« គោលទ្ធិ និងសេចក្តីសញ្ញា ២០:១–៣៦ ៖ ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:១–៣៦ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣៥ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ២០–២២
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:១–៣៦
ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានរៀបចំឡើងនៅក្នុងផ្ទះរបស់ ពេត្រុស និងម៉ារី វិតមើរ ក្នុងភូមិហ្វាយែត រដ្ឋញូវយ៉ក នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ២០ បង្ហាញពីព្រះរាជបំណងប្រាថ្នារបស់ព្រះអម្ចាស់សម្រាប់សាសនាចក្រដែលបានស្ដារឡើងវិញថ្មី ។ មេរៀននេះមានគោលបំណងជួយសិស្សយល់ពីសារៈសំខាន់នៃសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សារៈសំខាន់នៃព្រះវិហារមួយ ។
សូមពិចារណាដាក់សិស្សជាក្រុមតូចៗ ដើម្បីអនុវត្តការពន្យល់ពីរបៀបដែលពួកគេអាចឆ្លើយតបទៅនឹងសាច់រឿងខាងក្រោម ។ អ្នកក៏អាចពិចារណាប្រើសាច់រឿងដែលផ្តល់ដោយប្រធាន ដោយប្រធាន ដាល្លិន អេក អូក « ចាំបាច់ត្រូវមានព្រះវិហារមួយ » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ០:០០ ដល់នាទីទី ០:៤៨ ។
សូមស្រមៃថា ពេលកំពុងពិភាក្សាជាមួយមិត្តភក្ដិរបស់អ្នកនូវអ្វីដែលអ្នកបានធ្វើកាលពីចុងសប្តាហ៍ អ្នកបាននិយាយអំពីការទៅព្រះវិហារ ។ មិត្តភក្តិរបស់អ្នកម្នាក់បានឆ្លើយថា ៖ « ខ្ញុំមិនចង់ឈ្លើយទេ ប៉ុន្តែខ្ញុំមិនយល់ពីចំណុចដែលសាសនាចក្របានរៀបចំឡើង ។ តើអ្នកពិតជាមានអារម្មណ៍ថា អ្នកត្រូវការព្រះវិហារដើម្បីជិតស្និទ្ធនឹងព្រះ ហើយធ្វើជាមនុស្សល្អឬ ?
-
ហេតុអ្វីបានជាអ្នកគិតថាមនុស្សមួយចំនួនមិនឃើញពីតម្រូវការដែលត្រូវរៀបចំសាសនាឡើង ?
វាប្រហែលជាមានប្រយោជន៍សម្រាប់សិស្សក្នុងការពិចារណាពីអារម្មណ៍បច្ចុប្បន្នរបស់ពួកគេអំពីសារៈសំខាន់នៃព្រះអង្គសង្គ្រោះ ដែលមានសាសនាចក្ររបស់ទ្រង់នៅលើផែនដី ។ អ្នកអាចអញ្ជើញសិស្សឲ្យឆ្លើយនឹងសំណួរខាងក្រោម នៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ៖
-
តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើគ្មានសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនោះទេ ?
ក្រោយពីសិស្សបានមានពេលដើម្បីសរសេរចម្លើយរបស់ពួកគេហើយ សិស្សពីរបីនាក់អាចចែកចាយចម្លើយរបស់ពួកគេជាមួយថ្នាក់ទាំងមូល ។ សូមលើកទឹកចិត្តពួកគេ នៅពេលពួកគេសិក្សានៅថ្ងៃនេះ ដើម្បីស្វែងរកសេចក្តីពិត ដែលអាចជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
ការរៀបចំសាសនាចក្រនៃគ្រីស្ទ
ដើម្បីជួយសិស្សឲ្យយល់អំពីបរិបទប្រវត្តិសាស្ត្រនៃការរៀបចំសាសនាចក្រ នោះអ្នកអាចសង្ខេបកថាខណ្ឌខាងក្រោម ឬឲ្យសិស្សអានវា ។ ជាជម្រើស អ្នកអាចអានអំពីព្រឹត្តិការណ៍ជុំវិញឱកាសនេះនៅក្នុង ពួកបរិសុទ្ធ ៖ ដំណើររឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ ទំព័រ ៨៤–៨៦ ។
