បណ្ណាល័យ
បុព្វកថា


បុព្វកថា

ចំពោះ​ថ្នាក់​ដឹកនាំ​ស្ដេក និង វួដ

សមាជិក​ជា​ច្រើន​នៃ​សាសនាចក្រ​អាច​ពង្រឹង​ភាពខ្លួនទីពឹងខ្លួន​របស់​ពួកគេ​បាន ដែល​ជា « លទ្ធភាព ការតាំងចិត្ត និង កិច្ចខិតខំ​ដើម្បី​ផ្ដល់​សេចក្ដីត្រូវការ​ចាំបាច់​​នៃ​ជីវិត​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​សម្រាប់​ខ្លួន និង ក្រុមគ្រួសារ » (ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រឆ្នាំ [២០១០ ] ៦.១.១ ) ។ ការមើលថែ​ដល់​ជនទ័លក្រ និង ជន​ទុរគត​គឺ​ជា​ការទទួលខុសត្រូវ​មួយ​ក្នុង​ចំណោម​ការទទួលខុសត្រូវ​ទាំង​បួន​នៅ​ក្នុង​សាសនាចក្រ ដែល​បាន​ចាត់តាំង​មក​ពី​ព្រះ (ក្បួន​ខ្នាត​ភាគ ២, ២.២ ) ។ សៀវភៅ​សេចក្ដីណែនាំ​សម្រាប់​ថ្នាក់​ដឹកនាំ​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការអនុវត្ត​តាម​គោលការណ៍​ខាង​គោលលទ្ធិ​នានា ដែល​នឹង​ជួយ​សមាជិក​ឲ្យ​ចេះ​ជួយ​ខ្លួន​ពួកគេ និង មនុស្សដទៃ​ទៀតឲ្យ​កាន់តែ​មាន​ភាពខ្លនទីពឹងខ្លួន​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​អាន​លិខិត​មក​ពី​គណៈប្រធាន​ទី​មួយ​​ដើម្បី​រៀន​បន្ថែម​អំពី​ពរជ័យ​នៃ​ភាពខ្លួនទីពឹងខ្លួន​ដែល​បាន​សន្យា​ទុក ជា​ពរជ័យ​ដែល​សមាជិក​នៅ​ក្នុង​ស្តេក ( ឬ​មណ្ឌល ) និង វួដ ( ឬ​សាខា ) របស់​អ្នក​អាច​ទទួល​បាន ។