ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា ៖ « ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស »


« ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា ៖ ‹ ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
បុរស​ម្នាក់​វារ​នៅលើ​ឆ្នេរ​ខ្សាច់ ដោយ​មាន​ត្រី​បាឡែន​នៅក្នុង​មហាសមុទ្រ​នៅ​ពីក្រោយ​គាត់

យ៉ូណាស​នៅលើ​ឆ្នេរ​ខ្សាច់​នៃ​ក្រុង​នីនីវេ ដោយ ដានីយ៉ែល អេ លូវីស

ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា

យ៉ូណាស; មីកា

« ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស »

ការប្រែចិត្ត​ជឿ​ដ៏​យូរ​អង្វែង​តម្រូវ​ឲ្យ​មាន​លើសពី​មេរៀន​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​ដ៏​បំផុស​គំនិត​រាល់​ពីរ​សប្ដាហ៍​ម្ដង​ទៅទៀត ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្វែងរក​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​សរសេរ​ឃ្លា​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ សេចក្ដីពិត​ដែល​ធ្វើឲ្យ​ខ្ញុំ​នឹកឃើញ អ្វីមួយ​ថ្មី​ដែល​ខ្ញុំ​បាន​រៀន និង អ្វីមួយ​ដែល​ខ្ញុំ​ចង់​សិក្សា​បន្ថែម​ទៀត ។ សូម​ផ្តល់​ពេលវេលា​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិនិត្យ​មើល​ឡើងវិញ នូវ​អ្វី​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​គម្ពីរ​យ៉ូណាស និង​គម្ពីរ​មីកា ដែល​ទាក់ទង​ទៅនឹង​ឃ្លា​មួយ​នៅលើ​ក្ដារខៀន ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូណាស ១–៤; មីកា ៧:១៨–១៩

ព្រះអម្ចាស់​មាន​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំងអស់ ដែល​ងាក​មករក​ទ្រង់ ។

ការរំឭក​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​អំពី​សេចក្ដី​សប្បុរស​របស់​ព្រះអម្ចាស់ អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកគេ ហើយ​បំផុស​គំនិត​ពួកគេ​ឲ្យ​ប្រែចិត្ត ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន មីកា ៧:១៨–១៩ ហើយ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ព្រឹត្តិការណ៍​មួយ​ចំនួន​ចេញពី យ៉ូណាស ១–៤ ដែល​បង្ហាញ​ថា ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស ។ តើ​យើង​អាច​ចែកចាយ​បទពិសោធន៍​ផ្សេងទៀត​អ្វីខ្លះ អំពី​សេចក្ដី​សប្បុរស​របស់​ព្រះ—ចេញពី​ព្រះគម្ពីរ ឬ​ពី​ជីវិត​របស់​យើង​ផ្ទាល់ ?

ការដក​ពិសោធន៍​សេចក្ដី​សប្បុរស​របស់​ព្រះអម្ចាស់ អាច​បំផុស​គំនិត​យើង​ឲ្យ​កាន់តែ​មាន​សេចក្ដី​សប្បុរស ។ នេះ​គឺជា​គំនិត​មួយ ដែល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ឲ្យ​រៀន​អំពី​សេចក្ដី​សប្បុរស​ចេញពី​គម្ពីរ​យ៉ូណាស ។ បងប្អូន​អាច​សរសេរ​សំណួរ​ដូចនេះ​នៅលើ​ក្ដារខៀន ៖ ដូច​បាន​បង្ហាញ​នៅក្នុង យ៉ូណាស ១–៤ តើ​សេចក្ដី​សប្បុរស​របស់​ព្រះ​អាច​បង្រៀន​ខ្ញុំ​អ្វីខ្លះ អំពី​ការកាន់តែ​មាន​សេចក្ដី​សប្បុរស ? សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​អាច​ជ្រើសរើស​យក​ជំពូក​មួយ​មក​រំឭក​ឡើងវិញ ហើយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​នេះ ។ សូម​ផ្ដល់​ពេលវេលា​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិចារណា​ពី​ឱកាស ដែល​ពួកគេ​មាន​ដើម្បី​ជំនួស​ឥរិយាបថ​ដែល​កាត់​សេចក្ដី​គេ ដោយ​ឥរិយាបថ​ប្រកប​ដោយ​សេចក្ដី​សប្បុរស​ចំពោះ​ខ្លួន​គេ ឬ ​មនុស្ស​ដទៃ​វិញ ។

