ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៩–១៥ ខែ មករា ។ ម៉ាថាយ ២; លូកា ២ ៖ ពួក​យើង​មក​ថ្វាយ​បង្គំ​ទ្រង់


« ថ្ងៃទី ៩–១៥ ខែ មករា ។ ម៉ាថាយ ២; លូកា ២ ៖ ពួក​យើង​មក​ថ្វាយ​បង្គំ​ទ្រង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៩–១៥ ខែ មករា ។ ម៉ាថាយ ២; លូកា ២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព

ចូរ​យើង​សរសើរ​ថ្វាយ​ទ្រង់ ដោយ ដាណា ម៉ារីអូ វូឌ

ថ្ងៃទី ៩–១៥ ខែ មករា

ម៉ាថាយ ២; លូកា ២

ពួក​យើង​មក​ថ្វាយ​បង្គំ​ទ្រង់

ពេល​ដែល​បងប្អូន​អាន ម៉ាថាយ ២ និង លូកា ២ សូម​ផ្ដោត​យកចិត្ត​ទុកដាក់​ទៅ​លើ​ការយល់ដឹង​ខាង​វិញ្ញាណ​នានា​ដែល​បងប្អូន​ទទួល ។ គំនិត​សម្រាប់​ការសិក្សា​នៅក្នុង​គម្រោង​នេះ អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​គោលការណ៍​សំខាន់ និង​ទំនាក់​ទំនង​នៅ​ក្នុង​ជំពូក​ទាំង​នេះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

ចាប់​តាំង​ពី​ថ្ងៃ​នៃ​ការប្រសូត​របស់​ទ្រង់ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះយេស៊ូវ​គឺ​កុមារ​ដ៏​អស្ចារ្យ ។ វា​ពុំ​គ្រាន់​តែ​ជា​ផ្កាយ​ថ្មី​រះ​ឡើង​នៅ​លើ​មេឃ ឬ​ដោយ​ការប្រកាស​របស់​ទេវតា​ដោយ​អំណរ​ដែល​ធ្វើ​ឲ្យ​ភាព​ជា​ទារក​របស់​ព្រះ​យេស៊ូវ​មាន​លក្ខណៈពិសេស​នោះ​ទេ ។ វា​ក៏​ជា​កត្តា​ពិត​ផងដែរ​ដែល​មនុស្ស​ស្មោះត្រង់​ផ្សេងៗ​ទាំង​នោះ—មក​ពី​ជាតិសាសន៍​ដែល​មាន​វិជ្ជាជីវៈ និង​ជីវប្រវត្តិ​ផ្សេងៗ—ទទួល​អារម្មណ៍​ខិត​ទៅ​រក​ទ្រង់​មួយ​រំពេច ។ ពួកគេ​បាន​មក តាំង​ពីមុន​ទ្រង់​ថ្លែង​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ « មក​តាម​ខ្ញុំ​ចុះ » ( លូកា ១៨:២២ ) ។ ពិតណាស់ ពុំ​មែន​មនុស្ស​គ្រប់​គ្នា​បាន​មក​រក​ទ្រង់​ទេ ។ មាន​មនុស្ស​ជា​ច្រើន​ដែល​ពុំ​បាន​កត់សម្គាល់​ពី​ទ្រង់​សោះ ហើយ​អ្នក​គ្រប់គ្រង​ដែល​មាន​ចិត្ត​ច្រណែន​ថែម​ទាំង​តាម​យក​ព្រះជន្ម​ទ្រង់​ទៀត​ផង ។ ប៉ុន្តែ​អ្នក​ស្វែងរក​ដ៏​សុចរិត​ដែល​មាន​ចិត្ត​រាបទាប បរិសុទ្ធ និង​លះបង់ បាន​មើល​ឃើញ​ទ្រង់​ថា​ទ្រង់​ជា​នរណា—ថា​ជា​ព្រះមេស៊ី​ដែល​បាន​សន្យា​របស់​ពួកគេ ។ ការ​លះបង់​របស់​ពួកគេ​បាន​បំផុស​ដល់​ការលះបង់​របស់​ពួក​យើង​ផ្ទាល់​ចំពោះ « ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ » ដែល​បាន​នាំ​មក​ពួក​គង្វាល គឺ​សម្រាប់ « មនុស្ស​ទាំងអស់ » ហើយ « មាន​ព្រះអង្គ​សង្គ្រោះ ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ត្រូវ​បាន​ប្រសូត​មក​នៅ​ថ្ងៃ​នោះ​ដើម្បី​យើង​ទាំងអស់​គ្នា ( សូមមើល លូកា ២:១០–១១ ) ។

