ក្បួនខ្នាត និង​ការហៅ
៣៦. ការបង្កើត ការផ្លាស់ប្តូរ និង​ការដាក់​ឈ្មោះ​អង្គភាព​ថ្មី


« ៣៦. ការបង្កើត ការផ្លាស់ប្ដូរ និង​ការដាក់​ឈ្មោះ​អង្គភាព​ថ្មី » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៣៦. ការបង្កើត ការផ្លាស់ប្តូរ និង​ការដាក់​ឈ្មោះ​អង្គភាព​ថ្មី » ក្បួនខ្នាត​ទូទៅ ។

រូបភាព
បុរស​ម្នាក់​កំពុង​ឡើងនិយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

៣៦.

ការបង្កើត ការផ្លាស់ប្តូរ និង​ការដាក់​ឈ្មោះ​អង្គភាព​ថ្មី

៣៦.០

សេចក្តីផ្ដើម

សមាជិក​សាសនាចក្រ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជំនុំ ដោយ​ផ្អែក​ទៅ​លើ​ទី​កន្លែង​ដែល​ពួកគេ​រស់​នៅ ( សូមមើល ម៉ូសាយ ២៥:១៧–២៤ ) ។ ក្រុម​ជំនុំ​ទាំង​នេះ​គឺ​ចាំ​បាច់​សម្រាប់​ការរៀបចំ និង​ការធ្វើ​កិច្ចការ​របស់​សាសនាចក្រ​នៅ​ក្រោម​សិទ្ធិ​អំណាច​បព្វជិតភាព​ដ៏​ត្រឹមត្រូវ ។ ថ្នាក់​ដឹកនាំ​នៃ​ក្រុម​ជំនុំ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​កូនសោ​បព្វជិតភាព ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ក្នុង​ការធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព ។ ក្រុម​ជំនុំ​ក៏​ជួយ​សមាជិក​ឲ្យ​ពង្រឹង​សេចក្ដី​ជំនឿ​គ្នា​ទៅ​វិញ​ទៅមក​ផង​ដែរ នៅពេល​ពួកគេ​ថ្វាយ​បង្គំ​ព្រះ រៀន​ពី​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បម្រើ ។

ក្រុម​ជំនុំ​របស់​សាសនាចក្រ ( ក៏​ត្រូវ​បាន​ហៅ​ថា​ជា​អង្គភាព​ដែរ ) រួមមាន​ស្តេក មណ្ឌល វួដ និង​សាខា ។ អង្គភាព​ទាំងនេះ​ត្រូវបាន​បង្កើត​ឡើង បាន​ផ្លាស់ប្តូរ ឬ​បញ្ឈប់ ទៅតាម​តម្រូវការ​ចាំបាច់​ប៉ុណ្ណោះ ។

ថ្នាក់​ដឹកនាំ​ខិតខំ​បង្កើន​កម្លាំង​ខាង​វិញ្ញាណ​របស់​សមាជិក ពីមុន​ស្នើ​សុំ​បង្កើត​អង្គភាព​ថ្មី​មួយ ឬ​ផ្លាស់ប្ដូរ​ព្រំប្រទល់​របស់​អង្គភាព​មួយ ។ អង្គភាព​ថ្មី​គួរ​ត្រូវ​បាន​បង្កើត​ឡើង តែ​នៅពេល​ដែល​អង្គភាព​ដែល​មាន​រួចហើយ​នោះ​មាន​ភាពរឹងមាំ​ល្មម​គ្រប់គ្រាន់​ប៉ុណ្ណោះ ។

សម្រាប់​ជំនួយ​គាំទ្រ​នៅ​សហរដ្ឋ និង​ប្រទេស​កាណាដា សូម​ទូរសព្ទ​ទៅកាន់​លេខ ១-៨០១-២៤០-១០០៧ ។ នៅក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា សូម​ទូរសព្ទ​ទៅ​កាន់​ការិយាល័យ​ប្រចាំ​តំបន់ ។

