើន នោះ​សំណើសុំផ្លាស់ប្ដូរ​ព្រំប្រទល់​មិន​គួរ​ត្រូវបាន​ដាក់ស្នើ​ដើម្បីបង្ហាញ​ពីតម្រូវការ ឬ​ស្ថានភាពទាំងឡាយ ដែល​អាច​លើក​ឡើង​នៅក្នុង​ការបំពាក់បំប៉ន និង​ការងារបម្រើ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព និង​សមាជិក​នោះ​ឡើយ ។

រូបភាព
យុវវ័យ​អង្គុយ​ក្នុង​ថ្នាក់​រៀន

ទោះបី​ជា​ដំណើរការ​នៃ​ការដាក់​ផែនការ​គឺ​សម្រាប់ពេល​អនាគត​ក្តី សំណើ​នានា​ទៅ​កាន់​គណៈកម្មការ​ការ​ផ្លាស់ប្តូរ​ព្រំ​ប្រទល់ និង​ថ្នាក់​ដឹកនាំ គួរតែ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​អង្គភាព​សាសនាចក្រ​ដែល​ពាក់ព័ន្ធ ។ សំណើ​ការផ្លាស់ប្ដូរ​អាច​រួមបញ្ចូល​នូវ​ការពិចារណា​ដូច​ត​ទៅ ៖

  • ការពង្រឹង​យុវវ័យ ការកាត់បន្ថយ​បន្ទុក​ខាងហិរញ្ញវត្ថុ​ក្នុង​ការធ្វើ​ដំណើរ ការបង្កើន​ឱកាស​ផ្សព្វផ្សាយ​សាសនា និង​ការយកចិត្តទុកដាក់​ជួយ​ដល់​សមាជិក​វ័យ​ចំណាស់ ។

  • ការលើក​ឡើង​នូវ​កត្តា​ស្ថានភាព​មួយ​ចំនួន​ដូចជា ស្ថានភាព​គ្រោះថ្នាក់ អ្នក​កាន់​បព្វជិតភាព​វ័យ​ចំណាស់​ដែល​ពុំ​អាច​បម្រើ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ផល​ប៉ះ​ពាល់​មក​ពី​អគារ​លំនៅដ្ឋាន​ធំៗ ( ស្នើ​សុំ​លែង​ឲ្យ​មាន​ព្រំប្រទល់ ) ក៏​ដូច​ជា អង្គភាព​ដែល​មាន​ទំហំ​ធំៗ និង​ការពិចារណា​លើ​ការ​ធ្វើ​ដំណើរ​ជាដើម ។

សូម​ផ្ដល់​ព័ត៌មាន​អំពី​សាវតា​លម្អិតគ្រប់គ្រាន់​អំពី​តម្រូវការ​ចាំបាច់ដើម្បី​ធ្វើ​ការកែប្រែ​អង្គភាព​ទាំងឡាយ ដូចជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​លំនាំ​នៃ​អន្តោប្រវេសន៍​របស់​សមាជិក ការបាត់បង់​ថ្នាក់ដឹកនាំ​បព្វជិតភាព ឬ​បញ្ហា​ផ្ទៃ​ក្នុង ។ សូម​ដាក់​បញ្ចូល​នូវ​កិច្ចខិតខំទាំងឡាយ​ដែល​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​បាន​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​តាមរយៈ​ការបំពាក់បំប៉ន ការបង្រៀន​គោលលទ្ធិ និង​ការងារបម្រើ ។

សំណើ​ទាំងអស់​គួរតែ​ត្រូវបាន​ចារ​គាំទ្រ​ទាំងស្រុង​ដោយ​ប្រធាន​ស្តេក​គ្រប់​រូប និង​ប្រធាន​បេសកកម្ម ជា​អ្នក​ដែល​ទាក់ទង​ក្នុង​ផ្លាស់ប្ដូរ​ដែល​ដាក់​ស្នើ​នេះ ។

រូបភាព
យុវជន