រូបភាព

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

លូកា ២:១–៧

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក​ក្នុង​ស្ថានភាព​ដ៏​រាបសា ។

ទោះ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​សិរីល្អ​ជាមួយ​ព្រះ ជា​ព្រះវរបិតា « កាល​លោកីយ៍​មិន​ទាន់​បាន​កើត​នៅ​ឡើយ » ក្ដី ( យ៉ូហាន ១៧:៥ ) ក៏​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ប្រសូត​មក​នៅ​ក្នុង​កន្លែង​ដ៏​តូច​ទាប ហើយ​រស់នៅ​ក្នុង​ចំណោម​ពួក​យើង​នៅលើ​ផែនដី​ដែរ ។ កាល​ដែល​បងប្អូន​អាន លូកា ២:១–៧ សូម​ពិចារណា​ថា តើ​ដំណើរ​រឿង​នៃ​ការប្រសូត​របស់​ទ្រង់​នេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ទ្រង់ ។ សូមព្យាយាម​រក​មើល​ព័ត៌មាន​លម្អិត ឬ​ការយល់ដឹង​នៅក្នុង​រឿង​នេះ ដែល​បងប្អូន​ពុំ​បាន​កត់​សម្គាល់​កាល​ពី​មុន​មក ។ តើ​ការកត់​សម្គាល់​ចំណុច​ទាំងនេះ​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់​បងប្អូន​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ « The Christ Child » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ម៉ាថាយ ២:១–១២; លូកា ២:៨–៣៨ ។

មាន​សាក្សី​ជាច្រើន​ដែល​បាន​ឃើញ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ។

ការប្រសូត និង​ទារកភាព​របស់​ព្រះគ្រីស្ទ​ត្រូវបាន​គូសបញ្ជាក់​ដោយ​ពួក​សាក្សី និង​ពួក​អ្នក​ថ្វាយបង្គំ​ពីគ្រប់​មជ្ឈដ្ឋាន​នៃ​ជីវិត ។ នៅពេល​បងប្អូន​សិក្សា​ដំណើរ​រឿង​របស់​ពួកគេ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​របៀប​ដើម្បី​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះគ្រីស្ទ ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះគ្រីស្ទ ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

ពួក​គង្វាល ( លូកា ២:៨–២០ )

តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះគ្រីស្ទ ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

ស៊ីម្មាន ( លូកា ២:២៥–៣៥ )

តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះគ្រីស្ទ ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

អាណ ( លូកា ២:៣៦–៣៨ )

តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះគ្រីស្ទ ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

ពួក​ហោរា ( ម៉ាថាយ ២:១–១២ )

តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះគ្រីស្ទ ?

សូមមើល​ផងដែរ នីហ្វៃទី១ ១១:១៣–២៣; នីហ្វៃទី៣ ១:៥–២១; « Shepherds Learn of the Birth of Christ » និង « The Christ Child Is Presented at the Temple » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ម៉ាថាយ ២:១៣–២៣

ឪពុក​ម្ដាយ​អាច​ទទួល​បាន​វិវរណៈ​ដើម្បី​ការពារ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។

យ៉ូសែប ពុំ​ធ្លាប់​បាន​ធ្វើ​នូវ​អ្វី​ដែល​លោក​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ—ដើម្បី​ការពារ​ដល់​ព្រះយេស៊ូវ​កាល​ពី​កុមារភាព​របស់​ទ្រង់—ដោយ​គ្មាន​ជំនួយ​ពី​ស្ថាន​សួគ៌​នោះទេ ។ ដូចជា​ពួក​ហោរា គាត់​បាន​ទទួល​វិវរណៈ​មួយ​ដែល​ព្រមាន​ដល់​គាត់​អំពី​គ្រោះ​ថ្នាក់ ។ នៅពេល​បងប្អូន​អាន​អំពី​បទពិសោធន៍​របស់​យ៉ូសែប​នៅក្នុង ម៉ាថាយ ២:១៣–២៣ សូម​គិត​អំពី​គ្រោះ​ថ្នាក់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដែល​យើង​ប្រឈម​នា​សព្វថ្ងៃនេះ ។ សូម​ពិចារណា​អំពី​បទពិសោធន៍​ទាំងឡាយ​នៅពេល​ដែល​បងប្អូន​បាន​ទទួល​អារម្មណ៍​ពី​ការដឹកនាំ​របស់​ព្រះ នៅក្នុង​ការ​ការពារ​ដល់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​បងប្អូន ។ ចូរ​ពិចារណា​ចែកចាយ​ពី​បទពិសោធន៍​ទាំង​នេះ​ជា​មួយ​នឹង​អ្នកដទៃ ។ តើ​បងប្អូនអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​ដូច្នោះ​នា​ពេល​អនាគត ?