៣៦.១

ការ​បង្កើត ឬ​ការ​ផ្លាស់ប្ដូរ​ស្តេក និង​មណ្ឌល

ស្តេក​ត្រូវបាន​បង្កើត​ចេញ​មក​ពី​មណ្ឌល ឬ​ដោយ​ការបំបែក​ស្តេក​ដែល​មាន​ស្រាប់ ។ ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​អាច​ស្នើសុំ​ឲ្យ​បង្កើត​ស្តេក​ថ្មី​មួយ​បាន ។ ដំបូង គាត់​ត្រូវ​ប្រាកដ​ថា វា​នឹង​បំពេញ​តាម​តម្រូវការ​អប្បបរមា ដែល​បាន​បង្ហាញ​នៅ​ក្នុង​តារាង​ខាង​ក្រោម ។

តម្រូវការ​អប្បបរមា​ដើម្បី​បង្កើត​ស្តេក​មួយ

សហរដ្ឋ និង​កាណាដា

គ្រប់​ប្រទេស​ផ្សេង​ទៀត

ចំនួន​សមាជិក ( សកម្ម និង​មិន​សូវ​សកម្ម )

សហរដ្ឋ និង​កាណាដា

៣,០០០

គ្រប់​ប្រទេស​ផ្សេង​ទៀត

១,៩០០

ចំនួន​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ដែល​អាច​មាន​សមត្ថភាព​ដើម្បី​បម្រើ​នៅក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ

សហរដ្ឋ និង​កាណាដា

១៨០

គ្រប់​ប្រទេស​ផ្សេង​ទៀត

១២០

ចំនួន​វួដ

សហរដ្ឋ និង​កាណាដា

គ្រប់​ប្រទេស​ផ្សេង​ទៀត

មណ្ឌល​ត្រូវ​បាន​បង្កើត​ចេញ​មក​ពី​សាខា​ជាច្រើន​នៅ​ក្នុង​បេសកកម្ម​មួយ ឬ​ពី​ស្តេក​ដែល​មាន​ស្រាប់ ។ ពុំ​មាន​ចំនួន​សមាជិក ឬ​សាខា​អប្បបរមា​ដែល​ចាំបាច់​ដើម្បី​បង្កើត​មណ្ឌល​មួយ​នោះ​ទេ ។

មណ្ឌល​មួយ​ត្រូវ​តែ​មាន​កម្រិត​ខ្លាំង​ដែល​ចាំបាច់​ដើម្បី​ក្លាយ​ជា​ស្តេក​មួយ ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់​ប្រាំ​មួយ​ខែ ពីមុន​ប្រធាន​បេសកកម្ម​អាច​ស្នើ​សុំ​ឲ្យ​មណ្ឌល​នោះ​ក្លាយ​ទៅ​ជា​ស្តេក​មួយ​បាន ។

ព្រំប្រទល់​ស្តេក ឬ​មណ្ឌល​មួយ​ធ្វើ​តាម​ព្រំ​ប្រទល់​នៃ​អង្គភាព​ដែល​មាន​នៅ​ក្នុង​ស្តេក ឬ​មណ្ឌល​នោះ ។ ដើម្បី​ស្នើ​សុំ​ការផ្លាស់ប្ដូរ​ព្រំ​ប្រទល់​ស្តេក ឬ​មណ្ឌល ឬ​ផ្ទេរ​អង្គភាព​មួយ​ទៅ​ឲ្យ​ស្តេក ឬ​មណ្ឌល​នៅ​ក្បែរ​នោះ ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ដែល​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ផែនការ និង​សម្រប​សម្រួល​ការចេញ​អនុសាសន៍​នោះ ។

ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ចាប់ផ្ដើម​ការស្នើសុំ​ថ្មី​មួយ​តាម « Boundary and Leadership Proposals » ។ ប្រសិន​បើ​គាត់​ពុំ​អាច​ប្រើ​ប្រព័ន្ធ​អនឡាញ​នេះ​ទេ នោះ​គាត់​អាច​ទាញ​យក​បែប​បទ​ជា​ក្រដាស​បាន ដោយ​ចុច​លើ​តំណភ្ជាប់​នេះ ។

ការអនុម័ត​លើ​ការ​ផ្លាស់ប្ដូរ​ស្តេក​ដែល​បាន​ស្នើ​សុំ នឹង​ធ្វើ​ឡើង​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ។ ជាទូទៅ ពួក​លោក​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ក្នុង​រយៈពេល​ប្រាំ​មួយ​សប្ដាហ៍ បន្ទាប់​ពី​ទទួល​បាន​សំណើសុំ​ពេញ​លេញ​មួយ ។