រូបភាព
បុរស​ពីរនាក់​កំពុង​ជជែក​គ្នា​នៅក្បែរ​មាត់​ទន្លេ

យើង​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​បុត្រា​បុត្រី​របស់​ព្រះ ។

យ៉ូណាស ១; ៣–៤

បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ត្រូវ​ស្ដាប់ឮ​ដំណឹងល្អ ។

  • របៀប​មួយ​ដើម្បី​រៀន​មេរៀន​មកពី​ដំណើររឿង​របស់​យ៉ូណាស គឺ​ត្រូវ​ប្រៀបធៀប​វា​ជាមួយ​នឹង​ដំណើររឿង​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​ព្រះគម្ពីរ​មរមន ។ សូម​ពិចារណា​គូស​ជួរឈរ​ពីរ​នៅលើ​ក្ដារខៀន ដែល​មាន​ចំណងជើង​ថា យ៉ូណាស និង អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ ។ សូម​ឲ្យ​សមាជិក​ប្រៀបធៀប​ឥរិយាបថ​របស់​យ៉ូណាស​អំពី​ការបង្រៀន​ប្រជាជន​នីនីវេ ( សូមមើល យ៉ូណាស ១; ៣–៤ ) ទៅនឹង​ឥរិយាបថ​របស់​ពួកបុត្រា​របស់​ម៉ូសាយ​អំពី​ការបង្រៀន​ពួកសាសន៍​លេមិន ( សូមមើល ម៉ូសាយ ២៨:១–៥; អាលម៉ា ១៧:២៣–២៥ ) ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​លំហាត់​នេះ អំពី​ការចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់ ?

  • ដូចជា​យ៉ូណាស​ដែរ ពួកយើង​ជាច្រើន​អាច​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​នឹង​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​បែរចិត្តគំនិត​ទៅរក​ព្រះអម្ចាស់ ។ តើ​មាន​មូលហេតុ​ណាខ្លះ ដែល​ធ្វើឲ្យ​យ៉ូណាស​បាន​គេច​ចេញពី​ការហៅ​របស់​លោក ឲ្យ​ព្រមាន​ដល់​ប្រជាជន​នៅក្រុង​នីនីវេ ? ហេតុអ្វី​ពេលខ្លះ​ពួកយើង​ស្ទាក់ស្ទើរ​នឹង​ចែកចាយ​ដំណឹងល្អ ? សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​របៀប ដែល​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ​ឲ្យ​យកឈ្នះ​លើ​ការស្ទាក់ស្ទើរ​របស់​ពួកគេ ។ ការប្រឹក្សា​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​កំណត់​ពី​គោលការណ៍ ដែល​អាច​ពង្រឹង​ដល់​កិច្ចខិតខំ​របស់​យើង​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

មីកា ៦:៦–៨

« តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូចម្តេច ? »

  • មីកា ៦:៦–៧ លើកឡើង​ពី​ធាតុផ្សំ​បីបួន​នៃ​ពិធី​ប្រពៃណី​របស់​ពួកសាសន៍​យូដា​សម័យ​បុរាណ ។ ប៉ុន្ដែ​មាន​អ្វីមួយ​ដែល​សំខាន់​ចំពោះ​ព្រះ ជាង​ពិធី​បុណ្យ​ផ្នែក​ខាងក្រៅ​ទៅទៀត ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកមើល​អ្វីៗ​ដែល​សំខាន់​ទាំងនោះ​នៅក្នុង ខទី ៨ ។ ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​កំណត់​ឃ្លា​គន្លឹះ​សំខាន់ៗ​នៅក្នុង​ខគម្ពីរ​នេះ ហើយ​ពិភាក្សា​ពី​អត្ថន័យ​របស់​វា​ម្ដង​មួយៗ ។ បន្ទាប់មក ពួកគេ​អាច​រើសយក​ឃ្លា​ដែល​ពួកគេ​ចូលចិត្ត រកមើល​បទគម្ពីរ​ដែល​ទាក់ទង​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ​ទំនុក​តម្កើង​ដែល​ទាក់ទង​នៅក្នុង សៀវភៅ​ទំនុក​តម្កើង ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ហេតុអ្វី​បានជា​គោលការណ៍​ទាំងនេះ​មាន​សាៈសំខាន់​ចំពោះ​ព្រះអម្ចាស់ ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

