« មេរៀនទី ៥៩—គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ១ ៖ ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ១
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
ទីសម្គាល់ទាំងអស់នៅជុំវិញយើងថ្លែងទីបន្ទាល់ថា ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះគឺជិតមកដល់ហើយ ។ ទីសម្គាល់ខ្លះមានភាពរុងរឿង រីឯខ្លះទៀតមានភាពអន្តរាយ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលយើងអាចស្វែងរកសេចក្តីសុខសាន្ត នៅពេលយើងសង្កេតមើលទីសម្គាល់ដែលនឹងមកមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នៅពេលអ្នករៀបចំខ្លួន និងបង្រៀនមេរៀននេះ សូមចាំថា « គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ២ » នឹងផ្ដោតលើការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។ វានឹងសង្កត់ធ្ងន់លើការឈរនៅក្នុងទីបរិសុទ្ធ ហើយទទួលយកព្រះវិញ្ញាណជាអ្នកដឹកនាំរបស់យើង ( សូមមើល ខទី ៣២, ៥៧ ) ។
ទីតាំងសម្គាល់
សូមអញ្ជើញសិស្សឲ្យគិតអំពីកន្លែងពេញនិយមមួយដែលគ្រួសារក្នុងតំបន់របស់អ្នកចូលចិត្តទៅលេង ។ សូមឲ្យអ្នកស្ម័គ្រចិត្តគូររូបតំណាងកន្លែងនោះនៅម្ខាងក្ដារខៀន ។ សូមឲ្យអ្នកស្ម័គ្រចិត្តម្នាក់ទៀតគូរតំណាងទីតាំងថ្នាក់សិក្ខាសាលារបស់អ្នកនៅលើក្ដារខៀនម្ខាងទៀត ។ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេនឹងណែនាំនរណាម្នាក់ដែលមិនស្គាល់ពីតំបន់នោះ ឲ្យចេញពីទីតាំងថ្នាក់សិក្ខាសាលាទៅកាន់កន្លែងពេញនិយមនោះ ។ សូមឲ្យពួកគេមកក្ដារខៀន ហើយគូរ ឬរាយបញ្ជីទីតាំងសម្គាល់ជាក់លាក់ ដែលបុគ្គលរូបនោះអាចមើលឃើញ នៅពេលពួកគេទៅជិតដល់គោលដៅនោះ ។
សូមចង្អុលបង្ហាញថា រាល់ទីតាំងសម្គាល់ដែលបុគ្គលរូបនោះស្គាល់នៅលើផ្លូវនេះនឹងផ្តល់ឲ្យពួកគេមានទំនុកចិត្តកាន់តែខ្លាំងថា ពួកគេខិតកាន់តែជិតដល់គោលដៅ ។
-
តើទីតាំងសម្គាល់ទាំងនេះដូចជាទីសម្គាល់ដែលនឹងមានមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
អ្នកអាចជំនួសទីតាំងថ្នាក់សិក្ខាសាលានៅលើក្ដារខៀនដោយពាក្យ « សម័យរបស់យើង » ហើយជំនួសកន្លែងពេញនិយមដោយ « ការយាងមកជាលើកទីពីរ » ( ឬបង្ហាញរូបភាពនៃការយាងមកជាលើកទីពីរ ) ។
សូមអញ្ជើញសិស្សឲ្យចុះបញ្ជីនៅលើទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ដែលពួកគេបានដឹង ។ សូមរំឭកពួកគេកុំឲ្យខ្វល់ខ្វាយអំពីលំដាប់នៃទីសម្គាល់ទាំងនោះ ដ្បិតវាមិនត្រូវបានបង្ហាញឲ្យឃើញពេញលេញឡើយ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលគិតអំពីទីសម្គាល់នៃការយាងមកជាលើកទីពីរ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្រ្គោះមានព្រះទ័យចង់ឲ្យយើងដឹងអំពីទីសម្គាល់ទាំងនេះ ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមគិតអំពីរបៀបដែលការដឹងពីទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ អាចនាំមកនូវសេចក្តីសុខសាន្ត និងសេចក្តីសង្ឃឹមដល់ជីវិតរបស់អ្នក ។
ទីសម្គាល់នៃពេលវេលា
នៅ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥ ភាគច្រើនឆ្លុះបញ្ចាំងពីទេសនកថាព្យាករណ៍របស់ព្រះអង្គសង្គ្រោះដែលបានប្រទានមកក្នុងការឆ្លើយតបនឹងសំណួររបស់ពួកសិស្សទ្រង់ អំពីទីសម្គាល់នៃការយាងមកជាលើកទីពីរ ( សូមមើល ម៉ាថាយ ២៤; យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១ ) ។
ដើម្បីជួយសិស្សឲ្យយល់អំពីទីសម្គាល់មួយចំនួនដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង កណ្ឌទី ៤៥ សូមពិចារណាដាក់បង្ហាញសកម្មភាពផ្គូផ្គង ឬចែកសំណៅចែកអំពីទីសម្គាល់នេះ ។ អ្នកអាចអញ្ជើញសិស្សឲ្យធ្វើការជាលក្ខណៈបុគ្គល ជាដៃគូ ឬជាក្រុមតូចៗ ដើម្បីផ្គូផ្គងអត្ថបទទាំងនោះទៅនឹងទីសម្គាល់ដែលវាពិពណ៌នានោះ ។
ចម្លើយ ៖ ១-ង, ២-គ, ៣-ខ, ៤-ច, ៥-ឃ, ៦-ក
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ |
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ | ||
