គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៧–១៣៨ ៖ « ការនិមិត្ត​អំពី​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់ »


« ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៧–១៣៨ ៖ ‹ ការនិមិត្ត​អំពី​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៧–១៣៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
មនុស្ស​ក្នុង​ពិភព​វិញ្ញាណ

យ៉ូសែប​ឃើញ​ឪពុក ម្ដាយ និង​បងប្រុស​របស់​លោក​នៅក្នុង​នគរ​សេឡេស្ទាល ( Joseph Smith’s Vision of the Celestial Kingdom, Robert Barrett ) ។

ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៧–១៣៨

« ការនិមិត្ត​អំពី​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់ »

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន ៖ « យើង​ទាំងអស់​គ្នា​អាច​ឆ្ងល់​ដោយ​សម្ងាត់​អំពី​កាលៈទេសៈ​នៅក្នុង​ពិភព​វិញ្ញាណ​បាន ។ … ប៉ុន្តែ ចូរ​យើង​កុំ​បង្រៀន ឬ​ប្រើ​ជា​គោលលទ្ធិ​ជា​ផ្លូវការ​នូវ​អ្វី​ដែល​មិន​ត្រូវ​តាម​បទដ្ឋាន​របស់​គោលលទ្ធិ​ជា​ផ្លូវការ » ( « ទុកចិត្ត​លើ​ព្រះអម្ចាស់ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៨ ) ។ សូម​ធានា​ថា ការពិភាក្សា​របស់​អ្នក​ផ្អែកលើ​ព្រះគម្ពីរ និង​ពាក្យ​សម្ដី​របស់​ព្យាការី ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

មាន​សេចក្តី​ពិត​ខាង​គោលលទ្ធិ​ដ៏​បំផុស​គំនិត​ជាច្រើន ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៧–១៣៨ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រាយ​បញ្ជី​ពី​សេចក្ដីពិត​ទាំងនោះ​មួយ​ចំនួន ។ រួច​ហើយ​អ្នក​អាច​ចំណាយ​ពេល​ពីរ​បី​នាទី ដើម្បី​ពិនិត្យ​មើល​បញ្ជី​នោះ​រួមគ្នា ហើយ​ជជែក​អំពី​មូលហេតុ​ដែល​សេចក្ដីពិត​ទាំងនេះ​មាន​សារសំខាន់​ដល់​ពួកគេ ។ តើ​មាន​នរណាម្នាក់​បាន​រៀន​អ្វីមួយ​ចេញពី​កណ្ឌ​ទាំងនេះ ដែល​ពួកគេ​មិន​បាន​យល់​ពីមុន​មក​ទេ ?

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧; ១៣៨:៣២–៣៧

គ្រប់​ព្រលឹង​ទាំងអស់​នឹង​មាន​ឱកាស​ដើម្បី​ជ្រើសរើស​យក​សិរីល្អ​ខាង​សេឡេស្ទាល ។

  • ពួកយើង​ជាច្រើន​ស្គាល់​មនុស្ស ដែល​មិន​មាន​ឱកាស​ទទួល​យក​ដំណឹងល្អ​នៅក្នុង​ជីវិត​នេះ​—​រួម​ទាំង​អ្នក​ដែល​ស្លាប់​ក្នុង​វ័យ​កុមារ​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​សេចក្ដីពិត​មួយ ដែល​ពួកគេ​រកឃើញ​នៅ​ក្នុង កណ្ឌទី ១៣៧ ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ផែនការ​របស់​ព្រះ​សម្រាប់​បុគ្គល​ទាំងនេះ ។ តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​រក​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៨:៣២–៣៧ ដែល​បន្ថែម​ដល់​ការយល់ដឹង​របស់​យើង​អំពី​ផែនការ​របស់​ព្រះ ? សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​អំពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ដឹង​ពី​ព្រះ​វរបិតា​សួគ៌ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដី​ថ្លែង​ការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​មាន​ប្រយោជន៍​ចំពោះ​ការពិភាក្សា​របស់​អ្នក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១–១១, ២៥–៣០