បន្ថែម​ពី​លើ​នោះ បងប្អូន​អាច​នឹងពិចារណា​មើល​វីដេអូ « The First Christmas Spirit » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) សម្រាប់​ជា​ការបរិយាយ​មួយ​អំពី​អ្វី​ដែល​យ៉ូសែប​អាច​មាន​អារម្មណ៍ នៅពេល​លោក​មានការ​ទទួលខុសត្រូវ​ក្នុងការ​មើល​ថែ​ដល់​ព្រះរាជបុត្រា​នៃព្រះ ។

លូកា ២:៤០–៥២

ទោះ​ជា​នៅ​ក្នុង​យុវវ័យ​ក្ដី ក៏​ព្រះយេស៊ូវ​បាន​ផ្ដោត​ទៅលើ​ការ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់​ដែរ ។

ក្នុង​នាម​ជា​យុវជន​មួយ​រូប ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដំណឹងល្អ​យ៉ាង​មាន​អានុភាព​ដែល​សូម្បី​តែ​គ្រូបង្រៀន​នៅ​ក្នុង​ព្រះវិហារ​ក៏​មាន​ការ​អស្ចារ្យ​ចំពោះ « ប្រាជ្ញា និង​ពាក្យ​ចម្លើយ » របស់​ទ្រង់​ផង​ដែរ ( លូកា ២:៤៧ ) ។ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ​អំពី​ព្រះអង្គសង្គ្រោះ កាល​ទ្រង់​ជា​យុវជន​មួយរូប ? តើ​មនុស្ស​វ័យ​ក្មេង​ដែល​បងប្អូន​ស្គាល់​កំពុង​ព្យាយាម​ធ្វើ « កិច្ចការ​របស់​ព្រះបិតា [ របស់​ពួកគេ ] » យ៉ាង​ដូចម្ដេច ? ( លូកា ២:៤៩ ) ។ តើ​ពួក​យុវវ័យ និង​កុមារ​តូចៗ​បាន​ជួយ​បងប្អូន​ទទួល​បាន​ការ​យល់​ដឹង​អំពី​ដំណឹងល្អ​កាន់​តែ​ជ្រាល​ជ្រៅ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​បាន​រៀន​អ្វី​ខ្លះ​ទៀត​មកពី​គំរូ​ពី​កុមារ​ភាព​របស់​ព្រះយេស៊ូវ​នៅ​ក្នុង លូកា ២:៤០–៥២ និង​នៅ​ក្នុង ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ, ម៉ាថាយ ៣:២៤–២៦ ( នៅ​ក្នុង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ) ?

រូបភាព

« តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះវរបិតា​នៃ​ខ្ញុំ​ទេ​ឬ​អី ? » ( លូកា ២:៤៩ ) ។

តើ​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​គឺ​ជា​អ្វី ?

ដោយសារ​តែ មាន​សេចក្ដីពិត « ដ៏ច្បាស់ និង​ពិសេសៗ​ទាំងឡាយ » ត្រូវ​បាន​បាត់​បង់​ពី​ព្រះគម្ពីរ​បរិសុទ្ធ​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​នោះ ( នីហ្វៃទី១ ១៣:២៨; សូមមើល​ផងដែរ ម៉ូសេ ១:៤១ ) ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​យ៉ូសែប ស្ម៊ីធ ធ្វើ​កំណែ​ព្រះគម្ពីរ​បរិសុទ្ធ​ដ៏​បំផុស​គំនិត​មួយ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ។ កំណែ​ថ្មី​ជាច្រើន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្យាការី ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ឧបសម្ព័ន្ធ​នៃ​ការ​បោះពុម្ព​ព្រះគម្ពីរ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​អំពី ម៉ាថាយ ២៤ ត្រូវ​បាន​ស្គាល់​ថា​ជា យ៉ូសែប ស្ម៊ីធ—ម៉ាថាយ អាច​រក​បាន​នៅ​ក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូមមើល « ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ ( ក.យ.ស. ) » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ និង​អត្ថបទ Gospel Topics « Bible, Inerrancy of » ( នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