|---|---|---|---|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ | ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
| ||
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ | ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
| ||
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ | ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
| ||
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ | ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
| ||
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ | ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
| ||
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ | ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
| ||
សូមប្រយ័ត្នកុំចំណាយពេលច្រើនពេកដើម្បីនិយាយអំពីទីសម្គាល់ទាំងឡាយ ឬគិតអំពីអត្ថន័យ ឬការបំពេញទីសម្គាល់ទាំងនោះ ។ ទីសម្គាល់ជាច្រើនមិនទាន់បានបើកសម្តែងទេ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងមិនថ្លែងទីបន្ទាល់អំពីការបកស្រាយខុសឆ្គងនោះដែរ ។
-
តើការណ៍មួយណាដែលអ្នកមានអារម្មណ៍ដូចយើងកំពុងមើលឃើញមានសព្វថ្ងៃនេះ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះចង់ឲ្យយើងដឹងទាំងទីសម្គាល់ដែលមានពេញដោយសេចក្តីសង្ឃឹម និងគួរឲ្យរំខានទាំងនោះ ?
-
តើការដឹងថា ព្រះយេស៊ូវបានជ្រាបព័ត៌មានលម្អិតទាំងនេះអំពីសម័យកាលរបស់យើង អាចបង្កើនសេចក្តីជំនឿរបស់អ្នកលើទ្រង់ដោយរបៀបណា ?
តើយើងអាចឆ្លើយតបទៅនឹងទីម្គាល់នៃការយាងមកជាលើកទីពីរដោយរបៀបណា ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៣៥ និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៣, ៣៩ ដោយរកមើលនូវអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យពួកសិស្សរបស់ទ្រង់យល់ និងទទួលអារម្មណ៍ពីទីសម្គាល់នៃការយាងមករបស់ទ្រង់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ប្រសិនបើចាំបាច់ សូមជួយសិស្សស្វែងយល់អំពីសេចក្តីពិតដែលថា នៅពេលយើងមើលឃើញទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះត្រូវបានបំពេញ នោះយើងអាចដឹងថា សេចក្តីសន្យារបស់ទ្រង់ចំពោះយើងកំពុងត្រូវបានបំពេញហើយ ។
-
តើការយល់អំពីសេចក្ដីពិតនោះអាចជួយយើងមិនឲ្យភ័យខ្លាច ដោយសារទីសម្គាល់ដែលមានមុនការយាងមកជាលើកទីពីរយ៉ាងដូចម្ដេច ?
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
បងប្អូនប្រុសស្រី យើងមានទំនួលខុសត្រូវក្នុងការសិក្សាព្រះបន្ទូលនៃព្រះ ហើយស្តាប់តាមព្រះសូរសៀងនៃព្រះវិញ្ញាណ ថាយើងអាច « ស្គាល់ទីសម្គាល់ទាំងឡាយអំពីសម័យកាល និងទីសម្គាល់ទាំងឡាយអំពីការយាងមកនៃកូនមនុស្ស » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:១១ ] ។
ហេតុដូច្នោះហើយ យើងពុំមែនល្ងង់ខ្លៅអំពីឧបសគ្គនៃពិភពលោកនេះ ហើយយើងក៏ពុំមែនមិនស្គាល់អំពីការលំបាកនៃជំនាន់របស់យើងដែរ ។ ប៉ុន្តែនេះពុំមែនមានន័យថា យើងគួរតែដាក់បន្ទុកលើខ្លួនយើង ឬអ្នកដទៃដោយការភ័យខ្លាចជាប់ជានិច្ចឡើយ ។ ផ្ទុយទៅវិញជាជាងការនៅស្មុគជាមួយនឹងឧបសគ្គរបស់យើង តើវាមិនប្រសើរទេឬ ប្រសិនបើយើងផ្តោតយកចិត្តទុកដាក់ទៅលើភាពអស្ចារ្យ សេចក្តីល្អដ៏ឥតប្រៀបផ្ទឹម ហើយព្រះចេស្តាទាំងអស់របស់ព្រះនៃយើង ទុកចិត្តលើទ្រង់ ហើយរៀបចំដួងចិត្តដែលពេញដោយអំណរសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទនោះ ?
ក្នុងនាមជារាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ យើងពុំត្រូវទន់ជ្រាយដោយការភ័យខ្លាចថា រឿងអាក្រក់អាចនឹងកើតមានឡើងឡើយ ។ ផ្ទុយទៅវិញ យើងអាចឈានទៅមុខដោយសេចក្តីជំនឿ ភាពក្លាហាន ការប្តេជ្ញាចិត្ត និងការទុកចិត្តលើព្រះ នៅពេលយើងដោះស្រាយឧបសគ្គ និងឱកាសនានាក្នុងពេលខាងមុខ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៦ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីសេចក្តីថ្លែងការណ៍នេះ ?
