ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៧–១៣ ខែ មីនា ។ លោកុប្បត្តិ ៣៧–៤១ ៖ « ព្រះយេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជាមួយ​នឹង​យ៉ូសែប »


« ថ្ងៃទី ៧–១៣ ខែ មីនា ។ លោកុប្បត្តិ ៣៧–៤១ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជាមួយ​នឹង​យ៉ូសែប › ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៧–១៣ ខែ មីនា ។ លោកុប្បត្តិ ៣៧–៤១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
យ៉ូសែប​នៃ​ស្រុក​អេសីព្ទ​នៅក្នុង​គុក

រូប​គំនូរ យ៉ូសែប​នៃ​ស្រុក​អេសីព្ទ​នៅក្នុង​គុក ដោយ ចេហ្វ វួដ

ថ្ងៃទី ៧–១៣ ខែ មីនា

លោកុប្បត្តិ ៣៧–៤១

« ព្រះយេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជាមួយ​នឹង​យ៉ូសែប »

វា​មិន​ត្រូវបាន​រៀបចំ​ដើម្បី​ឲ្យ​បងប្អូន​បង្រៀន​តាម​សកម្មភាព​ទាំងអស់ ដែល​មាន​នៅក្នុង​គម្រោង​មេរៀន​នេះ​ឡើយ ។ នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន សូម​អធិស្ឋាន​ថា ព្រះវិញ្ញាណ​នឹង​ជួយ​បងប្អូន​ឲ្យ​ដឹង​ថា តើ​សកម្មភាព​ណាមួយ ( បើ​មាន ) នៅក្នុង​គម្រោង​មេរៀន​នេះ​ដែល​នឹង​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​ក្នុង​ថ្នាក់​បងប្អូន​បាន​ល្អ​បំផុត ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​របស់​ពួកគេ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ឃ្លា​មួយ​នៅក្នុង លោកុប្បត្តិ ៣៧–៤១ ដែល​បង្ហាញ​ពី​មេរៀន ឬ​គោលការណ៍​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​សំខាន់ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

លោកុប្បត្តិ ៣៧:១–២៨; ៣៩; ៤០:១–១៩; ៤១:៩–៤៥

« ព្រះយេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជាមួយ​នឹង​យ៉ូសែប » នៅក្នុង​គ្រា​លោក​មាន​ឧបសគ្គ ។

  • ដូចជា​យ៉ូសែប​ដែរ សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​អាច​ជួប​នឹង​ការសាកល្បង​ដ៏​ពិបាក​ជាច្រើន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​ការបំផុស​គំនិត​ពី​គំរូ​របស់​យ៉ូសែប បងប្អូន​អាច​បំបែក​ពួកគេ​ជា​បី​ក្រុម ហើយ​សូម​ក្រុម​នីមួយៗ​ឲ្យ​ពិនិត្យមើល​វគ្គ​បទគម្ពីរ​មួយ​ដូច​តទៅ​នេះ ៖ លោកុប្បត្តិ ៣៩; ៤០:១–១៩៤១:៩–៤៥ ។ រួចហើយ ក្រុម​នីមួយៗ​អាច​ចែកចាយ​របៀប​ដែល​ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យ៉ូសែប​នៅក្នុង​ពេល​លោក​ប្រឈមមុខ​នឹង​ឧបសគ្គ ។ នៅ​ពេល​ដែល​សមរម្យ សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​គង់​នៅ​ជាមួយ​នឹង​ពួកគេ​អំឡុង​ពេល​សាកល្បង​ដ៏​ពិបាក​មួយ ។ តើ​យើង​អាច​រៀន​ដើម្បី​មើល​ឃើញ​វត្តមាន​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង​ឲ្យ​កាន់តែ​ច្បាស់​ដោយ​របៀប​ណា ?