៣៦.២

ការ​បង្កើត ឬ​ការ​ផ្លាស់ប្ដូរ​វួដ និង​សាខា​នៅក្នុង​ស្តេក

វួដ និង​សាខា​នៅក្នុង​ស្តេក​ត្រូវ​បាន​បង្កើត​ចេញ​ពី​អង្គភាព​ដែល​មាន​ស្រាប់ ។ ប្រធាន​ស្តេក​អាច​ស្នើ​សុំ​ឲ្យ​មាន​ការ​បង្កើត​វួដ ឬ​សាខា​មួយ​ថ្មី​នៅ​ក្នុង​ស្តេក​បាន ។ ដំបូង គាត់​ត្រូវ​ប្រាកដ​ថា អង្គភាព​ថ្មី​នោះ​នឹង​បំពេញ​តាម​តម្រូវការ​អប្បបរមា​ដែល​បាន​បង្ហាញ​នៅ​ក្នុង​តារាង​ខាង​ក្រោម ។

តម្រូវការ​អប្បបរមា​ដើម្បី​បង្កើត​វួដ​មួយ

សហរដ្ឋ និង​កាណាដា

គ្រប់​ប្រទេស​ផ្សេង​ទៀត

ចំនួន​សមាជិក ( សកម្ម និង​មិន​សូវ​សកម្ម )

សហរដ្ឋ និង​កាណាដា

៣០០

គ្រប់​ប្រទេស​ផ្សេង​ទៀត

១៥០

ចំនួន​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ដែល​អាច​មាន​សមត្ថភាព​ដើម្បី​បម្រើ​នៅក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ

សហរដ្ឋ និង​កាណាដា

១ សម្រាប់​សមាជិក ២០ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម ) ។ ចំនួន​អប្បបរមា​ត្រូវ​តែ ២០ នាក់ ។

គ្រប់​ប្រទេស​ផ្សេង​ទៀត

១ សម្រាប់​សមាជិក ២០ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម ) ។ ចំនួន​អប្បបរមា​ត្រូវ​តែ ១៥ នាក់ ។

តម្រូវការ​អប្បបរមា​ដើម្បី​បង្កើត​សាខា​មួយ​នៅ​ក្នុង​ស្តេក

ចំនួន​សមាជិក ( សកម្ម និង​មិន​សូវ​សកម្ម )

២០

ចំនួន​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ដែល​អាច​មាន​សមត្ថភាព​ដើម្បី​បម្រើ​នៅក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ

ប្រធាន​ស្តេក​អាច​ស្នើ​សុំ​ផ្លាស់ប្ដូរ​សាខា​មួយ​ទៅ​ជា​វួដ​មួយ​បាន នៅពេល​អង្គភាព​នោះ​បំពេញ​តាម​តម្រូវ​ការ​អប្បបរមា ហើយ​គាត់​បាន​កំណត់​ពី​បេក្ខជន​ម្នាក់​ដែល​អាច​បម្រើ​ជា​ប៊ីស្សព​បាន ។

ប្រធាន​ស្តេក​អាច​ស្នើ​សុំ​កែ​សម្រួល​ព្រំ​ប្រទល់ ឬ​បញ្ឈប់​វួដ និង​សាខា​ទាំងឡាយ​បាន នៅពេល​មាន​សេចក្ដី​ត្រូវការ​ដ៏​ច្បាស់លាស់​មួយ ។

ប្រធាន​ស្តេក​ចាប់​ផ្ដើម​សំណើ​សុំ​ថ្មី​មួយ​តាម « Boundary and Leadership Proposals » ។ ប្រសិន​បើ​គាត់​ពុំ​អាច​ប្រើ​ប្រព័ន្ធ​អនឡាញ​នេះ​ទេ នោះ​គាត់​អាច​ទាញ​យក​បែប​បទ​ជា​ក្រដាស​បាន ដោយ​ចុច​លើ​តំណភ្ជាប់​នេះ ។

មាន​តែ​គណៈ​ប្រធាន​ទី​មួយ​ប៉ុណ្ណោះ ដែល​អាច​អនុម័ត​លើ​សំណើ​សុំ​នេះ​បាន ។ ជាទូទៅ ពួក​លោក​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ក្នុង​រយៈពេល​បួន​សប្ដាហ៍ បន្ទាប់​ពី​ទទួល​បាន​សំណើសុំ​ពេញ​លេញ​មួយ ។

