ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ « អ្នក​ណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ »


« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ ‹ អ្នក​ណា​ដែល​មាន ត្រចៀក​សម្រាប់​ស្តាប់​ឲ្យ​ស្តាប់​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
ស្រូវ​សាលី​ទុំ​ល្មម​ច្រូត​ហើយ

ថ្ងៃទី ២០–២៦ ខែ មីនា

ម៉ាថាយ ១៣; លូកា ៨; ១៣

« អ្នក​ណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្តាប់​ឲ្យ​ស្តាប់​ចុះ »

នៅ​ពេល​បងប្អូន​អាន ម៉ាថាយ ១៣ និង លូកា ៨; ១៣ សូម​គិត​អំពី​របៀប​ដែល​បងប្អូន​នឹង​រៀបចំ​ខ្លួន​ដើម្បី « ស្ដាប់ » ហើយ​មាន​អំណរគុណ​ចំពោះ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅ ក្នុង​ពាក្យ​ប្រៀបប្រដូច​នេះ ។ តើ​បងប្អូននឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អនុវត្ត​ការ​បង្រៀន​ទាំង​នេះ​នៅក្នុង​ជីវិត​របស់​បងប្អូន ?

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

ការ​បង្រៀន​ដែល​គួរ​ឲ្យ​ចងចាំ​បំផុត​មួយ​ចំនួន​របស់​ព្រះអង្គសង្គ្រោះ គឺ​នៅ​ក្នុង​ទម្រង់​ជាដំណើរ​រឿង​សាមញ្ញៗ​ដែល​ហៅ​ថា ពាក្យប្រៀបប្រដូច ។ ដំណើរ​រឿង​ទាំងនេះ​គឺ​លើស​ពី​រឿងខ្លីៗ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​អំពី​​វត្ថុ ឬ​ព្រឹត្តិការណ៍​សាមញ្ញៗ​ទៅទៀត ។ វា​មាន​នូវ​សេចក្ដីពិត​ដ៏​អស្ចារ្យ​អំពី​នគរ​ព្រះ សម្រាប់​អស់​អ្នក​ដែល​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ។ ពាក្យប្រៀបប្រដូច​មួយ​ដំបូង​គេដែល​បាន​កត់​ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​គឺ—ពាក្យ​ប្រៀប​ប្រដូច​អំពី​អ្នក​ព្រោះ​គ្រាប់​ពូជ ( សូមមើល ម៉ាថាយ ១៣:៣–២៣)—អញ្ជើញ​យើង​ឲ្យ​ពិនិត្យ​មើល​ការត្រៀមខ្លួន​របស់​យើង​ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះ ។ ព្រះយេស៊ូវ​បាន​ប្រកាស​ថា « ដ្បិត​អ្នកណា​ដែល​មាន គេ​នឹង​ឲ្យ​ទៅ​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង » ( Joseph Smith Translation, Matthew 13:10 [ នៅ​ក្នុង ម៉ាថាយ ១៣:១២  ] ) ។ ដូច្នេះ​នៅ​ពេល​យើង​រៀបចំ​ខ្លួន​សិក្សា​ពាក្យ​ប្រៀបប្រដូច​របស់​ព្រះអង្គសង្គ្រោះ—ឬ​ការ​បង្រៀន​របស់​ទ្រង់​ណា​ក៏​ដោយ—កន្លែង​ល្អ​មួយ​ដើម្បី​ចាប់​ផ្ដើម គឺត្រួតពិនិត្យ​មើល​ដួងចិត្ត​របស់​យើង ហើយ​កំណត់​ថា​តើ​យើង​កំពុង​ដាក់​ព្រះបន្ទូល​របស់​ព្រះ « នៅ​លើ​ដីល្អ » (ម៉ាថាយ ១៣:៨ ) ដើម្បី​ឲ្យ​វាដុះ​ចេញ​ផ្កា​ផ្លែ ដែល​នឹង​ផ្ដល់​ពរ​ដល់​យើង និង​ក្រុមគ្រួសារ​របស់​យើង​យ៉ាងបរិបូរ​ដែរឬទេ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ១៣:៣–២៣; លូកា ៨:៤–១៥; ១៣:៦–៩

ដួងចិត្ត​របស់​ខ្ញុំ​ត្រូវ​តែ​រៀបចំ​ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះ ។

