គណៈប្រធាន​ស្តេក
៥. ទទួល​យក​ការអនុមតិ​នៃ​ផែនការ​មេ


« ៥. ទទួល​យក​ការអនុមតិ​នៃ​ផែនការ​មេ » សេចក្ដីណែនាំ​អំពី​ការដាក់​ផែនការមេ​សម្រាប់​សាលា​ប្រជុំ ( ឆ្នាំ ២០២២ )

« ទទួល​យក​ការអនុមតិ​នៃ​ផែនការ​មេ » សេចក្ដីណែនាំ​អំពី​ការដាក់​ផែនការមេ​សម្រាប់​សាលា​ប្រជុំ

រូបភាព
បុរស​កំពុង​និយាយ

៥.

ទទួល​យក​ការអនុមតិ​នៃ​ផែនការ​មេ

ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ប្រធាន​ស្ដេក និង ន.ក.អ. ព្រម​ទាំងបុគ្គលិក​របស់​ពួកលោក​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បញ្ចប់​ផែនការ​មេ ។ ផែនការ​មេ​ដែល​សម្រេច​ចុង​ក្រោយ​រួមមាន​ធាតុ​សំខាន់​ចំនួន​ពីរ ( ដូច​បង្ហាញ​ក្នុង​រូបភាព​ទី ២ ) ៖

  1. ការផ្លាស់ប្តូរ​ព្រំប្រទល់​អង្គភាព​ដែល​បាន​ដាក់​ស្នើ​ដោយ​អ្នក​ដឹកនាំបព្វជិតភាព ប្រសិនបើ​មាន

  2. អនុសាសន៍​អំពី​សាលា​ប្រជុំ ប្រសិនបើ​មាន

រូបភាព
គ្រួសារ​កំពុង​ញញឹម និង​សើច

ន.ក.អ. និង​បុគ្គលិក​របស់​លោក ធ្វើ​បទបង្ហាញ​អំពី​ផែនការមេ​ដែល​បាន​សម្រេច​ចុងក្រោយ រួម​បញ្ចូល​ទាំង​ឯកសារ​គាំទ្រ រួច​ចែកចាយ​បទបង្ហាញ​នោះ​ជាមួយ​សមាជិក​ក្នុង​ក្រុមប្រឹក្សា​សម្របសម្រួល ឬ​គណៈកម្មការ​ពហុស្តេក ។

ផែនការ​ដែល​បាន​សម្រេច​ចុងក្រោយ​រួម​បញ្ចូល​ទាំង​សំណើ​ផ្លាស់ប្ដូរ​យ៉ាងហោចណាស់​សម្រាប់រយៈពេល​ប្រាំ​ឆ្នាំ និង​គួរតែ​បាន​ចារ​គាំទ្រ​ដោយ​ថ្នាក់ដឹកនាំ​បព្វជិតភាព ។

  • ផែនការ​មេ​សម្រាប់​សាលា​ប្រជុំ​គួរតែ​ត្រូវបាន​អនុម័ត​រួម​គ្នា​ដោយ​គណៈប្រធាន​តំបន់ ឬ​នាយកដ្ឋាន​អគារ​សាលាប្រជុំ ។

  • នៅពេល​ណា​ដែល​អាច​ធ្វើ​បាន ន.ក.អ. និង​ពួកចិត​នាក់​ប្រចាំ​តំបន់​ធ្វើ​បទ​បង្ហាញ​អំពី​ផែនការ​មេ​ដល់​គណៈប្រធាន​តំបន់​សម្រាប់​ការ​អនុមតិ​របស់​ពួកលោក ។ ប្រសិន​បើ​មាន​ការកែតម្រូវ​ណា​ចាំបាច់​នៅក្នុង​ផែនការ​របស់​ពួក​បព្វជិតភាព នោះ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ធ្វើ​ការ​ជាមួយ​ប្រធាន​ស្តេក និង​បុគ្គលិក ន.ក.អ. ។

  • នៅពេល​បាន​ការអនុមតិ​ពី​គណៈប្រធាន​តំបន់ នោះ ន.ក.អ. ដាក់​បញ្ជូន​ផែនការ​មេ​ទៅ​កាន់​នាយកដ្ឋាន​អគារ​សាលាប្រជុំ​នៅ​ទីស្នាក់ការ​កណ្តាល​សាសនាចក្រ សម្រាប់ការពិនិត្យ​មើល និង​ការអនុមតិ​រួម​គ្នា ។​

  • បន្ទាប់​ពី​ទទួល​បាន​ការអនុមតិ​រួច ប្រធាន​ស្តេក និង​ក្រុម ន.ក.អ. អនុវត្ត​ផែនការ​នោះ​ស្រប​តាម​កាលវិភាគ​ប្រាំ​ឆ្នាំ ។

គំរូ​ផែនការ​មេ

រូបភាព​ទី ១

រូបភាព
រូបភាព​សេចក្តីសង្ខេប​ផែនការ​មេ

ជាទូទៅ​ផែន​ទី​នៃ​អង្គភាព​នានា​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ផែនការ​មេ​មាន​អម​ជាមួយ​នឹង​សេចក្តីសង្ខេបនេះ ។

រូបភាព​ទី ២

រូបភាព
តារាង​សង្ខេប​អំពី​អង្គភាព និង​អគារ