បណ្ណាល័យ
ធនធាននានា


ធនធាននានា

ជំនួយ​មកពី​បុគ្គលិក និង​អ្នក​ស្ម័គ្រចិត្ត​របស់​សាសនាចក្រ

សាសនាចក្រ​ជ្រើស​រើស​បុគ្គលិក​នៅ​តាម​តំបន់​នីមួយៗឲ្យ​ជួយ​ដល់​កិច្ចការ​ភាពខ្លួន​ទីពឹង​ខ្លួន ។ អ្នក​ទាំងនេះ​រួមមាន​អ្នក​គ្រប់គ្រង​សេវា​ភាពខ្លួន​ទីពឹងខ្លួន និង បុគ្គលិក​ដទៃទៀត ។ បុគ្គលិក​ទាំងនេះ​រួម​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស្វាមីភរិយា​ពេញ​ម៉ោង អាច​ជួយ​បំពាក់​បំប៉ន​គណៈកម្មការ​ភាពខ្លួនទីពឹងខ្លួន​ស្តេកឲ្យ​បង្កើត​ការប្រជុំ​ធម្មនិដ្ឋាន និង ក្រុម​ភាពខ្លួន​ទីពឹងខ្លួន ។ ពួកគេ​ក៏​អាច​ជួយ​ដល់​គណៈកម្មការ​ក្នុងការ​ស្វែងរក និង ចែកចាយ​ធនធាន​សហគមន៍​មូលដ្ឋាន និង សាសនាចក្រ​ផងដែរ ។

រូបភាព
ប្រធាន ម៉ារុន  ជី រ៉មនី

« បើ​គ្មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ទេ មនុស្ស​ពុំ​អាច​អនុវត្ត​បំណងប្រាថ្នា​ពី​កំណើត​ដើម្បី​បម្រើ​ទាំងនេះ​បាន​នោះ​ទេ ។ តើ​យើង​អាច​ផ្ដល់​ឲ្យ​បាន​យ៉ាង​ដូចម្ដេច បើ​ពុំ​មាន​អ្វី​សោះ​នោះ ? អាហារ​សម្រាប់​អ្នក​ស្រេក​ឃ្លាន​ពុំ​អាច​កើត​ចេញ​មកពី​ធ្នើរ​ទទេ​នោះ​ទេ ។ ប្រាក់​ដើម្បី​ជួយ​ដល់​អ្នក​ខ្វះខាត​ពុំ​អាច​កើត​ចេញ​មកពី​កាបូប​ទទេ​នោះទេ ។ ការគាំទ្រ និង​ការ​យល់ចិត្ត​ពុំអាច​កើត​ចេញ​មក​ពី ការ​ស្រេកឃ្លានខាង​សតិអារម្មណ៍​នោះ​ទេ ។ ការបង្រៀន​ពុំ​អាច​កើត​ចេញ​មកពី​ការ​មិន​រៀន​នោះ​ទេ ។ ហើយ​ដែល​សំខាន់​បំផុត​នោះ​គឺ ការណែនាំ​ខាង​វិញ្ញាណ​ពុំ​អាច​កើត​ចេញ​មកពី​ភាព​ទន់ខ្សោយ​ខាង​វិញ្ញាណ​នោះទេ » ។

ម៉ារ៉ុន ជី រ៉មនីThe Celestial Nature of Self-reliance » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ  ៩៣ ។ 

សៀវភៅ​សិក្សា

សៀវភៅសិក្សា​ភាពខ្លួនទីពឹងខ្លួន​មាន​នៅ​លើ​អ៊ិនធើរណែត​ក្នុង Gospel Library និង លើ​គេហទំព័រ srs.lds.org។ សៀវភៅសិក្សា​ដែល​បាន​បោះពុម្ព​អាច​បញ្ជា​ទិញ​បាន​តាម​គេហទំព័រ store.lds.org ឬ នៅ​តាម​មជ្ឈមណ្ឌល​ចែកចាយ​របស់​សាសនាចក្រ ។