៣៦.៣

ការ​បង្កើត ឬ​ការ​ផ្លាស់ប្ដូរ​សាខា​នៅក្នុង​បេសកកម្ម

ប្រធាន​បេសកកម្ម​អាច​ស្នើ​សុំ​ឲ្យ​មាន​ការ​បង្កើត​សាខា​ថ្មីៗ​នៅ​ក្នុង​បេសកកម្ម​មួយ​បាន ។ ពុំមាន​ចំនួន​សមាជិក​អប្បបរមា​ដែល​ចាំបាច់​ដើម្បី​បង្កើត​សាខា​មួយ​នៅ​ក្នុង​បេសកកម្ម​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា ជាទូទៅ សាខា​ថ្មីៗ​គួរតែ​មាន​អ្នក​កាន់​បព្វជិតភាព​យ៉ាង​ហោច​ណាស់​បួន​នាក់ ។ យ៉ាង​ហោច​ណាស់​គួរ​តែ​មាន​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ម្នាក់​ដែល​សកម្ម ហើយ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​ពេញ​លេញ ។

ប្រធាន​បេសកកម្ម​ចាប់​ផ្ដើម​សំណើ​សុំ​ថ្មី​មួយ​តាម « Boundary and Leadership Proposals » ។ ប្រសិន​បើ​គាត់​ពុំ​អាច​ប្រើ​ប្រព័ន្ធ​អនឡាញ​នេះ​ទេ នោះ​គាត់​អាច​ទាញ​យក​បែប​បទ​ជា​ក្រដាស​បាន ដោយ​ចុច​លើ​តំណភ្ជាប់​នេះ ។

គណៈប្រធាន​តំបន់​អាច​ផ្ដល់​ការ​អនុម័ត​ចុង​ក្រោយ ឬ​បដិសេធ​លើ​សំណើ​សុំ​របស់​ប្រធាន​បេសកកម្ម​ដើម្បី ៖

  • បង្កើត និង​ដាក់​ឈ្មោះ​សាខា​មួយ​ថ្មី​នៅ​ក្នុង​បេសកកម្ម ។

  • បញ្ឈប់​សាខា​មួយ​នៅ​ក្នុង​បេសកកម្ម ។

  • ផ្លាស់ប្ដូរ​ព្រំ​ប្រទល់​សាខា​នៅ​ក្នុង​បេសកកម្ម ប្រសិន​បើ​ការ​ផ្លាស់ប្ដូរ​នោះ​ពុំ​ជះ​ឥទ្ធិពល​លើ​ស្តេក មណ្ឌល ឬ​បេសកកម្ម​ផ្សេង​ទៀត​ទេ​នោះ ។

គណៈប្រធាន​តំបន់​ត្រូវតែ​បញ្ជូន​សំណើ​សុំ​ដែល​បាន​អនុម័ត​ទៅកាន់​ទីស្នាក់ការ​កណ្ដាល​សាសនាចក្រ​ដើម្បី​ដំណើរការ ពីមុន​សាខា​នោះ​អាច​ត្រូវបាន​បង្កើត ឬ​ផ្លាស់ប្ដូរ​នៅក្នុង​ប្រព័ន្ធ​របស់​សាសនាចក្រ ។

គណៈប្រធាន​តំបន់​អាច​គាំទ្រ​បាន ប៉ុន្តែ​ពុំ​ផ្ដល់​ការអនុម័ត​ចុងក្រោយ បានទេ ទៅលើ​សំណើ​សុំ​របស់​ប្រធាន​បេសកកម្ម​ដើម្បី ៖

  • ផ្ទេរ​សាខា​មួយ​ទៅ​កាន់​ស្តេក មណ្ឌល ឬ​បេសកកម្ម​មួយ​ទៀត ។

  • ផ្លាស់ប្ដូរ​ឈ្មោះ​សាខា​មួយ​ដែល​មាន​ស្រាប់​នៅ​ក្នុង​បេសកកម្ម ។

  • ផ្លាស់ប្ដូរ​ព្រំ​ប្រទល់​សាខា​នៅ​ក្នុង​បេសកកម្ម ប្រសិន​បើ​ការ​ផ្លាស់ប្ដូរ​នោះ​នឹង​មាន​ឥទ្ធិពល​លើ​ស្តេក មណ្ឌល ឬ​បេសកកម្ម​ផ្សេង​ទៀត ។

