« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១០ ៖ ការគិតពិចារណាលើការសិក្សារបស់អ្នកអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥៧ ៖ មាត្រានៃសេចក្តីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និង ២
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១០
ការគិតពិចារណាលើការសិក្សារបស់អ្នកអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា
ការគិតពិចារណា និងការវាយតម្លៃការរៀនសូត្រខាងវិញ្ញាណរបស់យើង អាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃលើរបៀបដែលការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា បានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អនុស្សាវរីយ៍ខាងវិញ្ញាណ
សូមពិចារណាយករូបថតផ្ទាល់ខ្លួនមកថ្នាក់រៀន ។ សូមដាក់បង្ហាញរូបថតនោះ និងពិពណ៌នាខ្លីៗអំពីអនុស្សាវរីយ៍របស់អ្នកដែលទាក់ទងនឹងមនុស្ស ឬព្រឹត្តិការណ៍ក្នុងរូបភាព ។ ប្រសិនបើសិស្សត្រូវបានសុំឲ្យធ្វើសកម្មភាពរៀបចំសិស្ស សូមអញ្ជើញពួកគេឲ្យចែកចាយយ៉ាងខ្លីអំពីរូបថត និងអនុស្សាវរីយ៍របស់ពួកគេក្នុងក្រុមតូចៗ ឬជាមួយនឹងថ្នាក់រៀន ។ ពួកគេក៏អាចចែកចាយរូបថតដែលពួកគេមាននៅក្នុងទូរសព្ទរបស់ពួកគេផងដែរ ។
-
ហេតុអ្វីអ្នកគិតថា មនុស្សទូទៅចូលចិត្តមើលរូបភាពមនុស្ស ឬព្រឹត្តិការណ៍ពីអតីតកាលរបស់ពួកគេ ?
-
តើគំរូនៃអនុស្សាវរីយ៍មួយចំនួនដែលយើងអាចមាន ដែលយើងមិនអាចផ្ដិតបាននៅលើរូបថតមានអ្វីខ្លះ ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីអនុស្សាវរីយ៍ខាងវិញ្ញាណរបស់យើង ។
សូមឱបក្រសោបអនុស្សាវរីយ៍ដ៏ពិសិដ្ឋរបស់បងប្អូន ។ សូមជឿដល់ទ្រង់ ។ សូមកត់ត្រាវាទុក ។ សូមចែកចាយវាជាមួយគ្រួសារបងប្អូន ។ សូមទុកចិត្តថា អនុស្សាវរីយ៍នោះកើតមានដល់បងប្អូនមកពីព្រះវរបិតាសួគ៌របស់បងប្អូន និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ។ សូមទុកឲ្យអនុស្សាវរីយ៍នោះនាំយកភាពអត់ធ្មត់ចំពោះភាពសង្ស័យ និងការយល់ដឹងក្នុងគ្រាដ៏លំបាករបស់បងប្អូន ។ ខ្ញុំសូមសន្យាថា កាលបងប្អូនមានឆន្ទៈចង់ដឹង និងថែរក្សាព្រឹត្តិការណ៍ខាងវិញ្ញាណដ៏មានអត្ថន័យទាំងនោះនៅក្នុងជីវិតរបស់បងប្អូនដោយប្រុងប្រយ័ត្ន នោះបងប្អូននឹងកាន់តែទទួលបានច្រើនថែមទៀត ។ ព្រះវរបិតាសួគ៌ស្គាល់ និងស្រឡាញ់បងប្អូន ! ( នែល អិល អាន់ឌើរសិន « Spiritually Defining Memories » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ២២ )
-
អ្នកគិតថា ហេតុអ្វីការគិតពិចារណាអំពីអនុស្សាវរីយ៍ខាងវិញ្ញាណរបស់អ្នកមានសារៈសំខាន់ ?
សូមពន្យល់ថា មេរៀននេះនឹងផ្តល់ឱកាសដល់សិស្សគិតពិចារណាអំពីការចងចាំ ឬបទពិសោធន៍ខាងវិញ្ញាណមួយចំនួន ដែលពួកគេមានពេលកំពុងសិក្សាគោលលទ្ធិ និងសេចក្តីសញ្ញា និងប្រវត្តិសាសនាចក្រកាលពីឆ្នាំមុន ។
មុនពេលផ្តល់ឱកាសឲ្យសិស្សឆ្លើយសំណួរខាងក្រោម សូមពិចារណាយោងទៅលើសេចក្តីថ្លែងការណ៍នៅក្នុង បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលចែងថា « នៅក្នុងវិវរណៈ នោះមនុស្សម្នាក់ឮសំឡេងទន់ភ្លន់ តែរឹងមាំរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។ សិស្សអាចត្រូវបានអញ្ជើញឲ្យពិនិត្យឡើងវិញនូវការយល់ដឹង ដែលពួកគេបានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេពេញមួយឆ្នាំ ឬការគូសសម្គាល់ ឬកំណត់ចំណាំដែលពួកគេបានធ្វើនៅក្នុងព្រះគម្ពីររបស់ពួកគេ ដើម្បីជួយពួកគេឆ្លើយសំណួរទាំងនេះ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកសិក្សាព្រះបន្ទូលរបស់ទ្រង់នៅឆ្នាំនេះក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ?
