ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១៩–២៥ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ ៖ « យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង »


« ថ្ងៃទី ១៩–២៥ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ ៖ ‹ យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៩–២៥ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះឱរស​យេស៊ូវ​រុំ​នឹង​ក្រណាត់​ពណ៌​ស ហើយ​ផ្ទុំ​ក្នុង​ចំបើង

ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ដោយ ស៊ីម៉ូន ឌូវី

ថ្ងៃទី ១៩–២៥ ខែ ធ្នូ

បុណ្យ​គ្រីស្ទម៉ាស់

« យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង »

អំឡុង​ការសិក្សា​ផ្ទាល់ខ្លួន និង​ការរៀបចំ​ខ្លួន​បង្រៀន​របស់​បងប្អូន សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​មាន​អារម្មណ៍​អំណរ​ដ៏​អស្ចារ្យ​នៃ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​យាង​ព្រះវិញ្ញាណ​ឲ្យ​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

រដូវ​បុណ្យ​គ្រីស្ទម៉ាស់​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យើង​អរ​រីករាយ​ក្នុង​ព្រះប្រោសលោះ​របស់​យើង ។

  • ទោះបីជា​បុណ្យ​គ្រីស្ទម៉ាស់​ត្រូវបាន​គេ​ស្គាល់​ថាជា​រដូវកាល​នៃ​អំណរ​ក្ដី ក៏​មាន​មនុស្ស​ជាច្រើន​ដែល​មាន​កាលៈទេសៈ​ខ្លះ ធ្វើឲ្យ​វា​ពិបាក​នឹង​រកឃើញ​អំណរ​ដែរ ទោះបី​ដល់​ពេល​នេះ​ហើយ​ក្ដី ។ សារលិខិត​ដ៏​សំខាន់​នៃ​បុណ្យ​គ្រីស្ទម៉ាស់​គឺថា ព្រះអង្គ​សង្គ្រោះ​អាច​សម្រាល​បន្ទុក​របស់​យើង​បាន ហើយ​ជួយ​យើង​ឲ្យ​រកឃើញ​សេចក្ដី​សុខសាន្ដ ព្រមទាំង​អំណរ​ផងដែរ ។ ដើម្បី​ចែកចាយ​សារលិខិត​នេះ បងប្អូន​អាច​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ដូច​តទៅ​នេះ​ដាក់​លើ​ក្ដារខៀន ៖ ទំនុក​ដំកើង ៣៥:៩; អេសាយ ២៥:៨–៩; ៤៤:២១–២៤; ៥១:១១; សេផានា ៣:១៤–២០; ម៉ូសេ ៥:៥–១១ ។ បន្ទាប់មក បងប្អូន​អាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ដើម្បី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ធ្វើការ​ពិចារណា កាល​ពួកគេ​អាន​វគ្គ​បទគម្ពីរ​ទាំងឡាយ តើ​វគ្គ​បទគម្ពីរ​ទាំងនេះ​ផ្ដល់​មូលហេតុ​អ្វីខ្លះ​ដើម្បី​មាន​អំណរ ? សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ប្រហែលជា​បងប្អូន​អាច​ផ្តល់​ពេលវេលា​ឲ្យ​សមាជិក​ក្នុង​ថ្នាក់ សរសេរ​ពី​អំណរ​របស់​ពួកគេ​ផ្ទាល់​នៅក្នុង​ព្រះអង្គ​សង្គ្រោះ ។ ពួកគេ​អាច​ទទួលបាន​ការយល់ដឹង​បន្ថែម​ទៀត​មកពី​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

  • បុណ្យ​គ្រីស្ទម៉ាស់​ផ្ដល់​ឱកាស​ឲ្យ​ចែកចាយ​អំណរ​នៃ​ព្រះគ្រីស្ទ​តាមរយៈ​ការបម្រើ​ដល់​មនុស្ស​ដទៃ ។ ពីមុន​មកកាន់​ថ្នាក់រៀន បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​រំឭក​សារលិខិត​របស់​អែលឌើរ អូលីសេស សូរ៉េស « A Modern Angelic Host » ( ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៩ នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ហើយ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​ពី​របៀប​ដែល​ទង្វើ​នៃ​ការបម្រើ​នោះ​បាន​ជួយ​អែលឌើរ សូរ៉េស និង​គ្រួសារ​របស់​លោក​ឲ្យ​មាន​អំណរ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ បងប្អូន​ក៏អាច​ចែកចាយ​ផ្នែក​ខ្លះ​នៃ​សារលិខិត​របស់​លោក​ក្នុង​ថ្នាក់​ផងដែរ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​ការផ្ដល់ ឬ​ការទទួល​បាន​ទង្វើ​នៃ​ការបម្រើ​នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ ។ តើ​យើង​អាច​អនុវត្ត​តាម​ការអញ្ជើញ​របស់​អែលឌើរ សូរ៉េស ឲ្យ​ធ្វើតាម « គំរូ​ដ៏​ឥតខ្ចោះ​នៃ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ល្អ​ចំពោះ​មនុស្ស » របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

