ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា ៖ « ចូរ​ស្វែងរក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់គ្នា​នឹង​រស់នៅ »


« ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា ៖ ‹ ចូរ​ស្វែងរក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់គ្នា​នឹង​រស់នៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះភ័ក្រ្ដ​របស់​ព្រះយេស៊ូវ​បំភ្លឺ​ដោយ​ភ្លើងទៀន​នៅក្នុង​បន្ទប់​ងងឹត

នំប៉័ង​ជីវិត ដោយ គ្រីស យ៉ង់

ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា

អេម៉ុស; អូបាឌា

« ចូរ​ស្វែងរក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់គ្នា​នឹង​រស់នៅ »

នៅពេល​បងប្អូន​សិក្សា​គម្ពីរ​អេម៉ុស និង​គម្ពីរ​អូបាឌា សូម​បើក​ចិត្ត​ចំពោះ​ការបំផុស​គំនិត​នានា អំពី​អ្វី​ដែល​បងប្អូន​គួរតែ​បង្រៀន​ទៅកាន់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។ សូម​កត់ត្រា​គំនិត​ទាំងនេះ​ទុក ហើយ​រកមើល​ឱកាស​ចែកចាយ​វា​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

គឺ​ដូចជា​អេម៉ុស និង​អូបាឌា​បាន​ផ្ដល់​ការព្រមាន​ដល់​ប្រជាជន​នៅ​ជំនាន់​របស់​ពួកលោក​ដែរ ពាក្យ​សម្ដី​របស់​ពួកលោក​ក៏​ផ្ដល់​ការព្រមាន​ដល់​ពួកយើង​នា​សព្វថ្ងៃ​នេះ​ផងដែរ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​ចែកចាយ​ការបង្រៀន​នានា​មកពី​គម្ពីរ​អេម៉ុស និង​គម្ពីរ​អូបាឌា ដែល​អនុវត្ត​ចំពោះ​ពួកយើង ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

អេម៉ុស ៣:៧–៨; ៧:១០–១៥

ព្រះអម្ចាស់​បើក​សម្ដែង​សេចក្តីពិត​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

  • សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​សេចក្ដីពិត​អំពី​ព្យាការី ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ​នៅក្នុង អេម៉ុស ៣ និង អេម៉ុស ៧ ។ បងប្អូន​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ តើ​យើង​ដឹង​សេចក្ដីពិត​ផ្សេងទៀត​អ្វីខ្លះ​អំពី​ព្យាការី ? ( សម្រាប់​យោបល់​មួយ​ចំនួន សូមមើល​អត្ថបទ​ប្រធានបទ​ដំណឹងល្អ « Prophets » [ នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ] ) ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​បីបួន​នាក់ ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ទីបន្ទាល់​របស់​ពួកគេ អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​ព្យាការី​នៅក្នុង​ផែនការ​របស់​ព្រះ ។

  • តើ​យើង​អាច​ចែកចាយ​ជាមួយ​នឹង​មិត្ត​ម្នាក់ ពី​មូលហេតុ​ដែល​វា​សំខាន់​ដើម្បី​មាន​ព្យាការី​នៅ​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន នូវ​សំណួរ​នានា​ដែល​នរណាម្នាក់​មិនមែន​ជា​សមាជិក​សាសនាចក្រ​អាច​សួរ​អំពី​ព្យាការី ។ តើ​យើង​អាច​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ​ខ្លះៗ​ដោយ​ប្រើ អេម៉ុស ៣:៧–៨ និង ៧:១០–១៥ ដោយ​របៀប​ណា ?

  • ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​បងប្អូន​អំពី​ព្យាការី បងប្អូន​អាច​ចែកចាយ​វីដេអូ​ដូច​តទៅ​នេះ​មួយ ៖ « We Need Living Prophets » ឬ « Words of the Prophets » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​ជួយ​យើង​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

អេម៉ុស ៥; ៨:១១–១២

ការក្បត់​សាសនា​គឺ​ដូចជា​អំណត់​ខាង​ឯ​ការឮ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ។