-
តើទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានផ្លាស់ប្តូរយ៉ាងណាក្នុងមួយឆ្នាំកន្លងមកនេះ ?
-
តើវគ្គបទគម្ពីរមួយចំនួនដែលអ្នកបានសិក្សា ដែលមានឥទ្ធិពលលើអ្នកមានអ្វីខ្លះ ? តើវគ្គទាំងនេះបានមានឥទ្ធិពលមកលើអ្នកយ៉ាងណាខ្លះ ?
-
តើសេចក្ដីពិតនៃដំណឹងល្អមួយចំនួន ដែលអ្នកបានព្យាយាមអនុវត្តមានអ្វីខ្លះ ? តើអ្នកបានឃើញ ឬសង្ឃឹមថានឹងឃើញអ្វីខ្លះតាមរយៈការខិតខំរបស់អ្នក ?
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយអនុស្សាវរីយ៍ខាងវិញ្ញាណមួយចំនួនរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់តាមការសមរម្យដើម្បីចែកចាយ ។ នៅពេលសិស្សចែកចាយ សូមលើកទឹកចិត្តសិស្សដទៃទៀតឲ្យចូលរួមចំណែកក្នុងការពិភាក្សាដោយសួរសំណួរដូចជា « តើអ្នកណាខ្លះធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានេះ ? » ឬ« តើអ្នកអាចបន្ថែមអ្វីខ្លះទៀតទៅលើអ្វីដែលមិត្តរួមថ្នាក់របស់អ្នកបានចែកចាយ ? »
ការទទួលវិវរណៈ
សូមរំឭកសិស្សថា ពួកគេត្រូវបានអញ្ជើញពេញមួយឆ្នាំដើម្បីអនុវត្ត និងរៀនពីរបៀបទទួលបានវិវរណៈផ្ទាល់ខ្លួន ។
ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យខិតខំបន្ថែមទៀតលើសពីលទ្ធភាពខាងវិញ្ញាណរបស់បងប្អូននៅពេលនេះ ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ។ …
ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។… សូមជ្រើសធ្វើកិច្ចការខាងវិញ្ញាណដែលបានតម្រូវឲ្យធ្វើ ដើម្បីរីករាយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយស្ដាប់ឮព្រះសូរសៀងនៃព្រះវិញ្ញាណឲ្យបានញឹកញាប់ ហើយកាន់តែច្បាស់ ។ ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៥–៩៦ )
ដើម្បីជួយគូសបង្ហាញការអញ្ជើញរបស់ប្រធានណិលសុន ឲ្យយើងលាតសន្ធឹងហួសពីសមត្ថភាពរបស់យើងក្នុងការទទួលវិវរណៈ សូមពិចារណាបង្ហាញប៉េងប៉ោងផ្សេងៗគ្នាដែលបំប៉ោងទំហំខុសៗគ្នា ។ សូមអញ្ជើញសិស្សឲ្យពិចារណាថា តើប៉េងប៉ោងមួយណាតំណាងឲ្យសមត្ថភាពរបស់ពួកគេល្អបំផុតក្នុងការទទួលបានវិវរណៈផ្ទាល់ខ្លួននៅដើមឆ្នាំ ហើយអ្វីដែលតំណាងឲ្យសមត្ថភាពរបស់ពួកគេឥឡូវនេះ ។ ជាផ្នែកមួយនៃការគិតពិចារណារបស់ពួកគេ សិស្សអាចពិចារណាសំណួរខាងក្រោម ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយ ។
-
តើអ្វីដែលបានជួយអ្នកឲ្យ « លាតសន្ធឹង » និង « បង្កើនសមត្ថភាពខាងវិញ្ញាណរបស់អ្នកដើម្បីទទួលបានវិវរណៈ » ក្នុងឆ្នាំនេះ ?
-
តើវគ្គបទគម្ពីរអ្វីខ្លះក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ដែលបានបន្ថែមដល់ការយល់ដឹងរបស់អ្នកអំពីការទទួលវិវរណៈ ?
ប្រសិនបើអ្នកត្រូវការជំនួយ អ្នកអាចផ្ដល់គំរូមួយចំនួន ដូចជា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–២០ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២–៣; ៩:៧–៩; ១១:១២–១៣; ៨៨:១១៨ ។
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកមានថ្មីៗនេះជាមួយនឹងវិវរណៈផ្ទាល់ខ្លួន ?