ការអាន និង​ការសញ្ជឹងគិត​អំពី​បទគម្ពីរ​រៀបចំ​ខ្លួន​យើង​ឲ្យ​ទទួល​បាន​វិវរណៈ ។

  • បទពិសោធន៍​ដែល យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១–១១, ២៥–៣០ ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​យើង​អាច​រៀបចំ​ខ្លួន​យើង​ដើម្បី​ទទួល​វិវរណៈ ។ ប្រហែលជា​សិស្ស​ក្នុង​ថ្នាក់​អាច​ធ្វើការ​រួមគ្នា​ដើម្បី​កំណត់​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​វិវរណៈ​ចេញពី​ខគម្ពីរ​ទាំង​នេះ ។ អ្នក​អាច​សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការអាន និង​ការសញ្ជឹង​គិត​អំពី​បទគម្ពីរ បាន​រៀបចំ​ខ្លួន​គេ​ដើម្បី​ទទួល​វិវរណៈ ( សូមមើល​ផងដែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១២ ) ។

  • សារលិខិត​របស់​ប្រធាន អិម រ័សុល បាឡឺដ « ការ​និមិត្ត​អំពី​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧១–៧៤ ) រៀបរាប់​ពី « ការរៀបចំ​ពេញ​មួយ​ជីវិត​ដើម្បី​ទទួល​បាន​វិវរណៈ​ដ៏​អស្ចារ្យ​នេះ [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨ ] » របស់ យ៉ូសែប អេហ្វ ស្ម៊ីធ ។ ប្រសិនបើ​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​បាន​អាន​សារលិខិត​របស់​ប្រធាន បាឡឺដ នៅ​សប្ដាហ៍​នេះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​ចាប់​អារម្មណ៍ ។ ឬ អ្នក​អាច​អាន​ផ្នែក​ខ្លះ​នៃ​សារលិខិត​នេះ​រួមគ្នា ។ តើ​ជីវិត​របស់​ប្រធាន​ស្ម៊ីធ និង​ចរិត​លក្ខណៈ​របស់​លោក​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ត្រង់​ណា​ខ្លះ ? តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពី​គំរូ​របស់​លោក ?

    រូបភាព
    រូប​គំនូរ​យ៉ូសែប អេហ្វ ស្ម៊ីធ

    យ៉ូសែប អេហ្វ ស្ម៊ីធ ដោយ អាល់ប៊ើត អ៊ី សាលប្រេនណើរ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២–៦០

កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​មាន​បន្ដ​បន្ទាប់​ពី​សេចក្ដីស្លាប់ ។

  • ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យរកឃើញ​សេចក្ដីពិត​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:១២–៦០ អ្នក​អាច​ចែក​សំណួរ​បី​បួន​ឲ្យ​ពួកគេ​អំពី​ពិភព​វិញ្ញាណ ដែល​មាន​ចម្លើយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ឧទាហរណ៍ ៖ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វីខ្លះ ខណៈ​ទ្រង់​គង់​នៅ​ពិភព​វិញ្ញាណ ? តើ​នរណា​ជា​សារទូត​របស់​ព្រះអម្ចាស់ ហើយ​តើ​អ្វី​ទៅ​ជា​សារលិខិត​របស់​ពួកលោក ? សមាជិក​ក្នុង​ថ្នាក់​អាច​ជ្រើសរើស​យក​សំណួរ​ទាំងនេះ​មួយ ឬ​ច្រើន ហើយ​ធ្វើការ​ជា​ក្រុម​តូចៗ​ដើម្បី​ស្វែង​រក​ចម្លើយ ។ បន្ទាប់​មក ពួកគេ​អាច​ចែកចាយ​ជាមួយ​គ្នា​អំពី​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ ។ តើ​សេចក្ដីពិត​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នាអ្វីខ្លះ​នៅក្នុង​ជីវិត​របស់​យើង ?

  • តើ​យើង​នឹង​និយាយ​អ្វីខ្លះ​ទៅ​កាន់​នរណា​ម្នាក់​ដែល​សួរ​ថា « តើ​នឹង​មាន​អ្វី​កើតឡើង នៅពេល​យើង​ស្លាប់​ទៅ ? » តើ​យើង​នឹង​ចែកចាយ​អ្វីខ្លះ​មកពី គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៨:១២–៦០ ដែល​អាច​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ ? ( សូមមើល​ផងដែរ អាលម៉ា ៤០:១១–១៥ ) ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ផែនការ​របស់​ព្រះ​ផ្ដល់​នូវ​របៀប​មួយ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់​ឲ្យ​ទទួក​យក​ដំណឹងល្អ ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀន​ថា

