យុវវ័យ
សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ


« សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​ ( ឆ្នាំ ២០២២ )

« សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ » ដើម្បី​កម្លាំង​នៃ​យុវជន

រូបភាព
រូបគំនូរ​របស់​ស្រ្តី​ម្នាក់​ដែល​កំពុង​ពិនិត្យ​មើល​ព្រះហស្ត​របស់​ព្រះ​យេស៊ូវ​ជាមួយ​អ្នក​មើល​ផ្សេង​ទៀត ។

សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ

ក្មួយៗ​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​យើង​អើយ

យើង​ស្រឡាញ់​ក្មួយៗ ហើយ​មាន​ទំនុកចិត្ត​លើ​ក្មួយៗ ។ ក្មួយៗ​ពិតជា​ស្ថិត​ក្នុង​ចំណោម​វិញ្ញាណ​ជម្រើស​របស់​ព្រះវរបិតាសួគ៌ ដែល​បាន​បញ្ជូន​មក​ផែនដី​នៅពេល​នេះ ដើម្បី​ធ្វើ​កិច្ចការ​សំខាន់ៗ ។

ប្រហែល​ជាមាន​ពេលខ្លះ​ក្មួយៗ​មិន​មាន​អារម្មណ៍​រឹងមាំ ឬ​មាន​សមត្ថភាព​ឡើយ ។ នោះ​ជា​រឿង​ធម្មតា​ទេ ។ ជាពិសេស​នៅក្នុង​គ្រា​ទាំងនោះ សូម​ងាក​ទៅរក​ព្រះអង្គ​សង្រ្គោះ ។ ទ្រង់​គឺជា « កម្លាំង​នៃ​យុវជន » ។

សេចក្តីណែនាំ​នេះ​នឹង​ជួយ​ក្មួយៗ​ស្ថាបនា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការធ្វើ​ការជ្រើសរើស​ដើម្បី​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ វា​នឹង​ជួយ​ក្មួយៗឲ្យ​រៀបចំខ្លួន​ចុះ​សេចក្តីសញ្ញា​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម និង​ស្វែងរក​អំណរ​ក្នុងការ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ពេញមួយ​ជីវិត​របស់​ក្មួយៗ ។ យើង​សង្ឃឹម​ថា​ក្មួយៗ​ដឹង​ថា​ក្មួយៗ​ជា​សមាជិក​ក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​អំណាច​ពី​ទ្រង់​ដើម្បី​បំពេញ​គោលបំណង​របស់​ទ្រង់​សម្រាប់​ក្មួយៗ ។

យើង​ដឹង​ថា​ព្រះ​នៅ​មាន​ព្រះជន្ម​រស់ ។ វា​ជា​ការអធិស្ឋាន​របស់​យើង​ថា សូម​ឲ្យ​ក្មួយៗ​បន្ត​រឹងមាំ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ដែល​ដឹកនាំ​ក្មួយៗ​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​ក្មួយៗ​វិញ ។ នៅពេល​ដែល​ក្មួយៗ​ធ្វើ​ដូច្នោះ ក្មួយៗ​នឹង​ក្លាយ​ជា​ឥទ្ធិពល​សម្រាប់​សេចក្តីល្អ​នៅក្នុង​ការចែកចាយ​ដំណឹងល្អ​ដោយ​រីករាយ និង​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

គណៈប្រធាន​ទី​មួយ