  • ដើម្បី​ចាប់ផ្ដើម​ការសន្ទនា​មួយ​អំពី​អំណត់ ដែល​អេម៉ុស​បាន​ពិពណ៌នា​នៅក្នុង អេម៉ុស ៨:១១–១២ បងប្អូន​អាច​ឃើញ​ថា វា​មាន​ប្រយោជន៍​ដើម្បី​រំឭក​សង្ខេបៗ​នូវ​ស្ថានភាព​ខាងវិញ្ញាណ​របស់​ប្រជាជន ដែល​លោក​បាន​ផ្សាយ​ដំណឹងល្អ​ទៅដល់​នោះ ។ តើ​ពួកសាសន៍​អ៊ីស្រាអែល​បាន​ងាកចេញ​ពី​ព្រះអម្ចាស់​ដោយ​របៀប​ណា ? ( ឧទាហរណ៍ សូមមើល អេម៉ុស ២:៦–៨; ៥:១១–១២ ) ។ ហេតុអ្វី​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ពី​ការធ្លាក់ចុះ​របស់​ពួកគេ ? រួចហើយ​សមាជិក​ក្នុង​ថ្នាក់​អាច​អាន អេម៉ុស ៨:១១–១២ ហើយ​និយាយ​អំពី​មូលហេតុ​ដែល « អំណត់ » និង « ការស្រេក​ទឹក » គឺជា​ពាក្យ​ដ៏​ល្អ​ដើម្បី​រៀបរាប់​ពី​ស្ថានភាព​របស់​អស់​អ្នក​ដែល​ងាក​ចេញពី​ព្រះអម្ចាស់ ។ សមាជិក​ក្នុង​ថ្នាក់​ក៏អាច​ស្រាវជ្រាវ​ក្នុង អេម៉ុស ៥ បាន​ផងដែរ ហើយ​រកមើល​ខគម្ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការក្បត់​សាសនា​នៅក្នុង​ជីវិត​របស់​យើង ( ឧទាហរណ៍ សូមមើល ខទី ៤, ១១–១២, ១៤–១៥, ២៥–២៦ ) ។

  • ការយល់​ពី​ការស្រេកឃ្លាន​ខាង​វិញ្ញាណ ដែល​កើតមាន​ដំណាល​នឹង​ការក្បត់​សាសនា ជួយ​យើង​ឲ្យ​យល់ពី​ការរីករាយ​នឹង​ការជប់លៀង​របស់​យើង​ដោយសារតែ​ការស្ដារ​ឡើងវិញ ។ បងប្អូន​អាច​សរសេរ​សំណួរ​ពីរបី​អំពី​ការក្បត់​សាសនា និង​ការស្ដារ​ឡើងវិញ​ដាក់​លើ​ក្ដារខៀន ដូចជា ហេតុអ្វី​បានជា​មាន​ការក្បត់​សាសនា ? តើ​ការក្បត់​សាសនា​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​បុត្រា​បុត្រី​របស់​ព្រះ ? តើ​ការស្ដារ​ឡើងវិញ​មាន​ឥទ្ធិពល​យ៉ាងណា​ដែរ ? សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ និង​សំណួរ​ផ្សេងទៀត​ដោយ​ប្រើ​ធនធាន​ដូច​តទៅ​នេះ ៖ « សារលិខិត​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង​ជំពូក ៣ នៃ​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង ( [ ឆ្នាំ ២០១៩ ] ទំព័រ ៣៦–៣៩ ); អត្ថបទ​ប្រធានបទ​ដំណឹងល្អ « Apostasy » ( នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ); វីដេអូ « The Great Apostasy » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) និង​ពាក្យ​ដកស្រង់​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​និយាយ​អំពី​សេចក្ដីពិត ដែល​បាន​ស្ដារ​ឡើងវិញ​នៅ​ជំនាន់​របស់​យើង ដែល​មាន​អត្ថន័យ​ជាពិសេស​ចំពោះ​ពួកគេ ។

រូបភាព
ក្រុម​យុវវ័យ​ឈរ​នៅមុខ​ព្រះវិហារ​បរិសុទ្ធ

យើង​អាច​ក្លាយជា​អ្នកដែល​បានសង្គ្រោះ​នៅលើ​ភ្នំ​ស៊ីយ៉ូន តាមការ​ការធ្វើ​កិច្ចការពង្សប្រវត្តិ និងព្រះវិហារ​បរិសុទ្ធ ។