សៀវភៅសិក្សា

ប្រើប្រាស់

លេខ​សម្ភារ ( សម្រាប់​ការ​បញ្ជាទិញ )

មាគ៌ា​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ភាពខ្លួនទីពឹងខ្លួន

ការប្រជុំ​ធម្មនិដ្ឋាន​ភាពខ្លួនទីពឹងខ្លួន

14068000

មូលដ្ឋានគ្រឹះ​របស់​ខ្ញុំ​សម្រាប់​ភាពខ្លួនទីពឹងខ្លួន

គោលការណ៍ និង ជំនាញ​ខាង​វិញ្ញាណ

14067000

( ចំណាំ ៖ វា​ក៏​មាន​នៅ​ក្នុង​សៀវភៅ​កិច្ចការ​របស់​ក្រុម​នីមួយៗ​ដែរ )

ការចាប់ផ្ដើម និង ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ

សៀវភៅ​កិច្ចការ​របស់​ក្រុម

14678000

ស្វែងរក​ការងារ​ល្អប្រសើរ

សៀវភៅ​កិច្ចការ​របស់​ក្រុម

14072000

ការអប់រំ​សម្រាប់​ការងារ​ល្អ​ប្រសើរ

សៀវភៅ​កិច្ចការ​របស់​ក្រុម

14066000

ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន

សៀវភៅ​កិច្ចការ​របស់​ក្រុម

14863000

ការសម្របសម្រួល​ក្រុម

ការបំពាក់បំប៉ន​ដល់​អ្នកសម្របសម្រួល

មាន​តែ​លើ​អ៊ិនធើរណែត​ប៉ុណ្ណោះ

ការប្រជុំ​ធម្មនិដ្ឋាន​ភាពខ្លួនទីពឹងខ្លួន

ជាទូទៅ សមាជិក ( ទោះជា​មិន​ចាំបាច់​ក្ដី ) ចាប់ផ្ដើម​ដើរ​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ភាពខ្លួន​ទីពឹងខ្លួន​តាមរយៈ​ការចូលរួម​ការប្រជុំ​ធម្មនិដ្ឋាន ។ កូនសៀវភៅ មាគ៌ា​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ភាពខ្លួន​ទីពឹងខ្លួនអាច​ជួយ​ដឹកនាំ​ការពិភាក្សា ។

វីដេអូ​បំពាក់បំប៉ន និង ប្រវត្តិ​នៃ​ភាពជោគជ័យ

សម្ភារ​បំពាក់បំប៉ន និង ប្រវត្តិ​នៃ​ភាពជោគជ័យ មាន​នៅ​លើ​អ៊ិនធើរណែត​នៅ​គេហទំព័រ srs.lds.org/videos

មជ្ឈមណ្ឌល​ធនធាន​ភាពខ្លួនទីពឹងខ្លួន

ស្តេក​អាច​សម្រេច​បង្កើត​មជ្ឈមណ្ឌល​ធនធាន​ភាពខ្លួនទីពឹងខ្លួន​មួយ​ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​នានា ដែល​លើស​ពី​ក្រុម​ភាពខ្លួន​ទីពឹង​ខ្លួន ។ ឧទាហរណ៍ « មជ្ឈមណ្ឌល » អាច​ជា​បន្ទប់​មួយ​ដែល​ប្រើ​ជាមួយ​មជ្ឈមណ្ឌល​ពង្សប្រវត្តិ ហើយ​អាច​ផ្ដល់​កុំព្យូទ័រ​ដើម្បី​ជួយ​សមាជិក​បាន ។ « មជ្ឈមណ្ឌល » ក៏​អាច​ជា​ការខិតខំ​ខាង​គុណធម៌​មួយ​ដើម្បី​ភ្ជាប់​សមាជិក​ទៅ​នឹង​ឱកាស​នានា​ក្នុង​មូលដ្ឋាន និង ធនធាន​ផ្សេងៗ​លើ​អ៊ិនធើរណែត ។ ប្រសិនបើ​មជ្ឈមណ្ឌល​គឺ​ជា​ទីកន្លែងមួយ នោះ​ស្តេក​នីមួយៗ​នឹង​សម្រេចចិត្ត​លើ​ភាពញឹកញាប់​ដែល​មជ្ឈមណ្ឌល​នេះ​បើក​ដំណើរការ និង ការងារ​របស់​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​មជ្ឈមណ្ឌល​នោះ ។