និមិត្តសញ្ញា​នានា​អាច​ជួយ​យើង​ឲ្យ​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ មាន​នូវ​បញ្ជី​និមិត្តសញ្ញា​មួយ​ចំនួន​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ចេញពី​និមិត្តសញ្ញា​ទាំងនេះ និង​និមិត្តសញ្ញា​ផ្សេងទៀត​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ការសិក្សា​របស់​ពួកគេ ។ តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​ការរកឃើញ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​បទគម្ពីរ​ទាំងនេះ ? តើ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​បង្រៀន​យើង​ថា « គ្រប់​អ្វី​ទាំងអស់​ត្រូវបាន​បង្កើត ហើយ​ធ្វើឡើង​មក ដើម្បី​ធ្វើ​ទីបន្ទាល់​អំពី [ ទ្រង់ ] » ? ( ម៉ូសេ ៦:៦៣ ) ។

ព្រះ​បាន​ប្រទាន​ដល់​ពួកយើង​នូវ​អំណោយ​ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ។

  • ការជូន​អំណោយ​គឺជា​ប្រពៃណី​មួយ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​នៅក្នុង​វប្បធម៌​ភាគច្រើន ។ បងប្អូន​អាច​ដឹកនាំ​ការពិភាក្សា​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់ អំពី​អំណោយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ជាពិសេស​អំណោយ​ជា​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ បងប្អូន​អាច​ចែកចាយ​វីដេអូ « He Is the Gift » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី ដែល​អំណោយ​ជា​ព្រះអង្គ​សង្គ្រោះ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ តើ​យើង​អាច​បង្ហាញ​ការដឹងគុណ​របស់​យើង​ដល់​ព្រះវរបិតាសួគ៌​ចំពោះ​អំណោយ​នេះ​ដោយ​របៀបណា ?

អេសាយ ៧:១៤; ៩:៦

« គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា​ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ » ។

  • ព្យាការី​អេសាយ​បាន​ប្រើ​ព្រះនាម និង​ព្រះបរមងារ​ជាច្រើន​ដើម្បី​រៀបរាប់​ពី​ព្រះមែស៊ី ដែល​នឹង​ប្រសូត​មក​នៅ​ភូមិ​បេថ្លេហិម ( ឧទាហរណ៍ សូមមើល អេសាយ ៧:១៤; ៩:៦ ) ។ ប្រហែល​សមាជិក​ក្នុង​ថ្នាក់​នឹង​រីករាយ​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់​តាមរយៈ​ការរៀន​អំពី​ព្រះបរមងារ​ទាំងនេះ ។ ពួកគេ​អាច​រើសយក​ព្រះបរមងារ​មួយ ហើយ​រកមើល​វគ្គ​បទគម្ពីរ​ផ្សេងទៀត ដែល​ជួយ​ពួកគេ​ឲ្យ​យល់ពី​អត្ថន័យ​នៃ​ព្រះបរមងារ​នោះ ។ ឧទាហរណ៍ ពួកគេ​អាច​រៀន​បន្ថែម​ទៀត​អំពី​ព្រះបរមងារ « ម្ចាស់​នៃ​មេត្រីភាព » ( អេសាយ ៩:៦ ) តាមរយៈ​ការអាន​ក្នុង ទំនុក​ដំកើង ៨៥:៨; អេសាយ ៥២:៧; លូកា ២:១៤ ឬ យ៉ូហាន ១៦:៣៣ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​បទគម្ពីរ​ផ្សេងទៀត សូម​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​រកមើល​ក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើ​ព្រះបរមងារ​ទាំងនេះ​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​សេចក្ដី​សុខសាន្ដ និង​អំណរ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

« ពេល​យើង​ផ្ដោត​ជីវិត​របស់​យើង​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ … និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹងល្អ​របស់​ទ្រង់ យើង​អាច​មាន​នូវ​អំណរ ទោះជា​មាន​អ្វី​កំពុង​កើតឡើង—ឬ​មិន​កើតឡើង—នៅ​ក្នុង​ជីវិត​យើង​ក៏​ដោយ ។ អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ ទ្រង់​គឺជា​ប្រភព​នៃ​អំណរ​ទាំងអស់ ។ យើង​ទទួល​អារម្មណ៍​នេះ​នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ កាល​យើង​ច្រៀង​បទ ‹ អំណរ​ដល់​លោក ព្រះ​បុត្រ​កើត​ហើយ › [ ទំនុក​តម្កើង ល.រ. ១២៤ ] ។ ហើយ​យើង​អាច​មាន​អារម្មណ៍​នោះ​ពេញ​មួយ​ឆ្នាំ ។ សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អំណរ !…

ដូចជា​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ភាពសុខសាន្ត​ដែល ‹ ហួស​លើស​ពី​អស់​ទាំង​គំនិត › [ ភីលីព ៤:៧ ] ដែរ នោះ​ទ្រង់​ក៏​ប្រទាន​អំណរ​ដ៏​ខ្លាំងក្លា ជ្រាលជ្រៅ និង​ច្រើន​អនេក ដែល​ផ្ទុយពី​ហេតុផល ឬ​ការយល់ដឹង​របស់​មនុស្ស » ( « Joy and Spiritual Survival » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

រៀបចំ​ខ្លួន​ដោយ​គិត​អំពី​មនុស្ស ។ « ចូរ​ឲ្យ​ការយល់​អំពី​មនុស្ស​របស់​អ្នក​ដែល​អ្នក​បង្រៀន ដឹកនាំ​ផែនការ​របស់​អ្នក ។ … គ្រូបង្រៀន​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ គឺ​ពុំ​តាំងចិត្ត​ទៅលើ​របៀប ឬ​វិធីសាស្ត្រ​បង្រៀន​ជាក់លាក់​មួយ​នោះ​ទេ ពួកគេ​តាំងចិត្ត​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។