យុវវ័យ
ស្វែងរក​អំណរ​នៅក្នុង​ព្រះគ្រីស្ទ


« ស្វែងរក​អំណរ​នៅក្នុង​ព្រះគ្រីស្ទ » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​ ( ឆ្នាំ ២០២២ )

« ស្វែងរក​អំណរ​នៅក្នុង​ព្រះគ្រីស្ទ » ដើម្បី​កម្លាំង​នៃ​យុវជន

រូបភាព
រូប​គំនូរ​របស់​ព្រះ​យេស៊ូវ និង​ស្រ្តី​ម្នាក់​កំពុង​និយាយ​នៅ​ក្បែរ​អណ្តូង​ទឹក ។

ស្វែងរក​អំណរ​នៅក្នុង​ព្រះគ្រីស្ទ

ការជ្រើសរើស​គឺ​សំខាន់ ។ ជម្រើស​ដែល​ផ្អែក​លើ​ការ​បង្រៀន​នៃ​ដំណឹង​ល្អ​គឺ​ជា​ជំហាន​ដែល​ដឹកនាំ​អ្នក​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា « ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា … ដើម្បី​ឲ្យ​សេចក្តីអំណរ​របស់​អ្នករាល់​គ្នា បាន​ពោរ​ពេញ​ផង » ( យ៉ូហាន ១៥:១១ ) ។ ជាមួយ​នឹង​ជំហាន​នីមួយៗ​ឆ្ពោះ​ទៅរក​ទ្រង់ អ្នក​នឹង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ព្រះវិញ្ញាណ ហើយ​ទំនាក់​ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​អ្នក​ជាមួយ​ព្រះ​នឹង​កាន់តែ​រឹងមាំ ។

ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា ផ្លូវ​នេះ​នឹង​គ្មាន​បញ្ហា​នោះ​ទេ ។ ហើយ​ដោយសារ​គ្មាន​នរណា​ម្នាក់​ដើរ​តាម​បន្ទាត់​ត្រង់​នោះ​ដោយ​ឥតខ្ចោះ​សូម​ពិនិត្យ​មើល​ទិសដៅ​របស់​អ្នក​ជាប់​ជានិច្ច ហើយ​គោរព​ព្រះ​បញ្ញត្តិ​របស់​ព្រះ ។ សូម​រក្សា​សេចក្ដី​សញ្ញា​របស់​អ្នក​ជាមួយ​នឹង​ព្រះ ហើយ​រៀបចំ​ធ្វើ​បន្ថែម​ទៀត ។ សេចក្តីសញ្ញា​ភ្ជាប់​អ្នក​ទៅកាន់​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ ។ វា​បង្កើន​ព្រះចេស្តា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់អ្នក ហើយ​រៀបចំ​អ្នក​ឲ្យ​ទទួល​ជីវិត​អស់​កល្បជានិច្ច ។

ក្នុង​ចំណោម​ជម្រើស​ដែល​អាច​ធ្វើ​ទៅ​បាន​ទាំងអស់ អ្វី​ដែល​សំខាន់​បំផុត​គឺ​ជម្រើស​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​គឺជា​កម្លាំង​នៃ​យុវជន ។ ដំណឹង​ល្អ​របស់​ទ្រង់​គឺ​ជា​ផ្លូវ​ដ៏​រីករាយ​ដើម្បី​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​របស់​អ្នក​វិញ ។