សេចក្ដី​ស្រឡាញ់ គំរូ និង​ទីបន្ទាល់ ។

ក្រោយពី​ការពិភាក្សា​អំពី​ការព្រមាន​របស់​យ៉ូណាស​ទៅកាន់​ប្រជាជន​នៅ​ក្រុង​នីនីវេ ប្រធាន ហិនរី ប៊ី អាវរិង បាន​ចែកចាយ​បទពិសោធន៍​មួយ ដែល​ម្ដាយ​របស់​លោក​បាន​ព្រមាន​លោក ៖

« ខ្ញុំ​នៅតែ​អាច​ចាំ​ថា ម្ដាយ​ខ្ញុំ​បាន​និយាយ​ដោយ​ស្រទន់​មក​កាន់​ខ្ញុំ នា​រសៀល​ថ្ងៃសៅរ៍​មួយ​កាល​ខ្ញុំ​នៅ​តូច ពេល​ខ្ញុំ​បាន​សូម​ការអនុញ្ញាត​ពី​គាត់​ដើម្បី​ធ្វើ​អ្វីមួយ ដែល​ខ្ញុំ​គិត​ថា​វា​សមហេតុ​សមផល​យ៉ាង​ឥតខ្ចោះ តែ​គាត់​បាន​ដឹង​ថា​វា​គ្រោះថ្នាក់ ។ ខ្ញុំ​នៅតែ​អស្ចារ្យ​នឹង​អំណាច​ដែល​គាត់​មាន ហើយ​ខ្ញុំ​ជឿ​ថា​វា​មកពី​ព្រះអម្ចាស់ ដើម្បី​បង្វែរ​ចិត្ត​គំនិត​ខ្ញុំ​ដោយ​ពាក្យ​តែ​ពីរបី​ម៉ាត់​ប៉ុណ្ណោះ ។ ដូច​ដែល​ខ្ញុំ​ចាំ​វា គឺ​ថា ៖ ‹ អូ ម៉ាក់​គិត​ថា កូន អាច ធ្វើ​បាន ។ ប៉ុន្ដែ ជម្រើស គឺជា​របស់​កូន › ។ ការព្រមាន​តែមួយ​គត់​នៅក្នុង​ការគូស​បញ្ជាក់​នេះ គឺ​ត្រង់​គាត់​និយាយ​ពាក្យ អាច និង ជម្រើស ។ ប៉ុន្ដែ វា​ល្មម​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ ។

« អំណាច​របស់​គាត់​ដើម្បី​ព្រមាន​ដោយ​ពាក្យ​សម្ដី​តែ​ពីរបី​ម៉ាត់ កើត​ចេញពី​ចំណុច​បី​យ៉ាង តាម​ដែល​ខ្ញុំ​ស្គាល់​គាត់ ។ ទីមួយ ខ្ញុំ​ដឹង​ថា គាត់​ស្រឡាញ់​ខ្ញុំ ។ ទីពីរ ខ្ញុំ​ដឹង​ថា គាត់​បាន​និយាយ​ប្រាប់​រួចហើយ នូវ​អ្វី​ដែល​គាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​នោះ ហើយ​មាន​ពរជ័យ​ដោយសារ​វា ។ ហើយ​ទីបី គាត់​បាន​បង្ហាញ​ខ្ញុំ​នូវ​ទីបន្ទាល់​ដ៏​ពិតប្រាកដ​របស់​គាត់​ថា ជម្រើស​ដែល​ខ្ញុំ​ត្រូវ​ជ្រើសរើស​គឺ​សំខាន់​ខ្លាំង​ណាស់ ហើយ​ព្រះអម្ចាស់​នឹង​មាន​បន្ទូល​ប្រាប់​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ប្រសិនបើ​ខ្ញុំ​ទូល​សូម​ទ្រង់ ។ សេចក្ដី​ស្រឡាញ់ គំរូ និង​ទីបន្ទាល់ ៖ ទាំងនេះ​គឺជា​គន្លឹះ​នៅ​ថ្ងៃនោះ » ( « A Voice of Warning » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣២ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

រៀបចំ​ខ្លួន​បងប្អូន ។ ការបង្រៀន​ដំណឹងល្អ​ដ៏​មាន​អានុភាព​ចាប់ផ្ដើម​ជាមួយ​នឹង​ការរៀបចំ​ខ្លួន​យើង ។ ពីមុន​បងប្អូន​រៀបចំ​មេរៀន​របស់​បងប្អូន សូម​ផ្ដោតលើ​ការបំពេញ​ដួងចិត្ត​របស់​បងប្អូន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ការសិក្សា និង​ការអធិស្ឋាន​ដ៏​មាន​អត្ថន័យ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១២ ) ។