ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
គំនិត​សម្រាប់​ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ


« គំនិត​សម្រាប់​ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« គំនិត​សម្រាប់​ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
គ្រួសារ​កំពុង​អាន​ព្រះគម្ពីរ​នៅ​ជុំវិញ​តុ

គំនិត​សម្រាប់​ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ

ទាំងនេះ​គឺជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​លើក​ទឹកចិត្ត​ដល់​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​នៅ​ឯ​គេហដ្ឋាន​ដោយ​ខ្លួនឯង និង​ជា​ក្រុមគ្រួសារ ។ សូម​ប្រុង​ប្រយ័ត្ន​ថា ពុំ​មែន​សមាជិក​ក្នុង​ថ្នាក់​ទាំងអស់​អាច​សិក្សា​ព្រះគម្ពីរ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ​នោះ​ទេ ( ឧទាហរណ៍ សមាជិក​ខ្លះ​រស់នៅ​តែឯង ឬ​ជា​សមាជិក​តែ​ម្នាក់​ឯង​ក្នុង​ក្រុមគ្រួសារ ) ។

  • សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍ ដែល​ពួកគេ​បាន​មាន​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​នៅ​ឯ​គេហដ្ឋាន ។ ឧទាហរណ៍ បងប្អូន​អាច​សូម​ឲ្យ​ពួកគេ​ចែកចាយ​ខគម្ពីរ​មួយ​ដែល​បាន​បំផុស​គំនិត​ដល់​ពួកគេ ហើយ​ពន្យល់​អំពី​ហេតុផល​ដែល​ពួកគេ​គិត​ថា វា​មាន​ន័យ​ចំពោះ​ពួកគេ ។

  • សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ផ្ដល់​ឧទាហរណ៍​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​កាន់តែ​មាន​អត្ថន័យ ។ ( គំនិត​មួយ​ចំនួន​អាច​រក​បាន​នៅក្រោម​ចំណង​ជើង « គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​បងប្អូន » និង « គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​បងប្អូន » នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។

  • សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ ។

  • សូម​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​បង្ហាញ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​ធនធាន​មួយ​ចំនួន ដែល​បាន​ផ្ដល់ឲ្យ​ដោយ​សាសនាចក្រ ដើម្បី​ជួយ​សមាជិក​ឲ្យ​សិក្សា​ដំណឹងល្អ ។ ធនធាន​ទាំងនេះ​រួមមាន ជំនួយ​ការសិក្សា​ព្រះគម្ពីរ ដែល​មាន​នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org; « ដំណើររឿង​ព្រះគម្ពីរ » ដែល​មាន​នៅលើ​គេហទំព័រ children.ChurchofJesusChrist.org; គម្រោង​មេរៀន​បង្រៀន និង​ធនធាន​ផ្សេងទៀត​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ អង្គការ​បឋម​សិក្សា; មាតិកា​ដែល​ផ្ដោត​ទៅលើ​យុវវ័យ នៅលើ​គេហទំព័រ youth.ChurchofJesusChrist.org; សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន; ព្រមទាំង​វីដេអូ ការថត​ជា​សំឡេង និង​រូបភាព​នានា​ដែល​មាន​នៅលើ​គេហទំព័រ MediaLibrary.ChurchofJesusChrist.org ។ ធនធាន​ទាំងនេះ​ភាគច្រើន​ក៏​មាន​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ផងដែរ ។

  • សូម​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​ពន្យល់​អំពី​របៀប​ប្រើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ដើម្បី​សិក្សា​ព្រះគម្ពីរ រួម​ទាំង​របៀប​គូស​ចំណាំ​ខគម្ពីរ ហើយ​កត់ត្រា​អារម្មណ៍​ផងដែរ ។

  • សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ ឬ​ច្រើន​នាក់​ឲ្យ​ចែកចាយ​អំពី​របៀប ដែល​ពួកគេ​បាន​បង្រៀន​ពី​គោលការណ៍​ជាក់លាក់​មួយ​នៃ​ដំណឹងល្អ​នៅក្នុង​ក្រុម​គ្រួសារ​របស់​ពួកគេ ។