  • បង្កើត ឬ​ផ្លាស់ប្ដូរ​សាខា​ក្នុង​បេសកកម្ម​សម្រាប់​យុវ​មជ្ឈិមវ័យ​នៅ​លីវ ឬ​មជ្ឈិម​វ័យ​នៅ​លីវ សមាជិក​ដែល​ពុំ​និយាយ​ភាសា​ដើម​ក្នុង​មូលដ្ឋាន សមាជិក​ដែល​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ កម្មវិធី​ព្យាបាល ឬ​ពន្ធនាគារ ឬ​សមាជិក​ក្នុង​ជួរ​កងទ័ព ។

នៅ​ក្នុង​ស្ថានភាព​ទាំង​នេះ គណៈប្រធាន​តំបន់​ពិនិត្យ​មើល​សំណើ​សុំ​នោះ ហើយ​ប្រសិន​បើ​ពួក​លោក​គាំទ្រ នោះ​ពួក​លោក​បញ្ជូន​វា​ដើម្បី​សុំ​ការអនុម័ត ។ មាន​តែ​គណៈ​ប្រធាន​ទី​មួយ​ប៉ុណ្ណោះ ដែល​អាច​ផ្ដល់​ការ​អនុម័ត​ចុង​ក្រោយ​បាន ។ ជាទូទៅ ពួក​លោក​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ក្នុង​រយៈពេល​បួន​សប្ដាហ៍ បន្ទាប់​ពី​ទទួល​បាន​សំណើសុំ​ពេញ​លេញ​មួយ ។

រូបភាព
គ្រួសារ​នៅឯ​ព្រះវិហារ

៣៦.៤

ការ​ដាក់​ឈ្មោះ​អង្គភាព​សាសនាចក្រ

ឈ្មោះ​អង្គភាព​មួយ​គួរ​តែ​ជួយ​មនុស្ស​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​ឲ្យ​ស្គាល់​អង្គភាព​នោះ ។ ជាទូទៅ ឈ្មោះ​អង្គភាព​ដែល​មាន​ស្រាប់​ពុំ​គួរ​ផ្លាស់ប្ដូរ​ទេ ។

ប្រសិនបើ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​មាន​បំណង​ចង់​ផ្លាស់ប្ដូរ​តែ​ឈ្មោះ​អង្គភាព​មួយ​ប៉ុណ្ណោះ នោះ​គាត់​ពុំ​ចាំបាច់​ប្រើ​ប្រព័ន្ធ​អនឡាញ​ទេ ។ គាត់​ដាក់​ស្នើ​សំណើ​សុំ​នោះ តាមរយៈ​ការ​ទូរសព្ទ​ទៅ​កាន់​លេខ ១-៨០១-២៤០-១០០៧ ។ នៅក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា គាត់​ទូរសព្ទ​ទៅ​កាន់​ការិយាល័យ​ប្រចាំ​តំបន់ ។

ប្រសិន​បើ​ឈ្មោះ​អង្គភាព​មួយ​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ ដោយសារ​តែ​ការ​កែ​សម្រួល​ព្រំ​ប្រទល់ នោះ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ចាប់​ផ្ដើម​សំណើ​សុំ​ថ្មី​មួយ ដោយ​ប្រើ​ប្រព័ន្ធ​អនឡាញ​នេះ Boundary and Leadership Proposals ។ ប្រសិន​បើ​គាត់​ពុំ​អាច​ប្រើ​ប្រព័ន្ធ​អនឡាញ​នេះ​ទេ នោះ​គាត់​អាច​ទាញ​យក​បែប​បទ​ជា​ក្រដាស​បាន ដោយ​ចុច​លើ​តំណភ្ជាប់​នេះ ។