ការពន្យល់ពីការស្ដារឡើងវិញ
សូមដាក់បង្ហាញរូបភាពជាច្រើននៅជុំវិញបន្ទប់ដែលពណ៌នាអំពីព្រឹត្តិការណ៍សំខាន់ៗនៃការស្ដារឡើងវិញ ដូចជារូបភាពខាងក្រោម ។ ជាជម្រើស អ្នកអាចសុំឲ្យសិស្សក្នុងថ្នាក់រាយបញ្ជីព្រឹត្តិការណ៍សំខាន់ៗនៃការស្ដារឡើងវិញនៅលើក្ដារខៀន ។ សូមជ្រើសរើសរួមគ្នានូវព្រឹត្តិការណ៍បួន ឬប្រាំដើម្បីពិភាក្សា ។ សរសេរវានៅលើក្រដាសផ្សេងៗគ្នា ហើយដាក់ក្រដាសនោះជុំវិញបន្ទប់ ។
ការនិមិត្តដំបូង
ការស្ដារឡើងវិញនៃបព្វជិតភាពម៉ិលគីស្សាដែក
ការលេចចេញមកនៃព្រះគម្ពីរមរមន
ការស្ថាបនាព្រះវិហារបរិសុទ្ធ
ដាក់សិស្សជាក្រុម ហើយអញ្ជើញក្រុមនីមួយៗឲ្យប្រមូលផ្តុំគ្នាតាមរូបភាព ឬក្រដាសផ្សេងៗ ។ ចាត់តាំងអ្នកដឹកនាំក្រុម ដើម្បីជួយសម្រួលដល់ការពិភាក្សាអំពីព្រឹត្តិការណ៍នៃការស្ដារឡើងវិញនោះ ។ លើកទឹកចិត្តអ្នកដឹកនាំនោះឲ្យអញ្ជើញសិស្សគ្រប់គ្នាក្នុងក្រុមឲ្យចែកចាយអ្វីមួយ ។ បន្ទាប់ពីមានពេលវេលាគ្រប់គ្រាន់ សូមអញ្ជើញក្រុមទាំងនោះឲ្យប្ដូរទៅរូបភាពថ្មី ហើយជ្រើសរើសអ្នកដឹកនាំក្រុមថ្មី ។ ការបំផុសគំនិតខាងក្រោមអាចជួយអ្នកដឹកនាំក្រុមដឹកនាំការពិភាក្សានៅក្រុមនីមួយៗ ។
-
ចែកចាយអ្វីដែលអ្នកចងចាំអំពីព្រឹត្តិការណ៍នេះ ។
-
សូមពន្យល់ពីមូលហេតុដែលវានឹងមានអត្ថប្រយោជន៍សម្រាប់មនុស្សជុំវិញពិភពលោកដឹងអំពីផ្នែកនេះនៃការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
-
សូមពិភាក្សាអំពីរបៀបដែលផ្នែកនេះនៃការស្ដារឡើងវិញបានជួយបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ព្យាការី យ៉ូសែប ស៊្មីធ
សកម្មភាពខាងក្រោមអាចត្រូវបានប្រើបន្ថែមពីលើសកម្មភាពគិតពិចារណា ដែលសិស្សបានធ្វើនៅដើមមេរៀននេះ ។
សូមដាក់បង្ហាញរូបភាពរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ សូមសួរសិស្សថា តើពួកគេនឹកឃើញវគ្គចំណេះចំណានខាងគោលលទ្ធិណាមួយដែលពិពណ៌នាអំពីកិច្ចការដ៏អស្ចារ្យដែលយ៉ូសែបបានសម្រេចក្នុងជីវិតរបស់លោក ។ បន្ទាប់មកអាន ឬសូត្រ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ឡើងវិញរួមគ្នា ។ សូមរំឭកសិស្សថា ទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ ត្រូវបានសរសេរភ្លាមៗបន្ទាប់ពីការធ្វើទុក្ករកម្ម ។ សូមជួយពួកគេរៀបចំចែកចាយជាមួយគ្នាទៅវិញទៅមកនូវទីបន្ទាល់របស់ពួកគេអំពី យ៉ូសែប ស្ម៊ីធ ជាព្យាការីរបស់ព្រះអម្ចាស់ ។
សូមគិតអំពីរបៀបដែលអារម្មណ៍ និងទីបន្ទាល់របស់អ្នកផ្ទាល់អំពី យ៉ូសែប ស៊្មីធ បានផ្លាស់ប្តូរក្នុងមួយឆ្នាំនេះ ។ អ្នកគួរសរសេរគំនិតរបស់អ្នកនៅពេលអ្នកគិតពិចារណាលើចំណុចខាងក្រោម ៖
-
តើអ្នករៀនដោយខ្លួនឯងដោយរបៀបណាថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់ យ៉ូសែប ស្ម៊ីធ នៅក្នុងព្រៃពិសិដ្ឋ ?
-
តើកិច្ចការដែលព្រះអម្ចាស់បានបំផុសគំនិតឲ្យ យ៉ូសែប ស្ម៊ីធ ធ្វើ អាចជួយអ្នកឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
ប្រសិនបើអ្នកមិនប្រាកដអំពីការហៅរបស់ យ៉ូសែប ស្ម៊ីធ ជាព្យាការីនៃព្រះទេ តើអ្នកអាចធ្វើអ្វីដើម្បីរៀនដោយខ្លួនឯងបាន ?
សូមពិចារណាបញ្ចប់ដោយការអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីយ៉ូសែប ស្ម៊ីធ ។