រូបភាព

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

លូកា ២ ។សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ជ្រើសរើស​មនុស្ស​ម្នាក់​ដែល​បាន​ពិពណ៌នា​នៅក្នុង លូកា ២ ដោយ​អាន​ខគម្ពីរ​មួយចំនួន​អំពី​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​បុគ្គល​នោះ​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ ហើយ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​ដែល​ចម្រើន​ដល់​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ច្រៀង​រួមគ្នា​នូវ​បទ « ម៉ារា​បំពេ​កូន » ឬ « ចម្រៀង​រឿង​ព្រេង​ណូអែល »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២៨–២៩, ៣២–៣៣ ) ។ តើ​យើង​រៀន​អ្វី​ខ្លះ មក​ពី​ចម្រៀង​ទាំងនេះ​អំពី​ការ​ប្រសូត​របស់​ព្រះអង្គសង្គ្រោះ ?

សូម​ពិចារណា​អំពី​របៀប​ដែលស្នាដៃសិល្បៈ​អាច​បង្កើន​ការ​ពិភាក្សា​របស់​បងប្អូន​អំពី​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ។ ( ឧទាហរណ៍ សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អhistory.ChurchofJesusChrist.org/exhibit/birth-of-Christ ) ។

ម៉ាថាយ ២:១–១២ ។តើ​យើង​រៀន​អ្វី​ខ្លះ អំពី​ការស្វែងរក​ព្រះអង្គ​សង្គ្រោះ ចេញ​មកពី​គំរូ​របស់​ពួកហោរា ?

លូកា ២:៤១–៤៩ ។តើ​អ្វី​ទៅ​ជា « កិច្ចការ​របស់​ព្រះវរបិតា » ? ( លូកា ២:៤៩; សូមមើល ម៉ូសេ ១:៣៩; ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១.២ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​កិច្ចការ​នោះ មក​ពី​ដំណើររឿង​នៅក្នុង លូកា ២:៤១–៤៩ ? សូម​ពិចារណា​ធ្វើ​ការ​កត់ត្រា​អំពី​របៀប​ខ្លះៗ​ដែល​គ្រួសារ​បងប្អូន​អាច​ចូលរួម​នៅ​ក្នុង​កិច្ចការ​របស់​ព្រះវរបិតា ហើយ​ដាក់​វា​ចូល​ទៅ​ក្នុង​ក្រឡកែវ​មួយ ។ អំឡុង​សប្ដាហ៍​ក្រោយ នៅពេល​គ្រួសារ​របស់​បងប្អូន​រក​មើល​របៀប​ដើម្បី​ជួយ​ដល់​កិច្ចការ​របស់​ព្រះវរបិតាសួគ៌ នោះ​ពួកគេ​អាច​ជ្រើសរើស​គំនិត​យោបល់​មក​ពី​ក្រឡកែវ​នោះ ។ សូម​រៀបចំ​ពេល​មួយ​ជាពេល​ដែល​បងប្អូន​នឹង​ចែកចាយ​បទពិសោធន៍​របស់​បងប្អូន ។

លូកា ២:៥២ ។តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី លូកា ២:៥២ អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​អភិវឌ្ឍ​នៅ​ក្នុង​ជីវិត​របស់​ទ្រង់ ? តើ​គោលដៅ​ផ្ទាល់ខ្លួន ឬ​គ្រួសារ​អ្វី​ខ្លះ ដែល​យើង​អាច​ដាក់​ដើម្បី​បង្កើន « ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ?

សម្រាប់​គំនិត​បន្ថែម​ដើម្បី​​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើកទឹកចិត្តឲ្យ​ប្រើ ៖ « ផ្កាយ​ចាំង​ពន្លឺ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២៤ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន​

ប្រើ​ជំនួយ​ការសិក្សា​ព្រះគម្ពីរ ។ ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែម កាល​ដែល​បងប្អូន​សិក្សា​ព្រះគម្ពីរ សូម​ប្រើ​ធនធាន​នានា​ដូចជា លេខយោង Topical Guide, Bible Dictionaryសេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ និង​ជំនួយ​ការសិក្សា​ផ្សេងៗទៀត​ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព

ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​បាន​យាង​មក​ផែនដី​នៅ​ក្នុង​ស្ថានភាព​ដ៏​រាបសា ។