មាន​តែ​គណៈ​ប្រធាន​ទី​មួយ​ប៉ុណ្ណោះ ដែល​អាច​អនុម័ត​លើ​សំណើ​សុំ​ទាំង​នេះ​បាន ។

គណៈប្រធាន​តំបន់​អាច​អនុម័ត​លើ​សំណើសុំ​បង្កើត និង​ដាក់​ឈ្មោះ​សាខា​ថ្មីៗ​នៅ​ក្នុង​បេសកកម្ម​បាន ( សូមមើល ៣៦.៣ ) ។

៣៦.៤.១

ការដាក់​ឈ្មោះ​ស្តេក និង​មណ្ឌល

ពាក្យ​ដំបូង​នៅ​ក្នុង​ឈ្មោះ​ស្តេក ឬ​មណ្ឌល​គឺជា​ពាក្យ​មួយ​ក្នុង​ចំណោម​ពាក្យ​ដូច​តទៅ​នេះ ៖

  • ទីក្រុង​ដែល​ជា​ទីតាំង​នៃ​ទីស្នាក់ការ​កណ្ដាល​របស់​ស្តេក ឬ​មណ្ឌល

  • ទីក្រុង​មួយ​ទៀត​នៅ​ក្នុង​ស្តេក ឬ​មណ្ឌល​ដែល​សមាជិក​ស្គាល់​ច្រើន

  • លក្ខណៈ​ភូមិសាស្ត្រ​ពិសេស​នៅ​ក្នុង​ព្រំ​ប្រទល់​ស្ដេក ឬ​មណ្ឌល

នៅក្នុង​សហរដ្ឋ និង​ប្រទេស​កាណាដា ពាក្យ​ទី​ពីរ​គឺជា​រដ្ឋ ឬ​ខេត្ត​ដែល​ជា​ទីតាំង​របស់​ស្តេក ឬ​មណ្ឌល​នោះ ។ នៅក្នុង​ប្រទេស​ដទៃ​ទៀត ពាក្យ​ទី​ពីរ​គឺជា​ឈ្មោះ​ប្រទេស ។

នៅពេល​មាន​ស្តេក ឬ​មណ្ឌល​ច្រើន​នៅ​ក្នុង​ទីក្រុង​តែ​មួយ ពាក្យ​ទី​បី​គឺជា​ការកំណត់​បុគ្គលិក​លក្ខណៈ​ក្នុង​ព្រំប្រទល់​នៃ​អង្គភាព​ទាំងនោះ ។ ការកំណត់​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​ដែល​អាច​អនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​ឈ្មោះ​ស្តេក និង​មណ្ឌល​មាន​បង្ហាញ​ដូច​ខាង​ក្រោម ៖

  • ទិសដៅ​ត្រីវិស័យ ( ជើង ត្បូង កើត ឬ​លិច )

  • សហគមន៍ ឬ​សង្កាត់

  • លក្ខណៈ​ពិសេស​ខាង​ភូមិសាស្ត្រ

ការកំណត់​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​ដែល ពុំ អនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​ឈ្មោះ​ស្តេក និង​មណ្ឌល​មាន​បង្ហាញ​ដូច​ខាងក្រោម ៖

  • ពាក្យ​ទិស​ដៅ​ផ្សេង​ទៀត ( ឧទាហរណ៍ ភាគ​និរតី )

  • ឈ្មោះ​មនុស្ស

នៅពេល​ទីក្រុង​មួយ​មាន​ឈ្មោះ​ដូច​គ្នា​នឹង​រដ្ឋ ខេត្ត ឬ​ប្រទេស វា​ពុំ​ត្រូវ​បាន​ប្រើ​ដដែលៗ​នៅ​ក្នុង​ឈ្មោះ​នោះ​ទេ ។ ឧទាហរណ៍ ៖

  • ស្តេក​អៃដាហូ ហ្វល ថៃលើ ម៉ោនធិន ពុំមែន ស្តេក​អៃដាហូ ហ្វល អៃដាហូ ថៃលើរ ម៉ោនធិន ទេ