អូបាឌា ១:២១

« នោះ​នឹង​មាន​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន » ។

  • ហេតុអ្វី​បានជា​ឃ្លា « ពួក​អ្នក​ដែល​បាន​សង្គ្រោះ … ឯ​ភ្នំ​ស៊ីយ៉ូន » ( អូបាឌា ១:២១ ) គឺជា​ការពិពណ៌នា​ដ៏​ល្អ​មួយ​សម្រាប់​ពួកយើង នៅពេល​យើង​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ? តើ​កិច្ចការ​ដែល​យើង​ធ្វើ​សម្រាប់​បុព្វការីជន​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ខិតជិត​នឹង​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​នាពេល​ថ្មីៗ​នេះ ដែល​ពួកគេ​បាន​មាន​ក្នុង​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

មេរៀន​មកពី​អតីតកាល ។

ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន ៖

« ជា​សង្ខេប ក្នុង​ចន្លោះ​រយៈពេល​ជាច្រើន​ឆ្នាំ​ដែល​គ្រប​ដណ្ដប់​ដោយ​ព្រះគម្ពីរ​សញ្ញា​ថ្មី … មនុស្ស​បាន​បែរមក​ទាស់នឹង​ព្រះគ្រីស្ទ និង​ពួកសាវក​របស់​ទ្រង់ ។ ភាព​ក្រឡាប់ចាក់​មាន​ទំហំ​យ៉ាង​ធំ​ក្រៃ ដែល​យើង​បាន​ដឹង​ថា​វា​ជា​ការក្បត់​សាសនា​ដ៏​ធំ ដែល​នាំ​ឲ្យមិន​មាន​ការរីកចម្រើន​សេចក្ដី​ជំនឿ និង​ល្ងិតល្ងង់​អស់ជា​ច្រើន​សតវត្សរ៍​ដែល​ហៅ​ថា យុគសម័យ​ខ្មៅ​ងងឹត ។

« … ព្រះវរបិតាសួគ៌​យើង​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ហើយ​ទ្រង់​ចង់​ឲ្យ​ពួកគេ​ទាំងអស់​មាន​ពរជ័យ​នៃ​ដំណឹងល្អ​ក្នុង​ជីវិត​របស់​ពួកគេ ។ ពន្លឺ​ខាង​វិញ្ញាណ​ពុំ​បាត់បង់ ដោយសារ​ព្រះ​បែរ​ខ្នង​ដាក់​បុត្រា​បុត្រី​ទ្រង់​នោះឡើយ ។ តែ​ភាពល្ងិតល្ងង់​ខាង​វិញ្ញាណ​កើត​មកពី​គ្រា​ដែល​បុត្រា​បុត្រី​របស់​ទ្រង់​បែរ​ខ្នង​ពួកគេ​ដាក់​ទ្រង់​ទៅវិញ​ទេ ។ វា​ជា​លទ្ធផល​តាម​ធម្មជាតិ​មួយ​នៃ​ការជ្រើសរើស​មិន​ល្អ ដែល​បុគ្គល​ម្នាក់ៗ​សហគមន៍ ប្រទេស និង​អារ្យធម៌​ទាំងមូល​បាន​ធ្វើ ។ ការណ៍​នេះ​បាន​បង្ហាញ​ម្ដងហើយ​ម្ដងទៀត​នៅ​គ្រប់​ជំនាន់ ។ មេរៀន​ដ៏​ធំ​មួយ​អំពី​លំនាំ​ប្រវត្តិសាស្ត្រ​នេះ គឺ​ថា​ជម្រើស​របស់​យើង ទាំង​ជា​បុគ្គល និង​ជា​រួម គឺ​នាំឲ្យ​មាន​លទ្ធផល​ខាង​វិញ្ញាណ​សម្រាប់​ខ្លួន​យើង និង​ជំនាន់​របស់​យើង » ( « Learning the Lessons of the Past » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៣២ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ជួយ​អ្នករៀន​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ « នៅពេល​ត្រូវបាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ចូរ​សួរ​ដល់​អ្នករៀន​អំពី​អារម្មណ៍​របស់​ពួកគេ និង​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​នោះ ។ សូម​ជួយ​ពួកគេ​ឲ្យ​ភ្ជាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​ពួកគេ​ជាមួយ​នឹង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១១ ) ។