ហេតុអ្វី​ពេលខ្លះ​ដួងចិត្ត​របស់​យើង​ងាយ​នឹង​ទទួល​សេចក្ដី​ពិត ខណៈ​ពេល​ផ្សេង​ទៀត​យើង​ត្រូវបាន​ល្បួង​ឲ្យជំទាស់​នឹង​វា​ទៅវិញ ? ការ​អាន​ពាក្យប្រៀបប្រដូច​អំពី​អ្នក​ព្រោះ​គ្រាប់​ពូជ អាច​ផ្ដល់​ឱកាស​ល្អ​ដើម្បី​គិត​អំពី​របៀប​ដែល​បងប្អូន​ទទួល​បាន​សេចក្ដីពិត​មក​ពី​ព្រះអម្ចាស់ ។ វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ផ្គូផ្គង ខទី ៣–៨ នៃ​ម៉ាថាយ ១៣ ជាមួយ​នឹង​ការ​បកប្រែ​ដែល​បាន​ផ្ដល់​ឲ្យ​នៅក្នុង ខទី ១៨–២៣ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បណ្ដុះ « ដី​ល្អ » នៅក្នុង​ខ្លួន​របស់​យើង ? តើ « បន្លា » មួយ​ចំនួន​ណា​ខ្លះ​ដែល​រារាំង​យើង​យ៉ាង​ពិត​ប្រាកដ​មិន​ឲ្យ​ស្ដាប់​ឮ ហើយដើរ​តាម​ព្រះបន្ទូល​របស់​ព្រះ ? តើ​បងប្អូន​អាច​យកឈ្នះ​លើ « បន្លា » ទាំងនេះ​បាន​យ៉ាង​ដូចម្ដេច ?

ការសិក្សា​របស់​បងប្អូន​អំពី​ពាក្យ​ប្រៀប​ប្រដូច​នេះ ក៏​អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​អាន​ពាក្យ​ប្រៀបប្រដូច​នៅក្នុង លូកា ១៣:៦–៩ ផងដែរ ។ តើ « ផល​ផ្លែ » អ្វី​ដែល​ព្រះអម្ចាស់​ស្វែងរក​ពី​យើង ? តើ​យើង​អាច​ថែទាំ​ដី​របស់​យើង​យ៉ាង​ណា ដើម្បី​យើង​នឹង « ​មាន​ផល​ផ្លែ​ឡើង » នោះ ?

សូមមើល​ផងដែរ ម៉ូសាយ ២:៩; អាលម៉ា ១២:១០–១១; ៣២:២៨–៤៣; ដាល្លិន អេក អូក « The Parable of the Sower » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៥ ។

ម៉ាថាយ ១៣:២៤–៣៥, ៤៤–៥២; លូកា ១៣:១៨–២១

ពាក្យប្រៀបប្រដូច​របស់​ព្រះយេស៊ូវ​ជួយ​ខ្ញុំ​យល់​អំពី​ការ​រីកចម្រើន និង​ជោគវាសនា​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ពាក្យ​ប្រៀបប្រដូច​នៅក្នុង ម៉ាថាយ ១៣ ពិពណ៌នា​អំពី​ការរីកចម្រើន និង​ជោគវាសនា​របស់​សាសនាចក្រ​នៅ​ថ្ងៃ​ចុងក្រោយ ។ បងប្អូន​អាច​រំឭក​ពាក្យ​សម្ដី​របស់​ព្យាការី​រូបនេះ​ឡើង​វិញ​នៅក្នុង Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ២៩៣–៣០៣ កាលដែល​បងប្អូន​ពិចារណា​ពី​អ្វី​ដែល​ពាក្យ​ប្រៀបប្រដូច​ខាង​ក្រោម​នេះ​បង្រៀន​បងប្អូន​ទាក់ទង​នឹង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ៖

បន្ទាប់​ពី​ពិចារណា​អំពី​ពាក្យ​ប្រៀបប្រដូច​ទាំងនេះ​ហើយ តើ​បងប្អូន​ទទួល​បាន​ការ​បំផុសគំនិត​អ្វីខ្លះ ដើម្បី​ចូលរួម​កាន់​តែ​ពេញលេញ​នៅក្នុង​កិច្ចការ​នៃ​សាសនាចក្រ​ថ្ងៃ​ចុង​ក្រោយ​របស់​ព្រះគ្រីស្ទ ?