« មាន​បុត្រាបុត្រី​របស់​ព្រះ​តែ​បន្តិច​ប៉ុណ្ណោះ ដែល​មាន​ការយល់ដឹង​ពេញលេញ​អំពី​ផែនការ​ព្រះ​អំឡុង​ជីវិត​នេះ ព្រមទាំង​អាច​ទទួល​បាន​នូវ​ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញា​នៃ​បព្វជិតភាព ដែល​ធ្វើ​ឲ្យ​ព្រះចេស្ដា​ធួន​របស់​ព្រះអង្គសង្គ្រោះ​មាន​ប្រសិទ្ធភាព​យ៉ាង​ពេញលេញ​ក្នុង​ជីវិត​យើង ។ …

« មនុស្ស​ខ្លះ​អាច​គិត​ថា រឿង​នេះ​អយុត្តិធម៌ ។ ពួកគេ​ថែមទាំង​លើក​រឿង​នេះ​ជា​ភស្ដុតាង​ថា គ្មាន​ផែនការ គ្មាន​តម្រូវការ​ជាក់ច្បាស់​សម្រាប់​សេចក្ដីសង្គ្រោះ​អ្វី​ទេ—ជា​អារម្មណ៍​ដែល​ថា ព្រះ​ដ៏​យុត្តិធម៌ និង ពេញ​ដោយ​ក្ដីស្រឡាញ់ ពុំ​បាន​បង្កើត​ផែនការ​ដែល​មាន​សម្រាប់​បុត្រាបុត្រី​មួយ​ចំណែក​តូច​របស់​ទ្រង់​ឡើយ ។ មនុស្ស​ខ្លះ​ទៀត​អាច​ជឿ​ថា ព្រះ​ច្បាស់​ជា​បាន​សម្រេច​ថា​បុត្រាបុត្រី​ណា​ដែល​នឹង​បាន​សង្គ្រោះ ហើយ​ធ្វើ​ឲ្យ​ដំណឹងល្អ​មាន​ក្នុង​ជីវិត​ពួកគេ ខណៈ​ដែល​បុត្រាបុត្រី​ខ្លះ​ទៀត មិន​ដែល​បាន​ឮ​ដំណឹងល្អ ហើយ​មិន​ត្រូវបាន ‹ ជ្រើសរើស › ឡើយ ។

« ប៉ុន្តែ​បងប្អូន និង​ខ្ញុំ​ដឹង​ថា ដោយសារតែ​សេចក្ដីពិត​ត្រូវបាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ នោះ​ផែនការ​របស់​ព្រះ​ពេញ​ដោយ​ក្ដីស្រឡាញ់ ហើយ​ធំធេង​លើស​ការណ៍​នោះ​ទៅ​ទៀត ។ ព្រះវរបិតាសួគ៌​យើង​មាន​ព្រះទ័យ​រីករាយ​ដើម្បី​ប្រមូលផ្ដុំ ហើយ​ប្រទានពរ​ដល់​គ្រួសារ​ទ្រង់ ។ ខណៈ​ទ្រង់​ជ្រាប​ថា មិន​មាន​ពួកគេ​ទាំងអស់​នឹង​ជ្រើសរើស​ដើម្បី​ត្រូវបាន​ប្រមូល​ផ្ដុំ នោះ​ផែនការ​របស់​ទ្រង់​ផ្ដល់​ឱកាស​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ម្នាក់ៗ​ទទួល ឬ​បដិសេធ​ការអញ្ជើញ​របស់​ទ្រង់ » ( « ការប្រមូល​ផ្ដុំ​គ្រួសារ​របស់​ព្រះ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២០–២១ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើ​ពាក្យ​សម្ដី​របស់​ព្យាការី ។ « បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី និង​ពួកសាវក​ថ្ងៃ​ចុង​ក្រោយ​គឺជា​ប្រភព​នៃ​សេចក្ដីពិត​នានា​ដែល​យើង​បង្រៀន ។ នៅគ្រប់​ឱកាស​ទាំងអស់ សូម​បំផុស​គំនិត​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​បង្រៀន ឲ្យ​បែរ​ទៅរក​ព្រះបន្ទូល​នៃ​ព្រះ​សម្រាប់​ការណែនាំ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២១ ) ។