  • ស្តេក​ម៉ិកស៊ីកូ ស៊ីធី អាតេកា ពុំមែន ស្តេកម៉ិកស៊ីកូ ស៊ីធី ម៉ិកស៊ីកូ អាតេកា ទេ

៣៦.៤.២

ការ​ដាក់​ឈ្មោះ​វួដ និង​សាខា

វួដ ឬ​សាខា​មួយ​ត្រូវ​បាន​ដាក់​ឈ្មោះ​បន្ទាប់​ពី​ការ​កំណត់​បុគ្គលិក​លក្ខណៈ​មួយ​នៅ​ក្នុង​ព្រំ​ប្រទល់​របស់​វា ។ ការ​កំណត់​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​ដែល​អាច​អនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​ឈ្មោះ​វួដ និង​សាខា​មាន​បង្ហាញ​ដូច​ខាង​ក្រោម ៖

  • ទីក្រុង

  • សហគមន៍ ឬ​សង្កាត់

  • វិថី

  • សួន

  • សាលារៀន

  • លក្ខណៈ​ពិសេស​ខាង​ភូមិសាស្ត្រ

ការ​កំណត់​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​ដែល ពុំ អនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​ឈ្មោះ​វួដ និង​សាខា​មាន​បង្ហាញ​ដូច​ខាង​ក្រោម ៖

  • ទិសដៅ​ត្រីវិស័យ ( ឧទាហរណ៍ កើត ឬ​ភាគ​ពាយព្យ )

  • ឈ្មោះ​មនុស្ស

  • ឈ្មោះ​ដែល​ផ្អែក​តែ​លើ​ទេសភាព​ប៉ុណ្ណោះ ( ឧទាហរណ៍ ទេសភាព​ព្រះវិហារ​បរិសុទ្ធ ទេសភាព​ភ្នំ ឬ​ទេសភាព​ទន្លេ )

  • ការ​ដាក់​ឈ្មោះ​ពីរ​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ជា​ឈ្មោះ​មួយ​ថ្មី

មាន​ឈ្មោះ​នៃ​ការ​កំណត់​បុគ្គលិក​លក្ខណៈ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ឈ្មោះ​វួដ ឬ​សាខា ។ ប្រសិន​បើមានវួដ ឬ​សាខា​មាន​ឈ្មោះ​ដូច​គ្នា​ច្រើន នោះ​ចំនួន​លេខ​ត្រូវ​បាន​ដាក់​បន្ថែម​ជា​ផ្នែក​មួយ​នៃ​ឈ្មោះ​នោះ ដូចជា វួដ​ប្រេស្តុន ទី​១ និង​វួដ​ប្រេស្តុន ទី​២ ។

ឈ្មោះ​វួដ ឬ​សាខា​គួរតែ​ជា​ភាសា​ក្នុង​តំបន់ ។ ប្រសិន​បើ​ភាសា​មិន​ប្រើប្រាស់​តួ​អក្សរ​រ៉ូមាំង​ទេ នោះ​ការ​បកប្រែ​ដែល​ប្រើប្រាស់​អក្សរ​រ៉ូមាំង​គួរតែ​ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​ការដាក់​ឈ្មោះ​នោះ ។

៣៦.៥

ការ​អនុវត្ត​ការ​ផ្លាស់ប្ដូរ​ដែល​បាន​ស្នើ​សុំ

៣៦.៥.១

ការ​ផ្លាស់ប្ដូរ​ស្តេក និង​មណ្ឌល

ជាទូទៅ លិខិត​អនុម័ត​សម្រាប់​ការ​បង្កើត ឬ​ការ​បញ្ឈប់​ស្តេក ឬ​មណ្ឌល​មួយ បង្ហាញ​ពី​កាលបរិច្ឆេទ​ដែល​ការ​ផ្លាស់ប្ដូរ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង ។ កាលបរិច្ឆេទ​នេះ​ពុំ​គួរ​ត្រូវ​បាន​ប្រកាស​ទេ រហូត​ដល់​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ដែល​បាន​ចាត់តាំង បាន​ពិភាក្សា​លម្អិត​ជាមួយ​នឹង​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ជាមុន​សិន ។ ការ​ផ្លាស់ប្ដូរ​ជាក់​ស្ដែង​ពុំ​ត្រូវបាន​ប្រកាស​ឡើយ រហូត​ដល់​មាន​សន្និសីទ​ស្តេក ឬ​មណ្ឌល ។

ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ជូន​ដំណឹង​ទៅ​ទីស្នាក់ការ​កណ្ដាល​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់​របស់​ពួកគាត់ បន្ទាប់​ពី​ការផ្លាស់ប្ដូរ​បាន​ធ្វើ​ឡើង ។