ដប់មួយថ្ងៃបន្ទាប់ពីបានបោះពុម្ពព្រះគម្ពីរមរមន គឺនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ សាសនាចក្រនៃព្រះគ្រីស្ទត្រូវបានរៀបចំឡើង ។ ការរៀបចំនេះបានធ្វើឡើងនៅផ្ទះរបស់ ពេត្រុស និងម៉ារី វិតមើរ ក្នុងភូមិហ្វាយែត រដ្ឋញូវយ៉ក ។ ដើម្បីបំពេញតម្រូវការផ្លូវច្បាប់ មនុស្សប្រាំមួយនាក់ត្រូវបានជ្រើសរើសឲ្យធ្វើជាសមាជិកដំបូងនៃព្រះវិហារថ្មីនេះ ។ ប្រហែល ៤០ នាក់ផ្សេងទៀតក៏មានវត្តមានដើម្បីធ្វើជាសាក្សីក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ។ ក្រោយមក នៅឆ្នាំ ១៨៣៨ ព្រះអម្ចាស់បានបើកសម្ដែងឈ្មោះសាសនាចក្រ ដូចដែលយើងដឹងនៅថ្ងៃនេះ ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១–៤ ដោយរកមើលតួនាទីរបស់ព្រះអម្ចាស់នៅក្នុងការរៀបចំសាសនាចក្ររបស់ទ្រង់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សេចក្តីពិតមួយដែលសិស្សអាចស្វែងរកឃើញ អាចថា ព្រះយេស៊ូវគ្រីស្ទបានរៀបចំសាសនាចក្ររបស់ទ្រង់នៅជំនាន់របស់យើង តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។
អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យសញ្ជឹងគិតពីចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះ មុននឹងពិភាក្សាអំពីចម្លើយជាថ្នាក់ ឬជាក្រុម ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះចង់បានសាសនាចក្ររបស់ទ្រង់មាននៅលើផែនដី ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះសម្រាប់ការមានសាសនាចក្ររបស់ទ្រង់នៅលើផែនដី សូមពិចារណាចែកចាយសំណៅចែកដែលភ្ជាប់មកជាមួយ ។ សូមទុកពេលឲ្យសិស្សរៀនតែម្នាក់ឯង ជាមួយដៃគូ ឬជាក្រុមតូច ។
សូមពន្យល់ថា បន្ទាប់ពីពួកគេសិក្សា ពួកគេនឹងមានឱកាសសង្ខេបអ្វីដែលពួកគេបានរៀនអំពីមូលហេតុដែលយើងត្រូវការសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនៅលើផែនដី ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ចំណាំនូវអ្វីដែលពួកគេចង់ចងចាំ នៅពេលពួកគេរៀបចំការពន្យល់របស់ពួកគេ ។
ហេតុអ្វីបានជាព្រះអង្គសង្គ្រោះមានសាសនាចក្រ ?
ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា— គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:១–៣៦
-
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ហើយគូសបន្ទាត់ពីក្រោមមូលហេតុដែលព្រះអង្គសង្គ្រោះមានសាសនាចក្រ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនេះ ត្រូវបានស្ថាបនាឡើង ដើម្បីបង្រៀនគោលលទ្ធិដ៏ពេញលេញរបស់ទ្រង់ និងដើម្បីគ្រប់គ្រងជាផ្លូវការដោយមានសិទ្ធិអំណាចបព្វជិតភាពរបស់ទ្រង់ សម្រាប់ធ្វើពិធីបរិសុទ្ធដែលចាំបាច់ ដើម្បីចូលទៅក្នុងនគររបស់ព្រះ ។ សមាជិកដែលបោះបង់ការចូលរួមក្នុងសាសនាចក្រ និងពឹងផ្អែកតែលើជីវភាពខាងវិញ្ញាណផ្ទាល់ខ្លួន ដោយញែកខ្លួនពួកគាត់ចេញពីកត្តាចាំបាច់ក្នុងដំណឹងល្អទាំងនេះ ៖ អំណាច និងពរជ័យនៃបព្វជិតភាព ភាពពេញលេញនៃគោលលទ្ធិដែលបានស្ដារឡើងវិញ និងការលើកទឹកចិត្ត និងឱកាសដើម្បីអនុវត្តគោលលទ្ធិនោះ ។ ( ដាល្លិន អេក អូក « ចាំបាច់ត្រូវមានព្រះវិហារមួយ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៥ )
ក្រោយពីការក្បត់សាសនា និងការបែកបាក់នៃសាសនាចក្រដែលទ្រង់បានរៀបចំឡើងកាលទ្រង់គង់នៅលើផែនដី នោះព្រះអម្ចាស់បានស្ថាបនាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទឡើងវិញម្ដងទៀតតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ គោលបំណងពីបុរាណនៅតែបន្ដ ៖ ការណ៍នោះគឺ ការប្រកាសដំណឹងល្អនៃព្រះសិក្ខាបទនៃព្រះយេស៊ូវគ្រីស្ទ ហើយចាត់ចែងពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ—គឺមានន័យថា ដើម្បីនាំមនុស្សមករកព្រះគ្រីស្ទ ។ ហើយឥឡូវនេះ តាមរយៈការប្រើសាសនាចក្រដែលបានស្ដារឡើងវិញនេះជាឧបករណ៍ នោះការសន្យានៃសេចក្ដីប្រោសលោះអាចទទួលយកបាន សូម្បីតែវិញ្ញាណនៃមរណជនដែលមិនបានស្គាល់ពីព្រះគុណរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរមែងស្លាប់ផងដែរ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨ )
សូមសរសេរសេចក្ដីសង្ខេបខ្លីៗអំពីអ្វីដែលអ្នកបានរៀនពីសេចក្ដីថ្លែងការណ៍ទាំងនេះ អំពីមូលហេតុដែលព្រះអង្គសង្គ្រោះមានសាសនាចក្រនៅលើផែនដី ។
-
នៅពេលសាសនាចក្រត្រូវបានរៀបចំឡើងក្នុងខែ មេសា ឆ្នាំ ១៨៣០ ព្រះគម្ពីរមរមនទើបត្រូវបានបោះពុម្ពជាលើកដំបូង ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៩–៣ ព្រះអម្ចាស់បានគូសបញ្ជាក់អំពីសេចក្តីពិតជាច្រើនដែលត្រូវបានបង្រៀននៅក្នុងព្រះគម្ពីរមរមន ។
សូមសិក្សាបណ្ដុំខគម្ពីរខាងក្រោមនេះ ដោយរកមើលសេចក្ដីពិតសំខាន់ៗ ដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីព្រះអង្គទ្រង់ និងគោលលទ្ធិរបស់ទ្រង់ ។ សូមពិចារណាប្រើលេខយោងសម្រាប់បទគម្ពីរទាំងនេះ ដើម្បីជួយស្វែងរកព័ត៌មានសំខាន់ៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៨–១៥ ( ព្រះគម្ពីរមរមន និងតួនាទីរបស់វាក្នុងការស្ដារឡើងវិញ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:១៧–២៥ ( ផែនការនៃសេចក្តីសង្គ្រោះ )
សូមជ្រើសរើសសេចក្ដីពិតពីរ ឬច្រើនដែលអ្នកបានសិក្សា ។ សូមសរសេរពីមូលហេតុដែលអ្នកគិតថា វាមានសារៈសំខាន់សម្រាប់សេចក្តីពិតទាំងនេះដែលត្រូវបានគូសបញ្ជាក់ នៅពេលដែលសាសនាចក្របានបង្កើតឡើង ។
លើកទឹកចិត្តសិស្សឲ្យចែកចាយសេចក្ដីពិតដែលពួកគេកំពុងរៀន ៖ ផ្នែកខាងក្រោមនៃមេរៀននេះផ្តល់ឲ្យសិស្សនូវឱកាសក្នុងការសញ្ជឹងគិត ហើយបន្ទាប់មកចែកចាយអ្វីដែលពួកគេកំពុងរៀន ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « ជួយសិស្សបង្កើត ឬចាប់ផ្តើមការសន្ទនាអំពីដំណឹងល្អ » ដែលមាននៅក្នុងការបំពាក់បំប៉ន ជំនាញការអភិវឌ្ឍគ្រូបង្រៀន ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីបំពេញសំណៅចែកនោះ សូមរំឭកពួកគេអំពីសាច់រឿងតាំងពីដើមមេរៀន ។ បន្ទាប់មក សូមឲ្យសេចក្តីណែនាំដូចខាងក្រោមនេះដល់ពួកគេ ៖
ដោយប្រើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមបង្កើតការឆ្លើយតបមួយដើម្បីជួយនរណាម្នាក់ដែលមិនយល់ពីតម្រូវការសម្រាប់មានសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនៅលើផែនដី ។ ប្រសិនបើចង់បាន សំណួរខាងក្រោមអាចជួយណែនាំដល់អ្នកបាន ៖
-
តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវផ្ដល់ឲ្យអ្វី ដែលគ្មានអង្គការណាអាចផ្តល់ឲ្យយើងបាន ?
-
តើសាសនាចក្ររបស់ព្រះអង្គសង្គ្រោះជួយយើងរៀនអំពីទ្រង់ ហើយមករកទ្រង់ដោយរបៀបណា ?
-
តើការធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះបានផ្ដល់ពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ក្នុងការរៀបចំចម្លើយរបស់ពួកគេ សូមផ្ដល់ឱកាសឲ្យចែកចាយជាមួយសិស្សផ្សេងទៀត ។ សិស្សដែលមានស្ម័គ្រចិត្តពីរបីនាក់ក៏អាចឡើងចែកចាយការឆ្លើយតបរបស់ពួកគេជាមួយថ្នាក់ទាំងមូលដែរ ។
សូមបញ្ចប់មេរៀននេះ ដោយថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនានាដែលបានសិក្សានៅថ្ងៃនេះ ។