សំណួរ​ដែល​គណៈកម្មការ​ត្រូវ​ពិចារណា

  • តើ​បុគ្គល និង ក្រុម​គ្រួសារ​ទាំងឡាយ​នៅ​ក្នុង​តំបន់​របស់​យើង​មាន​សេចក្ដីត្រូវការ​ភាពខ្លួនទីពឹងខ្លួន​អ្វី​ខ្លះ ?

  • តើ​យើង​អាច​គាំទ្រ​ដល់​ប៊ីស្សព កូរ៉ុម និង សមាគមសង្គ្រោះ​នៅ​ក្នុង​តួនាទី​របស់​ពួកគាត់ ដើម្បី​មើលថែ​ដល់​ជនក្រីក្រ និង​ជន​ទុរគត​តាមរបៀប​ណា ?

  • តើ​យើង​អាច​ជួយ​ប៊ីស្សព និង ក្រុមប្រឹក្សា​វួដ​ឲ្យ​ស្គាល់ ហើយ​អញ្ជើញ​មនុស្សឲ្យ​មក​ចូលរួម​ក្នុង​កិច្ច​ការ​ភាពខ្លួនទីពឹងខ្លួន​របស់​យើង​កាន់តែ​ប្រសើរ​​តាម​របៀប​ណា ?

  • តើ​យើង​អាច​ធ្វើអ្វីខ្លះ​អំឡុង​ពេល និង បន្ទាប់​ពី​មាន​​ក្រុម​ភាពខ្លួន​ទីពឹងខ្លួន​ដើម្បី​គាំទ្រ​ដល់​អ្នក​ចូលរួម​​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ?

  • តើ​យើង​អាច​ជួយ​មនុស្ស​ដែល​ពុំ​អាច​ចូលរួម ឬ​ពុំ​រៀនចប់​ក្នុង​ក្រុម​ភាពខ្លួនទីពឹងខ្លួន​បាន​តាមរបៀប​ណា ?

  • តើ​យើង​អាច​ប្រើប្រាស់​ទេពកោសល្យ ជំនាញ និង ឯកទេស​របស់​សមាជិក​ក្នុង​តំបន់​យើង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ដោយ​របៀប​ណា ?

  • តើ​ធនធាន​សាសនាចក្រ ឬ​សហគមន៍​ណា​ខ្លះ​ដែល​សមាជិក​យើង​ត្រូវការ និង​ថាតើ​យើង​គួរតែ​អភិវឌ្ឍ ហើយ​ចែកចាយ​ធនធាន​ទាំងនេះ​តាមរបៀ់ប​ណា ?

  • តើ​យើង​អាច​ប្រើប្រាស់កិច្ចការ​​ភាពខ្លួនទីពឹងខ្លួន​របស់​យើង​ដើម្បី​គាំទ្រ​ដល់​កិច្ចការ​ជា​អាទិភាព​របស់​ស្តេក និង​វួដ​យ៉ាង​ដូចម្ដេច ? ( ឧទាហរណ៍ កិច្ចការ​ផ្សព្វផ្សាយសាសនា ការធ្វើ​ឲ្យ​សមាជិក​សកម្ម​ឡើង​វិញ យុវមជ្ឈិមវ័យ​នៅ​លីវ ឬ យុវវ័យ ) ។

  • ប្រសិនបើ​អាច​ធ្វើ​ទៅបាន តើ​យើង​អាច​ជួយ​ឲ្យ​សិស្ស​ដែល​ទទួល​មូលនិធិ​អប់រំ​​ជា​បន្តបន្ទាប់​​​បញ្ចប់​ការសិក្សា ហើយ​បង់សង​ប្រាក់កម្ចី​របស់​ពួកគេ​វិញ​តាមរបៀប​ណា ?