៣៦.៥.២

ការ​ផ្លាស់ប្ដូរ​វួដ និង​សាខា

បន្ទាប់ពី​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ទទួល​បាន​ការអនុម័ត​លើ​ការផ្លាស់ប្ដូរ​វួដ ឬ​សាខា​ហើយ ជាទូទៅ​គាត់​មាន​ពេល ៩០ ថ្ងៃ​ដើម្បី​បង្ហាញ​ការផ្លាស់ប្ដូរ​នោះ​ទៅដល់​សមាជិក​ដើម្បី​ទទួល​បាន​ការលើកដៃ​គាំទ្រ​ពី​ពួកគេ ។ ប្រសិ​បើ​គាត់​ត្រូវការ​ពន្យារពេល​លើស​ពី ៩០ ថ្ងៃ នោះ​គាត់​ស្នើសុំ​ការអនុញ្ញាត​ពី​ការិយាល័យ​គណៈប្រធាន​ទីមួយ ។

ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ជូន​ដំណឹង​ទៅ​ទីស្នាក់ការ​កណ្ដាល​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់​របស់​ពួកគាត់ បន្ទាប់​ពី​ការផ្លាស់ប្ដូរ​បាន​ធ្វើ​ឡើង ។ ផែនទី និង​អង្គភាព​ពុំ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ឡើយ រហូត​ដល់​វា​ត្រូវ​បាន​កត់ត្រា​ដោយ​ទីស្នាក់ការ​កណ្ដាល​សាសនាចក្រ ។

៣៦.៦

កម្មវិធី​អង្គភាព​មូលដ្ឋាន

សាសនាចក្រ​បាន​បង្កើត​កម្មវិធី​អង្គភាព​មូលដ្ឋាន ឲ្យ​ប្រើប្រាស់​ដោយ​សាខា​តូចៗ ឬ​ការ​ប្រមូល​ផ្ដុំ​តូចៗ​របស់​សមាជិក​ដែល​បាន​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ ដែល​ហៅ​ថា​ក្រុម ( សូម​មើល ៣៧.៧ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុម ) ។ គណៈប្រធាន​តំបន់​អាច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្មវិធី​អង្គភាព​មូលដ្ឋាន​នៅក្នុង​សាខា​តូចៗ ឬ​ក្រុម​ដែល​មាន​ស្ថានភាព​នានា​ដូចខាង​ក្រោម​នេះ ៖

  • សាសនាចក្រ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់​កាល​ចាប់ផ្តើម​ដំបូង ។

  • សមាជិក​ដែល​មាន​ភូមិ​សាស្ត្រ​ឆ្ងាយៗ​ពី​គ្នា ។

  • ចំនួន​សមាជិក​មាន​តិច ហើយ​ថ្នាក់​ដឹកនាំ​ទើបតែ​ចាប់ផ្តើម​បង្កើត​ឡើង ។

  • សមាជិក​ដែល​មាន​តម្រូវ​ការខាង​ភាសា​ជា​ពិសេស ឬ​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ កម្មវិធី​ព្យាបាល ឬ​ពន្ធនាគារ ។

គណៈប្រធាន​តំបន់​ក៏​អាច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្មវិធី​អង្គភាព​មូលដ្ឋាន​នៅ​ក្នុង​បេសកកម្ម ឬ​ស្តេក​ដែល​មាន​ស្ថានភាព​ទាំង​នេះ​ស្រាប់​ផង​ដែរ ។

គោលការណ៍​ណែនាំ​សម្រាប់​កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង សៀវភៅ​ណែនាំ​កម្មវិធី​អង្គភាព​មូលដ្ឋាន ។ ព័ត៌មាន​ផ្សេង​ទៀត​ត្រូវបាន​ផ្តល់​ឲ្យ​នៅក្នុង សៀវភៅ​ណែនាំ​សាខា សៀវភៅ​ណែនាំ​ថ្នាក់ដឹកនាំ​បព្វជិតភាព និង​អង្គការ​ជំនួយ សៀវភៅ​ណែនាំ​គ្រួសារ និង សៀវភៅ​ណែនាំ​ការបង្រៀន ។

រូបភាព
សមាជិក​កំពុង​ច្រៀង​នៅក្នុង​ព្រះវិហារ