សូមមើល​ផងដែរ សេចក្តី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « នគរ​ព្រះ ឬ​នគរ​ស្ថាន​សួគ៌ » « ពាក្យ​ប្រៀប​ប្រដូច » នៅ​លើ​គេហទំព័រ scriptures.ChurchofJesusChrist.org ។

រូបភាព
គុជ​ខ្យង់

ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « កែវមុក្តា​ដ៏​មាន​តម្លៃ​មហិមា » (ម៉ាថាយ ១៣:៤៦) ។

ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣

មនុស្ស​សុចរិត​ត្រូវ​រីកចម្រើន​នៅក្នុង​ចំណោម​មនុស្ស​ទុច្ចរិត​រហូត​ដល់​ចុង​បញ្ចប់​នៃ​ពិភពលោក ។

របៀប​មួយ​ដើម្បី​វិភាគ​ពាក្យ​ប្រៀបធៀប​នេះ គឺ​គូររូប​អំពី​រឿង​នោះ ហើយ​ឲ្យ​ចំណងជើង​វា​ជាមួយ​នឹង​ការ​បកប្រែ​នៅ​ក្នុង ម៉ាថាយ ១៣:៣៦–៤៣ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៦:១–៧ ។ ស្រងែ​គឺជា « ជា​ស្មៅ ឬ​ល្បះ​ពុល ដែល​មាន​រូបរាង​ដូច​ជា​ស្រូវ​សាលី។ គេ​មិន​អាច​ស្គាល់​ថា ជា​ស្រងែ ឬ​ជា​ស្រូវ​សាលី​បាន​ទេ ដរាប​ដល់​ធំ​ពេញ​លេញ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, « ស្រងែ » ) ។ តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង​ពាក្យប្រៀបប្រដូច​នេះ​ដែល​បំផុសគំនិត​បងប្អូន​ឲ្យ​បន្ដ​នៅ​ស្មោះត្រង់​ទោះ​ជា​មាន​សេចក្ដីទុច្ចរិត​នៅក្នុង​ពិភពលោក​នេះ​ក្ដី ?

លូកា ៨:១–៣

តើ « ស្រ្ដី​ដែល​ដឹង​ច្បាស់ » បាន​បម្រើ​ព្រះអង្គសង្គ្រោះ​តាម​របៀប​ណា​ខ្លះ?

« ពួកសិស្ស​ជាស្រ្តី​បាន​ធ្វើ​ដំណើរ​ជាមួយ​ព្រះយេស៊ូវ និង​ពួក​ដប់​ពីរ​នាក់ ដើម្បី​រៀន​ពី [ ព្រះយេស៊ូវ ] ខាង​វិញ្ញាណ ហើយ​បម្រើ​ទ្រង់​ខាង​សាច់ឈាម ។… បន្ថែម​លើ​ការទទួល​បាន​ការងារ​បម្រើ​របស់ព្រះ​យេស៊ូវ—ជា​ដំណឹងដ៏​រីករាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់ និង​ជា​ពរជ័យ​នៃ​អំណាច​ការ​ព្យាបាល​របស់​ទ្រង់—ស្ត្រី​ទាំងនេះ​បាន​បម្រើ​ទ្រង់ បរិច្ចាគ​ទ្រព្យ​សម្បត្តិរបស់​ពួកគេ ហើយ​លះបង់គ្រប់យ៉ាង » ( Daughters in My Kingdom [ ឆ្នាំ ២០១៧ ] ទំព័រ  ) ។ ស្ត្រី​ដែល​បានដើរ​តាម​ព្រះអង្គសង្គ្រោះ ក៏​បាន​ថ្លែង​ទីបន្ទាល់​ដ៏​មាន​អានុភាព​ផងដែរ​អំពី​ទ្រង់ ( សូមមើល លីនដា ខេ ប៊ើតុន « Certain Women » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១២–១៥ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ម៉ាថាយ ១៣ ។នៅពេល​សមាជិក​គ្រួសារ​បងប្អូន​អាន​ពាក្យប្រៀបប្រដូច​របស់​ព្រះអង្គសង្គ្រោះ នោះ​ពួកគេ​អាច​នឹង​រីករាយគិត​អំពី​ពាក្យ​ប្រៀបធៀប​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដែល​បង្រៀន​សេចក្ដីពិត​ដូចគ្នា​នេះ​អំពី​នគរ​ស្ថានសួគ៌ ( សាសនាចក្រ ) ដោយ​ប្រើ​កម្មវត្ថុ ឬ​ស្ថានភាព​ដែល​ស្រដៀង​គ្នា​នោះដល់​ពួកគេ ។

ម៉ាថាយ ១៣:៣–២៣; លូកា ៨:៤–១៥ ។បន្ទាប់​ពី​ការអាន​ពាក្យ​ប្រៀបប្រដូច​អំពី​អ្នក​ព្រោះ​គ្រាប់ពូជ​ជាមួយ​គ្នា​ហើយ គ្រួសារ​បងប្អូន​អាច​ពិភាក្សា​សំណួរ​ទាំងឡាយ​ដូច​នេះ ៖ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ « ដី » របស់​យើង ( ដួងចិត្ត​យើង ) ទៅជា « ថ្ម » ឬ « ខ្ទប់ » ព្រះបន្ទូល​ជាប់ ? តើ​យើង​អាច​ធ្វើឲ្យ​ប្រាកដ​ថា ដី​របស់​យើង​ល្អ និង​ផ្ដល់​ផលផ្លែ​ដោយ​របៀបណា ?