  • មេរៀន​ដោយ​ប្រើ​វត្ថុ​នេះ អាច​ជួយ​បង្ហាញ​ពី​របៀប​ដែល​យើង​អាច​ងើបផុតពី​ឧបសគ្គ ៖ ដាក់​វត្ថុ​ស្រាល​មួយ ដូចជា​បាល់​ប្លាស្ទិច​តូច​មួយ​នៅ​បាត​ប្រអប់​មួយ ដែល​មាន​អង្ករ ឬ​គ្រាប់​សណ្ដែក​ចាក់​បំពេញ​ដល់​ពាក់​កណ្ដាល ។ សូម​អញ្ជើញ​នរណាម្នាក់​ឲ្យ​អង្រួន​ប្រអប់​នោះ​ថ្នមៗ រហូត​ដល់​បាល់​នោះ​អណ្ដែត​មក​ខាងលើ ។ តើ​យ៉ូសែប​គឺ​ដូចជា​បាល់​នេះ​ដោយ​របៀប​ណា ? សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ឧទាហរណ៍​នានា ដែល​ព្រះអម្ចាស់​បាន​ជួយ​យ៉ូសែប​ឲ្យងើប​​ផុតពី​ឧបសគ្គ​នៅក្នុង លោកុប្បត្តិ ៣៧:៥–១១; ៣៩; ៤០:១–១៩; ៤១:៩–៤៥ ។ ពួកគេ​ក៏​អាច​ចែកចាយ​ពី​គ្រា ដែល​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ​តាម​របៀប​ស្រដៀងគ្នា​នេះ​ផងដែរ ។

  • បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ច្រៀង ឬ​អាន​ពាក្យ​នៅក្នុង​ទំនុក​តម្កើង​មួយ​អំពី​ការរើស​យក​ជម្រើស​សុចរិត ដូចជា​បទ « ធ្វើ​អ្វី​ដែល​ត្រូវ » ( ទំនុក​តម្កើង ល.រ. ១៤៧ ) ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​ស្វែងរក​ការយល់ដឹង ឬ​ឃ្លា​នានា​នៅក្នុង លោកុប្បត្តិ ៣៧:១–២៨; ៣៩; ៤០:១–១៩; ៤១:៩–៤៥ ដែល​បង្ហាញ​ពី​សារលិខិត​របស់​ទំនុក​តម្កើង​នេះ ។ តើ​យ៉ូសែប​មាន​ពរជ័យ​យ៉ាង​ណា នៅពេល​លោក​បាន​ធ្វើ​អ្វី​ដែល​ត្រូវ ទោះជា​លោក​មាន​ឧបសគ្គ​ក្ដី ? តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​យើង ក្នុង​ពេល​យើង​មាន​ឧបសគ្គ​ដោយសារ​ការធ្វើ​រឿង​ត្រឹមត្រូវ​នៅពេល​ណា ?

លោកុប្បត្តិ ៣៧:៥–១១; ៤០; ៤១:១–៣៨

ប្រសិនបើ​យើង​មាន​ចិត្ត​ស្មោះត្រង់ នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ ហើយ​បំផុស​គំនិត​យើង ។

  • ទោះជា​មិនមែន​ថា​គ្រប់គ្នា​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​តាមរយៈ​ការសុបិន្ដ​ក្ដី ក៏​មាន​រឿង​ជាច្រើន​ដែល​យើង​អាច​រៀន​បាន​អំពី​វិវរណៈ ចេញ​មកពី​បទពិសោធន៍​របស់​យ៉ូសែប អ្នកបម្រើ​របស់​ផារ៉ោន និង​ផារ៉ោន​ដែរ ។ បងប្អូន​អាច​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រំឭក លោកុប្បត្តិ ៣៧:៥–១១; ៤០:៥–៨; ៤១:១៤–២៥, ៣៧–៣៨ ហើយ​ចែកចាយ​អ្វីមួយ ដែល​ពួកគេ​បាន​រៀន​អំពី​វិវរណៈ ។ បងប្អូន​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល យល់ និងអនុវត្ត​តាម​វិវរណៈ​ផងដែរ ។

    រូបភាព
    យ៉ូសែប​នៅក្នុង​គុក​កំពុង​បកស្រាយ​សុបិន្ដ

    យ៉ូសែប​បកស្រាយ​សុបិន្ដ​របស់​អ្នក​​ថ្វាយ​ពែង និង​អ្នកដុត​នំ ដោយ ហ្រ្វង់ស្វ័រ ជេរ៉ាដ

លោកុប្បត្តិ ៣៩:១–២០

ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​យើង​អាច​គេច​ពី​ការល្បួង​បាន ។