-
ដោយមានភាពច្របូកច្របល់ទាំងអស់ដែលកំពុងកើតឡើង ហើយនឹងកើតមានឡើងនៅក្នុងពិភពលោក តើអ្នកបានឃើញភស្តុតាងអ្វីខ្លះដែលថា ព្រះយេស៊ូវគ្រីស្ទកំពុងគ្រប់គ្រង ?
សូមអានរឿងប្រៀបប្រដូចដែលព្រះអង្គសង្រ្គោះបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៣៦–៣៨ ។ សូមគិតអំពីរបៀបដែលស្លឹកឈើអាចជួយយើងដឹងថា រដូវក្តៅជិតចូលមកដល់ដោយរបៀបណា ។
ជំនួសឲ្យការអានរឿងប្រៀបប្រដូច អ្នកអាចបង្ហាញវីដេអូ « Be Not Troubled » ( ៥:១៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើស្លឹកឈើនៅក្នុងរឿងប្រៀបប្រដូចនេះដូចជាទីសម្គាល់នៃគ្រាដែលព្រះអង្គសង្គ្រោះបានប្រទានដល់យើងយ៉ាងដូចម្ដេច ?
-
តើរឿងប្រៀបប្រដូចនេះអាចជួយអ្នកដែលរស់នៅសម័យចុងក្រោយកុំឲ្យភ័យខ្លាចដោយរបៀបណា ?
ដើម្បីជួយសិស្សបង្ហាញការយល់ដឹងរបស់ពួកគេអំពីគោលការណ៍ដែលបានពិភាក្សានៅក្នុងមេរៀននេះ សូមពិចារណាបង្ហាញសាច់រឿងខាងក្រោម ហើយអញ្ជើញពួកគេឲ្យឆ្លើយតប ។ ជាជម្រើស អ្នកអាចអញ្ជើញពួកគេឲ្យផ្តល់ព័ត៌មានលម្អិតសម្រាប់សាច់រឿង ដូចជាឈ្មោះរបស់មិត្តភក្ដិ និងព្រឹត្តិការណ៍ជាក់លាក់មុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ដែលយុវវ័យជាច្រើនមានការព្រួយបារម្ភ ។
សូមស្រមៃថា មិត្តម្នាក់បានរៀនអំពីទីសម្គាល់ដ៏លំបាកៗដែលនឹងមានមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ដោយសារតែការរញ្ជួយដីនាពេលថ្មីៗនេះនៅក្បែរៗនោះ នាងមានអារម្មណ៍ថា ទីសម្គាល់មួយចំនួននេះកំពុងកើតឡើងហើយ និងបានបារម្ភអំពីអ្វីដែលមិនទាន់មកដល់ ។ នាងព្រួយបារម្ភអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះនឹងប៉ះពាល់ដល់អនាគតរបស់នាង ។
សូមអញ្ជើញសិស្សឲ្យសរសេរដំបូន្មានមួយចំនួនទៅដល់មិត្តម្នាក់នេះនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ដោយផ្អែកលើអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ។ សំណួរខាងក្រោមអាចជាការបំផុសគំនិតដ៏មានអត្ថប្រយោជន៍ដល់ការសរសេរ ។
ជាជម្រើស សិស្សអាចពិភាក្សាអំពីការឆ្លើយតបចំពោះសាច់រឿងនេះជាគូៗ ឬជាក្រុមតូចៗ ។
-
តើបទគម្ពីរអ្វីដែលអាចជួយមិត្តអ្នកឲ្យយល់កាន់តែច្បាស់អំពីភាពល្អរបស់ព្រះអង្គសង្គ្រោះ និងព្រឹត្តិការណ៍មុនការយាងមករបស់ទ្រង់ ?
វាអាចនឹងមានអត្ថប្រយោជន៍ក្នុងការបង្ហាញសេចក្ដីថ្លែងការណ៍របស់អែលឌើរ អុជដូហ្វ ពីលើកមុនក្នុងមេរៀន ខណៈសិស្សឆ្លើយតបនឹងសំណួរខាងក្រោម ។
-
តើការយល់ដឹងអ្វីខ្លះចេញពីសេចក្តីថ្លែងការណ៍របស់អែលឌើរ អុជដូហ្វ ដែលអាចជួយមិត្តរបស់អ្នកបាន ? ហេតុអ្វី ?
-
តើការព្យាយាមមើលឃើញទីសម្គាល់ចេញពីទស្សនវិស័យដ៏អស់កល្បមួយអាចជួយនាងដោយរបៀបណា ?
អ្នកអាចនឹងបញ្ចប់ដោយការអញ្ជើញសិស្សឲ្យចែកចាយនូវសេចក្តីសង្ឃឹមដែលពួកគេមានអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។