ប្រសិន​បើ​បងប្អូន​មាន​កូន​តូចៗ​នៅ ក្នុង​គ្រួសារ​របស់​បងប្អូន វា​អាច​នឹង​សប្បាយ​ដើម្បី​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ដើរ​តួ​តាម​របៀប​ផ្សេងៗ​ដើម្បី​រៀបចំ​ដួងចិត្ត​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ខណៈ​ដែល​សមាជិក​គ្រួសារ​ដទៃទៀត​ទស្សន៍ទាយ​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នោះ ។

ម៉ាថាយ ១៣:១៣–១៦ ។តើ​បងប្អូន​អាច​ជួយ​សមាជិក​គ្រួសារ​របស់​បងប្អូន​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​យក​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ដោយ​ស្ម័គ្រចិត្ត​យ៉ាង​ដូចម្ដេច ? ដើម្បីបង្ហាញ​ពី « [ ត្រចៀក​ដែល ] ឮ​ដោយ​ត្រចៀក​ធ្ងន់ » បងប្អូន​អាច​ក្ដោប​ត្រចៀក​របស់​សមាជិក​គ្រួសារ ពេល​ដែល​បងប្អូន​អាន ម៉ាថាយ ១៣:១៣–១៦ ដោយ​ស្ងាត់ៗ ។ តើ​សមាជិក​គ្រួសារ​នោះ​យល់​អ្វីខ្លះ​មក​ពី​ខគម្ពីរ​ទាំងនេះ ? តើ​យើង​អាច​បើក​ភ្នែក ត្រចៀក និង​ដួងចិត្ត​របស់​យើង​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ​តាម​របៀបណា ?

ម៉ាថាយ ១៣:៤៤–៤៦ ។តើ​បុរស​ពីរ​នាក់​នៅក្នុង​ពាក្យប្រៀបប្រដូច​ទាំងនេះ​មាន​លក្ខណៈ​ដូចគ្នា​អ្វីខ្លះ ? តើ​មាន​អ្វី​បន្ថែម​ទៀត ដែល​យើង​គួរ​ធ្វើ​ជា​បុគ្គល​ម្នាក់ៗ និង​ជា​គ្រួសារ​ដើម្បី​ដាក់​នគរ​របស់​ព្រះ​មុនគេ​នៅក្នុង​ជីវិត​រស់​នៅ​របស់​យើង ?

លូកា ១៣:១១–១៧ ។តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​បទពិសោធន៍ ដែល​បណ្ដាល​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ « ងើប​ត្រង់ [ ខ្លួន ] ពុំ​បាន​សោះ » ដែរ​ឬ​ទេ ? តើ​យើង​ស្គាល់​នរណា​ម្នាក់​ផ្សេង​ទៀត​ដែល​មាន​អារម្មណ៍​បែបនេះ​ដែរ​ឬ​ទេ ? តើ​យើង​អាច​ជួយ​ដោយ​របៀប​ណា ? តើ​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​យើង « រួច » ពី​ភាពពិការ​របស់​យើង​ដោយ​របៀប​ណា ?

ចំពោះ​គំនិត​បន្ថែម​ សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « យើងសាបព្រោះ » ទំនុកតម្កើង ល.រ. ១៣៣ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ទន្ទេញ​បទគម្ពីរ​ឲ្យចាំ ។ សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ដែល​មាន​អត្ថន័យ​ជា​ពិសេស​ចំពោះ​គ្រួសារ​បងប្អូន ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ទន្ទេញ​ចាំ​វា ។ អែលឌើរ រីឆាដ ជី ស្កត បានបង្រៀនថា « ការទន្ទេញ​បទគម្ពីរ​បានក្លាយ​ជា​មិត្តសម្លាញ់​ដែល​តស៊ូ មិន​ចុះចាញ់​ដោយសារពេលវេលា​​កន្លងទៅ​ឡើយ » ( « The Power of Scripture » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ ) ។

រូបភាព
កសិករ​កំពុង​ព្រោះ​គ្រាប់​ពូជ​ដំណាំ

ពាក្យ​ប្រៀប​ប្រដូច​អំពី​អ្នក​ព្រោះ​គ្រាប់​ពូជ ដោយ ចច សូភើរ