  • បងប្អូន​អាច​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការទប់ទល់​នឹង​ការល្បួង នៅពេល​ពួកគេ​អាន លោកុប្បត្តិ ៣៩ នៅ​សប្ដាហ៍​នេះ ។ តើ​យ៉ូសែប​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​យកឈ្នះ​លើ​ការល្បួង ? ( សូមមើល ខ​ទី ៧–១២ ) ។ វីដេអូ « Leave the Party » និង « Dare to Stand Alone » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ផ្ដល់​ជា​ឧទាហរណ៍​អំពី​មនុស្ស​ដែល​បាន​ទប់ទល់​នឹង​ការល្បួង ។ សូម​ពិចារណា​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ធ្វើ​បញ្ជី​មួយ​អំពី​រឿង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ទាញយក​ព្រះចេស្ដា​របស់​ព្រះ នៅពេល​យើង​ប្រឈម​មុខ​នឹង​ការល្បួង ។ ( សមាជិក​ក្នុង​ថ្នាក់​អាច​រកឃើញ​យោបល់​នានា​នៅក្នុង ម៉ាថាយ ៤:១–១១​ឬ​បទគម្ពីរ​ដែល​បាន​មាន​នៅក្រោម​ប្រធានបទ​« ល្បួង, សេចក្ដី​ល្បួង »​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ [ នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ] ) ។

  • តើ​បងប្អូន​អាច​ប្រើ​គំរូ​របស់​យ៉ូសែប ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ទប់ទល់​នឹង​ការល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវ​ភេទ​ដោយ​របៀប​ណា ? បន្ថែម​លើ​ការរំឭក លោកុប្បត្តិ ៣៩:១–២០ សិស្ស​ក្នុង​ថ្នាក់​អាច​មើល​វីដេអូ « Chastity: What Are the Limits ? »( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ឬ​អាន​នៅក្នុង « ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ » នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន [ ឆ្នាំ ២០១១ ] ទំព័រ ២៦–២៧ ) ។ ពួកគេ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការទប់ទល់​នឹង​គំនិត ពាក្យសម្ដី និង​សកម្មភាព​ដែល​នាំ​ទៅរក​អំពើបាប​ខាង​ផ្លូវ​ភេទ ។ ការរំឭក « ការប្រែចិត្ត » ( នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ ២៩–៣០ ) អាច​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​យល់​ពី​ឱកាស ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ​យើង​ប្រែចិត្ត ។

លោកុប្បត្តិ ៤១:១៥–៥៧

យើង​គួរតែ​រៀបចំ​ខ្លួន​សម្រាប់​ការលំបាក​ដែល​អាច​កើត​មាន ។

  • បងប្អូន​អាច​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ម្នាក់​ពិពណ៌នា​ពី​សុបិន្ដ​របស់​ផារ៉ោន ( សូមមើល លោកុប្បត្តិ ៤១:១៥–២៤ ) ហើយ​សិស្ស​ម្នាក់​ទៀត​ចែកចាយ​ការបកស្រាយ​របស់​យ៉ូសែប ( សូមមើល ខទី ២៥–៣២ ) ។ តើ​យ៉ូសែប​បាន​ស្នើ​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( សូមមើល ខទី ៣៣–៣៦, ៤៧–៤៩ ) ។ តើ​ដំណើររឿង​នេះ​ផ្ដល់​ជា​មេរៀន​អ្វីខ្លះ​ដល់​ជំនាន់​របស់​យើង ? ( សូមមើល ការប្រឹក្សា​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការរៀបចំ​ខ្លួន​សម្រាប់​គ្រា​លំបាក ។

ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី បាន​មាន​ប្រសាសន៍​ថា « យើង​សូម​ជំរុញ​ចិត្ត​បងប្អូន​ឲ្យ​ចំណាយ​ដោយ​សមរម្យ លត់ដំ​ខ្លួន​ឯង​ក្នុង​ការទិញ ដើម្បី​ចៀសវាង​ពី​បំណុល ។ សូម​បង់​ផ្ដាច់​បំណុល​ឲ្យ​បាន​លឿន​តាម​ដែល​បងប្អូន​អាច​ធ្វើ​បាន ។ … សូម​មាន​ប្រាក់​បម្រុងទុក ទោះជា​វា​តិច​ក្ដី » ( « To the Boys and to the Men » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៥៤ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ការស្ដាប់​គឺជា​ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់ ។ « សូម​ទូល​ទៅ​ព្រះវរបិតា​សួគ៌​ដើម្បី​ជួយ​បងប្អូន​ឲ្យ​យល់​នូវអ្វី​ដែល​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន​និយាយ ។ នៅពេល​បងប្អូន​យកចិត្ត​ទុកដាក់​ចំពោះ​សារលិខិត​ដែល​បាន​និយាយ ឬ​មិនបាន​និយាយ​របស់​ពួកគេ នោះ​បងប្អូន​នឹង​កាន់តែ​យល់​អំពី​តម្រូវការ​របស់​ពួកគេ កង្វល់​របស់​ពួកគេ និង​បំណង​ប្រាថ្នា​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៤ ) ។